តួលេខ​ក្នុង​វេបសាយ​របស់​យើង​ខ្ញុំ គឺ​សម្រាប់​បង្ហាញ​ជូន​ជា​ព័ត៌មាន​ប៉ុណ្ណោះ និង​អាច​មាន​ការ​កែ​ប្រែ ។ សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទាក់ទង​សាខា​របស់​យើង​ខ្ញុំ​ដែល​​នៅ​ជិត​លោក​អ្នក ឬ​ក៏​ទាក់ទង​មក​ការិយាល័យ​ទំនាក់ទំនង​អតិថិជន ។
យល់ព្រម
English     ភាសាខ្មែរ
ធនាគារ អេស៊ីលីដា ភីអិលស៊ី
expand_less

 »  ទំនាក់ទំនង  »  សំណួរ​អតិថិជន  »  គណនី​អនាគត​កុមារ

សំណួរ​អតិថិជន - គណនី​អនាគត​កុមារ

1. ដូចម្តេចដែលហៅថាគណនីអនាគតកុមារ?

គណនីអនាគតកុមារ គឺកំណត់យកឈ្មោះកុមារ ជាឈ្មោះគណនី ហើយមានឪពុក-ម្តាយ ឬអ្នកអាណាព្យាបាលជាអ្នករួមគណនីជាមួយ។

2. តើតម្រូវឲ្យមានឯកសារអ្វីខ្លះដើម្បីបើកគណនីអនាគតកុមារ?

សម្រាប់កុមារ: ភ្ជាប់មកនូវសំបុត្រកំណើត ឬលិខិតឆ្លងដែន (មានសុពលភាពយ៉ាងតិច ០៣ខែ) ឬឯកសារសម្គាល់អត្តសញ្ញាណ ដែលចេញដោយអាជ្ញាធរមានសមត្ថកិច្ច។

សម្រាប់ឪពុក-ម្តាយ ឬអ្នកអាណាព្យាបាល

  • សម្រាប់ជនជាតិខ្មែរ
    • ត្រូវមានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬលិខិតឆ្លងដែន (មានសុពលភាពយ៉ាងតិច ០៣ខែ) ឬ
    • ឯកសារបញ្ជាក់ពីអត្តសញ្ញាណ ដែលមានភ្ជាប់នូវរូបថតរបស់សាមីខ្លួនដែលចេញផ្សាយដោយអាជ្ញាធរមានសមត្ថកិច្ច ដូចជា៖
      • លិខិតបញ្ជាក់អត្តសញ្ញាណមានបិទរូបថត ដែលចេញដោយអាជ្ញាធរមូលដ្ឋាន (ឃុំ/សង្កាត់ ឬស្នងការនគរបាលខេត្ត ក្រុង រាជធានី) ឬ
      • សៀវភៅគ្រួសារ (ករណីអតិថិជនជាមេគ្រួសារ)
      • សៀវភៅគ្រួសារ (ករណីអតិថិជនជាសមាជិកគ្រួសារ) ឬសៀវភៅស្នាក់នៅ ដោយភ្ជាប់មកជាមួយនូវឯកសារអមមានតម្លៃស្មើ ដូចខាងក្រោម៖
        • អត្តសញ្ញាណប័ណ្ណមន្រ្តីរាជាការ ឬ
        • អត្តសញ្ញាណការងារ ឬ
        • ប័ណ្ណបើកបរជាដើម។
    • សម្គាល់៖ ឯកសារអមខាងលើនេះ ប្រើសម្រាប់ផ្ទៀងផ្ទាត់ជាមួយសៀវភៅគ្រួសារ ក្នុងករណីអតិថិជនជាសមាជិក គ្រួសារ ឬសៀវភៅស្នាក់នៅតែប៉ុណ្ណោះ។ ករណីជាអាណាព្យាបាលដោយអណត្តិ ត្រូវមានសាលក្រមពីតុលាការ ដើម្បីយកមកថតចម្លងទុកជាឯកសារ។
  • សម្រាប់ជនជាតិបរទេស
    • លិខិតឆ្លងដែន: ត្រូវបង្ហាញលិខិតឆ្លងដែនច្បាប់ដើមមានបិទរូបថតច្បាស់លាស់ ត្រឹមត្រូវ គ្មានស្នាមបិទថ្មី កោសលុប ឬចំណុចសង្ស័យផ្សេងៗ និងនៅមានសុពលភាពយ៉ាងតិច ៣ខែ (គិតចាប់ពីថ្ងៃបើកគណនី)។
    • អាសយដ្ឋានទំនាក់ទំនង: ត្រូវមានអាសយដ្ឋានពិតប្រាកដណាមួយច្បាស់លាស់ដែលអាចទំនាក់ទំនងបាននៅកម្ពុជា ដោយមានលិខិតបញ្ជាក់ទីលំនៅចេញដោយអាជ្ញាធរមានសមត្ថកិច្ច ឬលិខិតបញ្ជាក់ពីថ្នាក់មានសមត្ថកិច្ចរបស់ស្ថាប័នដែលកំពុងបម្រើការងារ ឬកិច្ចសន្យាការងារ ឬកិច្ចសន្យាអាជីវកម្មជាមួយដៃគូជំនួញនៅកម្ពុជា ឬលិខិតបញ្ជាបេសកកម្មពីក្រៅប្រទេសរបស់ស្ថាប័នដែលអាចទុកចិត្តបាន។
    • លេខទំនាក់ទំនង: ត្រូវមានលេខទូរស័ព្ទ ទូរសារ ឬអាសយដ្ឋានសារអេឡិចត្រូនិក ដែលអាចទំនាក់ទំនងបាន
    • សម្គាល់: ករណីជាអាណាព្យាបាលដោយអាណត្តិ ត្រូវមានសាលក្រមពីតុលាការ ដើម្បីយកមកថតចម្លងទុកជាឯកសារ។

3. តើប្រភេទរូបិយប័ណ្ណណាខ្លះ សម្រាប់បើកគណនីអនាគតកុមារបាន?

គណនីអនាគតកុមារអាចបើកបានជារូបិយប័ណ្ណ៖ ប្រាក់រៀល ប្រាក់ដុល្លារអាមេរិក និងប្រាក់បាត។

4. តើការប្រាក់ទទួលបានដូចម្តេចដែរ?

ការប្រាក់ ត្រូវបានគិតបង្គរជារៀងរាល់ថ្ងៃ និងបញ្ចូលទៅក្នុងគណនីរបស់អតិថិជននៅរៀងរាល់ដើមខែដោយស្វ័យប្រវត្តិ។

5. តើពេលបើកគណនីអនាគតកុមារត្រូវការតម្កល់ប្រាក់ឬទេ?

គណនីអនាគតកុមារមិនតម្រូវឲ្យតម្កល់ប្រាក់ដំបូង និងរក្សាសមតុល្យអប្បបរមាទេ។

6. តើធ្វើដូចម្តេចអាចដាក់ប្រាក់ចូលគណនីអនាគតកុមារបាន?

ឪពុក-ម្តាយ ឬអ្នកអាណាព្យាបាល អាចដាក់ប្រាក់ក្នុងគណនីអនាគតកុមារ ជាសាច់ប្រាក់ ឬមូលប្បទានបត្រ នៅតាមបញ្ជរការិយាល័យធនាគារ អេស៊ីលីដា ម៉ាស៊ីនដាក់ប្រាក់បញ្ញើ ឬផ្ទេរចូលតាមរយៈសេវាធនាគារ អេឡិចត្រូនិច ឬឌីជីថល ឬតាមរយៈសេវាបញ្ជាផ្ទេរអចិន្ត្រៃយ៍ថេរ ឬអថេរ។

7. តើឪពុកម្តាយ ឬអ្នកអាណាព្យាបាល អាចធ្វើការដកប្រាក់ និងទូទាត់តាមរយៈគណនីអនាគតកុមារបាន ឬទេ?

ឪពុកម្តាយ ឬអ្នកអាណាព្យាបាលមានសិទ្ធិគ្រប់គ្រាន់ក្នុងការធ្វើប្រតិបត្តិការក្នុងគណនីអនាគតកុមារអាចដកជាសាច់ប្រាក់នៅតាមបញ្ជរ ឬទូទាត់តាមរយៈប្រព័ន្ធធនាគារ អេឡិចត្រូនិចឌីជីថល ឬផ្ទេរទៅជាប្រាក់បញ្ញើមានកាលកំណត់បានតាមតម្រូវការ។

8. តើឪពុក-ម្តាយ ឬអ្នកអាណាព្យាបាលអាចបិទគណនីអនាគតកុមារមុនកាលកំណត់បានដែរ ឬទេ?

ឪពុក-ម្តាយ ឬអ្នកអាណាព្យាបាល អាចបិទគណនីអនាគតកុមារមុនពេលកុមារអាយុ ១៨ឆ្នាំ បាន តែត្រូវបង់កម្រៃសេវា ៨០,០០០រៀល, ២០ដុល្លារអាមេរិក ៨០០បាត ឬសមមូល។

9. តើកុមារអាចមានសិទ្ធិប្រើប្រាស់គណនីដោយស្វ័យប្រវត្តិបាននៅពេលណា?

នៅពេលកុមារមានអាយុគ្រប់ ១៨ ឆ្នាំ ឬទៅតាមការកំណត់របស់ឪពុក-ម្តាយ ឬអាណាព្យាបាល។

arrow_back សំណួរ​អតិថិជន
ការិយាល័យ​កណ្តាល
ចុះបញ្ជីក្រោមលេខ: 00003077
អាសយដ្ឋាន:អគារ​លេខ៦១ មហាវិថី​ព្រះមុនីវង្ស សង្កាត់​ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។ មើលផែនទី
ប្រអប់សំបុត្រ:១១៤៩
ទូរស័ព្ទ:០២៣ ៩៩៨ ៧៧៧, ០២៣ ៤៣០ ៩៩៩
ទូរសារ:០២៣ ៤៣០ ៥៥៥
អ៉ីម៉ែល:acledabank@acledabank.com.kh
SWIFT Code:ACLBKHPP

ប្រសិន​បើ​លោក​អ្នក​មាន​ចម្ងល់ ឬ​សំណូម​ពរ​ផ្សេងៗ (បម្រើ​២៤​ម៉ោង)
phone០២៣ ៩៩៤ ៤៤៤, ០១៥ ៩៩៩ ២៣៣
emailinquiry@acledabank.com.kh

សម្រាប់​បណ្តឹង​ត្អូញ​ត្អែរ (បម្រើ​ជូន​ពី​ម៉ោង ៧:៣០ ដល់​ម៉ោង ១៦:៣០ រៀង​រាល់​ថ្ងៃ​ធ្វើការ)
phone០១៥ ៨៨៨ ៦៥៤
emailcmc@acledabank.com.kh

យើង​ខ្ញុំ​សូម​ថ្លែង​អរគុណ​សម្រាប់​ការ​ចំណាយ​ពេល​ដ៏​មាន​តម្លៃ​របស់​លោក​អ្នក ដើម្បី​ផ្តល់​ចំណាត់​ថ្នាក់ និង​យោបល់ ដល់​ធនាគារ អេស៊ីលីដា ។

ព័ត៌មាន​បន្ថែម
អេស៊ីលីដា​យូនីធី​ទាន់​ចិត្ត
អតិថិជន​កំពុង​ប្រើ ១.៤៦២.៤៦៣ នាក់
ទាញយក​ពី App StoreGoogle Play
ផែនទីទំព័រ   ទម្រង់ប្រើជាមួយសេវា   របៀបប្រើសេវាកម្ម   កម្មវិធីគណនា   ព័ត៌មានតាមអ៉ីម៉ែល   លក្ខខណ្ឌសុវត្ថិភាព   កំណត់ចំណាំផ្នែកច្បាប់
ចំនួនអ្នកកំពុងទស្សនា : ៨៧    ចំនួនអ្នកទស្សនាថ្ងៃនេះ : ២.៧៣៨    ចំនួនអ្នកទស្សនាពីម្សិល : ១៩.៨៥២