តួលេខ​ក្នុង​វេបសាយ​របស់​យើង​ខ្ញុំ គឺ​សម្រាប់​បង្ហាញ​ជូន​ជា​ព័ត៌មាន​ប៉ុណ្ណោះ និង​អាច​មាន​ការ​កែ​ប្រែ ។ សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទាក់ទង​សាខា​របស់​យើង​ខ្ញុំ​ដែល​​នៅ​ជិត​លោក​អ្នក ឬ​ក៏​ទាក់ទង​មក​ការិយាល័យ​ទំនាក់ទំនង​អតិថិជន ។
យល់ព្រម
English     ភាសាខ្មែរ
ធនាគារ អេស៊ីលីដា ភីអិលស៊ី
expand_less

 »  ទំនាក់ទំនង  »  សំណួរ​អតិថិជន  »  ឥណទាន​និស្សិត

សំណួរ​អតិថិជន - ឥណទាន​និស្សិត

1. ដូចម្តេចដែលហៅថាឥណទាននិស្សិត?

ឥណទាននិស្សិត គឺជាប្រភេទឥណទានដែលបង្កលក្ខណៈដល់ឪពុក-ម្តាយ ឬអាណាព្យាបាលរបស់និស្សិតដែលត្រូវការសាច់ប្រាក់ សម្រាប់បង់ថ្លៃសិក្សាឲ្យកូន ឬអ្នកនៅក្នុងបន្ទុកអាណាព្យាបាលរបស់ខ្លួនបន្តការសិក្សាទៅគ្រឹះស្ថានសិក្សាបណ្តុះបណ្តាល បច្ចេកទេសវិជ្ជាជីវៈ ឬគ្រឹះស្ថានឧត្តមសិក្សា ក្រោយពីនិស្សិតបានបញ្ចប់ការសិក្សានៅថ្នាក់វិទ្យាល័យ (Bac II)។

2. តើឥណទាននេះមានប្រភេទរូបបិយប័ណ្ណ អ្វីខ្លះ?

សម្រាប់ឥណទាននិស្សិត ត្រូវបានផ្តល់ជូនជាប្រាក់ដុល្លារអាមេរិក តែប៉ុណ្ណោះ។

3. តើឥណទាននិស្សិត មានរបៀបបើកប្រាក់ប៉ុន្មានប្រភេទ?

ឥណទាននិស្សិត ផ្តល់ជូនរបៀបបើកប្រាក់ ពីរប្រភេទ៖

  • ប្រភេទបើកប្រាក់តែមួយលើកៈ ជាប្រភេទឥណទានដែលផ្តល់ជូនតាមរបៀបបើកប្រាក់តែមួយលើកសម្រាប់បង់ថ្លៃសិក្សា ដោយផ្អែកតាមវិក្កយបត្រ ឬលិខិតស្នាមដែលបញ្ជាក់អំពីតម្លៃសិក្សារបស់គ្រឹះស្ថានសិក្សា (តម្លៃសិក្សាសរុបមិនលើសពីទំហំឥណទានអតិបរមា)។
  • ប្រភេទបើកប្រាក់ច្រើនលើកៈ ជាប្រភេទឥណទានដែលផ្តល់ជូនតាមរបៀបបើកប្រាក់ច្រើនលើកសម្រាប់ បង់ថ្លៃសិក្សា ផ្អែកតាមវិក្កយបត្រ ឬលិខិតស្នាមដែលបញ្ជាក់អំពីតម្លៃសិក្សារបស់គ្រឹះស្ថានសិក្សា តាមឆមាស ឬឆ្នាំ (តម្លៃសិក្សាសរុប មិនលើសពីទំហំឥណទានអតិបរមា)។

4. តើទំហំឥណទាន និងរយៈពេលខ្ចីបានប៉ុន្មានដែរ?

  • ទំហំឥណទាន
    • ទំហំឥណទាននិស្សិត អតិបរមា ១០០,០០០ ដុល្លារអាមេរិក ប៉ុន្តែមិនត្រូវលើសពីតម្លៃសិក្សាសរុប។
  • រយៈពេលខ្ចី
    • សម្រាប់រយ:ពេលខ្ចីអតិបរមា ត្រូវបានផ្តល់ជូនដោយផ្អែកតាមរយ:ពេលសរុបនៃការសិក្សា បូកនឹងរយ:ពេលមិនលើសពី ១២ខែបន្ថែម (The whole course + Max.12 months) ចំពោះវគ្គសិក្សាដែលមានរយៈពេលចាប់ពី ១២ខែឡើងទៅ។
    • សម្រាប់រយ:ពេលខ្ចីអតិបរមា ត្រូវបានផ្តល់ជូនស្មើនឹង ២ដងនៃរយៈពេលសរុបនៃការសិក្សានោះ (2 times of whole course) ចំពោះវគ្គសិក្សាដែលមានរយៈពេលក្រោម ១២ខែឡើង។

5. តើរបៀបសងរបស់ឥណទាននិស្សិត យ៉ាងដូម្តេចដែរ?

អតិថិជនអាចជ្រើសរើសរបៀបសងប្រាក់ដូចខាងក្រោមទៅតាមស្ថានភាពនៃប្រភពចំណូលរបស់ខ្លួន៖

  • សងការប្រាក់ និងសងប្រាក់ដើមរំលស់ (Linear) ជារៀងរាល់ខែ។
  • សងរំលស់ប្រាក់ដើមបូកការប្រាក់ថេរ (Annuity) ជារៀងរាល់ខែ។

6. តើតម្រូវមានលក្ខខណ្ឌអ្វីខ្លះ ដើម្បីទទួលបានឥណទាននិស្សិត?

លក្ខខណ្ឌដែលតម្រូវឱ្យខ្ចីឥណទានបានគឺ៖

  • មានទីលំនៅអចិន្រ្តៃយ៍ច្បាស់លាស់ ត្រឹមត្រូវ ដែលទទួលស្គាល់ដោយអាជ្ញាធរមូលដ្ឋាន។
  • ធានាផ្តល់ឯកសារដែលបញ្ជាក់អំពីការសិក្សាពីគ្រឹះស្ថានសិក្សាបណ្តុះបណ្តាលបច្ចេកទេសវិជ្ជាជីវៈ ឬគ្រឹះស្ថានឧត្តមសិក្សា និងព្រឹត្តិបត្រពិន្ទុកសិក្សាតាមការតម្រូវរបស់ធនាគារទាន់ពេលវេលា។
  • ឪពុក-ម្តាយ ឬអាណាព្យាបាលរបស់និស្សិត ត្រូវមានមុខរបរដែលមាននិរន្តរភាព មានប្រាក់ចំណេញ និងមានលំហូរ សាច់ប្រាក់ទៀងទាត់ ឬមានចំណូលពីប្រាក់បៀវត្សរ៍ និងចំណូលផ្សេងៗ។
  • យល់ច្បាស់ និងព្រមព្រៀងជាមុនរាល់លក្ខខណ្ឌឥណទាន និងកិច្ចសន្យាខ្ចីប្រាក់។
  • មានការព្រមព្រៀងជាមុនរាល់លក្ខខណ្ឌឥណទាន និងកិច្ចសន្យាខ្ចីប្រាក់ ព្រមទាំងផ្តិតមេដៃនៅចំពោះភ្នាក់ងាររបស់ធនាគារ។
  • ផ្តល់ជូនមកធនាគារនូវវិក្កយបត្រ ឬលិខិតស្នាមដែលបញ្ជាក់អំពីតម្លៃសិក្សារបស់គ្រឹះស្ថានសិក្សានៅពេលបើកប្រាក់កម្ចី មានទ្រព្យដាក់ធានាដែលមានតម្លៃគ្រប់គ្រាន់ និងមានឯកសារកម្មសិទិ្ធត្រឹមត្រូវ។
  • ក្នុងករណីយល់ថា មិនអាចសងប្រាក់បានទាន់ពេលវេលា ត្រូវមានអ្នកព្រមព្រៀងធានាសងជំនួស (ឬអាចតម្រូវឲ្យមានអ្នកធានា ដែលមានលទ្ធភាពសងគ្រប់គ្រាន់)។
arrow_back សំណួរ​អតិថិជន
ការិយាល័យ​កណ្តាល
ចុះបញ្ជីក្រោមលេខ: 00003077
អាសយដ្ឋាន:អគារ​លេខ៦១ មហាវិថី​ព្រះមុនីវង្ស សង្កាត់​ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។ មើលផែនទី
ប្រអប់សំបុត្រ:១១៤៩
ទូរស័ព្ទ:០២៣ ៩៩៨ ៧៧៧, ០២៣ ៤៣០ ៩៩៩
ទូរសារ:០២៣ ៤៣០ ៥៥៥
អ៉ីម៉ែល:acledabank@acledabank.com.kh
SWIFT Code:ACLBKHPP

ប្រសិន​បើ​លោក​អ្នក​មាន​ចម្ងល់ ឬ​សំណូម​ពរ​ផ្សេងៗ (បម្រើ​២៤​ម៉ោង)
phone០២៣ ៩៩៤ ៤៤៤, ០១៥ ៩៩៩ ២៣៣
emailinquiry@acledabank.com.kh

សម្រាប់​បណ្តឹង​ត្អូញ​ត្អែរ (បម្រើ​ជូន​ពី​ម៉ោង ៧:៣០ ដល់​ម៉ោង ១៦:៣០ រៀង​រាល់​ថ្ងៃ​ធ្វើការ)
phone០១៥ ៨៨៨ ៦៥៤
emailcmc@acledabank.com.kh

យើង​ខ្ញុំ​សូម​ថ្លែង​អរគុណ​សម្រាប់​ការ​ចំណាយ​ពេល​ដ៏​មាន​តម្លៃ​របស់​លោក​អ្នក ដើម្បី​ផ្តល់​ចំណាត់​ថ្នាក់ និង​យោបល់ ដល់​ធនាគារ អេស៊ីលីដា ។

ព័ត៌មាន​បន្ថែម
អេស៊ីលីដា​យូនីធី​ទាន់​ចិត្ត
អតិថិជន​កំពុង​ប្រើ ១.៤៦២.៤៦៣ នាក់
ទាញយក​ពី App StoreGoogle Play
ផែនទីទំព័រ   ទម្រង់ប្រើជាមួយសេវា   របៀបប្រើសេវាកម្ម   កម្មវិធីគណនា   ព័ត៌មានតាមអ៉ីម៉ែល   លក្ខខណ្ឌសុវត្ថិភាព   កំណត់ចំណាំផ្នែកច្បាប់
ចំនួនអ្នកកំពុងទស្សនា : ៨៨    ចំនួនអ្នកទស្សនាថ្ងៃនេះ : ២.៦៣៨    ចំនួនអ្នកទស្សនាពីម្សិល : ២១.០២៣