តួលេខ​ក្នុង​វេបសាយ​របស់​យើង​ខ្ញុំ គឺ​សម្រាប់​បង្ហាញ​ជូន​ជា​ព័ត៌មាន​ប៉ុណ្ណោះ និង​អាច​មាន​ការ​កែ​ប្រែ ។ សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទាក់ទង​សាខា​របស់​យើង​ខ្ញុំ​ដែល​​នៅ​ជិត​លោក​អ្នក ឬ​ក៏​ទាក់ទង​មក​ការិយាល័យ​ទំនាក់ទំនង​អតិថិជន ។
យល់ព្រម
English     ភាសាខ្មែរ
ធនាគារ អេស៊ីលីដា ភីអិលស៊ី
expand_less

 »  ទំនាក់ទំនង  »  សំណួរ​អតិថិជន  »  គណនី​បញ្ញើ​តាម​តម្រូវ​ការ

សំណួរ​អតិថិជន - គណនី​បញ្ញើ​តាម​តម្រូវ​ការ

1. ដូចម្តេចដែលហៅថាគណនីបញ្ញើតាមតម្រូវការ?

គណនីបញ្ញើតាមតម្រូវការ គឺជាគណនីមួយប្រភេទដែលអនុញ្ញាតឲ្យអតិថិជនអាចដាក់សាច់ប្រាក់សន្សំ ដើម្បីសុវត្ថិភាព ប៉ុន្តែមិនទទួលបានការប្រាក់នោះទេ ហើយអាចដកសាច់ប្រាក់វិញបានតាមតម្រូវការ។ រាល់ប្រតិបត្តិការគណនីប្រចាំខែនឹងត្រូវបោះពុម្ពលើទម្រង់ Bank Statement ហើយប្រគល់ជូនអតិថិជនដោយពុំយកកម្រៃសេវាឡើយ។

2. ដើម្បីបើកគណនីឯកត្តជនបានត្រូវមានឯកសារអ្វីខ្លះ?

ត្រូវមានឯកសារដូចខាងក្រោម៖

  • អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរច្បាប់ដើម ឬ
  • លិខិតឆ្លងដែនច្បាប់ដើម ដែលនៅមានសុពលភាពយ៉ាងតិច បីខែ ឬ
  • លិខិតបញ្ជាក់អត្តសញ្ញាណមានបិទរូបថត ដែលចេញដោយអាជ្ញាធរមូលដ្ឋាន (ឃុំ/សង្កាត់ ឬប៉ុស្តិ៍រដ្ឋបាល) ឬ
  • សៀវភៅគ្រួសារ ឬសៀវភៅស្នាក់នៅ ដែលមានបិទរូបថត (ករណីអតិថិជនជាមេគ្រួសារ) ឬ
  • សៀវភៅគ្រួសារ (ករណីអតិថិជនជាសមាជិកគ្រួសារ) ឬសៀវភៅស្នាក់នៅ ដោយត្រូវភ្ជាប់ឯកសារផ្សេងៗដែលមានរូបថត ដូចជា អត្តសញ្ញាណប័ណ្ណមន្រ្តីរាជការ ឬអត្តសញ្ញាណប័ណ្ណការងារ ឬប័ណ្ណបើកបរ ឬប័ណ្ណសម្គាល់ខ្លួនសិស្សនិស្សិត ជាដើម។

3. ដើម្បីបើកគណនីជនបរទេសបានត្រូវមានឯកសារអ្វីខ្លះ?

ត្រូវមានឯកសារដូចខាងក្រោម៖

  • លិខិតឆ្លងដែនច្បាប់ដើម ដែលនៅមានសុពលភាពយ៉ាងតិច បីខែ
  • អាសយដ្ឋានពិតប្រាកដដែលទាក់ទង បាននៅកម្ពុជា ដោយមានលិខិតបញ្ជាក់ទីលំនៅចេញដោយអាជ្ញាធរ មានសមត្ថកិច្ច ឬលិខិតបញ្ជាក់ពីថ្នាក់មានសមត្ថកិច្ចរបស់ស្ថាប័នកំពុងបម្រើការងារ ឬកិច្ចសន្យាការងារ ឬកិច្ចសន្យាអាជីវកម្មជាមួយដៃគូជំនួញនៅកម្ពុជា ឬលិខិតបញ្ជាបេសកកម្មពីក្រៅប្រទេសរបស់ស្ថាប័នដែលអាចទុកចិត្តបាន។
  • លេខទូរស័ព្ទ ទូរសារ ឬអ៊ីម៉ែល ដែលអាចទាក់ទងបាន។

4. ដើម្បីបើកគណនីក្រុមហ៊ុន ឬស្ថាប័ន បានត្រូវមានឯកសារអ្វីខ្លះ?

ត្រូវមានឯកសារដូចខាងក្រោម៖

  • អនុស្សរណៈ និងលក្ខន្តិកៈ វិញ្ញាបនបត្រចុះបញ្ជីពាណិជ្ជកម្ម ភាពជាដៃគូ ដែលសមស្របតាមសភាពជាក់ស្តែង។
  • ឯកសារសម្គាល់អត្តសញ្ញាណរបស់ម្ចាស់គណនី
  • លិខិតអនុញ្ញាតអាជីកម្ម ឬឲ្យដំណើរការអង្គភាព
  • ប័ណ្ណប៉ាតង់ វិញ្ញាបនបត្រចុះបញ្ជីអាករលើតំលៃបន្ថែម លិខិតបញ្ជាក់ការបង់ប្រាក់ពន្ធ ឬលិខិតប្រកាសពន្ធផ្សេងៗ ដែលមានលិខិតអត្តសញ្ញាណកម្មសារពើពន្ធ។
  • ឯកសារសម្គាល់អត្តសញ្ញាណរបស់នាយក ភាគទុនិក ឬដៃគូ
  • សេចក្តីសម្រេចចិត្តរបស់ក្រុមប្រឹក្សាភិបាល ឬនាយកគ្រប់គ្រង លើការបើកគណនី
  • លិខិតផ្ទេរសិទ្ធិដល់បុគ្គលណាម្នាក់ជាតំណាងឲ្យក្រុមហ៊ុន ឬអាជីវកម្ម
  • ឯកសារពាក់ព័ន្ធផ្សេងៗទៀត។

5. តើពេលបើកគណនីដំបូងត្រូវការតម្កល់ប្រាក់ឬទេ?

សម្រាប់គណនីគណនីបញ្ញើតាមតម្រូវការ តម្រូវឲ្យដាក់ប្រាក់តម្កល់ ១០,០០០រៀល, ១០ដុល្លារអាមេរិក, ៤០០បាត, ១០អឺរ៉ូ, ១០ដុល្លារអូស្ត្រាលី, ១០ដុល្លារកាណាដា, ១០ផោន, ១០០០ យេនជប៉ុន, ២០០,០០០

6. តើអាចដកសាច់ប្រាក់ទាំងអស់ចេញពីគណនីបានដែរឬទេ?

មិនអាចដកសាច់ប្រាក់ទាំងអស់ចេញពីគណនីបាននោះទេត្រូវរក្សាសមតុល្យអប្បបរមាត្រឹម ១០,០០០រៀល, ១០ដុល្លារអាមេរិក, ៤០០បាត, ១០អឺរ៉ូ, ១០ដុល្លារអូស្ត្រាលី, ១០ដុល្លារកាណាដា, ១០ផោន, ១០០០ យេនជប៉ុន, ២០០,០០០ដុងវៀតណាម ឬ ៨០,០០០ ឡាវគីប។

7. តើការស្នើសុំរបាយការណ៍គណនីមានគិតថ្លៃសេវាដែលឬទេ?

ចំពោះការស្នើសុំរបាយការណ៍គណនីត្រឹម ០២ខែ មិនគិតកម្រៃសេវាឡើយ ប៉ុន្តែប្រសិនបើស្នើសុំរបាយ-ការណ៍ច្រើនជាង ០២ខែ ត្រូវគិតថ្លៃសេវា KHR8,000 USD2 THB80 ឬសមមូលក្នុងមួយខែ ដោយដកចំនួន ០២ខែចេញ។

8. តើការស្នើសុំបិទគណនីមានគិតថ្លៃសេវាដែលឬទេ?

ធនាគារអេស៊ីលីដា គិតថ្លៃសេវា KHR20,000 USD5 THB200 ឬសមមូលលើការបិទគណនីក្នុងរយៈពេលបីខែ ចាប់គិតពីថ្ងៃបើកគណនី។

arrow_back សំណួរ​អតិថិជន
ការិយាល័យ​កណ្តាល
ចុះបញ្ជីក្រោមលេខ: 00003077
អាសយដ្ឋាន:អគារ​លេខ៦១ មហាវិថី​ព្រះមុនីវង្ស សង្កាត់​ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។ មើលផែនទី
ប្រអប់សំបុត្រ:១១៤៩
ទូរស័ព្ទ:០២៣ ៩៩៨ ៧៧៧, ០២៣ ៤៣០ ៩៩៩
ទូរសារ:០២៣ ៤៣០ ៥៥៥
អ៉ីម៉ែល:acledabank@acledabank.com.kh
SWIFT Code:ACLBKHPP

ប្រសិន​បើ​លោក​អ្នក​មាន​ចម្ងល់ ឬ​សំណូម​ពរ​ផ្សេងៗ (បម្រើ​២៤​ម៉ោង)
phone០២៣ ៩៩៤ ៤៤៤, ០១៥ ៩៩៩ ២៣៣
emailinquiry@acledabank.com.kh

សម្រាប់​បណ្តឹង​ត្អូញ​ត្អែរ (បម្រើ​ជូន​ពី​ម៉ោង ៧:៣០ ដល់​ម៉ោង ១៦:៣០ រៀង​រាល់​ថ្ងៃ​ធ្វើការ)
phone០១៥ ៨៨៨ ៦៥៤
emailcmc@acledabank.com.kh

យើង​ខ្ញុំ​សូម​ថ្លែង​អរគុណ​សម្រាប់​ការ​ចំណាយ​ពេល​ដ៏​មាន​តម្លៃ​របស់​លោក​អ្នក ដើម្បី​ផ្តល់​ចំណាត់​ថ្នាក់ និង​យោបល់ ដល់​ធនាគារ អេស៊ីលីដា ។

ព័ត៌មាន​បន្ថែម
អេស៊ីលីដា​យូនីធី​ទាន់​ចិត្ត
អតិថិជន​កំពុង​ប្រើ ១.៤៦២.៤៦៣ នាក់
ទាញយក​ពី App StoreGoogle Play
ផែនទីទំព័រ   ទម្រង់ប្រើជាមួយសេវា   របៀបប្រើសេវាកម្ម   កម្មវិធីគណនា   ព័ត៌មានតាមអ៉ីម៉ែល   លក្ខខណ្ឌសុវត្ថិភាព   កំណត់ចំណាំផ្នែកច្បាប់
ចំនួនអ្នកកំពុងទស្សនា : ៧៦    ចំនួនអ្នកទស្សនាថ្ងៃនេះ : ២.៨១៨    ចំនួនអ្នកទស្សនាពីម្សិល : ២១.០២៣