តួលេខ​ក្នុង​វេបសាយ​របស់​យើង​ខ្ញុំ គឺ​សម្រាប់​បង្ហាញ​ជូន​ជា​ព័ត៌មាន​ប៉ុណ្ណោះ និង​អាច​មាន​ការ​កែ​ប្រែ ។ សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទាក់ទង​សាខា​របស់​យើង​ខ្ញុំ​ដែល​​នៅ​ជិត​លោក​អ្នក ឬ​ក៏​ទាក់ទង​មក​ការិយាល័យ​ទំនាក់ទំនង​អតិថិជន ។
យល់ព្រម
English     ភាសាខ្មែរ
ធនាគារ អេស៊ីលីដា ភីអិលស៊ី
expand_less

 »  ទំនាក់ទំនង  »  សំណួរ​អតិថិជន  »  ប័ណ្ណឥណពន្ធ​ចេស៊ីប៊ី​អេស៊ីលីដា

សំណួរ​អតិថិជន - ប័ណ្ណឥណពន្ធ​ចេស៊ីប៊ី​អេស៊ីលីដា

1. តើប័ណ្ណឥណពន្ធចេស៊ីប៊ី អេស៊ីលីដា ជាអ្វី?

ប័ណ្ណឥណពន្ធចេស៊ីប៊ី អេស៊ីលីដា គឺជាប័ណ្ណ ឬកាតអេឡិចត្រូនិក បោះផ្សាយដោយ ធនាគារ អេស៊ីលីដា ភីអិលស៊ី សម្រាប់ផ្តល់ជូនអតិថិជនក្នុងការធ្វើប្រតិបត្តិការតាមរយៈ E-Commerce ម៉ាស៊ីនឆូតកាត (POS) ម៉ាស៊ីនអេធីអឹម (ATM) ដែលមានបិទស្លាកសញ្ញា ចេស៊ីប៊ី នៅទូទាំងប្រទេស និងពាសពេញពិភពលោក ដោយធ្វើការទូទាត់សាច់ប្រាក់ចេញពីគណនីរបស់ម្ចាស់ប័ណ្ណដែលមាននៅធនាគារ អេស៊ីលីដា។

2. តើប័ណ្ណឥណពន្ធចេស៊ីប៊ី អេស៊ីលីដា ផ្តល់នូវអត្ថប្រយោជន៍អ្វីខ្លះ?

លោកអ្នកទទួលបានអត្ថប្រយោជន៍ពីការប្រើប្រាស់ ប័ណ្ណឥណពន្ធចេស៊ីប៊ី អេស៊ីលីដា ដូចខាងក្រោម៖

  • អាចដកសាច់ប្រាក់បានឆាប់រហ័សពីគ្រប់ម៉ាស៊ីន អេធីអឹម ទាំងអស់ដែលមានស្លាកសញ្ញា ចេស៊ីប៊ី នៅក្នុង និងក្រៅប្រទេស ២៤ម៉ោង ក្នុងមួយថ្ងៃ និង ៧ថ្ងៃ ក្នុងមួយសប្តាហ៍។
  • អាចទូទាត់ចំណាយផ្សេងៗ នៅតាមហាងទំនិញ សណ្ឋាគារ ឬក្រុមហ៊ុន នានាដែលមានម៉ាស៊ីនឆូតកាត ឬ ឧបករណ៍អេឡិចត្រូនិក ផ្សេងទៀត ដែលមានស្លាកសញ្ញា ចេស៊ីប៊ី នៅក្នុង និងក្រៅប្រទេស។
  • អាចបញ្ជាទិញ ទំនិញ ឬកក់សំបុត្រយន្តហោះ ឬកក់បន្ទប់សណ្ឋាគារ តាម Internet/E-Commerce ។ល។
  • ផ្ទេរប្រាក់តាមរយៈម៉ាស៊ីន អេធីអឹម របស់ធនាគារ អេស៊ីលីដា។

3. តើធ្វើដូចម្តេចទើបខ្ញុំអាច ស្នើសុំប័ណ្ណឥណពន្ធចេស៊ីប៊ី អេស៊ីលីដា បាន?

លោកអ្នកអាចស្នើសុំ ប័ណ្ណឥណពន្ធចេស៊ីប៊ី អេស៊ីលីដា បានដោយគ្រាន់តែ បើកគណនីមួយនៅធនាគារ អេស៊ីលីដា សាខាណាមួយដែលនៅជិតលោកអ្នកបំផុត ហើយគណនីនោះអាចជា គណនីបញ្ញើសំចៃ គណនីតាមតម្រូវការ ឬគណនីចរន្ត បន្ទាប់មកលោកអ្នកគ្រាន់តែបំពេញពាក្យដើម្បីស្នើសុំ ប័ណ្ណឥណពន្ធចេស៊ីប៊ី អេស៊ីលីដា តែប៉ុណ្ណោះ។

4. តើខ្ញុំអាចប្រើប័ណ្ណឥណពន្ធចេស៊ីប៊ី អេស៊ីលីដា ដកប្រាក់តាម ម៉ាស៊ីនអេធីអឹម និងទូទាត់ថ្លៃទំនិញ ឬសេវាកម្ម តាមម៉ាស៊ីន ឆូតកាត បានចំនួនប៉ុន្មាន និងប៉ុន្មានប្រតិបត្តិការក្នុងមួយថ្ងៃ?

លោកអ្នកអាចដកប្រាក់បានរហូតដល់ ១,៥០០ដុល្លារអាមេរិក តាមម៉ាស៊ីនអេធីអឹម អេស៊ីលីដា និងម៉ាស៊ីនអេធីអឹម ធនាគារផ្សេងក្នុង និងក្រៅប្រទេស និងទូទាត់ថ្លៃទំនិញ ឬសេវាកម្ម តាមម៉ាស៊ីនឆូតកាត និងអ៊ីនធើណែត (Online Shopping) បានរហូតដល់ ៤,០០០ដុល្លារអាមេរិក ដែលអាចធ្វើប្រតិបត្តិការបាន ២៥ប្រតិបត្តិការ ក្នុងមួយថ្ងៃ។

5. តើប័ណ្ណឥណពន្ធចេស៊ីប៊ី អេស៊ីលីដា មានសុពលភាពប្រើប្រាស់បានរហូតដល់រយៈពេលប៉ុន្មានឆ្នាំ?

ប័ណ្ណឥណពន្ធចេស៊ីប៊ី អេស៊ីលីដា មានសុពលភាពប្រើប្រាស់បានរហូតដល់រយៈពេល ៣ឆ្នាំ ទើបផុតកំណត់។

6. តើត្រូវធ្វើដូចម្តេច ប្រសិនបើខ្ញុំបាត់ ប័ណ្ណឥណពន្ធចេស៊ីប៊ី អេស៊ីលីដា?

ប្រសិនបើលោកអ្នកបាត់ ប័ណ្ណឥណពន្ធចេស៊ីប៊ី អេស៊ីលីដា សូមលោកអ្នកទូរស័ព្ទមកកាន់ ការិយាល័យទំនាក់ទំនងអតិថិជន លេខ: ០២៣ ៩៩៤ ៤៤៤ ឬ ០១៥ ៩៩៩ ២៣៣ ដើម្បីបង្ខាំងប័ណ្ណជាមុនសិន បន្ទាប់មកសូមលោកអ្នក អញ្ជើញមកបំពេញពាក្យស្នើសុំបង្ខាំង និងស្នើសុំប័ណ្ណថ្មី ជំនួសប័ណ្ណឥណពន្ធចេស៊ីប៊ី អេស៊ីលីដា ដែលបានបាត់។ ប្រសិនបើការជូនដំណឹងនោះធ្វើឡើងតាមរយៈទូរស័ព្ទ អតិថិជនត្រូវ មកបញ្ជាក់បន្ថែមជាលាយលក្ខណ៍អក្សរនៅការិយាល័យធនាគារក្នុងរយៈពេល ២ថ្ងៃបន្ទាប់ (ថ្ងៃធ្វើការ)។

arrow_back សំណួរ​អតិថិជន
ការិយាល័យ​កណ្តាល
ចុះបញ្ជីក្រោមលេខ: 00003077
អាសយដ្ឋាន:អគារ​លេខ៦១ មហាវិថី​ព្រះមុនីវង្ស សង្កាត់​ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។ មើលផែនទី
ប្រអប់សំបុត្រ:១១៤៩
ទូរស័ព្ទ:០២៣ ៩៩៨ ៧៧៧, ០២៣ ៤៣០ ៩៩៩
ទូរសារ:០២៣ ៤៣០ ៥៥៥
អ៉ីម៉ែល:acledabank@acledabank.com.kh
SWIFT Code:ACLBKHPP

ប្រសិន​បើ​លោក​អ្នក​មាន​ចម្ងល់ ឬ​សំណូម​ពរ​ផ្សេងៗ (បម្រើ​២៤​ម៉ោង)
phone០២៣ ៩៩៤ ៤៤៤, ០១៥ ៩៩៩ ២៣៣
emailinquiry@acledabank.com.kh

សម្រាប់​បណ្តឹង​ត្អូញ​ត្អែរ (បម្រើ​ជូន​ពី​ម៉ោង ៧:៣០ ដល់​ម៉ោង ១៦:៣០ រៀង​រាល់​ថ្ងៃ​ធ្វើការ)
phone០១៥ ៨៨៨ ៦៥៤
emailcmc@acledabank.com.kh

យើង​ខ្ញុំ​សូម​ថ្លែង​អរគុណ​សម្រាប់​ការ​ចំណាយ​ពេល​ដ៏​មាន​តម្លៃ​របស់​លោក​អ្នក ដើម្បី​ផ្តល់​ចំណាត់​ថ្នាក់ និង​យោបល់ ដល់​ធនាគារ អេស៊ីលីដា ។

ព័ត៌មាន​បន្ថែម
អេស៊ីលីដា​យូនីធី​ទាន់​ចិត្ត
អតិថិជន​កំពុង​ប្រើ ១.៤៦២.៤៦៣ នាក់
ទាញយក​ពី App StoreGoogle Play
ផែនទីទំព័រ   ទម្រង់ប្រើជាមួយសេវា   របៀបប្រើសេវាកម្ម   កម្មវិធីគណនា   ព័ត៌មានតាមអ៉ីម៉ែល   លក្ខខណ្ឌសុវត្ថិភាព   កំណត់ចំណាំផ្នែកច្បាប់
ចំនួនអ្នកកំពុងទស្សនា : ៩០    ចំនួនអ្នកទស្សនាថ្ងៃនេះ : ២.៩៦៩    ចំនួនអ្នកទស្សនាពីម្សិល : ១៩.៨៥២