តួលេខ​ក្នុង​វេបសាយ​របស់​យើង​ខ្ញុំ គឺ​សម្រាប់​បង្ហាញ​ជូន​ជា​ព័ត៌មាន​ប៉ុណ្ណោះ និង​អាច​មាន​ការ​កែ​ប្រែ ។ សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទាក់ទង​សាខា​របស់​យើង​ខ្ញុំ​ដែល​​នៅ​ជិត​លោក​អ្នក ឬ​ក៏​ទាក់ទង​មក​ការិយាល័យ​ទំនាក់ទំនង​អតិថិជន ។
យល់ព្រម
English     ភាសាខ្មែរ
ធនាគារ អេស៊ីលីដា ភីអិលស៊ី
expand_less

 »  ទំនាក់ទំនង  »  សំណួរ​អតិថិជន  »  គណនី Euro Flex

សំណួរ​អតិថិជន - គណនី Euro Flex

1. ដូចម្តេចដែលហៅថាគណនី Euro Flex?

គណនី Euro Flex គឺជាគណនីចរន្តប្រាក់អឺរ៉ូ ប៉ុន្តែអតិថិជន ឬម្ចាស់គណនីអាចធ្វើប្រតិបត្តិការដកដាក់សាច់ប្រាក់ ឬមូលប្បទានបត្រជាប្រាក់អឺរ៉ូ និងជារូបិយប័ណ្ណផ្សេងទៀតដោយផ្អែកលើអត្រាប្តូរប្រាក់ផ្លូវការរបស់ធនាគារ នៅពេលធ្វើប្រតិបត្តិការនោះ។

2. តើអតិថិជនទទួលបានអត្ថប្រយោជន៍អ្វីខ្លះពីការប្រើប្រាស់គណនី Euro Flex?

  • សម្រួលដល់អតិថិជនដែលចង់រក្សាស្ថានភាពទុនជាប្រាក់អឺរ៉ូ ឬរក្សាមូលនិធិដើមជាប្រាក់អឺរ៉ូទៅតាមគម្រោងដើមដែលបានផ្តល់ជារូបិយប័ណ្ណប្រាក់អឺរ៉ូ។
  • អតិថិជនអាចដក-ដាក់សាច់ប្រាក់ ឬជាមូលប្បទានបត្ររូបិយប័ណ្ណផ្សេងៗទៀតបាន។
  • ងាយស្រួលក្នុងការតាមដានអត្រាប្តូរប្រាក់នៅលើរបាយការណ៍តែមួយ ដែលបានផ្តល់ជូនដោយធនាគារ អេស៊ីលីដា ភីអិលស៊ី។
  • ងាយស្រួលក្នុងការធ្វើការចំណាយទៅក្រៅប្រទេស ដោយមិនចំាបាច់ប្តូរប្រាក់នៅធនាគារខាងក្រៅ អាចឲ្យអតិថិជនខាតបង់នូវអត្រាប្តូរប្រាក់ លើសពីនេះទៀត អតិថិជនចំណាយពេលខ្លី ក្នុងការទទួលប្រាក់។

3. តើធនាគារផ្តល់ការប្រាក់ដែរឬទេ?

គណនី Euro Flex គឺមិនមានផ្តល់អត្រាការប្រាក់ទេ។

4. តើពេលបើកគណនីដំបូងត្រូវការតម្កល់ប្រាក់ឬទេ?

សម្រាប់គណនី Euro Flex តម្រូវឲ្យដាក់ប្រាក់តម្កល់ ១,០០០អឺរ៉ូ។

5. តើគណនី Euro Flex (Euro Flex Account) អាចធ្វើប្រតិបត្តិការជាមួយប្រភេទរូបិយប័ណ្ណអ្វីខ្លះ?

គណនីEuro Flex គឺអាចធ្វើប្រតិបត្តិការជាមួយរូបិយប័ណ្ណផ្សេងៗបាន ដូចជា៖ ប្រាក់ដុល្លារអាមេរិក ដុល្លារអូស្ត្រាលី និងប្រាក់បាតថៃ ។ល។

6. តើត្រូវធ្វើដូចម្តេចទើបអាចបើកគណនី Euro Flex (Euro Flex Account) បាន?

អតិថិជនត្រូវមានគណនីចរន្តជាប្រាក់អឺរ៉ូមួយ ជាមួយធនាគារ អេស៊ីលីដា ភីអិលស៊ី ដែលគណនីនោះត្រូវគោរពទៅតាមគោលការណ៍ស្តីពីការបើក ប្រើប្រាស់ និងបិទគណនីរបស់អតិថិជន និងលក្ខខណ្ឌទូទៅក្នុងការប្រតិបត្តិគណនីជាមួយធនាគារ អេស៊ីលីដា ភីអិលស៊ី បន្ទាប់មកបំពេញទម្រង់គំរូ EURO FLEX APPLICATION បន្ថែម លើទម្រង់សម្រាប់ប្រើប្រាស់ជាមួយគណនីធម្មតាដែលមានស្រាប់ ដែលនៅក្នុងនោះមានបញ្ជាក់ពី អត្រាប្តូរប្រាក់ និងប្រភេទរូបិយប័ណ្ណ ដែលត្រូវធ្វើប្រតិបត្តិការជាមួយគណនីនេះ។

7. តើគណនី Euro Flex (Euro Flex Account) មានលក្ខណៈពិសេសដូចម្តេច?

  • អាចធ្វើប្រតិបត្តិការជាមួយរូបិយប័ណ្ណផ្សេងៗ បាន ក្នុងគណនីចរន្តប្រាក់អឺរ៉ូតែមួយ។
  • ងាយស្រួលក្នុងការតាមដានចលនាសាច់ប្រាក់ តាមរយៈរបាយការណ៍គណនីរួមតែមួយ។
  • បំពេញទម្រង់គំរូ EURO FLEX APPLICATION បន្ថែម លើទម្រង់សម្រាប់ប្រើប្រាស់ជាមួយគណនីធម្ម-តាដែលមានស្រាប់ ដែលនៅក្នុងនោះមានបញ្ជាក់ពីៈ អត្រាប្តូរប្រាក់ និងប្រភេទរូបិយប័ណ្ណ ដែលត្រូវធ្វើប្រតិបត្តិការជាមួយគណនីនេះ។
  • មូលប្បទានបត្រដកប្រាក់ចេញពីគណនី EURO FLEX មានអាយុកាលត្រឹមតែ 30ថ្ងៃ គិតចាប់ពីថ្ងៃដែលបានចេញមូលប្បទានបត្រ។
  • អាចទិញមូលប្បទានបត្រមិនទាន់ប្រើ (Blank Check) ជាដុល្លារអាមេរិក ប្រាក់បាតថៃ និងដុល្លារអូស្ត្រាលី… ដើម្បីប្រើប្រាស់ជាមួយគណនីនេះ។
arrow_back សំណួរ​អតិថិជន
ការិយាល័យ​កណ្តាល
ចុះបញ្ជីក្រោមលេខ: 00003077
អាសយដ្ឋាន:អគារ​លេខ៦១ មហាវិថី​ព្រះមុនីវង្ស សង្កាត់​ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។ មើលផែនទី
ប្រអប់សំបុត្រ:១១៤៩
ទូរស័ព្ទ:០២៣ ៩៩៨ ៧៧៧, ០២៣ ៤៣០ ៩៩៩
ទូរសារ:០២៣ ៤៣០ ៥៥៥
អ៉ីម៉ែល:acledabank@acledabank.com.kh
SWIFT Code:ACLBKHPP

ប្រសិន​បើ​លោក​អ្នក​មាន​ចម្ងល់ ឬ​សំណូម​ពរ​ផ្សេងៗ (បម្រើ​២៤​ម៉ោង)
phone០២៣ ៩៩៤ ៤៤៤, ០១៥ ៩៩៩ ២៣៣
emailinquiry@acledabank.com.kh

សម្រាប់​បណ្តឹង​ត្អូញ​ត្អែរ (បម្រើ​ជូន​ពី​ម៉ោង ៧:៣០ ដល់​ម៉ោង ១៦:៣០ រៀង​រាល់​ថ្ងៃ​ធ្វើការ)
phone០១៥ ៨៨៨ ៦៥៤
emailcmc@acledabank.com.kh

យើង​ខ្ញុំ​សូម​ថ្លែង​អរគុណ​សម្រាប់​ការ​ចំណាយ​ពេល​ដ៏​មាន​តម្លៃ​របស់​លោក​អ្នក ដើម្បី​ផ្តល់​ចំណាត់​ថ្នាក់ និង​យោបល់ ដល់​ធនាគារ អេស៊ីលីដា ។

ព័ត៌មាន​បន្ថែម
អេស៊ីលីដា​យូនីធី​ទាន់​ចិត្ត
អតិថិជន​កំពុង​ប្រើ ១.៤៦២.៤៦៣ នាក់
ទាញយក​ពី App StoreGoogle Play
ផែនទីទំព័រ   ទម្រង់ប្រើជាមួយសេវា   របៀបប្រើសេវាកម្ម   កម្មវិធីគណនា   ព័ត៌មានតាមអ៉ីម៉ែល   លក្ខខណ្ឌសុវត្ថិភាព   កំណត់ចំណាំផ្នែកច្បាប់
ចំនួនអ្នកកំពុងទស្សនា : ៦៨    ចំនួនអ្នកទស្សនាថ្ងៃនេះ : ២.៥១១    ចំនួនអ្នកទស្សនាពីម្សិល : ១៩.៨៥២