តួលេខ​ក្នុង​វេបសាយ​របស់​យើង​ខ្ញុំ គឺ​សម្រាប់​បង្ហាញ​ជូន​ជា​ព័ត៌មាន​ប៉ុណ្ណោះ និង​អាច​មាន​ការ​កែ​ប្រែ ។ សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទាក់ទង​សាខា​របស់​យើង​ខ្ញុំ​ដែល​​នៅ​ជិត​លោក​អ្នក ឬ​ក៏​ទាក់ទង​មក​ការិយាល័យ​ទំនាក់ទំនង​អតិថិជន ។
យល់ព្រម
English     ភាសាខ្មែរ
ធនាគារ អេស៊ីលីដា ភីអិលស៊ី
expand_less

 »  ទំនាក់ទំនង  »  សំណួរ​អតិថិជន  »  ប័ណ្ណអេធីអឹមអេស៊ីលីដា

សំណួរ​អតិថិជន - ប័ណ្ណអេធីអឹមអេស៊ីលីដា

1. តើប័ណ្ណអេស៊ីលីដា ជាអ្វី?

ប័ណ្ណអេស៊ីលីដា គឺជាប័ណ្ណ ឬកាតអេឡិចត្រូនិក បោះផ្សាយដោយ ធនាគារ អេស៊ីលីដា ភីអិលស៊ី សម្រាប់ផ្តល់ជូនអតិថិជនក្នុងការធ្វើប្រតិបត្តិការតាមម៉ាស៊ីន អេធីអឹម (ATM) នៅក្នុងប្រទេស កម្ពុជា និង ឡាវ និងតាមម៉ាស៊ីនឆូតកាតរបស់ ធនាគារ អេស៊ីលីដា ដោយធ្វើការទូទាត់សាច់ប្រាក់ចេញពីគណនីរបស់ម្ចាស់ប័ណ្ណដែលមាននៅ ធនាគារ អេស៊ីលីដា។

2. តើប័ណ្ណអេស៊ីលីដា ផ្តល់នូវអត្ថប្រយោជន៍អ្វីខ្លះ?

លោកអ្នកទទួលបានអត្ថប្រយោជន៍ជាច្រើនពីការប្រើប្រាស់ប័ណ្ណអេស៊ីលីដា ដូចខាងក្រោម៖

  • អាចធ្វើការទូទាត់ចំណាយផ្សេងៗ តាមរយៈម៉ាស៊ីនឆូតកាត (POS) របស់ធនាគារ អេស៊ីលីដា ភីអិលស៊ី តាមបណ្តាហាងទំនិញ ឬក្រុមហ៊ុននានា
  • អាចដកសាច់ប្រាក់បានឆាប់រហ័សពីគ្រប់ម៉ាស៊ីនអេធីអឹម (ATM) របស់ធនាគារ អេស៊ីលីដា ភីអិលស៊ី និង ធនាគារ អេស៊ីលីដា ឡាវ បានគ្រប់ពេលវេលា
  • អាចបញ្ជាទិញទំនិញ-សេវាកម្មតាមប្រព័ន្ធ E-Commerce Payment Getway via XPay បានដូចជា៖ ស្នើសុំចុះបញ្ជីពាណិជ្ជកម្ម ឬវិញ្ញាបនបត្រប្រភពដើមពីក្រសួងពាណិជ្ជកម្ម ។ល។
  • មានសុវត្ថិភាព និងងាយស្រួល ជាងការប្រើប្រាស់សាច់ប្រាក់សុទ្ធ និងចំណេញពេលវេលា។

3. តើធ្វើដូចម្តេចទើបខ្ញុំអាច ស្នើសុំប័ណ្ណអេស៊ីលីដា បាន?

លោកអ្នកអាចស្នើសុំប័ណ្ណអេស៊ីលីដា បានដោយគ្រាន់តែបើកគណនីមួយនៅធនាគារអេស៊ីលីដា សាខាណាមួយដែលនៅជិតលោកអ្នកបំផុត ហើយគណនីនោះអាចជាគណនីបញ្ញើសំចៃ គណនីតាមតម្រូវការ ឬគណនីចរន្ត បន្ទាប់មកលោកអ្នកគ្រាន់តែបំពេញពាក្យដើម្បីស្នើសុំ ប័ណ្ណអេស៊ីលីដា តែប៉ុណ្ណោះ។

4. តើខ្ញុំអាចប្រើប្រាស់ប័ណ្ណអេស៊ីលីដា ដកប្រាក់តាមម៉ាស៊ីនអេធីអឹម និងទូទាត់ទំនិញ ឬសេវាកម្ម តាមម៉ាស៊ីនឆូតកាត បានចំនួនប៉ុន្មាន និងប៉ុន្មានប្រតិបត្តិការក្នុងមួយថ្ងៃ?

លោកអ្នកអាចប្រើប័ណ្ណអេស៊ីលីដា ដកប្រាក់បានរហូតដល់ ១,៥០០ដុល្លារអាមេរិក តាមរយៈម៉ាស៊ីនអេធីអឹម អេស៊ីលីដា និងទូទាត់ថ្លៃទំនិញ ឬសេវាកម្ម តាមរយៈម៉ាស៊ីនឆូតកាត អេស៊ីលីដា បានរហូតដល់ ៤,០០០ដុល្លារអាមេរិក ដែលអាចធ្វើប្រតិបត្តិការបាន ២៥ប្រតិបត្តិការ ក្នុងមួយថ្ងៃ។

5. តើត្រូវធ្វើដូចម្តេច ប្រសិនបើខ្ញុំបាត់ប័ណ្ណអេស៊ីលីដា?

ប្រសិនបើលោកអ្នកបាត់ប័ណ្ណអេស៊ីលីដា សូមលោកអ្នកទូរស័ព្ទមកលេខ ០២៣ ៩៩៤ ៤៤៤ ឬ ០១៥ ៩៩៩ ២៣៣ ដើម្បីបង្ខាំងប័ណ្ណជាមុនសិន បន្ទាប់មកសូមលោកអ្នកអញ្ជើញមកបំពេញពាក្យដើម្បីបង្ខាំង និងបំពេញពាក្យស្នើសុំប័ណ្ណថ្មីជំនួស ប័ណ្ណអេស៊ីលីដា ដែលបានបាត់។ ប្រសិនបើការជូនដំណឹងនោះធ្វើឡើងតាមរយៈទូរស័ព្ទ អតិថិជនត្រូវមកបញ្ជាក់បន្ថែមជាលាយលក្ខណ៍អក្សរនៅការិយាល័យធនាគារក្នុងរយៈពេល ២ថ្ងៃបន្ទាប់ (ថ្ងៃធ្វើការ)។

6. តើប័ណ្ណមាស អេស៊ីលីដា ជាអ្វី?

ប័ណ្ណមាស អេស៊ីលីដា គឺជាប័ណ្ណ ឬកាតអេឡិចត្រូនិក បោះផ្សាយដោយ ធនាគារ អេស៊ីលីដា ភីអិលស៊ី សម្រាប់ផ្តល់ជូនអតិថិជនក្នុងការធ្វើប្រតិបត្តិការតាមម៉ាស៊ីន អេធីអឹម (ATM) នៅក្នុងប្រទេស កម្ពុជា និង ឡាវ និងតាមម៉ាស៊ីនឆូតកាត របស់ ធនាគារ អេស៊ីលីដា បានច្រើនជាងប័ណ្ណ អេស៊ីលីដា ដោយធ្វើការទូទាត់សាច់ប្រាក់ចេញពីគណនីរបស់ម្ចាស់ប័ណ្ណដែលមាននៅធនាគារ អេស៊ីលីដា។

7. តើប័ណ្ណមាស អេស៊ីលីដា ផ្តល់នូវអត្ថប្រយោជន៍អ្វីខ្លះ?

លោកអ្នកទទួលបានអត្ថប្រយោជន៍ជាច្រើនពីការប្រើប្រាស់ប័ណ្ណមាស អេស៊ីលីដា ដូចខាងក្រោម៖

  • អាចធ្វើការទូទាត់ចំណាយផ្សេងៗ តាមរយៈម៉ាស៊ីនឆូតកាត (POS) របស់ធនាគារ អេស៊ីលីដា ភីអិលស៊ី តាមបណ្តាហាងទំនិញ ឬក្រុមហ៊ុននានា
  • អាចដកសាច់ប្រាក់បានឆាប់រហ័សពីគ្រប់ម៉ាស៊ីនអេធីអឹម (ATM) របស់ធនាគារ អេស៊ីលីដា ភីអិលស៊ី និង ធនាគារ អេស៊ីលីដា ឡាវ បានគ្រប់ពេលវេលា
  • អាចបញ្ជាទិញទំនិញ-សេវាកម្មតាមប្រព័ន្ធ E-Commerce Payment Getway via XPay បានដូចជា៖ ស្នើសុំចុះបញ្ជីពាណិជ្ជកម្ម ឬវិញ្ញាបនបត្រប្រភពដើមពីក្រសួងពាណិជ្ជកម្ម ។ល។
  • មានសុវត្ថិភាព និងងាយស្រួល ជាងការប្រើប្រាស់សាច់ប្រាក់សុទ្ធ និងចំណេញពេលវេលា។

8. តើធ្វើដូចម្តេចទើបខ្ញុំអាច ស្នើសុំប័ណ្ណមាស អេស៊ីលីដា បាន?

លោកអ្នកអាចស្នើសុំ ប័ណ្ណមាស អេស៊ីលីដា បានដោយគ្រាន់តែបើកគណនីមួយនៅធនាគារ អេស៊ីលីដា សាខាណាមួយដែលនៅជិតលោកអ្នកបំផុត ហើយគណនីនោះអាចជា គណនីបញ្ញើសំចៃ គណនីតាមតម្រូវការ ឬគណនីចរន្ត ដែលត្រូវមានសមតុល្យអប្បបរមា ចំនួន ៥០ដុល្លារអាមេរិក សម្រាប់គណនីឯកត្តជន និង ១០០ដុល្លារអាមេរិក សម្រាប់គណនីក្រុមហ៊ុន ដើម្បីតម្កល់នៅក្នុងគណនី (Block Amount)។ បន្ទាប់មកលោកអ្នក គ្រាន់តែបំពេញពាក្យដើម្បីស្នើសុំប័ណ្ណមាស អេស៊ីលីដា តែប៉ុណ្ណោះ។

9. តើខ្ញុំអាចប្រើប្រាស់ប័ណ្ណមាស អេស៊ីលីដា ដកប្រាក់តាមម៉ាស៊ីនអេធីអឹម និងទូទាត់ទំនិញ ឬសេវាកម្ម តាមម៉ាស៊ីនឆូតកាត បានចំនួនប៉ុន្មាន និងប៉ុន្មានប្រតិបត្តិការក្នុងមួយថ្ងៃ?

លោកអ្នកអាចដកប្រាក់បានរហូតដល់ ៣,០០០ដុល្លារអាមេរិក តាមម៉ាស៊ីនអេធីអឹម អេស៊ីលីដា និងទូទាត់ថ្លៃទំនិញ ឬសេវាកម្ម តាមម៉ាស៊ីនឆូតកាត អេស៊ីលីដា បានរហូតដល់ ១០,០០០ដុល្លារអាមេរិក ដែលអាចធ្វើប្រតិបត្តិការបាន ២៥ប្រតិបត្តិការ ក្នុងមួយថ្ងៃ។

10. តើត្រូវធ្វើដូចម្តេច ប្រសិនបើខ្ញុំបាត់ប័ណ្ណមាស អេស៊ីលីដា?

ប្រសិនបើលោកអ្នកបាត់ប័ណ្ណមាស អេស៊ីលីដា សូមលោកអ្នកទូរស័ព្ទមកលេខ ០២៣ ៩៩៤ ៤៤៤ ឬ ០១៥ ៩៩៩ ២៣៣ ដើម្បីបង្ខាំងប័ណ្ណជាមុនសិន បន្ទាប់មកសូមលោកអ្នកអញ្ជើញមកបំពេញពាក្យដើម្បីបង្ខាំង និងបំពេញពាក្យស្នើសុំប័ណ្ណថ្មីជំនួស ប័ណ្ណអេស៊ីលីដា ដែលបានបាត់ ។ ប្រសិនបើការជូនដំណឹងនោះធ្វើឡើងតាមរយៈទូរស័ព្ទ អតិថិជនត្រូវមកបញ្ជាក់បន្ថែមជាលាយលក្ខណ៍អក្សរនៅការិយាល័យធនាគារក្នុងរយៈពេល ២ថ្ងៃបន្ទាប់ (ថ្ងៃធ្វើការ)។

arrow_back សំណួរ​អតិថិជន
ការិយាល័យ​កណ្តាល
ចុះបញ្ជីក្រោមលេខ: 00003077
អាសយដ្ឋាន:អគារ​លេខ៦១ មហាវិថី​ព្រះមុនីវង្ស សង្កាត់​ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។ មើលផែនទី
ប្រអប់សំបុត្រ:១១៤៩
ទូរស័ព្ទ:០២៣ ៩៩៨ ៧៧៧, ០២៣ ៤៣០ ៩៩៩
ទូរសារ:០២៣ ៤៣០ ៥៥៥
អ៉ីម៉ែល:acledabank@acledabank.com.kh
SWIFT Code:ACLBKHPP

ប្រសិន​បើ​លោក​អ្នក​មាន​ចម្ងល់ ឬ​សំណូម​ពរ​ផ្សេងៗ (បម្រើ​២៤​ម៉ោង)
phone០២៣ ៩៩៤ ៤៤៤, ០១៥ ៩៩៩ ២៣៣
emailinquiry@acledabank.com.kh

សម្រាប់​បណ្តឹង​ត្អូញ​ត្អែរ (បម្រើ​ជូន​ពី​ម៉ោង ៧:៣០ ដល់​ម៉ោង ១៦:៣០ រៀង​រាល់​ថ្ងៃ​ធ្វើការ)
phone០១៥ ៨៨៨ ៦៥៤
emailcmc@acledabank.com.kh

យើង​ខ្ញុំ​សូម​ថ្លែង​អរគុណ​សម្រាប់​ការ​ចំណាយ​ពេល​ដ៏​មាន​តម្លៃ​របស់​លោក​អ្នក ដើម្បី​ផ្តល់​ចំណាត់​ថ្នាក់ និង​យោបល់ ដល់​ធនាគារ អេស៊ីលីដា ។

ព័ត៌មាន​បន្ថែម
អេស៊ីលីដា​យូនីធី​ទាន់​ចិត្ត
អតិថិជន​កំពុង​ប្រើ ១.៤៦២.៤៦៣ នាក់
ទាញយក​ពី App StoreGoogle Play
ផែនទីទំព័រ   ទម្រង់ប្រើជាមួយសេវា   របៀបប្រើសេវាកម្ម   កម្មវិធីគណនា   ព័ត៌មានតាមអ៉ីម៉ែល   លក្ខខណ្ឌសុវត្ថិភាព   កំណត់ចំណាំផ្នែកច្បាប់
ចំនួនអ្នកកំពុងទស្សនា : ៦២    ចំនួនអ្នកទស្សនាថ្ងៃនេះ : ២.៨៦៣    ចំនួនអ្នកទស្សនាពីម្សិល : ២១.០២៣