តួលេខ​ក្នុង​វេបសាយ​របស់​យើង​ខ្ញុំ គឺ​សម្រាប់​បង្ហាញ​ជូន​ជា​ព័ត៌មាន​ប៉ុណ្ណោះ និង​អាច​មាន​ការ​កែ​ប្រែ ។ សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទាក់ទង​សាខា​របស់​យើង​ខ្ញុំ​ដែល​​នៅ​ជិត​លោក​អ្នក ឬ​ក៏​ទាក់ទង​មក​ការិយាល័យ​ទំនាក់ទំនង​អតិថិជន ។
យល់ព្រម
English     ភាសាខ្មែរ
ធនាគារ អេស៊ីលីដា ភីអិលស៊ី
expand_less

 »  ទំនាក់ទំនង  »  សំណួរ​អតិថិជន  »  ឥណទាន​ពាណិជ្ជកម្ម

សំណួរ​អតិថិជន - ឥណទាន​ពាណិជ្ជកម្ម

1. ដូចម្តេចដែលហៅថាឥណទានពាណិជ្ជកម្ម?

ឥណទានពាណិជ្ជកម្ម (Trade Finance Facility or ''TFF'') ជាឥណទានមួយប្រភេទ ត្រូវបានបង្កើតឡើងសម្រាប់ជួយបំពេញរាល់តម្រូវការហិរញ្ញប្បទានពីសំណាក់អតិថិជនគ្រប់មជ្ឈដ្ឋាន ដើម្បីទ្រទ្រង់ដល់ដំណើរការទូទាត់ថ្លៃទំនិញនាំចូល ឬនាំចេញស្របច្បាប់គ្រប់ប្រភេទរួមមាន៖ វត្ថុធាតុដើម ផលិតផលពាក់កណ្តាលសម្រេច ផលិតផលពាក់កណ្តាលសម្រេច ផលិតផលសម្រេច ។ល។ តាមរយៈធនាគារ អេស៊ីលីដា ភីអិលស៊ី ដោយផ្អែកតាមមធ្យោបាយទូទាត់នានា។

2. តើឥណទានពាណិជ្ជកម្មមានប្រភេទរូបិយប័ណ្ណអ្វីខ្លះ?

ឥណទានរថយន្តត្រូវបានផ្តល់ជូនអតិថិជនជារូបិយប័ណ្ណ ប្រាក់រៀល ប្រាក់ដុល្លារអាមេរិក និងប្រាក់បាត។

3. តើទំហំឥណទាន និងរយៈពេលខ្ចីអាចបានប៉ុន្មានដែរ?

  • ទំហំឥណទាន
    • កម្រិតឥណទាន (Facility limit)
      • ទំហំអប្បបរមា ១០,០០០ ដុល្លារអាមេរិក ឬសមមូល
      • ទំហំអតិបរមា ៥% នៃមូលនិធិសម្បត្តិសុទ្ធរបស់ធនាគារ អេស៊ីលីដា ភីអិលស៊ី។
    • ឥណទានពាណិជ្ជកម្ម (Trade Finance Loan)
      • ទំហំឥណទានដែលត្រូវដកទូទាត់ពាណិជ្ជកម្ម (Trade settlement loan) អតិបរមាស្មើនឹងទំហំទឹកប្រាក់ដែលត្រូវចំណាយដូចមានកត់ត្រាជាក់លាក់នៅក្នុងវិក្កយបត្រពាណិជ្ជកម្ម (Commercial invoice) ឬឯកសារចំណាយផ្សេងៗទៀត ដែលស្ថិតក្រោមបទដ្ឋានអនុវត្តនៃពាណិជ្ជកម្មអន្តរជាតិ។
      • ទំហំទឹកប្រាក់សរុបបូកបញ្ចូលគ្នានៃឥណទានទូទាត់នីមួយៗ និងការធានាផ្សេងទៀត (បើមាន) មិនត្រូវលើសពីកម្រិតឥណទាន (Facility limit) ដែលបានផ្តល់ជូន លើកលែងតែមានការសម្រេចផ្តល់ជូនបន្ថែមកម្រិតឥណទានផ្សេងទៀតសម្រាប់គាំទ្រ។
    • កម្រិតធានាលើលិខិតឥណទាន (Obligation limit for LC issuance)
      • ទំហំកម្រិតធានា (Obligation limit) សម្រាប់ធានាដល់ការចេញលិខិតឥណទាន អតិបរមាស្មើនឹង ទំហំទឹកប្រាក់ត្រូវទូទាត់ដូចមានកត់ត្រាជាក់លាក់នៅក្នុងវិក្កយបត្រ ឬកិច្ចសន្យាពាណិជ្ជកម្ម (Proforma invoice / Agreement) ឬចំនួនលំអៀង (Tolerance) ស្ថិតក្រោមបទដ្ឋានកំណត់នៃពាណិជ្ជកម្មអន្តរជាតិ ឬតាមសំណើសុំជាលាយលក្ខណ៍អក្សររបស់អតិថិជន “ករណីចាំបាច់មិនមានវិក្កយបត្រ ឬកិច្ចសន្យាពាណិជ្ជកម្ម”។
      • ទំហំទឹកប្រាក់សរុបបូកបញ្ចូលគ្នានៃកម្រិតធានានីមួយៗ និងឥណទានទូទាត់ផ្សេងទៀត “បើមាន” មិនត្រូវលើសពីកម្រិតឥណទាន (Facility limit) ដែលបានផ្តល់ជូន លើកលែងតែមានការសម្រេចផ្តល់ជូនបន្ថែមកម្រិតឥណទានផ្សេងទៀតសម្រាប់គាំទ្រ។
  • រយៈពេល
    • កម្រិតឥណទាន (Facility limit)
      • រយៈពេល ១២ខែ (ដប់ពីរខែ) ឬ
      • រយៈពេលអតិបរមា ២៤ខែ (ម្ភៃបួនខែ) លុះត្រាណាតែស្ថានភាពមុខរបរ, ហិរញ្ញវត្ថុ និងទ្រព្យដាក់ធានា របស់អតិថិជន/ក្រុមហ៊ុនមានភាពរឹងមាំ។ នាយកដ្ឋានសេវាឥណទាន និងហិរញ្ញប្បទានពាណិជ្ជកម្ម/សាខា ត្រូវធ្វើការសិក្សាវាយតម្លៃឥណទានឡើងវិញ រៀងរាល់មួយឆ្នាំម្ដង (យ៉ាងតិចមួយខែមុនដំណាច់ឆ្នាំទី១) ហើយអតិថិជនត្រូវយល់ព្រមបង់នូវរាល់សោហ៊ុយចំណាយកម្រិតឥណទាន និងថ្លៃចំណាយសម្រាប់ការិយាល័យឥណទាន "កម្ពុជា" ឡើងវិញ។
    • ឥណទានពាណិជ្ជកម្ម (Trade Finance Loan)
      ឥណទានដែលបានដកទូទាត់ពាណិជ្ជកម្ម (Trade Settlement loan) មានរយៈពេលត្រូវសងត្រឡប់វិញ អតិបរមា ប្រាំមួយខែ (០៦ខែ)។ ប្រសិនបើសុពលភាពនៃកម្រិតឥណទាន (Facility limit) នៅសល់រយៈពេលខ្លីជាងនេះ ឥណទានទូទាត់ពាណិជ្ជកម្មនោះត្រូវសងត្រឡប់មកវិញទៅតាមនោះដែរ លើកលែងតែមានកម្រិតឥណទានផ្សេងទៀតសម្រាប់បន្តគាំទ្រ។
    • កម្រិតធានាលើលិខិតឥណទាន (Obligation limit for LC issuance)
      កម្រិតធានា (Obligation limit) ដែលបានដកចេញពីកម្រិតឥណទាន (Facility limit) សម្រាប់ធានាដល់ការចេញលិខិតឥណទាន ទៅតាមកាតព្វកិច្ចសម្រាប់ប្រភេទ LC at sight ឬ LC issuance និងតាមលក្ខខណ្ឌព្រមព្រៀងនៃការទូទាត់ពាណិជ្ជកម្ម។ ករណីស្នើសុំរយៈពេលនៃការចេញលិខិតឥណទាន (Issuing letter of credit) មានរយៈពេលវែងជាងសុពលភាពរយៈពេលនៃកម្រិតឥណទាន (Facility limit) នោះ អាចអនុញ្ញាតទៅបានលុះត្រា តែមានការសម្រេចដោយថ្នាក់មានសមត្ថកិច្ចរបស់ធនាគារ អេស៊ីលីដា ភីអិលស៊ី សម្រេចផ្តល់ជូនបន្ថែមនូវកម្រិតឥណទានផ្សេងទៀតសម្រាប់គាំទ្រ។

4. តើរបៀបសងត្រឡប់របស់ឥណទានពាណិជ្ជកម្មយ៉ាងដូចម្តេចដែរ?

  • តម្រូវឲ្យសងការប្រាក់រៀងរាល់ខែ និងប្រាក់ដើមសងទៅតាមការព្រមព្រៀង។
  • រាល់ការសងការ និងប្រាក់ដើមនៅចុងបញ្ចប់វដ្តនៃកម្ចី ត្រូវបានអនុញ្ញាតចំពោះ៖
    • ប្រភេទឥណទាន EBP ឬ OBL។
    • សុវត្ថិភាពឥណទាន៖ ជាសាច់ប្រាក់ ប័ណ្ណសន្យាធានារ៉ាប់រងឥណទាន លិខិតធានា ឬការធានាពីក្រុមហ៊ុនមេ និងការធានាពីភាគីទីបី។

5. តើតម្រូវមានលក្ខខណ្ឌអ្វីខ្លះ ដើម្បីទទួលបានឥណទានពាណិជ្ជកម្ម?

  • សម្រាប់នីតិបុគ្គល
    • ជាក្រុមហ៊ុនមានទីតាំងស្ថិតនៅក្នុងប្រទេសកម្ពុជា។
    • ជាក្រុមហ៊ុនដែលមានកេរ្តិ៍ឈ្មោះល្អ ហើយប្រវត្តិនៃមុខជំនួញមានស្ថិរភាពល្អ ប្រកបដោយស្ថានភាពរឹងមាំលើ
    • វិស័យហិរញ្ញវត្ថុអាចផ្ទៀងផ្ទាត់បាន។
    • ជាក្រុមហ៊ុនដែលបានចុះបញ្ជី និងមានអាជ្ញាប័ណ្ណត្រឹមត្រូវស្របតាមច្បាប់នៃព្រះរាជាណាចក្រកម្ពុជា។
    • ជាក្រុមហ៊ុនដែលរក្សាបាននូវបរិស្ថាន ស្របតាមច្បាប់នៃព្រះរាជាណាចក្រកម្ពុជា។
    • ជាក្រុមហ៊ុនមានស្ថានភាពជំនួញល្អនៅក្នុងទីផ្សារ និងមានទំនាក់នងល្អជាមួយអតិថិជន។
    • ជាក្រុមហ៊ុនមានលំហូរសាច់ប្រាក់នឹងនរ និងមានរបាយការណ៍ហិរញ្ញវត្ថុអាចទទួលយកបាន។
  • សម្រាប់រូបវន្តបុគ្គល
    រូបវន្តបុគ្គលជានីតិជន (បុគ្គលដែលមានសិទ្ធិប្រកបការងារតាមផ្លូវច្បាប់) ដែលមានលក្ខណៈដូចខាងក្រោម៖
    • មានទីលំនៅអចិន្រ្តៃយ៍ និងច្បាស់លាស់ក្នុងតំបន់ប្រតិបត្តិការក្នុងរយៈពេលចុះកិច្ចសន្យាឥណទានជាមួយធនាគារ អេស៊ីលីដា ភីអិលស៊ី។
    • ត្រូវមានសៀវភៅគ្រួសារ អត្តសញ្ញាណប័ណ្ណ ឬលិខិតអ្វីផ្សេងទៀតដែលអាចជំនួសបាន។
    • មិនជាប់ពិរុទ្ធដែលពាក់ព័ន្ធនឹងបទល្មើសផ្សេងៗ។
    • មានគម្រោងជំនួញច្បាស់លាស់ដែលបង្ហាញថាមុខរបរមានសក្តានុពល មានប្រាក់ចំណេញ និងនិរន្តរភាព។
    • ផ្តល់ឯកសារច្បាប់អាជីវកម្ម និងឯកសារដទៃទៀត ប្រសិនបើមាន។
    • មានលំហូរសាច់ប្រាក់នឹងនរ និងមានបញ្ជីស្នាម/កត់ត្រាត្រឹមត្រូវ។
    • មានស្ថានភាពជំនួញល្អនៅក្នុងទីផ្សារ និងមានទំនាក់ទំនងល្អជាមួយអតិថិជន។
arrow_back សំណួរ​អតិថិជន
ការិយាល័យ​កណ្តាល
ចុះបញ្ជីក្រោមលេខ: 00003077
អាសយដ្ឋាន:អគារ​លេខ៦១ មហាវិថី​ព្រះមុនីវង្ស សង្កាត់​ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។ មើលផែនទី
ប្រអប់សំបុត្រ:១១៤៩
ទូរស័ព្ទ:០២៣ ៩៩៨ ៧៧៧, ០២៣ ៤៣០ ៩៩៩
ទូរសារ:០២៣ ៤៣០ ៥៥៥
អ៉ីម៉ែល:acledabank@acledabank.com.kh
SWIFT Code:ACLBKHPP

ប្រសិន​បើ​លោក​អ្នក​មាន​ចម្ងល់ ឬ​សំណូម​ពរ​ផ្សេងៗ (បម្រើ​២៤​ម៉ោង)
phone០២៣ ៩៩៤ ៤៤៤, ០១៥ ៩៩៩ ២៣៣
emailinquiry@acledabank.com.kh

សម្រាប់​បណ្តឹង​ត្អូញ​ត្អែរ (បម្រើ​ជូន​ពី​ម៉ោង ៧:៣០ ដល់​ម៉ោង ១៦:៣០ រៀង​រាល់​ថ្ងៃ​ធ្វើការ)
phone០១៥ ៨៨៨ ៦៥៤
emailcmc@acledabank.com.kh

យើង​ខ្ញុំ​សូម​ថ្លែង​អរគុណ​សម្រាប់​ការ​ចំណាយ​ពេល​ដ៏​មាន​តម្លៃ​របស់​លោក​អ្នក ដើម្បី​ផ្តល់​ចំណាត់​ថ្នាក់ និង​យោបល់ ដល់​ធនាគារ អេស៊ីលីដា ។

ព័ត៌មាន​បន្ថែម
អេស៊ីលីដា​យូនីធី​ទាន់​ចិត្ត
អតិថិជន​កំពុង​ប្រើ ១.៤៦២.៤៦៣ នាក់
ទាញយក​ពី App StoreGoogle Play
ផែនទីទំព័រ   ទម្រង់ប្រើជាមួយសេវា   របៀបប្រើសេវាកម្ម   កម្មវិធីគណនា   ព័ត៌មានតាមអ៉ីម៉ែល   លក្ខខណ្ឌសុវត្ថិភាព   កំណត់ចំណាំផ្នែកច្បាប់
ចំនួនអ្នកកំពុងទស្សនា : ៩២    ចំនួនអ្នកទស្សនាថ្ងៃនេះ : ៣.០៩២    ចំនួនអ្នកទស្សនាពីម្សិល : ១៩.៨៥២