តួលេខ​ក្នុង​វេបសាយ​របស់​យើង​ខ្ញុំ គឺ​សម្រាប់​បង្ហាញ​ជូន​ជា​ព័ត៌មាន​ប៉ុណ្ណោះ និង​អាច​មាន​ការ​កែ​ប្រែ ។ សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទាក់ទង​សាខា​របស់​យើង​ខ្ញុំ​ដែល​​នៅ​ជិត​លោក​អ្នក ឬ​ក៏​ទាក់ទង​មក​ការិយាល័យ​ទំនាក់ទំនង​អតិថិជន ។
យល់ព្រម
English     ភាសាខ្មែរ
ធនាគារ អេស៊ីលីដា ភីអិលស៊ី
expand_less

 »  ទំនាក់ទំនង  »  សំណួរ​អតិថិជន  »  ប័ណ្ណម៉ាស្ទ័រកាតអេស៊ីលីដា

សំណួរ​អតិថិជន - ប័ណ្ណម៉ាស្ទ័រកាតអេស៊ីលីដា

1. តើប័ណ្ណឥណពន្ធម៉ាស្ទ័រ អេស៊ីលីដា ជាអ្វី?

ប័ណ្ណឥណពន្ធម៉ាស្ទ័រ អេស៊ីលីដា គឺជាប័ណ្ណ ឬកាតអេឡិចត្រូនិក បោះផ្សាយដោយ ធនាគារ អេស៊ីលីដា ភីអិលស៊ី សម្រាប់ផ្តល់ជូនអតិថិជនក្នុងការធ្វើប្រតិបត្តិការតាមរយៈ E-Commerce ម៉ាស៊ីនឆូតកាត (POS) ម៉ាស៊ីនអេធីអឹម (ATM) ដែលមានបិទស្លាកសញ្ញា Mastercard នៅទូទាំងប្រទេស និងពាសពេញពិភពលោក ដោយធ្វើការទូទាត់សាច់ប្រាក់ចេញពីគណនីរបស់ម្ចាស់ប័ណ្ណដែលមាននៅធនាគារ អេស៊ីលីដា។

2. តើប័ណ្ណឥណពន្ធម៉ាស្ទ័រ អេស៊ីលីដា ផ្តល់នូវអត្ថប្រយោជន៍អ្វីខ្លះ?

លោកអ្នកទទួលបានអត្ថប្រយោជន៍ពីការប្រើប្រាស់ ប័ណ្ណឥណពន្ធម៉ាស្ទ័រ អេស៊ីលីដា ដូចខាងក្រោម៖

 • អាចដកសាច់ប្រាក់បានឆាប់រហ័សពីគ្រប់ម៉ាស៊ីន អេធីអឹម ទាំងអស់ដែលមានស្លាកសញ្ញា Mastercard នៅទូទាំងប្រទេស និងពាសពេញពិភពលោក ២៤ម៉ោង ក្នុងមួយថ្ងៃ និង ៧ថ្ងៃ ក្នុងមួយសប្តាហ៍។
 • អាចទូទាត់ចំណាយផ្សេងៗ នៅតាមហាងទំនិញ សណ្ឋាគារ ឬក្រុមហ៊ុន នានាដែលមានម៉ាស៊ីនឆូតកាត ឬឧបករណ៍អេឡិចត្រូនិកផ្សេងទៀត ដែលមានស្លាកសញ្ញា Mastercard នៅក្នុង និងក្រៅប្រទេស។
 • អាចបញ្ជាទិញទំនិញ កក់សំបុត្រយន្តហោះ ឬកក់បន្ទប់សណ្ឋាគារ តាម Internet/E-Commerce។ល។
 • ផ្ទេរប្រាក់តាមរយៈម៉ាស៊ីន អេធីអឹម របស់ធនាគារ អេស៊ីលីដា។

3. តើធ្វើដូចម្តេចទើបខ្ញុំអាចស្នើសុំ ប័ណ្ណឥណពន្ធម៉ាស្ទ័រ អេស៊ីលីដា បាន?

លោកអ្នកអាចស្នើសុំប័ណ្ណឥណពន្ធម៉ាស្ទ័រ អេស៊ីលីដា បានដោយគ្រាន់តែបើកគណនីមួយនៅធនាគារ អេស៊ីលី-ដា សាខាណាមួយដែលនៅជិតលោកអ្នកបំផុត ហើយគណនីនោះអាចជាគណនីបញ្ញើសំចៃ គណនីតាមតម្រូវ-ការ ឬគណនីចរន្ត បន្ទាប់មកលោកអ្នកគ្រាន់តែបំពេញពាក្យដើម្បីស្នើសុំ ប័ណ្ណឥណពន្ធម៉ាស្ទ័រ អេស៊ីលីដា តែប៉ុណ្ណោះ។

4. តើខ្ញុំអាចប្រើប័ណ្ណឥណពន្ធម៉ាស្ទ័រ អេស៊ីលីដា ដកប្រាក់តាមម៉ាស៊ីនអេធីអឹម និងទូទាត់ទំនិញ ឬសេវាកម្ម តាមម៉ាស៊ីនឆូតកាត បានចំនួនប៉ុន្មាន និងប៉ុន្មានប្រតិបត្តិការក្នុងមួយថ្ងៃ?

លោកអ្នកអាចដកប្រាក់បានរហូតដល់ ១,៥០០ដុល្លារអាមេរិក តាមម៉ាស៊ីនអេធីអឹម អេស៊ីលីដា និងម៉ាស៊ីនអេធីអឹម ធនាគារផ្សេងក្នុង និងក្រៅប្រទេស និងទូទាត់ថ្លៃទំនិញ ឬសេវាកម្ម តាមម៉ាស៊ីនឆូតកាត និងតាមអ៊ីនធើណែត (Online Shopping) បានរហូតដល់ ៤,០០០ដុល្លារអាមេរិក ដែលអាចធ្វើប្រតិបត្តិការបាន ២៥ប្រតិបត្តិការក្នុងមួយថ្ងៃ។

5. តើប័ណ្ណឥណពន្ធម៉ាស្ទ័រ អេស៊ីលីដា មានសុពលភាពប្រើប្រាស់បានរហូតដល់រយៈពេលប៉ុន្មានឆ្នាំ?

ប័ណ្ណឥណពន្ធម៉ាស្ទ័រ អេស៊ីលីដា មានសុពលភាពប្រើប្រាស់បានរហូតដល់រយៈពេល ៥ឆ្នាំ ទើបផុតកំណត់។

6. តើត្រូវធ្វើដូចម្តេច ប្រសិនបើខ្ញុំបាត់ ប័ណ្ណឥណពន្ធម៉ាស្ទ័រ អេស៊ីលីដា?

ប្រសិនបើលោកអ្នកបាត់ ប័ណ្ណឥណពន្ធម៉ាស្ទ័រ អេស៊ីលីដា សូមលោកអ្នកទូរស័ព្ទមកកាន់ការិយាល័យទំនាក់ទំនងអតិថិជនលេខ ០២៣ ៩៩៤ ៤៤៤ ឬ ០១៥ ៩៩៩ ២៣៣ ដើម្បីបង្ខាំងប័ណ្ណជាមុនសិន បន្ទាប់មកសូមលោកអ្នក អញ្ជើញមកបំពេញពាក្យស្នើសុំបង្ខាំង និងស្នើសុំប័ណ្ណថ្មី ជំនួសប័ណ្ណឥណពន្ធម៉ាស្ទ័រអេស៊ីលីដា ដែលបានបាត់។ ប្រសិនបើការជូនដំណឹងនោះធ្វើឡើងតាមរយៈទូរស័ព្ទ អតិថិជនត្រូវមកបញ្ជាក់បន្ថែមជាលាយលក្ខណ៍អក្សរនៅការិយាល័យធនាគារក្នុងរយៈពេល ២ថ្ងៃបន្ទាប់ (ថ្ងៃធ្វើការ)។

7. តើប័ណ្ណឥណពន្ធម៉ាស្ទ័រ អេស៊ីលីដា ពិសេស ជាអ្វី?

ប័ណ្ណឥណពន្ធម៉ាស្ទ័រ អេស៊ីលីដា ពិសេស គឺជាប័ណ្ណ ឬកាតអេឡិចត្រូនិក បោះផ្សាយដោយ ធនាគារ អេស៊ីលីដា ភីអិលស៊ី សម្រាប់ផ្តល់ជូនអតិថិជនក្នុងការធ្វើប្រតិបត្តិការតាមរយៈ E-Commerce ម៉ាស៊ីនឆូតកាត (POS) ម៉ាស៊ីន អេធីអឹម (ATM) ដែលមានបិទស្លាកសញ្ញា Mastercard នៅទូទាំងប្រទេស និងពាសពេញពិភពលោក បានច្រើនជាងប័ណ្ណឥណពន្ធម៉ាស្ទ័រ អេស៊ីលីដា ដោយធ្វើការទូទាត់សាច់ប្រាក់ចេញពីគណនីរបស់ម្ចាស់ប័ណ្ណដែលមាននៅធនាគារ អេស៊ីលីដា។

8. តើប័ណ្ណឥណពន្ធម៉ាស្ទ័រ អេស៊ីលីដា ពិសេស ផ្តល់នូវអត្ថប្រយោជន៍អ្វីខ្លះ?

លោកអ្នកទទួលបានអត្ថប្រយោជន៍ពីការប្រើប្រាស់ ប័ណ្ណឥណពន្ធម៉ាស្ទ័រ អេស៊ីលីដា ពិសេស ដូចខាងក្រោម៖

 • អាចដកសាច់ប្រាក់បានឆាប់រហ័សពីគ្រប់ម៉ាស៊ីន អេធីអឹម ទាំងអស់ដែលមានស្លាកសញ្ញា Mastercard នៅទូទាំងប្រទេស និងពាសពេញពិភពលោក ២៤ម៉ោង ក្នុងមួយថ្ងៃ និង ៧ថ្ងៃ ក្នុងមួយសប្តាហ៍។
 • អាចទូទាត់ចំណាយផ្សេងៗ នៅតាមហាងទំនិញ សណ្ឋាគារ ឬក្រុមហ៊ុន នានាដែលមានម៉ាស៊ីនឆូតកាត ឬ ឧបករណ៍អេឡិចត្រូនិក ផ្សេងទៀត ដែលមានស្លាកសញ្ញា Mastercard នៅក្នុង និងក្រៅប្រទេស។
 • អាចបញ្ជាទិញទំនិញ ឬកក់សំបុត្រយន្តហោះ ឬកក់បន្ទប់សណ្ឋាគារ តាម Internet/E-Commerce។ល។
 • ផ្ទេរប្រាក់តាមរយៈម៉ាស៊ីន អេធីអឹម របស់ធនាគារ អេស៊ីលីដា។

9. តើធ្វើដូចម្តេចទើបខ្ញុំអាចស្នើសុំ ប័ណ្ណឥណពន្ធម៉ាស្ទ័រ អេស៊ីលីដា ពិសេស បាន?

លោកអ្នកអាចស្នើសុំប័ណ្ណឥណពន្ធម៉ាស្ទ័រ អេស៊ីលីដា ពិសេស បានដោយគ្រាន់តែ បើកគណនីមួយនៅ ធនាគារ អេស៊ីលីដា សាខាណាមួយ ដែលនៅជិតលោកអ្នកបំផុត ហើយគណនីនោះអាចជា គណនីបញ្ញើសំចៃ គណនីតាមតម្រូវការ ឬគណនីចរន្ត ដែលតម្រូវឲ្យមានសមតុល្យអប្បបរមា ចំនួន ២០,០០០ ដុល្លារអាមេរិក សម្រាប់គណនី ឯកត្តជន និង ៥០,០០០ ដុល្លារអាមេរិក សម្រាប់គណនីក្រុមហ៊ុន។ បន្ទាប់មកលោកអ្នកអាចបំពេញពាក្យស្នើសុំប័ណ្ណឥណពន្ធម៉ាស្ទ័រ អេស៊ីលីដា ពិសេស បាន។

10. តើខ្ញុំអាចប្រើប័ណ្ណឥណពន្ធម៉ាស្ទ័រ អេស៊ីលីដា ពិសេស ដកប្រាក់តាមម៉ាស៊ីនអេធីអឹម និងទូទាត់ទំនិញ ឬសេវាកម្ម តាមម៉ាស៊ីនឆូតកាត បានចំនួនប៉ុន្មាន និងប៉ុន្មានប្រតិបត្តិការក្នុងមួយថ្ងៃ?

លោកអ្នកអាចដកប្រាក់បានរហូតដល់ ១០,០០០ដុល្លារអាមេរិក តាមរយៈម៉ាស៊ីន អេធីអឹម អេស៊ីលីដា និងម៉ាស៊ីន អេធីអឹមធនាគារផ្សេងក្នុង និងក្រៅប្រទេស និងទូទាត់ថ្លៃទំនិញ ឬសេវាកម្ម តាមម៉ាស៊ីនឆូតកាត និងតាមអ៊ីនធើណែត (Online Shopping) បានរហូតដល់ ១០,០០០ដុល្លារអាមេរិក ដែលអាចធ្វើប្រតិបត្តិការបាន ២៥ ប្រតិបត្តិការក្នុងមួយថ្ងៃ។

11. តើប័ណ្ណឥណពន្ធម៉ាស្ទ័រ អេស៊ីលីដា ពិសេស មានសុពលភាពប្រើប្រាស់បានរហូតដល់រយៈពេលប៉ុន្មានឆ្នាំ?

ប័ណ្ណឥណពន្ធម៉ាស្ទ័រ អេស៊ីលីដា ពិសេស មានសុពលភាពប្រើប្រាស់បានរហូតដល់រយៈពេល ៥ឆ្នាំ ទើបផុតកំណត់។

12. តើត្រូវធ្វើដូចម្តេច ប្រសិនបើខ្ញុំបាត់ ប័ណ្ណឥណពន្ធម៉ាស្ទ័រ អេស៊ីលីដា ពិសេស?

ប្រសិនបើលោកអ្នកបាត់ប័ណ្ណឥណពន្ធម៉ាស្ទ័រអេស៊ីលីដា ពិសេស សូមលោកអ្នកទូរស័ព្ទមកកាន់ ការិយាល័យទំនាក់ទំនងអតិថិជនលេខ ០២៣ ៩៩៤ ៤៤៤ ឬ ០១៥ ៩៩៩ ២៣៣ ដើម្បីបង្ខាំងប័ណ្ណជាមុនសិន បន្ទាប់មកសូមលោកអ្នកអញ្ជើញមកបំពេញពាក្យស្នើសុំបង្ខាំង និងស្នើសុំប័ណ្ណថ្មី ជំនួសប័ណ្ណឥណពន្ធម៉ាស្ទ័រអេស៊ីលីដា ពិសេស ដែលបានបាត់។ ប្រសិនបើការជូនដំណឹងនោះធ្វើឡើងតាមរយៈទូរស័ព្ទ អតិថិជនត្រូវមកបញ្ជាក់បន្ថែម ជាលាយលក្ខណ៍អក្សរនៅការិយាល័យធនាគារក្នុងរយៈពេល ២ថ្ងៃបន្ទាប់ (ថ្ងៃធ្វើការ)។

13. តើប័ណ្ណឥណទានម៉ាស្ទ័រអេស៊ីលីដា ជាអ្វី?

ប័ណ្ណឥណទានម៉ាស្ទ័រអេស៊ីលីដា គឺជាប័ណ្ណ ឬកាតអេឡិចត្រូនិក បោះផ្សាយដោយ ធនាគារ អេស៊ីលីដា ភីអិលស៊ី សម្រាប់ផ្តល់ជូនអតិថិជនក្នុងការធ្វើប្រតិបត្តិការតាមរយៈ E-Commerce ម៉ាស៊ីនឆូតកាត (POS) ម៉ាស៊ីន អេធីអឹម (ATM) ដែលមានបិទស្លាកសញ្ញា Mastercard នៅទូទាំងប្រទេស និងពាសពេញពិភពលោក ដោយអាចធ្វើប្រតិបត្តិការបានតាមកម្រិតបន្ទាត់ឥណទានដែលមានស្រាប់ ឬបានអនុម័តដោយ ធនាគារ អេស៊ីលីដា ភីអិលស៊ី។

14. តើប័ណ្ណឥណទានម៉ាស្ទ័រអេស៊ីលីដា ផ្តល់នូវអត្ថប្រយោជន៍អ្វីខ្លះ?

លោកអ្នកទទួលបានអត្ថប្រយោជន៍ពីការប្រើប្រាស់ ប័ណ្ណឥណទានម៉ាស្ទ័រអេស៊ីលីដា ដូចខាងក្រោម៖

 • អាចដកសាច់ប្រាក់បានឆាប់រហ័សពីគ្រប់ម៉ាស៊ីន អេធីអឹម ទាំងអស់ដែលមានស្លាកសញ្ញា Mastercard នៅទូទាំងប្រទេស និងពាសពេញពិភពលោក ២៤ម៉ោង ក្នុងមួយថ្ងៃ និង ៧ថ្ងៃ ក្នុងមួយសប្តាហ៍
 • អាចទូទាត់ចំណាយផ្សេងៗ នៅតាមហាងទំនិញ សណ្ឋាគារ ឬក្រុមហ៊ុននានា ដែលមានម៉ាស៊ីនឆូតកាត ឬ ឧបករណ៍អេឡិចត្រូនិកផ្សេងទៀត ដែលមានស្លាកសញ្ញា Mastercard នៅក្នុង និងក្រៅប្រទេស
 • អាចបញ្ជាទិញទំនិញ ឬកក់សំបុត្រយន្តហោះ ឬកក់បន្ទប់សណ្ឋាគារតាម Internet/E-Commerce ។ល។

15. តើខ្ញុំត្រូវមានលក្ខណសម្បត្តិអ្វីខ្លះ ទើបអាចស្នើសុំប័ណ្ណឥណទានម៉ាស្ទ័រអេស៊ីលីដា បាន?

ដើម្បីទទួលបាន ប័ណ្ណឥណទានម៉ាស្ទ័រអេស៊ីលីដា អតិថិជនត្រូវមានលក្ខណសម្បត្ដិដូចខាងក្រោម៖

 • សម្រាប់ឯកត្តជន
  • ជានីតិជន ដែលមានអាយុចាប់ពី ១៨ឆ្នាំ
  • ត្រូវមានឯកសារអត្តសញ្ញាណដូចជា៖ អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ លិខិតឆ្លងដែន សៀវភៅគ្រួសារ ឬឯកសារអត្តសញ្ញាណផ្សេងទៀត ដែលមានសុពលភាព
  • ត្រូវមានទីលំនៅផ្ទាល់ខ្លួន ឬអាសយដ្ឋានទំនាក់ទំនងច្បាស់លាស់ នៅក្នុងព្រះរាជាណាចក្រកម្ពុជា
  • ត្រូវដាក់បញ្ចាំទ្រព្យធានា (ដី អគារ ឬប្រាក់បញ្ញើ ឬលិខិតធានា ។ល។)
  • ឬក្នុងករណីមិនដាក់បញ្ចាំ ត្រូវមានប្រាក់បៀវត្សរ៍ ឬប្រាក់ចំណូលទៀងទាត់ និងមានកេរ្តិ៍ឈ្មោះល្អ ឬ ប្រវត្តិសងឥណទានល្អ និងមានអ្នកធានា។
 • សម្រាប់ក្រុមហ៊ុន
  • ត្រូវចាត់តាំង ឬផ្តល់សិទ្ធិ ជាលាយលក្ខណ៍អក្សរដល់អ្នកតំណាងជានីតិជន អាយុចាប់ពី ១៨ឆ្នាំ ដើម្បីឱ្យប្រើប្រាស់ប័ណ្ណឥណទានវីសាអេស៊ីលីដា
  • ត្រូវមានឯកសារសម្គាល់អត្តសញ្ញាណអ្នកមានសិទ្ធិ និងអ្នកតំណាងក្រុមហ៊ុនដូចជា ៖ អត្តសញ្ញាណប័ណ្ណ សញ្ជាតិខ្មែរ លិខិតឆ្លងដែន សៀវភៅគ្រួសារ ឬឯកសារអត្តសញ្ញាណ ផ្សេងទៀតដែលមានសុពលភាព
  • ត្រូវផ្តល់ឯកសារក្រុមដូចជា៖ លក្ខន្តិកៈ អនុស្សរណៈ វិញ្ញាបនបត្រចុះបញ្ជីពាណិជ្ជកម្ម លិខិតអនុញ្ញាតឱ្យដំណើរការក្រុមហ៊ុន និងឯកសារផ្សេងទៀតដែលមានសុពលភាព
  • ត្រូវមានទីតាំងអាជីវកម្ម ឬអាសយដ្ឋានទំនាក់ទំនង ច្បាស់លាស់ នៅក្នុងព្រះរាជាណាចក្រកម្ពុជា
  • ត្រូវដាក់បញ្ចាំទ្រព្យធានា (ដី អគារ ឬប្រាក់បញ្ញើ ឬលិខិតធានា ។ល។)

16. តើខ្ញុំអាចប្រើប័ណ្ណឥណទានម៉ាស្ទ័រអេស៊ីលីដា ដកប្រាក់តាមម៉ាស៊ីនអេធីអឹម និងទូទាត់ថ្លៃទំនិញ ឬ សេវាកម្ម តាមម៉ាស៊ីនឆូតកាត បានចំនួនប៉ុន្មាន និងប៉ុន្មានប្រតិបត្តិការក្នុងមួយថ្ងៃ?

លោកអ្នកអាចដកប្រាក់បានរហូតដល់ ១,៥០០ដុល្លារអាមេរិក តាមរយៈម៉ាស៊ីន អេធីអឹម អេស៊ីលីដា និងម៉ាស៊ីន អេធីអឹមធនាគារផ្សេងក្នុង និងក្រៅប្រទេស និងទូទាត់ថ្លៃទំនិញ ឬសេវាកម្ម តាមរយៈម៉ាស៊ីនឆូតកាត និង អ៊ីនធើណែត (Online Shopping) បានរហូតដល់ ៤,០០០ដុល្លារអាមេរិក ដែលអាចធ្វើប្រតិបត្តិការបាន រហូតដល់ ២៥ប្រតិបត្តិការ ក្នុងមួយថ្ងៃ។

17. តើប័ណ្ណឥណទានម៉ាស្ទ័រអេស៊ីលីដា មានសុពលភាពប្រើប្រាស់បានរហូតដល់រយៈពេលប៉ុន្មានឆ្នាំ?

លោកអ្នកអាចដកប្រាក់បានរហូតដល់ ១,៥០០ដុល្លារអាមេរិក តាមរយៈម៉ាស៊ីន អេធីអឹម អេស៊ីលីដា និងម៉ាស៊ីន អេធីអឹមធនាគារផ្សេងក្នុង និងក្រៅប្រទេស និងទូទាត់ថ្លៃទំនិញ ឬសេវាកម្ម តាមរយៈម៉ាស៊ីនឆូតកាត និង អ៊ីនធើណែត (Online Shopping) បានរហូតដល់ ៤,០០០ដុល្លារអាមេរិក ដែលអាចធ្វើប្រតិបត្តិការបាន រហូតដល់ ២៥ប្រតិបត្តិការ ក្នុងមួយថ្ងៃ។

18. តើត្រូវធ្វើដូចម្តេច ប្រសិនបើខ្ញុំបាត់ ប័ណ្ណឥណទានម៉ាស្ទ័រអេស៊ីលីដា?

ប្រសិនបើ លោកអ្នកបាត់ ប័ណ្ណឥណទានម៉ាស្ទ័រអេស៊ីលីដា សូមលោកអ្នកទូរស័ព្ទមកកាន់ការិយាល័យទំនាក់ទំនងអតិថិជនលេខ ០២៣ ៩៩៤ ៤៤៤ ឬ ០១៥ ៩៩៩ ២៣៣ ដើម្បីបង្ខាំងប័ណ្ណជាមុនសិន បន្ទាប់មកសូមលោកអ្នក អញ្ជើញមកបំពេញពាក្យស្នើសុំបង្ខាំង និងស្នើសុំប័ណ្ណថ្មី ជំនួសប័ណ្ណឥណទានម៉ាស្ទ័រអេស៊ីលីដា ដែលបានបាត់។ ប្រសិនបើការជូនដំណឹងនោះធ្វើឡើងតាមរយៈទូរស័ព្ទ អតិថិជនត្រូវមកបញ្ជាក់បន្ថែមជាលាយលក្ខណ៍អក្សរនៅការិយាល័យធនាគារក្នុងរយៈពេល ២ថ្ងៃបន្ទាប់ (ថ្ងៃធ្វើការ)។

19. តើប័ណ្ណឥណទានម៉ាស្ទ័រអេស៊ីលីដា Platinum ជាអ្វី?

ប័ណ្ណឥណទានម៉ាស្ទ័រអេស៊ីលីដា Platinum គឺជាប័ណ្ណ ឬកាតអេឡិចត្រូនិក បោះផ្សាយដោយ ធនាគារ អេស៊ីលីដា ភីអិលស៊ី សម្រាប់ផ្តល់ជូនអតិថិជនក្នុងការធ្វើប្រតិបត្តិការតាមរយៈ E-Commerce ម៉ាស៊ីនឆូតកាត (POS) ម៉ាស៊ីន អេធីអឹម (ATM) ដែលមានបិទស្លាកសញ្ញា Mastercard នៅទូទាំងប្រទេស និងពាសពេញពិភពលោក បានច្រើនជាងប័ណ្ណឥណទានម៉ាស្ទ័រអេស៊ីលីដា និងប័ណ្ណឥណទានម៉ាស្ទ័រអេស៊ីលីដា មាស ដោយអាចធ្វើប្រតិបត្តិការបានតាមកម្រិតបន្ទាត់ឥណទានដែលមានស្រាប់ ឬបានអនុម័ត ដោយធនាគារ អេស៊ីលីដា ភីអិលស៊ី។

20. តើប័ណ្ណឥណទានម៉ាស្ទ័រអេស៊ីលីដា Platinum ផ្តល់នូវអត្ថប្រយោជន៍អ្វីខ្លះ?

លោកអ្នកទទួលបានអត្ថប្រយោជន៍ពីការប្រើប្រាស់ ប័ណ្ណឥណទានម៉ាស្ទ័រអេស៊ីលីដា Platinum ដូចខាងក្រោម៖

 • អាចដកសាច់ប្រាក់បានឆាប់រហ័សពីគ្រប់ម៉ាស៊ីន អេធីអឹម ទាំងអស់ដែលមានស្លាកសញ្ញា MasterCard នៅទូទាំងប្រទេស និងពាសពេញពិភពលោក ២៤ម៉ោង ក្នុងមួយថ្ងៃ និង ៧ថ្ងៃ ក្នុងមួយសប្តាហ៍
 • អាចទូទាត់ចំណាយផ្សេងៗ នៅតាមហាងទំនិញ សណ្ឋាគារ ឬក្រុមហ៊ុននានា ដែលមានម៉ាស៊ីនឆូតកាត ឬ ឧបករណ៍អេឡិចត្រូនិកផ្សេងទៀត ដែលមានស្លាកសញ្ញា Mastercard នៅក្នុង និងក្រៅប្រទេស
 • អាចបញ្ជាទិញទំនិញ ឬកក់សំបុត្រយន្តហោះ ឬកក់បន្ទប់សណ្ឋាគារ តាម Internet/E-Commerce ។ល។

21. តើខ្ញុំត្រូវមានលក្ខណសម្បត្តិអ្វីខ្លះ ទើបអាចស្នើសុំប័ណ្ណឥណទានម៉ាស្ទ័រអេស៊ីលីដា Platinum បាន?

ដើម្បីទទួលបាន ប័ណ្ណឥណទានម៉ាស្ទ័រអេស៊ីលីដា Platinum អតិថិជនត្រូវមានលក្ខណសម្បត្ដិដូចខាងក្រោម៖

 • សម្រាប់ឯកត្តជន
  • ជានីតិជន ដែលមានអាយុចាប់ពី ១៨ឆ្នាំ
  • ត្រូវមានឯកសារអត្តសញ្ញាណដូចជា៖ អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ លិខិតឆ្លងដែន សៀវភៅគ្រួសារ ឬឯកសារអត្តសញ្ញាណផ្សេងទៀត ដែលមានសុពលភាព
  • ត្រូវមានទីលំនៅផ្ទាល់ខ្លួន ឬអាសយដ្ឋានទំនាក់ទំនងច្បាស់លាស់ នៅក្នុងព្រះរាជាណាចក្រកម្ពុជា
  • ត្រូវដាក់បញ្ចាំទ្រព្យធានា (ដី អគារ ឬប្រាក់បញ្ញើ ឬលិខិតធានា ។ល។)
  • ឬក្នុងករណីមិនដាក់បញ្ចាំ ត្រូវមានប្រាក់បៀវត្សរ៍ ឬប្រាក់ចំណូលទៀងទាត់ និងមានកេរ្តិ៍ឈ្មោះល្អ ឬប្រវត្តិសងឥណទានល្អ និងមានអ្នកធានា។
 • សម្រាប់ក្រុមហ៊ុន
  • ត្រូវចាត់តាំង ឬផ្តល់សិទ្ធិ ជាលាយលក្ខណ៍អក្សរដល់អ្នកតំណាងជានីតិជន អាយុចាប់ពី ១៨ឆ្នាំ ដើម្បីឱ្យប្រើប្រាស់ប័ណ្ណឥណទានវីសាអេស៊ីលីដា
  • ត្រូវមានឯកសារសម្គាល់អត្តសញ្ញាណអ្នកមានសិទ្ធិ និងអ្នកតំណាងក្រុមហ៊ុនដូចជា៖ អត្តសញ្ញាណប័ណ្ណ សញ្ជាតិខ្មែរ លិខិតឆ្លងដែន សៀវភៅគ្រួសារ ឬឯកសារអត្តសញ្ញាណផ្សេងទៀតដែលមានសុពលភាព
  • ត្រូវផ្តល់ឯកសារក្រុមហ៊ុនដូចជា៖ លក្ខន្តិកៈ អនុស្សរណៈ វិញ្ញាបនបត្រចុះបញ្ជីពាណិជ្ជកម្ម លិខិតអនុញ្ញាតឱ្យដំណើរការក្រុមហ៊ុន និងឯកសារផ្សេងទៀតដែលមានសុពលភាព
  • ត្រូវមានទីតាំងអាជីវកម្ម ឬអាសយដ្ឋានទំនាក់ទំនង ច្បាស់លាស់ នៅក្នុងព្រះរាជាណាចក្រកម្ពុជា
  • ត្រូវដាក់បញ្ចាំទ្រព្យធានា (ដី អគារ ឬប្រាក់បញ្ញើ ឬលិខិតធានា ។ល។)

22. តើខ្ញុំអាចប្រើប័ណ្ណឥណទានម៉ាស្ទ័រអេស៊ីលីដា Platinum ដកប្រាក់តាមម៉ាស៊ីនអេធីអឹម និងទូទាត់ ថ្លៃទំនិញ ឬសេវាកម្ម តាមម៉ាស៊ីនឆូតកាត បានចំនួនប៉ុន្មាន និងប៉ុន្មានប្រតិបត្តិការក្នុងមួយថ្ងៃ?

លោកអ្នកអាចដកប្រាក់បានរហូតដល់ ១០,០០០ដុល្លារអាមេរិក តាមរយៈម៉ាស៊ីន អេធីអឹម អេស៊ីលីដា ធនាគារ និងម៉ាស៊ីន អេធីអឹមធនាគារផ្សេងក្នុង និងក្រៅប្រទេស និងទូទាត់ថ្លៃទំនិញ ឬសេវាកម្មតាមរយៈម៉ាស៊ីនឆូតកាត និងអ៊ីនធើណែត (Online Shopping) បានរហូតដល់ ២០,០០០ដុល្លារអាមេរិក ដែលអាចធ្វើប្រតិបត្តិការបាន រហូតដល់ ២៥ ប្រតិបត្តិការ ក្នុងមួយថ្ងៃ។

23. តើប័ណ្ណឥណទានម៉ាស្ទ័រអេស៊ីលីដា Platinum មានសុពលភាពប្រើប្រាស់បានរហូតដល់រយៈពេលប៉ុន្មានឆ្នាំ?

ប័ណ្ណឥណពន្ធម៉ាស្ទ័រ អេស៊ីលីដា Platinum មានសុពលភាពប្រើប្រាស់បានរហូតដល់រយៈពេល ៥ឆ្នាំ ទើបផុតកំណត់។

24. តើត្រូវធ្វើដូចម្តេច ប្រសិនបើខ្ញុំបាត់ ប័ណ្ណឥណទានម៉ាស្ទ័រអេស៊ីលីដា Platinum?

ប្រសិនបើ លោកអ្នកបាត់ប័ណ្ណឥណទានម៉ាស្ទ័រអេស៊ីលីដា Platinum សូមលោកអ្នកទូរស័ព្ទមកកាន់ការិយាល័យទំនាក់ទំនងអតិថិជនលេខ ០២៣ ៩៩៤ ៤៤៤ ឬ ០១៥ ៩៩៩ ២៣៣ ដើម្បីបង្ខាំងប័ណ្ណជាមុនសិន បន្ទាប់មកសូមលោកអ្នក អញ្ជើញមកបំពេញពាក្យស្នើសុំបង្ខាំង និងស្នើសុំប័ណ្ណថ្មី ជំនួសប័ណ្ណឥណទានម៉ាស្ទ័រ អេស៊ីលីដា Platinum ដែលបានបាត់។ ប្រសិនបើការជូនដំណឹងនោះធ្វើឡើងតាមរយៈទូរស័ព្ទ អតិថិជនត្រូវមកបញ្ជាក់បន្ថែមជាលាយលក្ខណ៍អក្សរនៅការិយាល័យធនាគារក្នុងរយៈពេល ២ថ្ងៃបន្ទាប់ (ថ្ងៃធ្វើការ)។

25. តើប័ណ្ណឥណទានម៉ាស្ទ័រអេស៊ីលីដា មាស ជាអ្វី?

ប័ណ្ណឥណទានម៉ាស្ទ័រអេស៊ីលីដា មាស គឺជាប័ណ្ណ ឬកាតអេឡិចត្រូនិក បោះផ្សាយដោយ ធនាគារ អេស៊ីលីដា ភីអិលស៊ី សម្រាប់ផ្តល់ជូនអតិថិជនក្នុងការធ្វើប្រតិបត្តិការតាមរយៈ E-Commerce ម៉ាស៊ីនឆូតកាត (POS) ម៉ាស៊ីន អេធីអឹម (ATM) ដែលមានបិទស្លាកសញ្ញា Mastercard នៅទូទាំងប្រទេស និងពាសពេញពិភពលោក បានច្រើនជាងប័ណ្ណឥណទានម៉ាស្ទ័រអេស៊ីលីដា ដោយអាចធ្វើប្រតិបត្តិការបានតាមកម្រិតបន្ទាត់ឥណទានដែលមានស្រាប់ ឬបានអនុម័ត ដោយធនាគារ អេស៊ីលីដា ភីអិលស៊ី។

26. តើប័ណ្ណឥណទានម៉ាស្ទ័រអេស៊ីលីដា មាស ផ្តល់នូវអត្ថប្រយោជន៍អ្វីខ្លះ?

លោកអ្នកទទួលបានអត្ថប្រយោជន៍ពីការប្រើប្រាស់ប័ណ្ណឥណទានម៉ាស្ទ័រអេស៊ីលីដា មាស ដូចខាងក្រោម៖

 • អាចដកសាច់ប្រាក់បានឆាប់រហ័សពីគ្រប់ម៉ាស៊ីន អេធីអឹម ទាំងអស់ដែលមានស្លាកសញ្ញា Mastercard នៅទូទាំង ប្រទេស និងពាសពេញពិភពលោក ២៤ម៉ោង ក្នុងមួយថ្ងៃ និង ៧ថ្ងៃ ក្នុងមួយសប្តាហ៍
 • អាចទូទាត់ចំណាយផ្សេងៗ នៅតាមហាងទំនិញ សណ្ឋាគារ ឬក្រុមហ៊ុននានា ដែលមានម៉ាស៊ីនឆូតកាត ឬ ឧបករណ៍អេឡិចត្រូនិកផ្សេងទៀត ដែលមានស្លាកសញ្ញា Mastercard នៅក្នុង និងក្រៅប្រទេស
 • អាចបញ្ជាទិញទំនិញ ឬកក់សំបុត្រយន្តហោះ ឬកក់បន្ទប់សណ្ឋាគារ តាម Internet/E-Commerce ។ល។
 • ផ្ទេរប្រាក់តាមរយៈម៉ាស៊ីន អេធីអឹម របស់ធនាគារ អេស៊ីលីដា។

27. តើខ្ញុំត្រូវមានលក្ខណសម្បត្តិអ្វីខ្លះ ទើបអាចស្នើសុំប័ណ្ណឥណទានម៉ាស្ទ័រអេស៊ីលីដា មាស បាន?

ដើម្បីទទួលបាន ប័ណ្ណឥណទានម៉ាស្ទ័រអេស៊ីលីដា មាស អតិថិជនត្រូវមានលក្ខណសម្បត្ដិដូចខាងក្រោម៖

 • សម្រាប់ឯកត្តជន
  • ជានីតិជន ដែលមានអាយុចាប់ពី ១៨ឆ្នាំ
  • ត្រូវមានឯកសារអត្តសញ្ញាណដូចជា៖ អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ លិខិតឆ្លងដែន សៀវភៅគ្រួសារ ឬឯកសារអត្តសញ្ញាណផ្សេងទៀត ដែលមានសុពលភាព
  • ត្រូវមានទីលំនៅផ្ទាល់ខ្លួន ឬអាសយដ្ឋានទំនាក់ទំនងច្បាស់លាស់ នៅក្នុងព្រះរាជាណាចក្រកម្ពុជា
  • ត្រូវដាក់បញ្ចាំទ្រព្យធានា (ដី អគារ ឬប្រាក់បញ្ញើ ឬលិខិតធានា ។ល។)
  • ឬក្នុងករណីមិនដាក់បញ្ចាំ ត្រូវមានប្រាក់បៀវត្សរ៍ ឬប្រាក់ចំណូលទៀងទាត់ និងមានកេរ្តិ៍ឈ្មោះល្អ ឬប្រវត្តិសងឥណទានល្អ និងមានអ្នកធានា។
 • សម្រាប់ក្រុមហ៊ុន
  • ត្រូវចាត់តាំង ឬផ្តល់សិទ្ធិជាលាយលក្ខណ៍អក្សរដល់អ្នកតំណាងជានីតិជន អាយុចាប់ពី ១៨ឆ្នាំ ដើម្បីឱ្យប្រើប្រាស់ប័ណ្ណឥណទានវីសាអេស៊ីលីដា
  • ត្រូវមានឯកសារសម្គាល់អត្តសញ្ញាណអ្នកមានសិទ្ធិ និងអ្នកតំណាងក្រុមហ៊ុនដូចជា៖ អត្តសញ្ញាណប័ណ្ណ សញ្ជាតិខ្មែរ លិខិតឆ្លងដែន សៀវភៅគ្រួសារ ឬឯកសារអត្តសញ្ញាណផ្សេងទៀតដែលមានសុពលភាព
  • ត្រូវផ្តល់ឯកសារក្រុមហ៊ុនដូចជា ៖ លក្ខន្តិកៈ អនុស្សរណៈ វិញ្ញាបនបត្រចុះបញ្ជីពាណិជ្ជកម្ម លិខិតអនុញ្ញាតឱ្យដំណើរការក្រុមហ៊ុន និងឯកសារផ្សេងទៀតដែលមានសុពលភាព
  • ត្រូវមានទីតាំងអាជីវកម្ម ឬអាសយដ្ឋានទំនាក់ទំនង ច្បាស់លាស់ នៅក្នុងព្រះរាជាណាចក្រកម្ពុជា
  • ត្រូវដាក់បញ្ចាំទ្រព្យធានា (ដី អគារ ឬប្រាក់បញ្ញើ ឬលិខិតធានា ។ល។)

28. តើខ្ញុំអាចប្រើប័ណ្ណឥណទានម៉ាស្ទ័រអេស៊ីលីដា មាស ដកប្រាក់តាមម៉ាស៊ីនអេធីអឹម និងទូទាត់ថ្លៃទំនិញ ឬសេវាកម្ម តាមម៉ាស៊ីនឆូតកាត បានចំនួនប៉ុន្មាន និងប៉ុន្មានប្រតិបត្តិការក្នុងមួយថ្ងៃ?

លោកអ្នកអាចដកប្រាក់បានរហូតដល់ ៥,០០០ដុល្លារអាមេរិក តាមរយៈម៉ាស៊ីនអេធីអឹម អេស៊ីលីដា និងម៉ាស៊ីន អេធីអឹមធនាគារផ្សេងក្នុង និងក្រៅប្រទេស និងទូទាត់ថ្លៃទំនិញ ឬសេវាកម្ម តាមរយៈម៉ាស៊ីនឆូតកាត និងអ៊ីនធើណែត (Online Shopping) បានរហូតដល់ ១០,០០០ដុល្លារអាមេរិក ដែលអាចធ្វើប្រតិបត្តិការបានរហូតដល់ ២៥ប្រតិបត្តិការ ក្នុងមួយថ្ងៃ។

29. តើប័ណ្ណឥណទានម៉ាស្ទ័រអេស៊ីលីដា មាស មានសុពលភាពប្រើប្រាស់បានរហូតដល់រយៈពេលប៉ុន្មានឆ្នាំ?

ប័ណ្ណឥណពន្ធម៉ាស្ទ័រអេស៊ីលីដា មាស មានសុពលភាពប្រើប្រាស់បានរហូតដល់រយៈពេល ៥ឆ្នាំ ទើបផុតកំណត់។

30. តើត្រូវធ្វើដូចម្តេច ប្រសិនបើខ្ញុំបាត់ ប័ណ្ណឥណពន្ធម៉ាស្ទ័រអេស៊ីលីដា មាស?

ប្រសិនបើលោកអ្នកបាត់ ប័ណ្ណឥណទានម៉ាស្ទ័អេស៊ីលីដា មាស សូមលោកអ្នកទូរស័ព្ទមកកាន់ការិយាល័យទំនាក់ទំនងអតិថិជនលេខ ០២៣ ៩៩៤ ៤៤៤ ឬ ០១៥ ៩៩៩ ២៣៣ ដើម្បីបង្ខាំងប័ណ្ណជាមុនសិន បន្ទាប់មកសូមលោកអ្នក អញ្ជើញមកបំពេញពាក្យស្នើសុំបង្ខាំង និងស្នើសុំប័ណ្ណថ្មី ជំនួសប័ណ្ណឥណទានម៉ាស្ទ័រអេស៊ីលីដា មាស ដែលបានបាត់។ ប្រសិនបើការជូនដំណឹងនោះធ្វើឡើងតាមរយៈទូរស័ព្ទ អតិថិជនត្រូវមកបញ្ជាក់បន្ថែម ជាលាយលក្ខណ៍អក្សរនៅការិយាល័យធនាគារក្នុងរយៈពេល ២ថ្ងៃបន្ទាប់ (ថ្ងៃធ្វើការ)។

arrow_back សំណួរ​អតិថិជន
ការិយាល័យ​កណ្តាល
ចុះបញ្ជីក្រោមលេខ: 00003077
អាសយដ្ឋាន:អគារ​លេខ៦១ មហាវិថី​ព្រះមុនីវង្ស សង្កាត់​ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។ មើលផែនទី
ប្រអប់សំបុត្រ:១១៤៩
ទូរស័ព្ទ:០២៣ ៩៩៨ ៧៧៧, ០២៣ ៤៣០ ៩៩៩
ទូរសារ:០២៣ ៤៣០ ៥៥៥
អ៉ីម៉ែល:acledabank@acledabank.com.kh
SWIFT Code:ACLBKHPP

ប្រសិន​បើ​លោក​អ្នក​មាន​ចម្ងល់ ឬ​សំណូម​ពរ​ផ្សេងៗ (បម្រើ​២៤​ម៉ោង)
phone០២៣ ៩៩៤ ៤៤៤, ០១៥ ៩៩៩ ២៣៣
emailinquiry@acledabank.com.kh

សម្រាប់​បណ្តឹង​ត្អូញ​ត្អែរ (បម្រើ​ជូន​ពី​ម៉ោង ៧:៣០ ដល់​ម៉ោង ១៦:៣០ រៀង​រាល់​ថ្ងៃ​ធ្វើការ)
phone០១៥ ៨៨៨ ៦៥៤
emailcmc@acledabank.com.kh

យើង​ខ្ញុំ​សូម​ថ្លែង​អរគុណ​សម្រាប់​ការ​ចំណាយ​ពេល​ដ៏​មាន​តម្លៃ​របស់​លោក​អ្នក ដើម្បី​ផ្តល់​ចំណាត់​ថ្នាក់ និង​យោបល់ ដល់​ធនាគារ អេស៊ីលីដា ។

ព័ត៌មាន​បន្ថែម
អេស៊ីលីដា​យូនីធី​ទាន់​ចិត្ត
អតិថិជន​កំពុង​ប្រើ ១.៤៦២.៤៦៣ នាក់
ទាញយក​ពី App StoreGoogle Play
ផែនទីទំព័រ   ទម្រង់ប្រើជាមួយសេវា   របៀបប្រើសេវាកម្ម   កម្មវិធីគណនា   ព័ត៌មានតាមអ៉ីម៉ែល   លក្ខខណ្ឌសុវត្ថិភាព   កំណត់ចំណាំផ្នែកច្បាប់
ចំនួនអ្នកកំពុងទស្សនា : ៨១    ចំនួនអ្នកទស្សនាថ្ងៃនេះ : ២.៨៥២    ចំនួនអ្នកទស្សនាពីម្សិល : ១៩.៨៥២