តួលេខ​ក្នុង​វេបសាយ​របស់​យើង​ខ្ញុំ គឺ​សម្រាប់​បង្ហាញ​ជូន​ជា​ព័ត៌មាន​ប៉ុណ្ណោះ និង​អាច​មាន​ការ​កែ​ប្រែ ។ សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទាក់ទង​សាខា​របស់​យើង​ខ្ញុំ​ដែល​​នៅ​ជិត​លោក​អ្នក ឬ​ក៏​ទាក់ទង​មក​ការិយាល័យ​ទំនាក់ទំនង​អតិថិជន ។
យល់ព្រម
English     ភាសាខ្មែរ
ធនាគារ អេស៊ីលីដា ភីអិលស៊ី
expand_less

 »  ទំនាក់ទំនង  »  សំណួរ​អតិថិជន  »  ប័ណ្ណឥណទាន​ប្រើប្រាស់​ផ្ទាល់​ខ្លួន

សំណួរ​អតិថិជន - ប័ណ្ណឥណទាន​ប្រើប្រាស់​ផ្ទាល់​ខ្លួន

1. តើប័ណ្ណឥណទាន អេស៊ីលីដា ប្រើប្រាស់ផ្ទាល់ខ្លួន ជាអ្វី?

ប័ណ្ណឥណទានប្រើប្រាស់ផ្ទាល់ខ្លួន (Consumer Card ) គឺជាប័ណ្ណ ឬកាតប្លាស្ទិក ដែលមានបង្កប់នូវឧបករណ៍អេឡិចត្រូនិក បោះផ្យាយដោយធនាគារ អេស៊ីលីដា ភីអិលស៊ី សម្រាប់ផ្តល់ជូនអតិថិជន ធ្វើប្រតិបត្តិការធនាគារ តាមរយៈម៉ាស៊ីនអេធីអឹម (ATM), ម៉ាស៊ីនឆូតកាត (POS) ឬប្រព័ន្ធ E-commerce ដើម្បីដកប្រាក់ ឬទូទាត់ថ្លៃទំនិញ-សេវាកម្មផ្សេងៗ នៅក្រោមកម្រិតបន្ទាត់ឥណទានវិបារួបរ៍ដែលមានស្រាប់ ឬបានអនុម័តដោយ ធនាគារ អេស៊ីលីដា ភីអ៊លស៊ី។

2. តើប័ណ្ណឥណទាន អេស៊ីលីដា ប្រើប្រាស់ផ្ទាល់ខ្លួន ផ្តល់នូវអត្ថប្រយោជន៍អ្វីខ្លះ?

លោកអ្នកទទួលបានអត្ថប្រយោជន៍ជាច្រើនពីការប្រើប្រាស់ប័ណ្ណឥណទានអេស៊ីលីដាប្រើប្រាស់ផ្ទាល់ខ្លួន ដូចខាងក្រោម៖

  • អាចធ្វើការទូទាត់ចំណាយផ្សេងៗ តាមរយៈម៉ាស៊ីនឆូតកាត (POS) របស់ធនាគារ អេស៊ីលីដា ភីអិលស៊ី តាមបណ្តាហាងទំនិញ ឬក្រុមហ៊ុននានា
  • អាចដកសាច់ប្រាក់បានឆាប់រហ័សពីគ្រប់ម៉ាស៊ីនអេធីអឹម (ATM) របស់ធនាគារ អេស៊ីលីដា ភីអិលស៊ី និង ធនាគារ អេស៊ីលីដា ឡាវ បានគ្រប់ពេលវេលា
  • អាចបញ្ជាទិញទំនិញ-សេវាកម្មតាមប្រព័ន្ធ E-Commerce Payment Getway via XPay បានដូចជា៖ ស្នើសុំចុះបញ្ជីពាណិជ្ជកម្ម ឬវិញ្ញាបនបត្រប្រភពដើមពីក្រសួងពាណិជ្ជកម្ម ។ល។
  • មានសុវត្ថិភាព និងងាយស្រួល ជាងការប្រើប្រាស់សាច់ប្រាក់សុទ្ធ និងចំណេញពេលវេលា
  • មានឱកាសប្រើប្រាស់ផលិតផល-សេវាកម្មផ្សេងៗរបស់ធនាគារ អេស៊ីលីដា ភីអិលស៊ី។

3. តើខ្ញុំត្រូវមានលក្ខណសម្បត្តិអ្វីខ្លះ ទើបអាចស្នើសុំប័ណ្ណឥណទាន អេស៊ីលីដា ប្រើប្រាស់ផ្ទាល់ ខ្លួនបាន?

ដើម្បីទទួលបានឥណទានសម្រាប់ប័ណ្ណឥណទាន អេស៊ីលីដា ប្រើប្រាស់ផ្ទាល់ខ្លួន អតិថិជនត្រូវមាន លក្ខណសម្បត្ដិដូចខាងក្រោម៖

  • ជានីតិជន (បុគ្គលដែលមានសិទ្ធិប្រកបការងារតាមផ្លូវច្បាប់មានអាយុចាប់ពី ១៨ឆ្នាំឡើងទៅ) និងយល់ព្រមប្រតិបត្ដិតាមលក្ខខណ្ឌនៃឥណទានរបស់ធនាគារ អេស៊ីលីដា ភីអិលស៊ី
  • មានកេរ្ដិ៍ឈ្មោះល្អ អត្ដចរិតល្អ ប្រវត្ដិល្អ និងមានចេតនាសងបំណុល
  • កំពុងបម្រើការងារជាមួយស្ថាប័នដែលមាននិរន្ដរភាព ឬមានមុខរបរ និងប្រភពចំណូលច្បាស់លាស់ មាននិរន្ដរភាព ដែលបង្ហាញពីសមត្ថភាព និងលទ្ធភាពសងបំណុលត្រឡប់មកវិញ
  • មានទីលំនៅអចិន្ដ្រៃយ៍ដែលបញ្ជាក់ពីអាជ្ញាធរក្នុងតំបន់ដែលខ្លួនកំពុងរស់នៅ ឬមានលំនៅឋាន និងទីកន្លែងស្នាក់នៅដែលមានការបញ្ជាក់ទទួលស្គាល់ពីអាជ្ញាធរមូលដ្ឋាន។

4. តើខ្ញុំត្រូវមានលក្ខណសម្បត្តិអ្វីខ្លះ ទើបអាចស្នើសុំប័ណ្ណឥណទាន អេស៊ីលីដា ប្រើប្រាស់ផ្ទាល់ ខ្លួនបាន?

លោកអ្នកអាចដកប្រាក់បានរហូតដល់ ៥,០០០ដុល្លារអាមេរិក តាមរយៈម៉ាស៊ីនអេធីអឹម អេស៊ីលីដា និងទូទាត់ថ្លៃទំនិញ ឬសេវាកម្ម តាមរយៈម៉ាស៊ីនឆូតកាត និងអ៊ីខុមមើស បានរហូតដល់ ១០,០០០ដុល្លារអាមេរិក ដែលអាចធ្វើប្រតិបត្តិការបានរហូតដល់ ២៥ប្រតិបត្តិការ ក្នុងមួយថ្ងៃ។

5. តើប័ណ្ណឥណទាន អេស៊ីលីដា ប្រើប្រាស់ផ្ទាល់ខ្លួន មានសុពលភាពប្រើប្រាស់បានរហូតដល់រយៈពេលប៉ុន្មានឆ្នាំ?

ប័ណ្ណឥណទានអេស៊ីលីដា ប្រើប្រាស់ផ្ទាល់ខ្លួន មិនត្រូវបានកំណត់កាលបរិច្ឆេទសុពលភាពក្នុងការប្រើប្រាស់ទេ ប៉ុន្តែអាស្រ័យលើរយៈពេលឥណទានសម្រាប់ប័ណ្ណឥណទាន អេស៊ីលីដាប្រើប្រាស់ផ្ទាល់ខ្លួន ដែលអតិថិជនបានចុះកិច្ចសន្យាជាមួយ ធនាគារ អេស៊ីលីដា ភីអិលស៊ី។

6. តើត្រូវធ្វើដូចម្តេច ប្រសិនបើខ្ញុំបាត់ ប័ណ្ណឥណទាន អេស៊ីលីដា ប្រើប្រាស់ផ្ទាល់ខ្លួន?

ប្រសិនបើលោកអ្នកបាត់ ប័ណ្ណឥណទាន អេស៊ីលីដា ប្រើប្រាស់ផ្ទាល់ខ្លួន សូមលោកអ្នកទូរស័ព្ទមកកាន់ ការិយាល័យទំនាក់ទំនងអតិថិជន លេខ: ០២៣ ៩៩៤ ៤៤៤ ឬ ០១៥ ៩៩៩ ២៣៣ ដើម្បីបង្ខាំងប័ណ្ណជាមុនសិន បន្ទាប់មកសូមលោកអ្ន អញ្ជើញមកបំពេញពាក្យស្នើសុំបង្ខាំង និងស្នើសុំប័ណ្ណថ្មី ជំនួសប័ណ្ណឥណទានប្រើប្រាស់ផ្ទាល់ខ្លួន ដែលបានបាត់។ ប្រសិនបើការជូនដំណឹងនោះធ្វើឡើងតាមរយៈទូរស័ព្ទ អតិថិជនត្រូវមកបញ្ជាក់បន្ថែមជាលាយលក្ខណ៍អក្សរនៅការិយាល័យធនាគារក្នុងរយៈពេល ២ថ្ងៃបន្ទាប់ (ថ្ងៃធ្វើការ)។

arrow_back សំណួរ​អតិថិជន
ការិយាល័យ​កណ្តាល
ចុះបញ្ជីក្រោមលេខ: 00003077
អាសយដ្ឋាន:អគារ​លេខ៦១ មហាវិថី​ព្រះមុនីវង្ស សង្កាត់​ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។ មើលផែនទី
ប្រអប់សំបុត្រ:១១៤៩
ទូរស័ព្ទ:០២៣ ៩៩៨ ៧៧៧, ០២៣ ៤៣០ ៩៩៩
ទូរសារ:០២៣ ៤៣០ ៥៥៥
អ៉ីម៉ែល:acledabank@acledabank.com.kh
SWIFT Code:ACLBKHPP

ប្រសិន​បើ​លោក​អ្នក​មាន​ចម្ងល់ ឬ​សំណូម​ពរ​ផ្សេងៗ (បម្រើ​២៤​ម៉ោង)
phone០២៣ ៩៩៤ ៤៤៤, ០១៥ ៩៩៩ ២៣៣
emailinquiry@acledabank.com.kh

សម្រាប់​បណ្តឹង​ត្អូញ​ត្អែរ (បម្រើ​ជូន​ពី​ម៉ោង ៧:៣០ ដល់​ម៉ោង ១៦:៣០ រៀង​រាល់​ថ្ងៃ​ធ្វើការ)
phone០១៥ ៨៨៨ ៦៥៤
emailcmc@acledabank.com.kh

យើង​ខ្ញុំ​សូម​ថ្លែង​អរគុណ​សម្រាប់​ការ​ចំណាយ​ពេល​ដ៏​មាន​តម្លៃ​របស់​លោក​អ្នក ដើម្បី​ផ្តល់​ចំណាត់​ថ្នាក់ និង​យោបល់ ដល់​ធនាគារ អេស៊ីលីដា ។

ព័ត៌មាន​បន្ថែម
អេស៊ីលីដា​យូនីធី​ទាន់​ចិត្ត
អតិថិជន​កំពុង​ប្រើ ១.៤៦២.៤៦៣ នាក់
ទាញយក​ពី App StoreGoogle Play
ផែនទីទំព័រ   ទម្រង់ប្រើជាមួយសេវា   របៀបប្រើសេវាកម្ម   កម្មវិធីគណនា   ព័ត៌មានតាមអ៉ីម៉ែល   លក្ខខណ្ឌសុវត្ថិភាព   កំណត់ចំណាំផ្នែកច្បាប់
ចំនួនអ្នកកំពុងទស្សនា : ៧៥    ចំនួនអ្នកទស្សនាថ្ងៃនេះ : ២.៨២៨    ចំនួនអ្នកទស្សនាពីម្សិល : ១៩.៨៥២