តួលេខ​ក្នុង​វេបសាយ​របស់​យើង​ខ្ញុំ គឺ​សម្រាប់​បង្ហាញ​ជូន​ជា​ព័ត៌មាន​ប៉ុណ្ណោះ និង​អាច​មាន​ការ​កែ​ប្រែ ។ សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទាក់ទង​សាខា​របស់​យើង​ខ្ញុំ​ដែល​​នៅ​ជិត​លោក​អ្នក ឬ​ក៏​ទាក់ទង​មក​ការិយាល័យ​ទំនាក់ទំនង​អតិថិជន ។
យល់ព្រម
English     ភាសាខ្មែរ
ធនាគារ អេស៊ីលីដា ភីអិលស៊ី
expand_less

 »  ទំនាក់ទំនង  »  សំណួរ​អតិថិជន  »  គណនី​មូលនិធិ​គាំពារ​សុខភាព

សំណួរ​អតិថិជន - គណនី​មូលនិធិ​គាំពារ​សុខភាព

1. ដូចម្តេចដែលហៅថាគណនីមូលនិធិគាំពារសុខភាព (Health Saving Account)?

គណនីមូលនិធិគាំពារសុខភាព គឺជាគណនីមួយប្រភេទដែលធនាគារ អេស៊ីលីដា ទទួលខុសត្រូវក្នុងការថែរក្សា គ្រប់គ្រង និងចាត់ចែងសាច់ប្រាក់ជូនអតិថិជនជារូបវន្តបុគ្គល ឬនីតិបុគ្គលដែលមានបំណងដាក់ប្រាក់បញ្ញើ-សន្សំ សម្រាប់ទូទាត់រាល់ការគាំពារសុខភាពរួមមាន: ថ្លៃពិនិត្យសុខភាព បង្ការ និងការព្យាបាលជំងឺផ្ទាល់ខ្លួន ក្រុមគ្រួសារ សាច់ញាតិ បុគ្គលិក ឬភាគីទីបី ហើយអតិថិជន ឬភាគីណាផ្សេងទៀតអាច ឬត្រូវបង់ប្រាក់ចូលគណនីនេះ ដើម្បីទូទាត់លើការចំណាយរបស់អ្នកទទួលផលបានដោយយោងលើវិក្កយបត្រជាក់ស្តែង និងខចែងទាំងឡាយដែលមាននៅក្នុងលក្ខខណ្ឌពិសេសនៃគណនីមូលនិធិគាំពារសុខភាពរបស់ធនាគារ។

2. តើការប្រាក់ទទួលបានដូចម្តេចដែរ?

ការប្រាក់ ត្រូវបានគិតបង្គរជារៀងរាល់ថ្ងៃ ប៉ុន្តែបញ្ចូលទៅក្នុងគណនីមូលនិធិគាំពារសុខភាព នៅរៀងរាល់ដំណាច់ឆមាសនីមួយៗដោយស្វ័យប្រវត្តិ។

3. តើពេលបើកគណនីដំបូងត្រូវការតម្កល់ប្រាក់ឬទេ?

សម្រាប់គណនីមូលនិធិគាំពារសុខភាព តម្រូវឲ្យដាក់ប្រាក់តម្កល់ដំបូង ២០០,០០០រៀល, ៥០ដុល្លារអាមេរិក, ២,០០០បាត ឬសមមូល និងរក្សាសមតុល្យគណនីអប្បបរមាត្រឹម ៤០,០០០រៀល ១០ដុល្លារ ឬសមមូល។

4. តើគណនីមូលនិធិគាំពារសុខភាពអាចបើកបានជាប្រភេទរូបិយប័ណ្ណអ្វីខ្លះ?

ធនាគារ អេស៊ីលីដា អនុញ្ញាតិឲ្យអតិថិជនបើកគណនីមូលនិធិគាំពារសុខភាព ទៅតាមប្រភេទរូបិយប័ណ្ណដែលធនាគារបាន និងកំពុងដាក់ឲ្យប្រើប្រាស់ជាផ្លូវការ។

5. តើអតិថិជនអាចដកប្រាក់ខុសគោលបំណង ឬ បិទគណនីមុនពេលកំណត់បានដែរឬទេ?

  • ការដកសាច់ប្រាក់ចេញពីគណនីខុសគោលបំណងនៃគណនីមូលនិធិគាំពារសុខភាព អតិថិជនត្រូវបង់កម្រៃសេវា ៨០,០០០រៀល, ២០ដុល្លារអាមេរិក, ៨០០បាត ឬសមមូល។
  • ការបិទគណនីមុនពេលកំណត់អាចអនុវត្តបាន ប៉ុន្តែត្រូវបង់កម្រៃសេវា ៨០,០០០រៀល, ២០ដុល្លារអាមេរិក ៨០០បាត ឬសមមូល។

6. តើគិតថ្លៃសេវាទេ នៅពេលស្នើសុំឲ្យដំណើរការវិញ នូវគណនីគ្មានប្រតិបត្តិការ?

មិនមានការគិតថ្លៃសេវាទេ។

arrow_back សំណួរ​អតិថិជន
ការិយាល័យ​កណ្តាល
ចុះបញ្ជីក្រោមលេខ: 00003077
អាសយដ្ឋាន:អគារ​លេខ៦១ មហាវិថី​ព្រះមុនីវង្ស សង្កាត់​ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។ មើលផែនទី
ប្រអប់សំបុត្រ:១១៤៩
ទូរស័ព្ទ:០២៣ ៩៩៨ ៧៧៧, ០២៣ ៤៣០ ៩៩៩
ទូរសារ:០២៣ ៤៣០ ៥៥៥
អ៉ីម៉ែល:acledabank@acledabank.com.kh
SWIFT Code:ACLBKHPP

ប្រសិន​បើ​លោក​អ្នក​មាន​ចម្ងល់ ឬ​សំណូម​ពរ​ផ្សេងៗ (បម្រើ​២៤​ម៉ោង)
phone០២៣ ៩៩៤ ៤៤៤, ០១៥ ៩៩៩ ២៣៣
emailinquiry@acledabank.com.kh

សម្រាប់​បណ្តឹង​ត្អូញ​ត្អែរ (បម្រើ​ជូន​ពី​ម៉ោង ៧:៣០ ដល់​ម៉ោង ១៦:៣០ រៀង​រាល់​ថ្ងៃ​ធ្វើការ)
phone០១៥ ៨៨៨ ៦៥៤
emailcmc@acledabank.com.kh

យើង​ខ្ញុំ​សូម​ថ្លែង​អរគុណ​សម្រាប់​ការ​ចំណាយ​ពេល​ដ៏​មាន​តម្លៃ​របស់​លោក​អ្នក ដើម្បី​ផ្តល់​ចំណាត់​ថ្នាក់ និង​យោបល់ ដល់​ធនាគារ អេស៊ីលីដា ។

ព័ត៌មាន​បន្ថែម
អេស៊ីលីដា​យូនីធី​ទាន់​ចិត្ត
អតិថិជន​កំពុង​ប្រើ ១.៤៦២.៤៦៣ នាក់
ទាញយក​ពី App StoreGoogle Play
ផែនទីទំព័រ   ទម្រង់ប្រើជាមួយសេវា   របៀបប្រើសេវាកម្ម   កម្មវិធីគណនា   ព័ត៌មានតាមអ៉ីម៉ែល   លក្ខខណ្ឌសុវត្ថិភាព   កំណត់ចំណាំផ្នែកច្បាប់
ចំនួនអ្នកកំពុងទស្សនា : ៧៥    ចំនួនអ្នកទស្សនាថ្ងៃនេះ : ២.៨៩៥    ចំនួនអ្នកទស្សនាពីម្សិល : ១៩.៨៥២