តួលេខ​ក្នុង​វេបសាយ​របស់​យើង​ខ្ញុំ គឺ​សម្រាប់​បង្ហាញ​ជូន​ជា​ព័ត៌មាន​ប៉ុណ្ណោះ និង​អាច​មាន​ការ​កែ​ប្រែ ។ សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទាក់ទង​សាខា​របស់​យើង​ខ្ញុំ​ដែល​​នៅ​ជិត​លោក​អ្នក ឬ​ក៏​ទាក់ទង​មក​ការិយាល័យ​ទំនាក់ទំនង​អតិថិជន ។
យល់ព្រម
English     ភាសាខ្មែរ
ធនាគារ អេស៊ីលីដា ភីអិលស៊ី
expand_less

 »  ទំនាក់ទំនង  »  សំណួរ​អតិថិជន  »  សេវា​ប្រាក់​បញ្ញើ-សន្សំ

សំណួរ​អតិថិជន - សេវា​ប្រាក់​បញ្ញើ-សន្សំ

1. តើអតិថិជនអាចបើក ប្រើប្រាស់ និងបិទគណនីពីក្រៅប្រទេសបានដែរឬទេ?

អតិថិជនអាចបើក ប្រើប្រាស់ និងបិទគណនីពីក្រៅប្រទេសបានគឺ អនុញ្ញាតឲ្យរូបវន្តបុគ្គល ឬនីតិបុគ្គល ដែលរស់នៅ ឬមានទីតំាងប្រតិបត្តិការអាជីវកម្មនៅបរទេស អាចបើកគណនីធ្វើប្រតិបត្តិការដាក់-ដកសាច់ប្រាក់ ឬផ្ទេរប្រាក់ និងបិទគណនីពីក្រៅប្រទេស ជាមួយធនាគារ អេស៊ីលីដា ភីអិលស៊ី ដោយអនុលោមទៅតាមលក្ខខណ្ឌទំាងឡាយ របស់ធនាគារ អេស៊ីលីដា ភីអិលស៊ី និងច្បាប់នៃព្រះរាជាណាចក្រកម្ពុជា។

2. ដើម្បីបើកគណនីពីក្រៅប្រទេសបានអតិថិជនត្រូវមានលក្ខខណ្ឌអ្វីខ្លះ? ឯកសារអ្វីខ្លះ?

ដើម្បីបើកគណនីពីក្រៅប្រទេស អតិថិជនត្រូវបំពេញតាមលក្ខខណ្ឌ (ឯកសារតម្រូវ) ដូចខាងក្រោម៖

 • ឯកត្តជន
  អតិថិជនត្រូវបំពេញទម្រង់បើកគណនីឯកត្តជន គំរូហត្ថលេខា ឬស្នាមមេដៃបើកគណនីឯកត្តជន និងចុះហត្ថលេខា ឬស្នាមមេដៃលើលក្ខខណ្ឌទូទៅក្នុងការប្រតិបត្តិគណនី ដោយភ្ជាប់មកជាមួយនូវច្បាប់ថតចម្លងលិខិតឆ្លងដែន (នៅមានសុពលភាពយ៉ាងតិច ៣ខែ) ដែលបញ្ជាក់ដោយសារការីនៅក្រៅប្រទេស និងត្រូវបញ្ជាក់បន្ថែមដោយ៖
  • ស្ថានទូត ឬស្ថានតំណាងរបស់អតិថិជនសាមី ប្រចំានៅកម្ពុជា ឬ
  • សារការីនៅក្នុងប្រទេសកម្ពុជា (ករណីគ្មានស្ថានទូត) ឬ
  • ធនាគារអន្តរការីតាម SWIFT Message MT999 មកធនាគារ អេស៊ីលីដា ភីអិលស៊ី
 • នីតិបុគ្គល
  អតិថិជនត្រូវបំពេញពាក្យសុំចុះឈ្មោះបើកគណនី ពាក្យសុំបើកគណនី គំរូហត្ថលេខា និងបោះត្រាក្រុមហ៊ុន ដោយភ្ជាប់មកនូវឯកសារដូចខាងក្រោម៖
  • អនុស្សរណៈ និងលក្ខន្តិកៈក្រុមហ៊ុន ឬស្ថាប័ន។
  • អាជ្ញាប័ណ្ណ វិញ្ញាបនបត្រចុះបញ្ជីពាណិជ្ជកម្ម ឬលិខិតអនុញ្ញាតឲ្យដំណើរការក្រុម-ហ៊ុន ឬស្ថាប័ន។
  • ច្បាប់ថតចម្លងលិខិតឆ្លងដែន (នៅមានសុពលភាពយ៉ាងតិច ៣ខែ) របស់អ្នកស្នើសុំ និងសមាជិកក្រុមប្រឹក្សាភិបាល។
  • លិខិតប្រគល់សិទ្ធិ ឬសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាភិបាល។
  • ឯកសារតម្រូវខាងលើ ត្រូវបញ្ជាក់ដោយសារការីនៅក្រៅប្រទេសដែលអតិថិជនរស់នៅ និងត្រូវបញ្ជាក់បន្ថែមដោយ៖
   • ស្ថានទូត ឬស្ថានតំណាងរបស់អតិថិជនសាមី ប្រចំាំនៅកម្ពុជា ឬ
   • សារការីនៅក្នុងប្រទេសកម្ពុជា (ករណីគ្មានស្ថានទូត) ឬ
   • តាម SWIFT Message MT999:
    • ករណីអតិថិជនជាប្រភេទក្រុមហ៊ុនអាជីវកម្មទូទៅ ត្រូវធ្វើតាម SWIFT Message MT999 របស់ធនាគារអន្តរការី។
    • ក្នុងករណីអតិថិជនជាគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ អាចធ្វើតាម SWIFT Message MT999 ផ្ទាល់ខ្លួនរបស់អតិថិជន / របស់ធនាគារអន្តរការី។
  • គោលការណ៍ប្រឆំាងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេវរកម្ម ប្រសិនបើជាធនាគារ ឬស្ថាប័នហិរញ្ញវត្ថុ។
  • របាយការណ៍ហិរញ្ញវត្ថុ និងរបាយការណ៍ប្រចំាឆ្នំា ប្រសិនបើមាន។

សម្គាល់ៈ រាល់ឯកសារដែលផ្ញើមកធនាគារ អេស៊ីលីដា ភីអិលស៊ី ដើម្បីបើកគណនីត្រូវបកប្រែជាផ្លូវការ ជាភាសាអង់គ្លេស។

3. តើរយៈពេលប៉ុន្មានថ្ងៃទើបធនាគារឆ្លើយតបទៅលើសំណើស្នើសុំរបស់អតិថិជន?

ធនាគារអេស៊ីលីដា ភីអិលស៊ី នឹងធ្វើការឆ្លើយតបលើសំណើបើកគណនីទៅអតិថិជនវិញតាមរយៈសារអេ-ឡិចត្រូនិក (Email) ដោយមិនឲ្យហួសពីរយៈពេល ០៥ថ្ងៃ (ប្រាំថ្ងៃ) នៃថ្ងៃធ្វើការរបស់ព្រះរាជណាចក្រកម្ពុជា។

4. តើអតិថិជនទទួលបានអត្ថប្រយោជន៍អ្វីខ្លះពីការបើកគណនីពីក្រៅប្រទេស?

 • ចំណេញពេវេលា។
 • រក្សាសាច់ប្រាក់ប្រកបដោយសុវត្ថិភាព និងងាយស្រួលក្នុងការទូទាត់ប្រាក់ នៅពេលមកដល់ប្រទេសកម្ពុជា។
 • កាត់បន្ថយហានិភ័យលើការដឹកជញ្ជូនសាច់ប្រាក់។

5. តើប្រភេទរូបិយប័ណ្ណអ្វីខ្លះ ដែលអាចបើកគណនីពីក្រៅប្រទេសបាន?

ធនាគារ អេស៊ីលីដា ភីអិលស៊ី អនុញ្ញាតឲ្យអតិថិជនបើកគណនី ជារូបិយប័ណ្ណដែលធនាគារបាន និងកំពុងដាក់ឲ្យប្រើប្រាស់ជាផ្លូវការ។

6. តើការបើកគណនីពីក្រៅប្រទេស តម្រូវឲ្យដាក់ប្រាក់តម្កល់ដំបូងដែរឬទេ?

អតិថិជនត្រូវដាក់ប្រាក់តម្កល់ដំបូង បើពុំនោះទេ លុះត្រាតែមានការយល់ព្រមជាមុនពីធនាគារ អេស៊ីលីដា ភីអិលស៊ី។

7. តើអតិថិជនត្រូវធ្វើដូចម្តេច ទើបអាចដាក់ប្រាក់ចូលក្នុងគណនីបាន?

អតិថិជនអាចធ្វើប្រតិបត្តិការដាក់ប្រាក់បញ្ញើ-សន្សំក្នុងគណនីរបស់ខ្លួនបាន តាមរយៈការផ្ទេរប្រាក់ចូល ឬសេវាប្រមូលសាច់ប្រាក់របស់ធនាគារ អេស៊ីលីដា ភីអិលស៊ី។

8. តើអតិថិជនត្រូវធ្វើដូចម្តេច បើករណីចង់ផ្លាស់ប្តូរព័ត៌មានគណនី?

 • អតិថិជនអាចស្នើសុំធ្វើការកែប្រែព័ត៌មានគណនីពីក្រៅប្រទេសបានតាមតម្រូវការ ដោយជូនដំណឹងជាលាយលក្ខណ៍អក្សរមកធនាគារ អេស៊ីលីដា ភីអិលស៊ី តាមរយៈសារអេឡិចត្រូនិក ឬទូរសារ។
 • ការផ្លាស់ប្តូរព័ត៌មានទាក់ទងនឹងលក្ខខណ្ឌចុះហត្ថលេខាដើម្បីដាក់-ដកសាច់ប្រាក់ ឬការបន្ថែម ឬបន្ថយអ្នកមានសិទ្ធិចុះហត្ថលេខា អតិថិជនត្រូវជូនដំណឹងជាលាយលក្ខណ៍អក្សរមកធនាគារ ហើយត្រូវបញ្ជាក់ឲ្យច្បាស់លាស់ អំពីអត្តសញ្ញាណរបស់អ្នកមានសិទ្ធិចុះហត្ថលេខាដែលត្រូវផ្លាស់ប្តូរ បន្ថែម ឬបន្ថយនោះ។ ច្បាប់ថតចម្លងលិខិតឆ្លងដែន លក្ខខណ្ឌចុះហត្ថលេខា និងគំរូហត្ថលេខាថ្មីរបស់អ្នកមានសិទ្ធិចុះហត្ថលេខាថ្មី ត្រូវបញ្ជាក់ដោយសារការីនៅក្រៅប្រទេស (ករណីការកែប្រែព័ត៌មានពីក្រៅប្រទេស)។
 • ការផ្លាស់ប្តូរ ឬកែប្រែព័ត៌មានផ្សេងៗពាក់ព័ន្ធនឹងប្រតិបត្តិការគណនីដូចជា៖ អាសយដ្ឋានទំនាក់ទំនង មុខរបរ និងព័ត៌មានផ្សេងៗទៀត អតិថិជនត្រូវជូនដំណឹងជាលាយលក្ខណ៍អក្សរមកធនាគារ អេស៊ីលីដា ភីអិលស៊ី ហើយធនាគារនឹងប្រតិបត្តិគណនីនោះ ទៅតាមព័ត៌មានចុងក្រោយបំផុតដែលអតិថិជនបានជូនដំណឹង។

9. ដើម្បីបិទគណនីពីក្រៅប្រទេសបានអតិថិជនត្រូវមានលក្ខខណ្ឌអ្វីខ្លះ?

 • ការបិទគណនីឯកត្តជន ម្ចាស់គណនីត្រូវបំពេញពាក្យស្នើសុំបិទគណនី (Form 50-157) រួចផ្ញើច្បាប់ដើមមកកាន់ធនាគារ អេស៊ីលីដា ភីអិលស៊ី។
 • ចំពោះគណនីក្រុមហ៊ុន អតិថិជន (អ្នកមានសិទ្ធិ) ត្រូវជូនដំណឹងជាលាយលក្ខណ៍អក្សរមកធនាគារ អេស៊ីលីដា ភីអិលស៊ី តាមរយៈសារអេឡិចត្រូនិក (E-mail) និងទូរសារ (Fax) ឬបំពេញពាក្យស្នើសុំបិទគណនី (Form 50-157) រួចផ្ញើច្បាប់ដើមមកកាន់ធនាគារ អេស៊ីលីដា ភីអិលស៊ី។
 • ការស្នើសុំបិទគណនីក្នុងរយៈពេល ៩០ថ្ងៃ (កៅសិបថ្ងៃ) គិតចាប់ពីថ្ងៃបើកគណនី អាចធ្វើទៅបាន ប៉ុន្តែអតិថិជនត្រូវបង់ថ្លៃសេវាតាមការកំណត់របស់ធនាគារ អេស៊ីលីដា ភីអិលស៊ី។
 • ការស្នើសុំបិទគណនីបញ្ញើសំចៃ មិនតម្រូវឲ្យអតិថិជនប្រគល់សៀវភៅប្រាក់បញ្ញើត្រលប់មកធនាគារ អេស៊ីលីដា វិញទេ។
 • ការស្នើសុំបិទគណនីចរន្ត តម្រូវឲ្យម្ចាស់គណនីប្រគល់មូលប្បទានបត្រដែលពុំទាន់បានប្រើប្រាស់ត្រឡប់មកធនាគារ អេស៊ីលីដា ភីអិលស៊ី វិញ។
 • គណនីដែលមានសមតុល្យសូន្យលើសពីរយៈ ៣៦០ថ្ងៃ (បីរយហុកសិបថ្ងៃ) ធនាគារ អេស៊ីលីដា ភីអិលស៊ី នឹងបិទគណនីនោះដោយមិនចំាបាច់ជូនដំណឹងទៅអតិថិជនទេ។
 • គណនីដែលមានសមតុល្យអវិជ្ជមានជាប់រហូតក្នុងរយៈ ៣៦០ថ្ងៃ(បីរយហុកសិបថ្ងៃ) ធនាគារ អេស៊ីដា ភីអិលស៊ី នឹងបិទគណនីនោះដោយមិនចំាបាច់ជូនដំណឹងដល់ម្ចាស់គណនីឡើយ លើកលែងគណនីឥណទានគ្រប់ប្រភេទដែលមិនទាន់សងចប់ គណនីឥណទានវិបារូបរ៌ (Overdraft) និងគណនីដែលកំពុងមានជំលោះ។
arrow_back សំណួរ​អតិថិជន
ការិយាល័យ​កណ្តាល
ចុះបញ្ជីក្រោមលេខ: 00003077
អាសយដ្ឋាន:អគារ​លេខ៦១ មហាវិថី​ព្រះមុនីវង្ស សង្កាត់​ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។ មើលផែនទី
ប្រអប់សំបុត្រ:១១៤៩
ទូរស័ព្ទ:០២៣ ៩៩៨ ៧៧៧, ០២៣ ៤៣០ ៩៩៩
ទូរសារ:០២៣ ៤៣០ ៥៥៥
អ៉ីម៉ែល:acledabank@acledabank.com.kh
SWIFT Code:ACLBKHPP

ប្រសិន​បើ​លោក​អ្នក​មាន​ចម្ងល់ ឬ​សំណូម​ពរ​ផ្សេងៗ (បម្រើ​២៤​ម៉ោង)
phone០២៣ ៩៩៤ ៤៤៤, ០១៥ ៩៩៩ ២៣៣
emailinquiry@acledabank.com.kh

សម្រាប់​បណ្តឹង​ត្អូញ​ត្អែរ (បម្រើ​ជូន​ពី​ម៉ោង ៧:៣០ ដល់​ម៉ោង ១៦:៣០ រៀង​រាល់​ថ្ងៃ​ធ្វើការ)
phone០១៥ ៨៨៨ ៦៥៤
emailcmc@acledabank.com.kh

យើង​ខ្ញុំ​សូម​ថ្លែង​អរគុណ​សម្រាប់​ការ​ចំណាយ​ពេល​ដ៏​មាន​តម្លៃ​របស់​លោក​អ្នក ដើម្បី​ផ្តល់​ចំណាត់​ថ្នាក់ និង​យោបល់ ដល់​ធនាគារ អេស៊ីលីដា ។

ព័ត៌មាន​បន្ថែម
អេស៊ីលីដា​យូនីធី​ទាន់​ចិត្ត
អតិថិជន​កំពុង​ប្រើ ១.៤៦២.៤៦៣ នាក់
ទាញយក​ពី App StoreGoogle Play
ផែនទីទំព័រ   ទម្រង់ប្រើជាមួយសេវា   របៀបប្រើសេវាកម្ម   កម្មវិធីគណនា   ព័ត៌មានតាមអ៉ីម៉ែល   លក្ខខណ្ឌសុវត្ថិភាព   កំណត់ចំណាំផ្នែកច្បាប់
ចំនួនអ្នកកំពុងទស្សនា : ៨៤    ចំនួនអ្នកទស្សនាថ្ងៃនេះ : ២.៧០២    ចំនួនអ្នកទស្សនាពីម្សិល : ១៩.៨៥២