តួលេខ​ក្នុង​វេបសាយ​របស់​យើង​ខ្ញុំ គឺ​សម្រាប់​បង្ហាញ​ជូន​ជា​ព័ត៌មាន​ប៉ុណ្ណោះ និង​អាច​មាន​ការ​កែ​ប្រែ ។ សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទាក់ទង​សាខា​របស់​យើង​ខ្ញុំ​ដែល​​នៅ​ជិត​លោក​អ្នក ឬ​ក៏​ទាក់ទង​មក​ការិយាល័យ​ទំនាក់ទំនង​អតិថិជន ។
យល់ព្រម
English     ភាសាខ្មែរ
ធនាគារ អេស៊ីលីដា ភីអិលស៊ី
expand_less

 »  ទំនាក់ទំនង  »  សំណួរ​អតិថិជន  »  សេវា​អេស៊ីលីដា​អ៉ីខុមមើស

សំណួរ​អតិថិជន - សេវា​អេស៊ីលីដា​អ៉ីខុមមើស

1. តើសេវាអេស៊ីលីដា អ៊ីខុមមើស ជាអ្វី?

  • ផ្តល់កេរ្តិ៍ឈ្មោះល្អ និងទទួលស្គាល់ពីអតិថិជនគ្រប់ទិសទី តាមរយៈការលក់ទំនិញតាមប្រព័ន្ធអ៊ីនធើណែត និងទូទាត់តាមប័ណ្ណឥណពន្ធ ឬប័ណ្ណឥណទាន។
  • បង្កើនបរិមាណនៃការលក់ផលិតផល-សេវាកម្ម ឲ្យកាន់តែទូលំទូលាយ។
  • បម្រើសេវារហ័ស និងកាត់បន្ថយពេលវេលាលើការទទួលសាច់ប្រាក់។
  • មានបំពាក់ប្រព័ន្ធសុវត្ថិភាព នៅលើវេបសាយលក់ទំនិញ ដែលមានសុវត្ថិភាពខ្ពស់ចៀសវាងការលួចបន្លំផ្សេងៗ។
  • អាចត្រួតពិនិត្យរបាយការណ៍ និងតាមដានការបង់ប្រាក់បានភ្លាមៗនៅក្នុងប្រព័ន្ធអេស៊ីលីដាអ៊ីខុមមើស។
  • ផ្តល់ភាពងាយស្រួលដល់អតិថិជនរបស់ក្រុមហ៊ុន/អង្គភាព ក្នុងការបញ្ជាទិញ/ទូទាត់ថ្លៃទំនិញ ពីចម្ងាយដោយមិនចាំបាច់ធ្វើដំណើរទៅហាងទំនិញ ហើយបានទទួលទំនិញនៅតាមអាសយដ្ឋានរបស់ខ្លួន។

2. តើសេវាអេស៊ីលីដា អ៊ីខុមមើស ផ្តល់អត្ថប្រយោជន៍អ្វីខ្លះ ដល់ពាណិជ្ជករដែលជាម្ចាស់វេបសាយលក់ទំនិញ-សេវាកម្ម?

  • ផ្តល់កេរ្តិ៍ឈ្មោះល្អ និងទទួលស្គាល់ពីអតិថិជនគ្រប់ទិសទី តាមរយៈការលក់ទំនិញតាមប្រព័ន្ធអ៊ីនធើណែត និងទូទាត់តាមប័ណ្ណឥណពន្ធ ឬប័ណ្ណឥណទាន។
  • បង្កើនបរិមាណនៃការលក់ផលិតផល-សេវាកម្ម ឲ្យកាន់តែទូលំទូលាយ។
  • បម្រើសេវារហ័ស និងកាត់បន្ថយពេលវេលាលើការទទួលសាច់ប្រាក់។
  • មានបំពាក់ប្រព័ន្ធសុវត្ថិភាព នៅលើវេបសាយលក់ទំនិញ ដែលមានសុវត្ថិភាពខ្ពស់ចៀសវាងការលួចបន្លំផ្សេងៗ។
  • អាចត្រួតពិនិត្យរបាយការណ៍ និងតាមដានការបង់ប្រាក់បានភ្លាមៗនៅក្នុងប្រព័ន្ធអេស៊ីលីដាអ៊ីខុមមើស។
  • ផ្តល់ភាពងាយស្រួលដល់អតិថិជនរបស់ក្រុមហ៊ុន/អង្គភាព ក្នុងការបញ្ជាទិញ/ទូទាត់ថ្លៃទំនិញ ពីចម្ងាយដោយមិនចាំបាច់ធ្វើដំណើរទៅហាងទំនិញ ហើយបានទទួលទំនិញនៅតាមអាសយដ្ឋានរបស់ខ្លួន។

3. តើលក្ខណៈសម្បត្តិបែបណា របស់ពាណិជ្ជករ ដែលជាម្ចាស់វេបសាយ ឬ App លក់ទំនិញ/សេវាកម្មទើបអាច ចុះឈ្មោះប្រើ សេវាអេស៊ីលីដា អ៊ីខុមមើស បាន?

ពាណិជ្ជករ ដែលជាម្ចាស់វេបសាយ ឬ App លក់ទំនិញ-សេវាកម្ម ត្រូវមានលក្ខណសម្បត្តិដូចខាងក្រោម៖

  • មានគណនីជាមួយធនាគារអេស៊ីលីដា។
  • មានលិខិតអនុញ្ញាតអាជីវកម្ម ឬឱ្យដំណើរការអង្គភាព។
  • មានវេបសាយលក្ខណៈស្តង់ដារ ដែលមាន(Terms and Conditions, Privacy Statement, Refund Policy) ឬ App សម្រាប់លក់ទំនិញ ឬសេវាកម្ម។
  • មានឈ្មោះ និងពាណិជ្ជសញ្ញា (Logo) របស់ក្រុមហ៊ុន/អង្គភាព។
  • មានរូបភាពទំនិញ និងលក្ខណៈពិសេសរបស់ទំនិញ ឬសេវាកម្មដែលសម្រាប់លក់ជូនអតិថិជន។
  • មានរូបភាពទីតាំងលក់ ឬស្តុកទំនិញរបស់ពាណិជ្ជករ។
  • ត្រូវចេញវិក្កយបត្រ ឬឯកសារអេឡិចត្រូនិកផ្សេងៗដែលទាក់ទងនឹងការលក់ទំនិញជូនអតិថិជន។
  • មាននីតិវិធីប្រគល់ទំនិញច្បាស់លាស់ ដូចជា របៀប/ពេលវេលា ប្រគល់ទំនិញ ប្រទេស/តំបន់ ដែលអាចដឹកជញ្ជូនទំនិញទៅដល់ ឬមិនដល់។ល។

4. តើធ្វើដូចម្តេចទើបអាចដាក់ពាក្យស្នើសុំប្រើប្រាស់សេវាអេស៊ីលីដា អ៊ីខុមមើស បាន?

អតិថិជនដែលជាពាណិជ្ជករត្រូវអញ្ជើញមកកាន់សាខារបស់ធនាគារ អេស៊ីលីដា ដោយភ្ជាប់មកជាមួយនូវឯកសារតម្រូវ៖ ឯកសារសម្គាល់អត្តសញ្ញាណ របស់ម្ចាស់គណនី នាយក ភាគទុនិក ឬដៃគូ, អនុស្សរណៈ និងលក្ខន្តិកៈ, វិញ្ញាបនបត្រចុះបញ្ជីពាណិជ្ជកម្ម, លិខិតអនុញ្ញាតអាជីវកម្ម ឬឱ្យដំណើរការអង្គភាព ។ល។

5. តើការប្រើប្រាស់សេវាអេស៊ីលីដា អ៊ីខុមមើស អាចទូទាត់បានជារូបិយប័ណ្ណ អ្វីខ្លះ?

សេវាអេស៊ីលីដា អ៊ីខុមមើស អាចទូទាត់ជារូបិយប័ណ្ណដុល្លារអាមេរិក។ ករណីប័ណ្ណឥណពន្ធ ឬប័ណ្ណឥណទានរបស់អតិថិជន បោះផ្សាយជារូបិយប័ណ្ណផ្សេង ប្រព័ន្ធនឹងប្តូរប្រាក់ដោយស្វ័យប្រវត្តិតាមអត្រាប្តូរប្រាក់ អន្តរជាតិរបស់ស្ថាប័ននៃប័ណ្ណនោះ ។ល។

6. តើអតិថិជនម្ចាស់ប័ណ្ណ ទទួលបានអត្ថប្រយោជន៍អ្វីខ្លះ ពីសេវាអេស៊ីលីដា អ៊ីខុមមើស?

  • ងាយស្រួលទិញទំនិញ និងមានសុវត្ថិភាពខ្ពស់ក្នុងការទូទាត់ តាមរយៈវេបសាយ ឬ App ដែលលក់ទំនិញជាច្រើនប្រភេទ គ្រប់ពេលវេលា។
  • ចំណេញពេលវេលា ដោយធ្វើការបញ្ជាទិញទំនិញតាមរយៈវេបសាយ ឬ App គឺពុំចាំបាច់ទៅកាន់ហាងលក់ទំនិញ និងទទួលបានទំនិញដល់ទីកន្លែង។
  • អាចទូទាត់ថ្លៃទំនិញតាមរយៈប័ណ្ណឥណពន្ធ/ប័ណ្ណឥណទាន ដោយប្រើប្រាស់ព័ត៌មានប័ណ្ណ និងមិនចាំបាច់បង្ហាញប័ណ្ណដល់អ្នកលក់។

7. តើការទូទាត់តាមរយៈ សេវាអេស៊ីលីដា អ៊ីខុមមើស មានប៉ុន្នានជម្រើស?

ការទូទាត់តាមរយ: សេវាអេស៊ីលីដា អ៊ីខុមមើស មានពីរជម្រើសសម្រាប់ការទូទាត់ ដូចខាងក្រោម៖

  • ការទូទាត់ដោយប្រើប័ណ្ណ៖ លោកអ្នកអាចប្រើប័ណ្ណ (VISA, Mastercard, JCB, Diners Club, និង UPI) ដើម្បីទូទាត់នៅតាមដៃគូរបស់ធនាគារ អេស៊ីលីដា ដែលប្រើប្រាស់ប្រព័ន្ធអេស៊ីលីដាអ៊ីខុមមើស។
  • ការទូទាត់ដោយប្រើគណនី ឬប័ណ្ណអេធីអឹម៖ លោកអ្នកអាចប្រើគណនីធនាគារ អេស៊ីលីដា ឬ ប័ណ្ណអេធីអឹម របស់លោកអ្នក ដើម្បីទូទាត់តាមរយៈដៃគូរបស់ ធនាគារ អេស៊ីលីដា ដែលប្រើប្រាស់ប្រព័ន្ធ អេស៊ីលីដាអ៊ីខុមមើស។
    • ចូល (Login) វេបសាយ/កម្មវិធីរបស់ក្រសួង ឬក្រុមហ៊ុន ដែលជាដៃគូរបស់ធនាគារ អេស៊ីលីដា។
    • បំពេញព័ត៌មានសេវាកម្មដែលមានបង្ហាញតាមលំដាប់លំដោយ។
    • ជ្រើសរើសយកការទូទាត់តាមរយៈធនាគារ អេស៊ីលីដា។
    • ជ្រើសរើសយកការទូទាត់តាមរយៈគណនីធនាគារ ឬក៏ប័ណ្ណអេស៊ីលីដា។
    • ត្រូវបញ្ចូលព័ត៌មានទូទាត់ អាស្រ័យទៅតាមករណីដូចខាងក្រោម៖
      • ករណីលោកអ្នកជ្រើសរើសយកការទូទាត់តាមរយៈលេខគណនី ៖ ត្រូវបញ្ចូលលេខគណនី និងលេខ OTP។
      • ករណីលោកអ្នកជ្រើសរើសយកការទូទាត់តាមរយៈប័ណ្ណអេស៊ីលីដា៖ ត្រូវបញ្ចូលលេខប័ណ្ណ និងលេខ OTP។
arrow_back សំណួរ​អតិថិជន
ការិយាល័យ​កណ្តាល
ចុះបញ្ជីក្រោមលេខ: 00003077
អាសយដ្ឋាន:អគារ​លេខ៦១ មហាវិថី​ព្រះមុនីវង្ស សង្កាត់​ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។ មើលផែនទី
ប្រអប់សំបុត្រ:១១៤៩
ទូរស័ព្ទ:០២៣ ៩៩៨ ៧៧៧, ០២៣ ៤៣០ ៩៩៩
ទូរសារ:០២៣ ៤៣០ ៥៥៥
អ៉ីម៉ែល:acledabank@acledabank.com.kh
SWIFT Code:ACLBKHPP

ប្រសិន​បើ​លោក​អ្នក​មាន​ចម្ងល់ ឬ​សំណូម​ពរ​ផ្សេងៗ (បម្រើ​២៤​ម៉ោង)
phone០២៣ ៩៩៤ ៤៤៤, ០១៥ ៩៩៩ ២៣៣
emailinquiry@acledabank.com.kh

សម្រាប់​បណ្តឹង​ត្អូញ​ត្អែរ (បម្រើ​ជូន​ពី​ម៉ោង ៧:៣០ ដល់​ម៉ោង ១៦:៣០ រៀង​រាល់​ថ្ងៃ​ធ្វើការ)
phone០១៥ ៨៨៨ ៦៥៤
emailcmc@acledabank.com.kh

យើង​ខ្ញុំ​សូម​ថ្លែង​អរគុណ​សម្រាប់​ការ​ចំណាយ​ពេល​ដ៏​មាន​តម្លៃ​របស់​លោក​អ្នក ដើម្បី​ផ្តល់​ចំណាត់​ថ្នាក់ និង​យោបល់ ដល់​ធនាគារ អេស៊ីលីដា ។

ព័ត៌មាន​បន្ថែម
អេស៊ីលីដា​យូនីធី​ទាន់​ចិត្ត
អតិថិជន​កំពុង​ប្រើ ១.៤៦២.៤៦៣ នាក់
ទាញយក​ពី App StoreGoogle Play
ផែនទីទំព័រ   ទម្រង់ប្រើជាមួយសេវា   របៀបប្រើសេវាកម្ម   កម្មវិធីគណនា   ព័ត៌មានតាមអ៉ីម៉ែល   លក្ខខណ្ឌសុវត្ថិភាព   កំណត់ចំណាំផ្នែកច្បាប់
ចំនួនអ្នកកំពុងទស្សនា : ៥៦    ចំនួនអ្នកទស្សនាថ្ងៃនេះ : ២.៣៩៣    ចំនួនអ្នកទស្សនាពីម្សិល : ១៩.៨៥២