តួលេខ​ក្នុង​វេបសាយ​របស់​យើង​ខ្ញុំ គឺ​សម្រាប់​បង្ហាញ​ជូន​ជា​ព័ត៌មាន​ប៉ុណ្ណោះ និង​អាច​មាន​ការ​កែ​ប្រែ ។ សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទាក់ទង​សាខា​របស់​យើង​ខ្ញុំ​ដែល​​នៅ​ជិត​លោក​អ្នក ឬ​ក៏​ទាក់ទង​មក​ការិយាល័យ​ទំនាក់ទំនង​អតិថិជន ។
យល់ព្រម
English     ភាសាខ្មែរ
ធនាគារ អេស៊ីលីដា ភីអិលស៊ី
expand_less

 »  ទំនាក់ទំនង  »  សំណួរ​អតិថិជន  »  សេវា​បញ្ជា​តាម​រយៈ E-mail/Fax

សំណួរ​អតិថិជន - សេវា​បញ្ជា​តាម​រយៈ E-mail/Fax

1. ដូចម្តេចដែលហៅថាសេវាបញ្ជាទូទាត់តាមរយៈ E-mail/Fax?

សេវាបញ្ជាទូទាត់តាមរយៈ E-mail / Fax គឺជាប្រតិបត្តិការផ្ទេរប្រាក់ ឬដកប្រាក់ពីគណនី តាមការណែនាំរបស់ម្ចាស់គណនី ដែលមានជាមួយធនាគារ អេស៊ីលីដា ហើយបានផ្ញើ E-mail / Fax មកលោកនាយកប្រតិបត្តិការ ឬនាយក-នាយិកាសាខា នៃធនាគារ អេស៊ីលីដា ដើម្បីធ្វើប្រតិបត្តិការទូទាត់តាមបំណងរបស់ខ្លួន។

2. តើសេវាបញ្ជាទូទាត់តាមរយៈ E-mail/Fax អាចធ្វើឡើងជាប្រភេទរូបិយប័ណ្ណអ្វីខ្លះ?

សេវាបញ្ជាទូទាត់តាមរយៈ E-mail/Fax អាចទូទាត់បានជា ប្រាក់រៀល ប្រាក់ដុល្លារ និងប្រាក់បាត។

3. តើសេវានេះអាចបញ្ជាទូទាត់បានទំហំទឹកប្រាក់ប៉ុន្មានក្នុងមួយថ្ងៃ?

អតិថិជនអាចបញ្ជាទូទាត់បានទំហំទឹកប្រាក់អតិបរមាក្នុងមួយថ្ងៃ USD5,000 KHR20,000,000 THB200,000។

4. តើអតិថិជនត្រូវធ្វើដូចម្តេចទើបអាចប្រើប្រាស់សេវាទូទាត់តាមរយៈ E-mail/Fax?

  • ត្រូវបំពេញពាក្យស្នើសុំសេវាបញ្ជាទូទាត់តាមរយៈ E-mail/Fax ជាមុន។
  • នៅពេលធ្វើប្រតិបត្តិការ អតិថិជនត្រូវបញ្ជាក់នៅក្នុង E-mail/Fax ឲ្យបានច្បាស់លាស់នូវព័ត៌មានផ្ទាល់ខ្លួន ដូចជា ឈ្មោះ លេខគណនី ទំហំទឹកប្រាក់ គោលបំណងនៃការផ្ទេរប្រាក់ និងលេខប័ណ្ណសម្គាល់ខ្លួន ដែលបានដាក់តម្កល់នៅធនាគារពេលបើកគណនី ឬឯកសារគាំទ្រប្រសិនបើចាំបាច់ ហើយត្រូវមានសមតុល្យទឹកប្រាក់គ្រប់គ្រាន់នៅក្នុងគណនី។
  • ប្រសិនបើការបញ្ជាទូទាត់តាមរយៈការផ្ញើ Fax ត្រូវតែមានហត្ថលេខារបស់ម្ចាស់គណនី (អ្នកស្នើសុំ)។
  • ត្រូវបញ្ជាក់នូវព័ត៌មានរបស់អ្នកទទួលផលឲ្យបានត្រឹមត្រូវ និងច្បាស់លាស់ ដូចជា៖
    • មានគណនីៈ លេខគណនី និងឈ្មោះគណនី។
    • គ្មានគណនីៈ ឈ្មោះ ភេទ អាយុ លេខអត្តសញ្ញាណប័ណ្ណ សៀវភៅគ្រួសារ ឬលិខិតឆ្លងដែន អាសយដ្ឋានរបស់អ្នកទទួលផល និងព័ត៌មានធនាគារ (អតិថិជនត្រូវទំនាក់ទំនងទៅអ្នកទទួលផលដោយផ្ទាល់ ដើម្បីផ្តល់ឯកសារខាងលើដែលធនាគារត្រូវការចាំបាច់)។
    • ត្រូវទូរស័ព្ទមកលោកនាយកប្រតិបត្តិប្រតិបត្តិការ ឬនាយក-នាយិកាសាខា ដើម្បីបញ្ជាក់បន្ថែម ប្រសិនបើអ្នកទទួលផលមានការសង្ស័យ ឬមិនទាន់បានទទួលប្រាក់។
arrow_back សំណួរ​អតិថិជន
ការិយាល័យ​កណ្តាល
ចុះបញ្ជីក្រោមលេខ: 00003077
អាសយដ្ឋាន:អគារ​លេខ៦១ មហាវិថី​ព្រះមុនីវង្ស សង្កាត់​ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។ មើលផែនទី
ប្រអប់សំបុត្រ:១១៤៩
ទូរស័ព្ទ:០២៣ ៩៩៨ ៧៧៧, ០២៣ ៤៣០ ៩៩៩
ទូរសារ:០២៣ ៤៣០ ៥៥៥
អ៉ីម៉ែល:acledabank@acledabank.com.kh
SWIFT Code:ACLBKHPP

ប្រសិន​បើ​លោក​អ្នក​មាន​ចម្ងល់ ឬ​សំណូម​ពរ​ផ្សេងៗ (បម្រើ​២៤​ម៉ោង)
phone០២៣ ៩៩៤ ៤៤៤, ០១៥ ៩៩៩ ២៣៣
emailinquiry@acledabank.com.kh

សម្រាប់​បណ្តឹង​ត្អូញ​ត្អែរ (បម្រើ​ជូន​ពី​ម៉ោង ៧:៣០ ដល់​ម៉ោង ១៦:៣០ រៀង​រាល់​ថ្ងៃ​ធ្វើការ)
phone០១៥ ៨៨៨ ៦៥៤
emailcmc@acledabank.com.kh

យើង​ខ្ញុំ​សូម​ថ្លែង​អរគុណ​សម្រាប់​ការ​ចំណាយ​ពេល​ដ៏​មាន​តម្លៃ​របស់​លោក​អ្នក ដើម្បី​ផ្តល់​ចំណាត់​ថ្នាក់ និង​យោបល់ ដល់​ធនាគារ អេស៊ីលីដា ។

ព័ត៌មាន​បន្ថែម
អេស៊ីលីដា​យូនីធី​ទាន់​ចិត្ត
អតិថិជន​កំពុង​ប្រើ ១.៤៦២.៤៦៣ នាក់
ទាញយក​ពី App StoreGoogle Play
ផែនទីទំព័រ   ទម្រង់ប្រើជាមួយសេវា   របៀបប្រើសេវាកម្ម   កម្មវិធីគណនា   ព័ត៌មានតាមអ៉ីម៉ែល   លក្ខខណ្ឌសុវត្ថិភាព   កំណត់ចំណាំផ្នែកច្បាប់
ចំនួនអ្នកកំពុងទស្សនា : ៥១    ចំនួនអ្នកទស្សនាថ្ងៃនេះ : ២.៣៤១    ចំនួនអ្នកទស្សនាពីម្សិល : ១៩.៨៥២