តួលេខ​ក្នុង​វេបសាយ​របស់​យើង​ខ្ញុំ គឺ​សម្រាប់​បង្ហាញ​ជូន​ជា​ព័ត៌មាន​ប៉ុណ្ណោះ និង​អាច​មាន​ការ​កែ​ប្រែ ។ សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទាក់ទង​សាខា​របស់​យើង​ខ្ញុំ​ដែល​​នៅ​ជិត​លោក​អ្នក ឬ​ក៏​ទាក់ទង​មក​ការិយាល័យ​ទំនាក់ទំនង​អតិថិជន ។
យល់ព្រម
English     ភាសាខ្មែរ
ធនាគារ អេស៊ីលីដា ភីអិលស៊ី
expand_less

 »  ទំនាក់ទំនង  »  សំណួរ​អតិថិជន  »  ឥណទាន​សម្រាប់​ទុន​បង្វិល

សំណួរ​អតិថិជន - ឥណទាន​សម្រាប់​ទុន​បង្វិល

1. តើដូចម្តេចដែលហៅថាឥណទានសម្រាប់ទុនបង្វិល?

ឥណទានសម្រាប់ទុនបង្វិល គឺជាឥណទានមួយប្រភេទដែលអនុញ្ញាតឲ្យអ្នកខ្ចី ដកប្រាក់រហូតដល់កម្រិតមួយដែលបានកំណត់ជាក់លាក់ជាមុន ហើយអនុញ្ញាតឲ្យអ្នកខ្ចីសងត្រឡប់មកវិញទាំងអស់ ឬមួយផ្នែក។ ក្នុងករណីចាំបាច់ អ្នកខ្ចីអាចដករហូតដល់កាលាវសាននៃឥណទាន។ ឥណទានសម្រាប់ទុនបង្វិល គឺជាឥណទានមួយដែលផ្តល់ទៅឲ្យអតិថិជនសម្រាប់រយៈពេលខ្លី ដោយមានទ្រព្យសម្បត្តិជាក់លាក់ដើម្បីដាក់ធានា។

2. តើឥណទានសម្រាប់ទុនបង្វិលមានប្រភេទរូបិយប័ណ្ណអ្វីខ្លះ?

ឥណទានសម្រាប់ទុនបង្វិល ផ្តល់ជូនអតិថិជនជារូបិយប័ណ្ណប្រាក់រៀល និងប្រាក់ដុល្លារអាមេរិក និងប្រាក់បាត ទៅតាមតម្រូវការរបស់អតិថិជន។

3. តើទំហំឥណទាន និងរយៈពេលខ្ចីអាចបានប៉ុន្មានដែរ?

 • ទំហឥណទាន
  • ទំហំឥណទានអប្បបរមា ១០,០០០ដុល្លារអាមេរិក ឬសមមូល រហូតដល់ ៥% នៃមូលនិធិសម្បត្តិសុទ្ធរបស់ធនាគារ។
 • រយៈពេលខ្ចី
  • រយៈពេលនៃឥណទានសម្រាប់ទុនបង្វិល ប្រែប្រួលជាអនុគមន៍ទៅនឹងការបង្វិលទុនរបស់អតិថិជន និងគោលដៅ នៃការប្រើប្រាស់ឥណទាន តែមិនត្រូវលើសពីរយៈពេល ២៤ខែ (៧២០ថ្ងៃ) ឡើយ។
  • ឥណទានសម្រាប់ទុនបង្វិល អាចអនុញ្ញាតឲ្យបន្ដ/រំកិល (Rollover) ក្នុងករណីអតិថិជនមានស្ថានភាពហិរញ្ញវត្ថុរឹងមាំ មុខរបរមានដំណើរការល្អ ប៉ុន្ដែមានការលំបាក ឬរំពឹងថាមានការលំបាកអំពីសាច់ប្រាក់ នាពេលអនាគត។ ឥណទានបន្ដ/រំកិល (Rollover) ត្រូវតែបំពេញលក្ខខណ្ឌ៖
   • ការបន្ដ/រំកិល (Rollover) ត្រូវធ្វើឡើងយ៉ាងតិចមួយខែមុនកាលបរិច្ឆេទបញ្ចប់នៃឥណទានសម្រាប់ទុនបង្វិលនោះ។
   • ត្រូវឆ្លងកាត់ការសិក្សា និងវិភាគឡើងវិញដោយក្រុមវិភាគឥណទានឯករាជ្យ។
   • ត្រូវបង់រាល់សោហ៊ុយឥណទានឡើងវិញ (Commitment Fee, Arrangement Fee & Other Fees)។

4. តើរបៀបសងត្រឡប់របស់ ឥណទានទុនបង្វិលយ៉ាងដូចម្តេចដែរ?

ការសងសងត្រឡប់របស់ ឥណទានទុនបង្វិល អាចធ្វើឡើងដូចខាងក្រោម៖

 • ការសងត្រទ្បប់មកវិញ ត្រូវអនុលោមទៅតាមលក្ខខណ្ឌនៃការដកប្រាក់។ ចំនួនទឹកប្រាក់ដែលបានដកក្នុងមួយលើកៗ អាចសងមកវិញទាំងអស់ ឬមួយផ្នែក ឬរំកិល/បន្ដលិខិតសន្យា (Rollover) ដោយត្រូវស្នើសុំជាលាយលក្ខណ៍អក្សរមកកាន់ធនាគារ អាចមុនចំនួន ០២(ពីរ)ថ្ងៃ នៃថ្ងៃធ្វើការ ឬនៅកាលបរិច្ឆេទសងប្រាក់ ប៉ុន្ដែមិនត្រូវឲ្យហួសកាលបរិច្ឆេទចុងបញ្ចប់នៃកម្រិតឥណទានសម្រាប់ទុនបង្វិល។
 • ការរំកិល/បន្ដលិខិតសន្យា (Rollover) ត្រូវបានអនុញ្ញាតត្រឹមតែ ០១ (មួយ) លើក ប៉ុណ្ណោះ ដែលមានរយៈពេលមិនលើសពី ០៣(បី) ខែ និងត្រូវស្ថិតក្នុងសុពលភាពនៃកម្រិតឥណទានសម្រាប់ទុនបង្វិល។ ការអនុវត្តដែលប្រាសចាកពីលក្ខខណ្ឌនេះ អាចត្រូវបានពិចារណាទម្លាក់ចំណាត់ថ្នាក់ឥណទាន ឬបញ្ឈប់ឲ្យប្រើប្រាស់នូវឥណទានសម្រាប់ទុនបង្វិល ដែលមិនទាន់បានដកប្រើ (Unfunded) ដោយផ្អែកលើការវិនិច្ឆ័យកម្រិតហានិភ័យពាក់ព័ន្ធរបស់អតិថិជន។
 • ការប្រាក់ត្រូវបង់មកធនាគារជារៀងរាល់ខែ ដោយធនាគារធ្វើការកាត់ចេញពីគណនីរបស់អតិថិជន។ អតិថិជនត្រូវធានាថាមានសាច់ប្រាក់គ្រប់គ្រាន់នៅក្នុងគណនីរបស់ខ្លួន សម្រាប់បង់ការប្រាក់ជូនធនាគារ។

5. តើលក្ខណសម្បត្តិអតិថិជនបែបណា ដើម្បីទទួលបានឥណទានសម្រាប់ទុនបង្វិល?

រូបវន្តបុគ្គលជានីតិជន (បុគ្គលដែលមានសិទ្ធិប្រកបការងារតាមផ្លូវច្បាប់) និងជានីតិបុគ្គលដែលរស់នៅ និងមានទីតាំងនៅក្នុងព្រះរាជាណាចក្រកម្ពុជាមានលក្ខណសម្បត្តិដូចខាងក្រោម៖

 • មានប្រវត្តិ និងអត្តចរិតល្អ ដែលអាចជឿទុកចិត្តបាន។
 • ធានាផ្តល់ព័ត៌មានជូនធនាគារ ត្រឹមត្រូវ ច្បាស់លាស់ គ្រប់គ្រាន់ និងទាន់ពេលវេលា។
 • មិនជាប់ពិរុទ្ធដែលពាក់ព័ន្ធនឹងបទល្មើសផ្សេងៗ។
 • មានទីលំនៅអចិន្រ្តៃយ៍ដែលបញ្ជាក់ពីអាជ្ញាធរក្នុងតំបន់ដែលខ្លួនកំពុងរស់នៅដូចជា មានសៀវភៅគ្រួសារ ឬអត្តសញ្ញាណប័ណ្ណ ឬលិខិតផ្សេងទៀតដែលអាចជំនួសបាន។
 • មានមុខរបរស្របច្បាប់ និងប្រភពចំណូលច្បាស់លាស់ប្រកបដោយសក្តានុពល។
 • មានទ្រព្យសម្បត្តិជាកម្មសិទ្ធិដូចជា អចលនទ្រព្យ ឬសន្និធិទំនិញ វត្ថុធាតុដើម ឬអ្វីផ្សេងទៀតដែលអាចជំនួសបានសម្រាប់ដាក់តម្កល់ធានាលើប្រាក់កម្ចី។
arrow_back សំណួរ​អតិថិជន
ការិយាល័យ​កណ្តាល
ចុះបញ្ជីក្រោមលេខ: 00003077
អាសយដ្ឋាន:អគារ​លេខ៦១ មហាវិថី​ព្រះមុនីវង្ស សង្កាត់​ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។ មើលផែនទី
ប្រអប់សំបុត្រ:១១៤៩
ទូរស័ព្ទ:០២៣ ៩៩៨ ៧៧៧, ០២៣ ៤៣០ ៩៩៩
ទូរសារ:០២៣ ៤៣០ ៥៥៥
អ៉ីម៉ែល:acledabank@acledabank.com.kh
SWIFT Code:ACLBKHPP

ប្រសិន​បើ​លោក​អ្នក​មាន​ចម្ងល់ ឬ​សំណូម​ពរ​ផ្សេងៗ (បម្រើ​២៤​ម៉ោង)
phone០២៣ ៩៩៤ ៤៤៤, ០១៥ ៩៩៩ ២៣៣
emailinquiry@acledabank.com.kh

សម្រាប់​បណ្តឹង​ត្អូញ​ត្អែរ (បម្រើ​ជូន​ពី​ម៉ោង ៧:៣០ ដល់​ម៉ោង ១៦:៣០ រៀង​រាល់​ថ្ងៃ​ធ្វើការ)
phone០១៥ ៨៨៨ ៦៥៤
emailcmc@acledabank.com.kh

យើង​ខ្ញុំ​សូម​ថ្លែង​អរគុណ​សម្រាប់​ការ​ចំណាយ​ពេល​ដ៏​មាន​តម្លៃ​របស់​លោក​អ្នក ដើម្បី​ផ្តល់​ចំណាត់​ថ្នាក់ និង​យោបល់ ដល់​ធនាគារ អេស៊ីលីដា ។

ព័ត៌មាន​បន្ថែម
អេស៊ីលីដា​យូនីធី​ទាន់​ចិត្ត
អតិថិជន​កំពុង​ប្រើ ១.៤៦២.៤៦៣ នាក់
ទាញយក​ពី App StoreGoogle Play
ផែនទីទំព័រ   ទម្រង់ប្រើជាមួយសេវា   របៀបប្រើសេវាកម្ម   កម្មវិធីគណនា   ព័ត៌មានតាមអ៉ីម៉ែល   លក្ខខណ្ឌសុវត្ថិភាព   កំណត់ចំណាំផ្នែកច្បាប់
ចំនួនអ្នកកំពុងទស្សនា : ២៨៣    ចំនួនអ្នកទស្សនាថ្ងៃនេះ : ៤.៥៨៥    ចំនួនអ្នកទស្សនាពីម្សិល : ២១.០២៣