តួលេខ​ក្នុង​វេបសាយ​របស់​យើង​ខ្ញុំ គឺ​សម្រាប់​បង្ហាញ​ជូន​ជា​ព័ត៌មាន​ប៉ុណ្ណោះ និង​អាច​មាន​ការ​កែ​ប្រែ ។ សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទាក់ទង​សាខា​របស់​យើង​ខ្ញុំ​ដែល​​នៅ​ជិត​លោក​អ្នក ឬ​ក៏​ទាក់ទង​មក​ការិយាល័យ​ទំនាក់ទំនង​អតិថិជន ។
យល់ព្រម
English     ភាសាខ្មែរ
ធនាគារ អេស៊ីលីដា ភីអិលស៊ី
expand_less

 »  ទំនាក់ទំនង  »  សំណួរ​អតិថិជន  »  គណនី​មូលនិធិ​សោធននិវត្តន៍

សំណួរ​អតិថិជន - គណនី​មូលនិធិ​សោធននិវត្តន៍

1. ដូចម្តេចដែលហៅថាគណនីមូលនិធិសោធននិវត្តន៍ (Individual Retirement Account)?

គណនីមូលនិធិសោធននិវត្តន៍ គឺជាគណនីមួយប្រភេទ ដែលធនាគារ អេស៊ីលីដា ទទួលថែរក្សាគ្រប់គ្រង និងចាត់ចែងសាច់ប្រាក់របស់អតិថិជន ឬភាគីទីបី ដែលបានដាក់ប្រាក់បញ្ញើ-សន្សំ ដើម្បីផលប្រយោជន៍ក្រោយពេលចូលនិវត្តន៍។

2. តើការប្រាក់ទទួលបានដូចម្តេចដែរ?

ការប្រាក់ត្រូវបានគិតបង្គរជារៀងរាល់ថ្ងៃ ប៉ុន្តែបញ្ចូលទៅក្នុងគណនីអតិថិជន នៅរៀងរាល់ដំណាច់ឆ្នាំដោយស្វ័យប្រវត្តិ។

3. តើពេលបើកគណនីដំបូងត្រូវការតម្កល់ប្រាក់ឬទេ?

សម្រាប់គណនីមូលនិធិសោធននិវត្តន៍ តម្រូវឲ្យដាក់ប្រាក់តម្កល់ដំបូង និងសមតុល្យគណនីអប្បបរមា ២០០,០០០រៀល, ៥០ដុល្លារអាមេរិក, ២,០០០បាត។

4. តើការដាក់ប្រាក់ចូលគណនីមានការកំណត់ពេលវេលាដែរ ឬទេ?

ការដាក់ប្រាក់ចូលគណនីមូនិធិសោធននិវត្តន៍៖

  • សម្រាប់អតិថិជន (ក្រៅពីបុគ្គលិកក្រុមហ៊ុន/អង្គភាព) អាចដាក់ប្រាក់ចូលគណនីតាមតម្រូវការ។
  • សម្រាប់អតិថិជន (ជាបុគ្គលិកក្រុមហ៊ុន/អង្គភាព) អាចដាក់ប្រាក់ចូលគណនីរៀងរាល់ខែ ឬតាមកិច្ចព្រមព្រៀង។

5. តើអតិថិជនអាចដកប្រាក់ និងបិទគណនីមុនអាយុចូលនិវត្តន៍បានដែរ ឬទេ?

អតិថិជនអាចដកប្រាក់ និងបិទគណនីមុនអាយុកាលចូលនិវត្តន៍បាន ប៉ុន្តែ អតិថិជនត្រូវបង់ថ្លៃសេវា $50 ឬសមមូលជាមួយរូបិយប័ណ្ណផ្សេងៗ។ លើកលែងតែម្ចាស់គណនីទទួលមរណភាព ឬអសមត្ថភាពពលកម្ម ឬគ្រោះថ្នាក់ ឬមានអាសន្នធ្ងន់ធ្ងរ ឬប្រធានស័ក្តិ អតិថិជន ឬ អ្នកស្នងមរតកអាចស្នើសុំដកសាច់ប្រាក់ទាំងអស់បាន ដោយពុំមានបង់ថ្លៃសេវាឡើយ។ ករណីការបិទគណនីមូលនិធិសោធននិវត្តន៍របស់កម្មករ-និយោជិត តម្រូវឲ្យមានការឯកភាពពីក្រុមហ៊ុន អង្គការ ឬស្ថាប័ន។

6. តើមានគិតថ្លៃសេវាទេ ប្រសិនបើគណនីនេះគ្មានប្រតិបត្តិការ?

គណនីដែលគ្មានប្រតិបត្តិការលើសពី ១២ខែឡើងទៅ ត្រូវចាត់ទុកជាគណនីនៅស្ងៀមនិងគ្មានសកម្មភាព ដូច្នេះត្រូវស្នើសុំធនាគារដើម្បីធ្វើឲ្យគណនីមានសកម្មភាពឡើងវិញ ហើយត្រូវបង់កម្រៃសេវាចំនួន USD5 KHR20,000 THB200។

arrow_back សំណួរ​អតិថិជន
ការិយាល័យ​កណ្តាល
ចុះបញ្ជីក្រោមលេខ: 00003077
អាសយដ្ឋាន:អគារ​លេខ៦១ មហាវិថី​ព្រះមុនីវង្ស សង្កាត់​ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។ មើលផែនទី
ប្រអប់សំបុត្រ:១១៤៩
ទូរស័ព្ទ:០២៣ ៩៩៨ ៧៧៧, ០២៣ ៤៣០ ៩៩៩
ទូរសារ:០២៣ ៤៣០ ៥៥៥
អ៉ីម៉ែល:acledabank@acledabank.com.kh
SWIFT Code:ACLBKHPP

ប្រសិន​បើ​លោក​អ្នក​មាន​ចម្ងល់ ឬ​សំណូម​ពរ​ផ្សេងៗ (បម្រើ​២៤​ម៉ោង)
phone០២៣ ៩៩៤ ៤៤៤, ០១៥ ៩៩៩ ២៣៣
emailinquiry@acledabank.com.kh

សម្រាប់​បណ្តឹង​ត្អូញ​ត្អែរ (បម្រើ​ជូន​ពី​ម៉ោង ៧:៣០ ដល់​ម៉ោង ១៦:៣០ រៀង​រាល់​ថ្ងៃ​ធ្វើការ)
phone០១៥ ៨៨៨ ៦៥៤
emailcmc@acledabank.com.kh

យើង​ខ្ញុំ​សូម​ថ្លែង​អរគុណ​សម្រាប់​ការ​ចំណាយ​ពេល​ដ៏​មាន​តម្លៃ​របស់​លោក​អ្នក ដើម្បី​ផ្តល់​ចំណាត់​ថ្នាក់ និង​យោបល់ ដល់​ធនាគារ អេស៊ីលីដា ។

ព័ត៌មាន​បន្ថែម
អេស៊ីលីដា​យូនីធី​ទាន់​ចិត្ត
អតិថិជន​កំពុង​ប្រើ ១.៤៦២.៤៦៣ នាក់
ទាញយក​ពី App StoreGoogle Play
ផែនទីទំព័រ   ទម្រង់ប្រើជាមួយសេវា   របៀបប្រើសេវាកម្ម   កម្មវិធីគណនា   ព័ត៌មានតាមអ៉ីម៉ែល   លក្ខខណ្ឌសុវត្ថិភាព   កំណត់ចំណាំផ្នែកច្បាប់
ចំនួនអ្នកកំពុងទស្សនា : ១២៨    ចំនួនអ្នកទស្សនាថ្ងៃនេះ : ៣.៤៥៦    ចំនួនអ្នកទស្សនាពីម្សិល : ១៩.៨៥២