តួលេខ​ក្នុង​វេបសាយ​របស់​យើង​ខ្ញុំ គឺ​សម្រាប់​បង្ហាញ​ជូន​ជា​ព័ត៌មាន​ប៉ុណ្ណោះ និង​អាច​មាន​ការ​កែ​ប្រែ ។ សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទាក់ទង​សាខា​របស់​យើង​ខ្ញុំ​ដែល​​នៅ​ជិត​លោក​អ្នក ឬ​ក៏​ទាក់ទង​មក​ការិយាល័យ​ទំនាក់ទំនង​អតិថិជន ។
យល់ព្រម
English     ភាសាខ្មែរ
ធនាគារ អេស៊ីលីដា ភីអិលស៊ី
expand_less

 »  ទំនាក់ទំនង  »  សំណួរ​អតិថិជន  »  គណនី Trust សម្រាប់​ទិញ-លក់​អចលនទ្រព្យ

សំណួរ​អតិថិជន - គណនី Trust សម្រាប់​ទិញ-លក់​អចលនទ្រព្យ

1. តើគណនី Trust សម្រាប់ទិញ-លក់អចលនទ្រព្យ ជាអ្វី?

គណនី Trust សម្រាប់ទិញ-លក់អចលនទ្រព្យ គឺជាគណនីមួយប្រភេទរបស់ធនាគារ អេស៊ីលីដា ភីអិលស៊ី សម្រាប់ទទួលប្រាក់បញ្ញើរបស់ភាគីអ្នកទិញអចលនទ្រព្យ ដើម្បីថែរក្សា និងទូទាត់ទៅឲ្យភាគីអ្នកលក់អចលនទ្រព្យ ដោយយោងលើកិច្ចព្រមព្រៀងទិញ-លក់អចលនទ្រព្យ ឬតាមការស្នើសុំរបស់ភាគីទាំងពីរ។

2. តើគណនី Trust សម្រាប់ទិញ-លក់អចលនទ្រព្យ មានអត្ថប្រយោជន៍អ្វីខ្លះ?

  • បង្កើនទំនុកចិត្តរវាងគ្នាទៅវិញទៅមក ទាក់ទងនឹងការទិញ-លក់អចលនទ្រព្យ
  • ទទួលបានសុវត្ថិភាពខ្ពស់ តម្លាភាពខ្ពស់ក្នុងការទូទាត់សាច់ប្រាក់តាមរយៈធនាគារ អេស៊ីលីដា ភីអិលស៊ី
  • កាត់បន្ថយហានិភ័យផ្សេងៗដូចជា ការក្លែងបន្លំឯកសារជាដើម។

3. តើសេវានេះមានលក្ខណៈពិសេសអ្វីខ្លះ?

  • ភាគីអ្នកទិញត្រូវបង់ប្រាក់ចូលទៅក្នុងគណនីដោយផ្ទាល់ ឬយល់ព្រមឲ្យធនាគារកាត់ ឬផ្ទេរចេញពីគណនីខ្លួនចូលគណនី Trust តាមកាលបរិច្ឆេទដែលបានកំណត់នៅក្នុងកិច្ចព្រមព្រៀង។
  • ភាគីអ្នកលក់ និងអ្នកទិញត្រូវព្រមព្រៀងឲ្យធនាគារ អេស៊ីលីដា ថែរក្សា គ្រប់គ្រង និងចាត់ចែងសាច់ប្រាក់នៅក្នុងគណនី Trust សម្រាប់ទិញ-លក់អចលនទ្រព្យ ដើម្បីទូទាត់ទៅឲ្យអ្នកលក់តាមកិច្ចព្រមព្រៀង។
  • ភាគីអ្នកលក់ ទទួលការទូទាត់សាច់ប្រាក់គ្រប់គ្រាន់តាមកិច្ចព្រមព្រៀងប្រកបដោយសុវត្ថិភាព។
  • ភាគីអ្នកទិញទទួលបានវិញ្ញាបនប័ត្រសម្គាល់អចលនវត្ថុ (ប្លង់រឹង) ត្រឹមត្រូវស្របច្បាប់។

4. តើធ្វើដូចម្តេចដើម្បីអាចប្រើគណនី Trust សម្រាប់ទិញ-លក់អចលនទ្រព្យបាន?

  • ភាគីអ្នកលក់ និងអ្នកទិញត្រូវបើកគណនីម្នាក់មួយជាមួយធនាគារអេស៊ីលីដា អាចជាគណនីបញ្ញើសំចៃ គណនីបញ្ញើតាមតម្រូវការ ឬគណនីចរន្ត។
  • បំពេញពាក្យសុំប្រើប្រាស់ និងកិច្ចសន្យា ឬកិច្ចព្រមព្រៀងគណនី Trust សម្រាប់ទិញ-លក់អចលនទ្រព្យ។
  • ភាគីអ្នកទិញត្រូវដាក់ប្រាក់ចូលក្នុងគណនី Trust សម្រាប់ទិញ-លក់អចលនទ្រព្យតាមចំនួន និងកាលបរិច្ឆេទដែលបានកំណត់នៅក្នុងកិច្ចព្រមព្រៀង។
arrow_back សំណួរ​អតិថិជន
ការិយាល័យ​កណ្តាល
ចុះបញ្ជីក្រោមលេខ: 00003077
អាសយដ្ឋាន:អគារ​លេខ៦១ មហាវិថី​ព្រះមុនីវង្ស សង្កាត់​ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។ មើលផែនទី
ប្រអប់សំបុត្រ:១១៤៩
ទូរស័ព្ទ:០២៣ ៩៩៨ ៧៧៧, ០២៣ ៤៣០ ៩៩៩
ទូរសារ:០២៣ ៤៣០ ៥៥៥
អ៉ីម៉ែល:acledabank@acledabank.com.kh
SWIFT Code:ACLBKHPP

ប្រសិន​បើ​លោក​អ្នក​មាន​ចម្ងល់ ឬ​សំណូម​ពរ​ផ្សេងៗ (បម្រើ​២៤​ម៉ោង)
phone០២៣ ៩៩៤ ៤៤៤, ០១៥ ៩៩៩ ២៣៣
emailinquiry@acledabank.com.kh

សម្រាប់​បណ្តឹង​ត្អូញ​ត្អែរ (បម្រើ​ជូន​ពី​ម៉ោង ៧:៣០ ដល់​ម៉ោង ១៦:៣០ រៀង​រាល់​ថ្ងៃ​ធ្វើការ)
phone០១៥ ៨៨៨ ៦៥៤
emailcmc@acledabank.com.kh

យើង​ខ្ញុំ​សូម​ថ្លែង​អរគុណ​សម្រាប់​ការ​ចំណាយ​ពេល​ដ៏​មាន​តម្លៃ​របស់​លោក​អ្នក ដើម្បី​ផ្តល់​ចំណាត់​ថ្នាក់ និង​យោបល់ ដល់​ធនាគារ អេស៊ីលីដា ។

ព័ត៌មាន​បន្ថែម
អេស៊ីលីដា​យូនីធី​ទាន់​ចិត្ត
អតិថិជន​កំពុង​ប្រើ ១.៤៦២.៤៦៣ នាក់
ទាញយក​ពី App StoreGoogle Play
ផែនទីទំព័រ   ទម្រង់ប្រើជាមួយសេវា   របៀបប្រើសេវាកម្ម   កម្មវិធីគណនា   ព័ត៌មានតាមអ៉ីម៉ែល   លក្ខខណ្ឌសុវត្ថិភាព   កំណត់ចំណាំផ្នែកច្បាប់
ចំនួនអ្នកកំពុងទស្សនា : ១០៩    ចំនួនអ្នកទស្សនាថ្ងៃនេះ : ៣.០៧៤    ចំនួនអ្នកទស្សនាពីម្សិល : ២១.០២៣