តួលេខ​ក្នុង​វេបសាយ​របស់​យើង​ខ្ញុំ គឺ​សម្រាប់​បង្ហាញ​ជូន​ជា​ព័ត៌មាន​ប៉ុណ្ណោះ និង​អាច​មាន​ការ​កែ​ប្រែ ។ សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទាក់ទង​សាខា​របស់​យើង​ខ្ញុំ​ដែល​​នៅ​ជិត​លោក​អ្នក ឬ​ក៏​ទាក់ទង​មក​ការិយាល័យ​ទំនាក់ទំនង​អតិថិជន ។
យល់ព្រម
English     ភាសាខ្មែរ
ធនាគារ អេស៊ីលីដា ភីអិលស៊ី
expand_less

 »  ទំនាក់ទំនង  »  សំណួរ​អតិថិជន  »  គណនី​មាន​កាល​កំណត់

សំណួរ​អតិថិជន - គណនី​មាន​កាល​កំណត់

1. ដូចម្តេចដែលហៅថាគណនីមានកាលកំណត់?

គណនីមានកាលកំណត់ គឺជាប្រភេទគណនីមួយដែលមានលក្ខណៈជាកិច្ចសន្យា ហើយមានកំណត់ពេលវេលាច្បាស់លាស់ក្នុងការដកប្រាក់ដើមត្រឡប់វិញ។ តាមរយៈការប្រើប្រាស់គណនីនេះធនាគារផ្តល់ការប្រាក់ខ្ពស់ជាងគណនីបញ្ញើសំចៃ និងគណនីបញ្ញើ-សន្សំផ្សេងៗទៀត។

2. តើគណនីមានកាលកំណត់ផ្តល់អត្ថប្រយោជន៍អ្វីខ្លះ?

គណនីមានកាលកំណត់ផ្តល់អត្ថប្រយោជន៍ដល់លោកអ្នកដូចជា៖

  • រក្សាសាច់ប្រាក់ប្រកបដោយសុវត្ថិភាព និងទទួលបានការប្រាក់ខ្ពស់ជាងអត្រាធម្មតា
  • ទទួលបានវិញ្ញាបនបត្រប្រាក់បញ្ញើ ដែលអាចប្រើប្រាស់ជាទ្រព្យបញ្ចាំជាមួយធនាគារអេស៊ីលីដា ក្នុងករណីត្រូវការឥណទានរយៈពេលខ្លី។

3. តើគណនីមានកាលកំណត់មានប៉ុន្មានប្រភេទ?

គណនីមានកាលកំណត់មានបីប្រភេទគឺ៖

  • គណនីមានកាលកំណត់កំណើនខ្ពស់ (Hi-Growth Fixed Deposit)
    • ដកប្រាក់ដើម និងការប្រាក់ នៅពេលចប់កិច្ចសន្យា។
    • អាចបន្តកិច្ចសន្យាបានដោយគ្មានកាលកំណត់ ឬបន្តកិច្ចសន្យាដោយស្វ័យប្រវត្តិ។
  • គណនីមានកាលកំណត់ចំណូលខ្ពស់ (Hi-Income Fixed Deposit)
    • អាចដកការប្រាក់បានរៀងរាល់ខែ។
    • ដកប្រាក់ដើមនៅពេលចប់កិច្ចសន្យា។
    • អាចបន្តកិច្ចសន្យាបានដោយគ្មានកាលកំណត់ ឬបន្តកិច្ចសន្យាដោយស្វ័យប្រវត្តិ។
  • គណនីមានកាលកំណត់រយៈពេលវែង (Long Term Fixed Deposit)
    • អាចដកការប្រាក់បានរៀងរាល់បីខែម្តង។
    • ដកប្រាក់ដើមនៅពេលចប់កិច្ចសន្យ។
    • បញ្ចប់កិច្ចសន្យាទៅតាមពេលវេលាដែលកំណត់។

4. តើប្រភេទរូបិយប័ណ្ណណាខ្លះ អាចបើកគណនីមានកាលកំណត់?

លោកអ្នកអាចបើកបានជាប្រាក់រៀល ប្រាក់ដុល្លារអាមេរិក និងប្រាក់បាត។

5. តើរយៈពេលដាក់ប្រាក់បញ្ញើយ៉ាងដូចម្តេចដែរ?

  • រយៈពេលដាក់ប្រាក់បញ្ញើ ចាប់ពី ០៣ខែ ដល់ ២៤ខែ សម្រាប់គណនីមានកាលកំណត់កំណើនខ្ពស់ (Hi-Growth Fixed Deposit)។
  • រយៈពេលដាក់ប្រាក់បញ្ញើ ចាប់ពី ០៣ខែ ដល់ ២៤ខែ សម្រាប់គណនីមានកាលកំណត់ចំណូលខ្ពស់ (Hi-Income Fixed Deposit)។
  • រយៈពេលដាក់ប្រាក់បញ្ញើ ចាប់ពី ៣៦ខែ ដល់ ៦០ខែ សម្រាប់គណនីមានកាលកំណត់រយៈពេលវែង (Long Term Fixed Deposit)។

6. តើទំហំទឹកប្រាក់ប៉ុន្មានទើបអាចបើកគណនីមានកាលកំណត់បាន?

លោកអ្នកអាចដាក់ប្រាក់បញ្ញើអប្បបរមា ៥០០ដុល្លារអាមេរិក និងអតិបរមា 5,000,000 ដុល្លារអាមេរិក ឬសមមូលក្នុង ០១កិច្ចសន្យា។

7. តើខ្ញុំអាចដកប្រាក់មុនកាលកំណត់នៃកិច្ចសន្យាបានដែរឬទេ?

  • លោកអ្នកអាចដកប្រាក់មុនកាលកំណត់នៃកិច្ចសន្យាបាន លុះត្រាតែមានការយល់ព្រមពីធនាគារ អេស៊ីលីដា ភីអិលស៊ី ជាមុនសិន។
  • លោកអ្នកត្រូវភ្ជាប់មកជាមួយនូវវិញ្ញាបនបត្រប្រាក់បញ្ញើ នៅពេលសុំបិទគណនីមានកាលកំណត់មុនកាលបរិច្ឆេទកំណត់។

8. តើខ្ញុំអាចស្នើសុំវិញ្ញាបនបត្រប្រាក់បញ្ញើថ្មី ជំនួសវិញ្ញាបនបត្រប្រាក់បញ្ញើចាស់ដែលបានបាត់ ឬខូចបានដែរឬទេ?

លោកអ្នកអាចស្នើសុំវិញ្ញាបនបត្រប្រាក់បញ្ញើថ្មី ជំនួសវិញ្ញាបនបត្រប្រាក់បញ្ញើចាស់ដែលបានបាត់ ឬខូចបាន ប៉ុន្តែលោកអ្នកត្រូវបង់កម្រៃសេវា KHR20,000 USD5 THB200។

arrow_back សំណួរ​អតិថិជន
ការិយាល័យ​កណ្តាល
ចុះបញ្ជីក្រោមលេខ: 00003077
អាសយដ្ឋាន:អគារ​លេខ៦១ មហាវិថី​ព្រះមុនីវង្ស សង្កាត់​ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។ មើលផែនទី
ប្រអប់សំបុត្រ:១១៤៩
ទូរស័ព្ទ:០២៣ ៩៩៨ ៧៧៧, ០២៣ ៤៣០ ៩៩៩
ទូរសារ:០២៣ ៤៣០ ៥៥៥
អ៉ីម៉ែល:acledabank@acledabank.com.kh
SWIFT Code:ACLBKHPP

ប្រសិន​បើ​លោក​អ្នក​មាន​ចម្ងល់ ឬ​សំណូម​ពរ​ផ្សេងៗ (បម្រើ​២៤​ម៉ោង)
phone០២៣ ៩៩៤ ៤៤៤, ០១៥ ៩៩៩ ២៣៣
emailinquiry@acledabank.com.kh

សម្រាប់​បណ្តឹង​ត្អូញ​ត្អែរ (បម្រើ​ជូន​ពី​ម៉ោង ៧:៣០ ដល់​ម៉ោង ១៦:៣០ រៀង​រាល់​ថ្ងៃ​ធ្វើការ)
phone០១៥ ៨៨៨ ៦៥៤
emailcmc@acledabank.com.kh

យើង​ខ្ញុំ​សូម​ថ្លែង​អរគុណ​សម្រាប់​ការ​ចំណាយ​ពេល​ដ៏​មាន​តម្លៃ​របស់​លោក​អ្នក ដើម្បី​ផ្តល់​ចំណាត់​ថ្នាក់ និង​យោបល់ ដល់​ធនាគារ អេស៊ីលីដា ។

ព័ត៌មាន​បន្ថែម
អេស៊ីលីដា​យូនីធី​ទាន់​ចិត្ត
អតិថិជន​កំពុង​ប្រើ ១.៤៦២.៤៦៣ នាក់
ទាញយក​ពី App StoreGoogle Play
ផែនទីទំព័រ   ទម្រង់ប្រើជាមួយសេវា   របៀបប្រើសេវាកម្ម   កម្មវិធីគណនា   ព័ត៌មានតាមអ៉ីម៉ែល   លក្ខខណ្ឌសុវត្ថិភាព   កំណត់ចំណាំផ្នែកច្បាប់
ចំនួនអ្នកកំពុងទស្សនា : ១៤៩    ចំនួនអ្នកទស្សនាថ្ងៃនេះ : ៣.៤៥០    ចំនួនអ្នកទស្សនាពីម្សិល : ២១.០២៣