តួលេខ​ក្នុង​វេបសាយ​របស់​យើង​ខ្ញុំ គឺ​សម្រាប់​បង្ហាញ​ជូន​ជា​ព័ត៌មាន​ប៉ុណ្ណោះ និង​អាច​មាន​ការ​កែ​ប្រែ ។ សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទាក់ទង​សាខា​របស់​យើង​ខ្ញុំ​ដែល​​នៅ​ជិត​លោក​អ្នក ឬ​ក៏​ទាក់ទង​មក​ការិយាល័យ​ទំនាក់ទំនង​អតិថិជន ។
យល់ព្រម
English     ភាសាខ្មែរ
ធនាគារ អេស៊ីលីដា ភីអិលស៊ី
expand_less

 »  ទំនាក់ទំនង  »  សំណួរ​អតិថិជន  »  គណនី​ព្រះ​សង្ឃ និង​គណនី​មូលនិធិ​វត្ត

សំណួរ​អតិថិជន - គណនី​ព្រះ​សង្ឃ និង​គណនី​មូលនិធិ​វត្ត

1. ដូចម្តេចដែលហៅថាគណនីព្រះសង្ឃ និងគណនីមូលនិធិវត្ត?

គណនីព្រះសង្ឃ និងគណនីមូលនិធិវត្ត គឺជាសេវាប្រាក់បញ្ញើមួយប្រភេទរបស់ធនាគារ អេស៊ីលីដា ភីអិលស៊ី ដែលអនុញ្ញាតប្រគេនព្រះសង្ឃ អង្គភាពព្រះពុទ្ធសាសនា (វត្ត) និងសមាគមព្រះពុទ្ធសាសនា អាចបើកគណនីបញ្ញើសន្សំ សម្រាប់គ្រប់គ្រង និងចាត់ចែងសាច់ប្រាក់ មូលនិធិវត្ត ឬបច្ច័យផ្សេងៗ។

2. តើតម្រូវឲ្យមានឯកសារអ្វីខ្លះដើម្បីបើកគណនីព្រះសង្ឃ?

  • ឯកសារគាំទ្រគណនីផ្ទាល់ខ្លួនសម្រាប់ព្រះសង្ឃ (ជាជនជាតិខ្មែរ)
    • លិខិតសម្គាល់ព្រះសង្ឃ ច្បាប់ដើម ដែលមានបិទរូបថត (ឆាយា សង្ឃដីកា ឬសុទ្ធិប័ត្រ)។
    • អាសយដ្ឋានទំនាក់ទំនង: មានបញ្ជាក់ក្នុងលិខិតសម្គាល់ព្រះសង្ឃ។
    • លេខទំនាក់ទំនង: មានទូរស័ព្ទចល័ត និងឬ/ E-mail។
  • ឯកសារគាំទ្រគណនីផ្ទាល់ខ្លួនសម្រាប់ព្រះសង្ឃ (ជាជនបរទេស)៖
    • លិខិតសម្គាល់ព្រះសង្ឃ និងលិខិតឆ្លងដែនច្បាប់ដើមដែលមានបិទរូបថត ច្បាស់លាស់ ត្រឹមត្រូវ គ្មានស្នាមបិទថ្មី កោសលុប ឬចំណុចសង្ស័យផ្សេងៗ និងនៅមានសុពលភាពយ៉ាងតិច ៣ខែ (គិតចាប់ពីថ្ងៃទទួលឯកសារ)។
    • អាសយដ្ឋានទំនាក់ទំនង: មានលិខិតបញ្ជាក់ទីលំនៅចេញដោយអាជ្ញាធរមានសមត្ថកិច្ច ឬលិខិតបញ្ជាក់ពីចៅអធិការវត្តដែលព្រះសង្ឃគង់ (ស្នាក់នៅ)។
    • លេខទំនាក់ទំនង: លេខទូរស័ព្ទចល័ត និងឬ/ E-mail។

3. តើតម្រូវឲ្យមានឯកសារអ្វីខ្លះដើម្បីបើកគណនីមូលនិធិវត្ត?

  • ឯកសារសម្គាល់អត្តសញ្ញាណរបស់សមាជិកគណនីដូចជា៖ លិខិតសម្គាល់ព្រះសង្ឃ និង/ឬអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬលិខិតឆ្លងដែន របស់គណៈកម្មការវត្ត ឬគណៈគ្រប់គ្រងសមាគមព្រះពុទ្ធសាសនា។
  • សេចក្តីសម្រេច ស្តីពីការតែងតាំងចៅអធិការវត្ត ឬប្រធានសមាគមព្រះពុទ្ធសាសនា។
  • រចនាសម្ព័ន្ធគ្រប់គ្រងដែលមានសមាសភាពសមាជិក-សមាជិកាគណៈកម្មការវត្ត ឬគណៈគ្រប់គ្រងសមាគមព្រះពុទ្ធសាសនា។
  • លក្ខន្តិកៈរបស់វត្ត ឬសមាគមព្រះពុទ្ធសាសនា ដែលសមស្របតាមសភាពជាក់ស្តែង។
  • លិខិតអនុញ្ញាត ឬសេចក្តីសម្រេចរបស់ក្រសួងធម្មការ និងសាសនា ដូចជា៖ សេចក្តីសម្រេចឲ្យដំណើរការវត្ត ឬលិខិតអនុញ្ញាតដែលពាក់ព័ន្ធនឹងឈ្មោះរបស់វត្ត ឬវិញ្ញាបនបត្រសមាគម។ល។
  • សេចក្តីសម្រេចចិត្តរបស់ចៅអធិការ ប្រធានគណៈកម្មការវត្ត ឬប្រធានសមាគមព្រះពុទ្ធសាសនា លើការបើកគណនី
  • លិខិតផ្ទេរសិទ្ធិដល់បុគ្គលណាម្នាក់ជាអ្នកតំណាងឲ្យវត្ត ឬសមាគមព្រះពុទ្ធសាសនា ឬ
  • ឯកសារផ្សេងៗទៀត។
  • រាល់ឯកសារទាំងអស់ខាងលើតម្រូវឲ្យផ្តល់ជាភាសាខ្មែរ ឬភាសាអង់គ្លេស ឬបកប្រែជាផ្លូវការមកជាភាសាខ្មែរ ឬភាសាអង់គ្លេស។

4. តើប្រភេទរូបិយប័ណ្ណណាខ្លះអាចបើកគណនីព្រះសង្ឃ និងគណនីមូលនិធិវត្តបាន?

គណនីព្រះសង្ឃ និងគណនីមូលនិធិវត្ត អាចបើកបានជារូបិយប័ណ្ណ: ប្រាក់រៀល ប្រាក់ដុល្លារអាមេរិក និងប្រាក់បាត។ល។

arrow_back សំណួរ​អតិថិជន
ការិយាល័យ​កណ្តាល
ចុះបញ្ជីក្រោមលេខ: 00003077
អាសយដ្ឋាន:អគារ​លេខ៦១ មហាវិថី​ព្រះមុនីវង្ស សង្កាត់​ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។ មើលផែនទី
ប្រអប់សំបុត្រ:១១៤៩
ទូរស័ព្ទ:០២៣ ៩៩៨ ៧៧៧, ០២៣ ៤៣០ ៩៩៩
ទូរសារ:០២៣ ៤៣០ ៥៥៥
អ៉ីម៉ែល:acledabank@acledabank.com.kh
SWIFT Code:ACLBKHPP

ប្រសិន​បើ​លោក​អ្នក​មាន​ចម្ងល់ ឬ​សំណូម​ពរ​ផ្សេងៗ (បម្រើ​២៤​ម៉ោង)
phone០២៣ ៩៩៤ ៤៤៤, ០១៥ ៩៩៩ ២៣៣
emailinquiry@acledabank.com.kh

សម្រាប់​បណ្តឹង​ត្អូញ​ត្អែរ (បម្រើ​ជូន​ពី​ម៉ោង ៧:៣០ ដល់​ម៉ោង ១៦:៣០ រៀង​រាល់​ថ្ងៃ​ធ្វើការ)
phone០១៥ ៨៨៨ ៦៥៤
emailcmc@acledabank.com.kh

យើង​ខ្ញុំ​សូម​ថ្លែង​អរគុណ​សម្រាប់​ការ​ចំណាយ​ពេល​ដ៏​មាន​តម្លៃ​របស់​លោក​អ្នក ដើម្បី​ផ្តល់​ចំណាត់​ថ្នាក់ និង​យោបល់ ដល់​ធនាគារ អេស៊ីលីដា ។

ព័ត៌មាន​បន្ថែម
អេស៊ីលីដា​យូនីធី​ទាន់​ចិត្ត
អតិថិជន​កំពុង​ប្រើ ១.៤៦២.៤៦៣ នាក់
ទាញយក​ពី App StoreGoogle Play
ផែនទីទំព័រ   ទម្រង់ប្រើជាមួយសេវា   របៀបប្រើសេវាកម្ម   កម្មវិធីគណនា   ព័ត៌មានតាមអ៉ីម៉ែល   លក្ខខណ្ឌសុវត្ថិភាព   កំណត់ចំណាំផ្នែកច្បាប់
ចំនួនអ្នកកំពុងទស្សនា : ៥៦    ចំនួនអ្នកទស្សនាថ្ងៃនេះ : ២.៣៨០    ចំនួនអ្នកទស្សនាពីម្សិល : ១៩.៨៥២