តួលេខ​ក្នុង​វេបសាយ​របស់​យើង​ខ្ញុំ គឺ​សម្រាប់​បង្ហាញ​ជូន​ជា​ព័ត៌មាន​ប៉ុណ្ណោះ និង​អាច​មាន​ការ​កែ​ប្រែ ។ សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទាក់ទង​សាខា​របស់​យើង​ខ្ញុំ​ដែល​​នៅ​ជិត​លោក​អ្នក ឬ​ក៏​ទាក់ទង​មក​ការិយាល័យ​ទំនាក់ទំនង​អតិថិជន ។
យល់ព្រម
English     ភាសាខ្មែរ
ធនាគារ អេស៊ីលីដា ភីអិលស៊ី
expand_less

 »  ទំនាក់ទំនង  »  សំណួរ​អតិថិជន  »  គណនី​ចរន្ត

សំណួរ​អតិថិជន - គណនី​ចរន្ត

1. ដូចម្តេចដែលហៅថាគណនីចរន្ត?

គណនីចរន្តគឺជាគណនីមួយប្រភេទ ដែលអនុញ្ញាតឲ្យអតិថិជនដាក់សាច់ប្រាក់ដើម្បីសុវត្ថិភាពប៉ុន្តែមិនទទួលបានការប្រាក់នោះទេ ហើយអាចដកសាច់ប្រាក់វិញបានតាមតម្រូវការ ដោយប្រើប្រាស់មូលប្បទានបត្រក្នុងការដកសាច់ប្រាក់នេះ ទោះបីសាច់ប្រាក់ដកដោយម្ចាស់គណនីខ្លួនឯង ឬឲ្យភាគីទីបីដកក៏ដោយ។

2. ដើម្បីបើកគណនីឯកត្តជនបានត្រូវមានឯកសារអ្វីខ្លះ?

ត្រូវមានឯកសារដូចខាងក្រោម៖

  • អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរច្បាប់ដើម ឬ
  • លិខិតឆ្លងដែនច្បាប់ដើម ដែលនៅមានសុពលភាពយ៉ាងតិច បីខែ ឬ
  • លិខិតបញ្ជាក់អត្តសញ្ញាណមានបិទរូបថត ដែលចេញដោយអាជ្ញាធរមូលដ្ឋាន (ឃុំ/សង្កាត់ ឬប៉ុស្តិ៍រដ្ឋបាល) ឬ
  • សៀវភៅគ្រួសារ ឬសៀវភៅស្នាក់នៅ ដែលមានបិទរូបថត (ករណីអតិថិជនជាមេគ្រួសារ) ឬ
  • សៀវភៅគ្រួសារ (ករណីអតិថិជនជាសមាជិកគ្រួសារ) ឬសៀវភៅស្នាក់នៅ ដោយត្រូវភ្ជាប់ឯកសារផ្សេងៗដែលមានរូបថត ដូចជា អត្តសញ្ញាណប័ណ្ណមន្រ្តីរាជការ ឬអត្តសញ្ញាណប័ណ្ណការងារ ឬប័ណ្ណបើកបរ ឬប័ណ្ណសម្គាល់ខ្លួនសិស្សនិស្សិត ជាដើម។

3. ដើម្បីបើកគណនីជនបរទេសបានត្រូវមានឯកសារអ្វីខ្លះ?

ត្រូវមានឯកសារដូចខាងក្រោម៖

  • លិខិតឆ្លងដែនច្បាប់ដើម ដែលនៅមានសុពលភាពយ៉ាងតិច បីខែ
  • អាសយដ្ឋានពិតប្រាកដដែលទាក់ទង បាននៅកម្ពុជា ដោយមានលិខិតបញ្ជាក់ទីលំនៅចេញដោយអាជ្ញាធរ មានសមត្ថកិច្ច ឬលិខិតបញ្ជាក់ពីថ្នាក់មានសមត្ថកិច្ចរបស់ស្ថាប័នកំពុងបម្រើការងារ ឬកិច្ចសន្យាការងារ ឬកិច្ចសន្យាអាជីវកម្មជាមួយដៃគូជំនួញនៅកម្ពុជា ឬលិខិតបញ្ជាបេសកកម្មពីក្រៅប្រទេសរបស់ស្ថាប័នដែលអាចទុកចិត្តបាន។
  • លេខទូរស័ព្ទ ទូរសារ ឬអ៊ីម៉ែល ដែលអាចទាក់ទងបាន។

4. ដើម្បីបើកគណនីក្រុមហ៊ុន ឬស្ថាប័ន បានត្រូវមានឯកសារអ្វីខ្លះ?

ត្រូវមានឯកសារដូចខាងក្រោម៖

  • អនុស្សរណៈ និងលក្ខន្តិកៈ វិញ្ញាបនបត្រចុះបញ្ជីពាណិជ្ជកម្ម ភាពជាដៃគូ ដែលសមស្របតាមសភាពជាក់ស្តែង។
  • ឯកសារសម្គាល់អត្តសញ្ញាណរបស់ម្ចាស់គណនី
  • លិខិតអនុញ្ញាតអាជីកម្ម ឬឲ្យដំណើរការអង្គភាព
  • ប័ណ្ណប៉ាតង់ វិញ្ញាបនបត្រចុះបញ្ជីអាករលើតំលៃបន្ថែម លិខិតបញ្ជាក់ការបង់ប្រាក់ពន្ធ ឬលិខិតប្រកាសពន្ធផ្សេងៗ ដែលមានលិខិតអត្តសញ្ញាណកម្មសារពើពន្ធ។
  • ឯកសារសម្គាល់អត្តសញ្ញាណរបស់នាយក ភាគទុនិក ឬដៃគូ
  • សេចក្តីសម្រេចចិត្តរបស់ក្រុមប្រឹក្សាភិបាល ឬនាយកគ្រប់គ្រង លើការបើកគណនី
  • លិខិតផ្ទេរសិទ្ធិដល់បុគ្គលណាម្នាក់ជាតំណាងឲ្យក្រុមហ៊ុន ឬអាជីវកម្ម
  • ឯកសារពាក់ព័ន្ធផ្សេងៗទៀត។

5. តើពេលបើកគណនីដំបូងត្រូវការតម្កល់ប្រាក់ឬទេ?

គណនីចរន្តគឺ តម្រូវឲ្យដាក់ប្រាក់តម្កល់ ៤,០០០,០០០រៀល, ១,០០០ដុល្លារអាមេរិក, ៤០,០០០បាត, ១,០០០អឺរ៉ូ, ១,០០០ដុល្លារអូស្ត្រាលី, ១,០០០ដុល្លារកាណាដា, ១,០០០ផោន, ១០០,០០០ យេនជប៉ុន, ២០,០០០,០០០ដុងវៀតណាម ឬ ៨,០០០,០០០ ឡាវគីប។

6. តើអាចដកសាច់ប្រាក់ទាំងអស់ចេញពីគណនីបានដែរឬទេ?

មិនអាចដកសាច់ប្រាក់ទាំងអស់ចេញពីគណនីបាននោះទេ ត្រូវរក្សាសមតុល្យអប្បបរមាត្រឹម ៥០០ដុល្លារអាមេរិក, ២,០០០,០០០រៀល, ២០,០០០បាត, ៥០០អឺរ៉ូ, ៥០០ដុល្លារអូស្ត្រាលី, ៥០០ដុល្លារកាណាដា, ៥០០ផោន, ៥០,០០០យេនជប៉ុន, ១០,០០០,០០០ដុងវៀតណាម ឬ ៤,០០០,០០០ឡាវគីប។

7. តើមូលប្បទានបត្រមួយក្បាលថ្លៃប៉ុន្មាន?

គិតថ្លៃ KHR 20,000, USD5, THB200 ឬសមមូលលើការជាវមូលប្បទានបត្រមួយក្បាល (មួយក្បាលមាន 25សន្លឹក)។

8. តើការស្នើសុំរបាយការណ៍គណនីមានគិតថ្លៃសេវាដែរឬទេ?

ចំពោះការស្នើសុំរបាយការណ៍គណនីត្រឹម ០២ខែ មិនគិតកម្រៃសេវាឡើយ ប៉ុន្តែប្រសិនបើស្នើសុំរបាយការណ៍ច្រើនជាង ០២ខែ ត្រូវគិតថ្លៃសេវា KHR20,000 USD5 THB200 ឬសមមូលក្នុងមួយខែ ដោយដកចំនួន ០២ខែចេញ។

9. តើការស្នើសុំបិទគណនីមានគិតថ្លៃសេវាដែរឬទេ?

ធនាគារអេស៊ីលីដា គិតថ្លៃសេវា KHR20,000 USD5 THB200 ឬសមមូលលើការបិទគណនីក្នុងរយៈពេលបីខែ ចាប់គិតពីថ្ងៃបើកគណនី។

arrow_back សំណួរ​អតិថិជន
ការិយាល័យ​កណ្តាល
ចុះបញ្ជីក្រោមលេខ: 00003077
អាសយដ្ឋាន:អគារ​លេខ៦១ មហាវិថី​ព្រះមុនីវង្ស សង្កាត់​ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។ មើលផែនទី
ប្រអប់សំបុត្រ:១១៤៩
ទូរស័ព្ទ:០២៣ ៩៩៨ ៧៧៧, ០២៣ ៤៣០ ៩៩៩
ទូរសារ:០២៣ ៤៣០ ៥៥៥
អ៉ីម៉ែល:acledabank@acledabank.com.kh
SWIFT Code:ACLBKHPP

ប្រសិន​បើ​លោក​អ្នក​មាន​ចម្ងល់ ឬ​សំណូម​ពរ​ផ្សេងៗ (បម្រើ​២៤​ម៉ោង)
phone០២៣ ៩៩៤ ៤៤៤, ០១៥ ៩៩៩ ២៣៣
emailinquiry@acledabank.com.kh

សម្រាប់​បណ្តឹង​ត្អូញ​ត្អែរ (បម្រើ​ជូន​ពី​ម៉ោង ៧:៣០ ដល់​ម៉ោង ១៦:៣០ រៀង​រាល់​ថ្ងៃ​ធ្វើការ)
phone០១៥ ៨៨៨ ៦៥៤
emailcmc@acledabank.com.kh

យើង​ខ្ញុំ​សូម​ថ្លែង​អរគុណ​សម្រាប់​ការ​ចំណាយ​ពេល​ដ៏​មាន​តម្លៃ​របស់​លោក​អ្នក ដើម្បី​ផ្តល់​ចំណាត់​ថ្នាក់ និង​យោបល់ ដល់​ធនាគារ អេស៊ីលីដា ។

ព័ត៌មាន​បន្ថែម
អេស៊ីលីដា​យូនីធី​ទាន់​ចិត្ត
អតិថិជន​កំពុង​ប្រើ ១.៤៦២.៤៦៣ នាក់
ទាញយក​ពី App StoreGoogle Play
ផែនទីទំព័រ   ទម្រង់ប្រើជាមួយសេវា   របៀបប្រើសេវាកម្ម   កម្មវិធីគណនា   ព័ត៌មានតាមអ៉ីម៉ែល   លក្ខខណ្ឌសុវត្ថិភាព   កំណត់ចំណាំផ្នែកច្បាប់
ចំនួនអ្នកកំពុងទស្សនា : ១០៦    ចំនួនអ្នកទស្សនាថ្ងៃនេះ : ២.៩៩៥    ចំនួនអ្នកទស្សនាពីម្សិល : ១៩.៨៥២