តួលេខ​ក្នុង​វេបសាយ​របស់​យើង​ខ្ញុំ គឺ​សម្រាប់​បង្ហាញ​ជូន​ជា​ព័ត៌មាន​ប៉ុណ្ណោះ និង​អាច​មាន​ការ​កែ​ប្រែ ។ សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទាក់ទង​សាខា​របស់​យើង​ខ្ញុំ​ដែល​​នៅ​ជិត​លោក​អ្នក ឬ​ក៏​ទាក់ទង​មក​ការិយាល័យ​ទំនាក់ទំនង​អតិថិជន ។
យល់ព្រម
English     ភាសាខ្មែរ
ធនាគារ អេស៊ីលីដា ភីអិលស៊ី
expand_less

 »  ទំនាក់ទំនង  »  សំណួរ​អតិថិជន  »  ម៉ាស៊ីន​ឆូតកាត អេស៊ីលីដា

សំណួរ​អតិថិជន - ម៉ាស៊ីន​ឆូតកាត អេស៊ីលីដា

1. តើម៉ាស៊ីនឆូតកាត អេស៊ីលីដា ជាអ្វី?

ម៉ាស៊ីនឆូតកាតអេស៊ីលីដា ជាឧបករណ៍អេឡិចត្រូនិក ដែលប្រើជាមួយ ប័ណ្ណអេស៊ីលីដា, ប័ណ្ណមាស អេស៊ីលីដា, ប័ណ្ណឥណពន្ធវីសា អេស៊ីលីដា, ប័ណ្ណឥណទានវីសា អេស៊ីលីដា, ប័ណ្ណឥណពន្ធម៉ាស្ទ័រ អេស៊ីលីដា, ប័ណ្ណឥណទានម៉ាស្ទ័រ អេស៊ីលីដា, ប័ណ្ណឥណពន្ធចេស៊ីប៊ី អេស៊ីលីដា និង ប័ណ្ណវីសា ឬម៉ាស្ទ័រ របស់ធនាគារផ្សេង សម្រាប់ទូទាត់ទំនិញ ឬសេវាកម្មផ្សេងៗ ដែលមានលក្ខណៈងាយស្រួល និងសុវត្ថិភាពខ្ពស់បំផុត។

2. តើការទូទាត់ថ្លៃទំនិញ ឬសេវាកម្ម តាមម៉ាស៊ីនឆូតកាត អេស៊ីលីដា តើគិតថ្លៃសេវា ដែរឬទេ?

លោកអ្នកអាចធ្វើប្រតិបត្តិការទូទាត់ថ្លៃទំនិញ ឬសេវាកម្ម តាមម៉ាស៊ីនឆូតកាត អេស៊ីលីដា បានដោយមិនគិតថ្លៃសេវា។

3. តើប្រភេទប័ណ្ណអ្វីខ្លះ ដែលអាចធ្វើប្រតិបត្តិការទូទាត់ទំនិញ ឬសេវាកម្ម តាមម៉ាស៊ីនឆូតកាត អេស៊ីលីដា បាន?

ប្រភេទប័ណ្ណដែលអាចធ្វើប្រតិបត្តិការទូទាត់ថ្លៃទំនិញ ឬសេវាកម្ម តាមម៉ាស៊ីនឆូតកាត អេស៊ីលីដា មានដូចជា៖

  • ប័ណ្ណរបស់ធនាគារ អេស៊ីលីដា៖
    ប័ណ្ណអេស៊ីលីដា, ប័ណ្ណមាស អេស៊ីលីដា, ប័ណ្ណឥណពន្ធវីសា អេស៊ីលីដា, ប័ណ្ណឥណទានវីសា អេស៊ីលីដា, ប័ណ្ណឥណពន្ធម៉ាស្ទ័រ អេស៊ីលីដា, ប័ណ្ណឥណទានម៉ាស្ទ័រ អេស៊ីលីដា, ប័ណ្ណឥណពន្ធចេស៊ីប៊ី អេស៊ីលីដា។
  • ប័ណ្ណរបស់ធនាគារផ្សេង
    VISA, Mastercard, UnionPay International, JCB, Diner Club, Discover

4. តើប័ណ្ណអេស៊ីលីដា គ្រប់ប្រភេទ អាចធ្វើប្រតិបត្តិការ ទូទាត់ទំនិញ ឬសេវាកម្ម តាមម៉ាស៊ីនឆូតកាត បានចំនួនទឹកប្រាក់ប៉ុន្មាន? និងប៉ុន្មានប្រតិបត្តិការ ក្នុងមួយថ្ងៃ?

ប័ណ្ណអេស៊ីលីដា គ្រប់ប្រភេទ អាចធ្វើប្រតិបត្តិការទូទាត់ទំនិញ ឬសេវាកម្ម តាមម៉ាស៊ីនឆូតកាត អេស៊ីលីដា បានចំនួន ២៥ប្រតិបត្តិការ ក្នុងមួយថ្ងៃ និងបានទំហំទឹកប្រាក់ទៅតាមប្រភេទកាត ដូចខាងក្រោម៖

  • ប័ណ្ណអេស៊ីលីដា ប័ណ្ណឥណពន្ធចេស៊ីប៊ី អេស៊ីលីដា ប័ណ្ណឥណពន្ធវីសា និងម៉ាស្ទ័រ អេស៊ីលីដា ប័ណ្ណឥណទានវីសា និងម៉ាស្ទ័រ អេស៊ីលីដា៖ រហូតដល់ ៤,០០០ដុល្លារអាមេរិក ក្នុងមួយថ្ងៃ
  • ប័ណ្ណមាស អេស៊ីលីដា ប័ណ្ណឥណពន្ធវីសា និងម៉ាស្ទ័រ អេស៊ីលីដា ពិសេស ប័ណ្ណឥណទានវីសា និងម៉ាស្ទ័រ អេស៊ីលីដា ពិសេស៖ រហូតដល់ ១០,០០០ដុល្លារអាមេរិក ក្នុងមួយថ្ងៃ

5. តើខ្ញុំអាចដកប្រាក់ តាមម៉ាស៊ីនឆូតកាត អេស៊ីលីដា បានចំនួនទឹកប្រាក់ប៉ុន្មាន? និងប៉ុន្មានប្រតិបត្តិការ ក្នុងមួយថ្ងៃ?

លោកអ្នកអាចប្រើប្រាស់ប័ណ្ណអេស៊ីលីដា គ្រប់ប្រភេទ ដកប្រាក់តាមម៉ាស៊ីនឆូតកាត នៅបញ្ជរបេឡារបស់ ធនាគារ អេស៊ីលីដា បានចំនួន ២៥ប្រតិបត្តិការ ក្នុងមួយថ្ងៃ និងបានទំហំទឹកប្រាក់ទៅតាមប្រភេទកាត ដូចខាងក្រោម៖

  • ប័ណ្ណអេស៊ីលីដា ប័ណ្ណឥណពន្ធចេស៊ីប៊ី អេស៊ីលីដា ប័ណ្ណឥណពន្ធវីសា និងម៉ាស្ទ័រ អេស៊ីលីដា ប័ណ្ណឥណទានវីសា និងម៉ាស្ទ័រ អេស៊ីលីដា៖ រហូតដល់ ១,៥០០ដុល្លារអាមេរិក ក្នុងមួយថ្ងៃ
  • ប័ណ្ណមាស អេស៊ីលីដា៖ រហូតដល់ ៣,០០០ដុល្លារអាមេរិក ក្នុងមួយថ្ងៃ
  • ប័ណ្ណឥណពន្ធវីសា និងម៉ាស្ទ័រ អេស៊ីលីដា ពិសេស៖ រហូតដល់ ១០,០០០ដុល្លារអាមេរិក ក្នុងមួយថ្ងៃ
  • ប័ណ្ណឥណទានវីសា និងម៉ាស្ទ័រ អេស៊ីលីដា ពិសេស៖ រហូតដល់ ៥,០០០ដុល្លារអាមេរិក ក្នុងមួយថ្ងៃ
arrow_back សំណួរ​អតិថិជន
ការិយាល័យ​កណ្តាល
ចុះបញ្ជីក្រោមលេខ: 00003077
អាសយដ្ឋាន:អគារ​លេខ៦១ មហាវិថី​ព្រះមុនីវង្ស សង្កាត់​ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។ មើលផែនទី
ប្រអប់សំបុត្រ:១១៤៩
ទូរស័ព្ទ:០២៣ ៩៩៨ ៧៧៧, ០២៣ ៤៣០ ៩៩៩
ទូរសារ:០២៣ ៤៣០ ៥៥៥
អ៉ីម៉ែល:acledabank@acledabank.com.kh
SWIFT Code:ACLBKHPP

ប្រសិន​បើ​លោក​អ្នក​មាន​ចម្ងល់ ឬ​សំណូម​ពរ​ផ្សេងៗ (បម្រើ​២៤​ម៉ោង)
phone០២៣ ៩៩៤ ៤៤៤, ០១៥ ៩៩៩ ២៣៣
emailinquiry@acledabank.com.kh

សម្រាប់​បណ្តឹង​ត្អូញ​ត្អែរ (បម្រើ​ជូន​ពី​ម៉ោង ៧:៣០ ដល់​ម៉ោង ១៦:៣០ រៀង​រាល់​ថ្ងៃ​ធ្វើការ)
phone០១៥ ៨៨៨ ៦៥៤
emailcmc@acledabank.com.kh

យើង​ខ្ញុំ​សូម​ថ្លែង​អរគុណ​សម្រាប់​ការ​ចំណាយ​ពេល​ដ៏​មាន​តម្លៃ​របស់​លោក​អ្នក ដើម្បី​ផ្តល់​ចំណាត់​ថ្នាក់ និង​យោបល់ ដល់​ធនាគារ អេស៊ីលីដា ។

ព័ត៌មាន​បន្ថែម
អេស៊ីលីដា​យូនីធី​ទាន់​ចិត្ត
អតិថិជន​កំពុង​ប្រើ ១.៤៦២.៤៦៣ នាក់
ទាញយក​ពី App StoreGoogle Play
ផែនទីទំព័រ   ទម្រង់ប្រើជាមួយសេវា   របៀបប្រើសេវាកម្ម   កម្មវិធីគណនា   ព័ត៌មានតាមអ៉ីម៉ែល   លក្ខខណ្ឌសុវត្ថិភាព   កំណត់ចំណាំផ្នែកច្បាប់
ចំនួនអ្នកកំពុងទស្សនា : ១០៣    ចំនួនអ្នកទស្សនាថ្ងៃនេះ : ៣.០៧៨    ចំនួនអ្នកទស្សនាពីម្សិល : ១៩.៨៥២