តួលេខ​ក្នុង​វេបសាយ​របស់​យើង​ខ្ញុំ គឺ​សម្រាប់​បង្ហាញ​ជូន​ជា​ព័ត៌មាន​ប៉ុណ្ណោះ និង​អាច​មាន​ការ​កែ​ប្រែ ។ សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទាក់ទង​សាខា​របស់​យើង​ខ្ញុំ​ដែល​​នៅ​ជិត​លោក​អ្នក ឬ​ក៏​ទាក់ទង​មក​ការិយាល័យ​ទំនាក់ទំនង​អតិថិជន ។
យល់ព្រម
English     ភាសាខ្មែរ
ធនាគារ អេស៊ីលីដា ភីអិលស៊ី
expand_less

 »  ទំនាក់ទំនង  »  សំណួរ​អតិថិជន  »  សេវា​ផ្ញើ​សារ​ជូនដំណឹង​ព័ត៌មាន​គណនី

សំណួរ​អតិថិជន - សេវា​ផ្ញើ​សារ​ជូនដំណឹង​ព័ត៌មាន​គណនី

1. ដូចម្តេចដែលហៅថាសេវាផ្ញើសារជូនដំណឹងព័ត៌មានគណនី?

សេវាផ្ញើសារជូនដំណឹងព័ត៌មានគណនី គឺជាការផ្ញើសារចេញពីធនាគារ អេស៊ីលីដា ភីអិលស៊ី ទៅកាន់អតិថិជនម្ចាស់គណនីតាមរយៈទូរស័ព្ទចល័ត។ សារជូនដំណឹងខ្លីៗអំពីព័ត៌មានគណនីនឹងផ្ញើជាស័្វយប្រវត្តិ បន្ទាប់ពីមានប្រតិបត្តិការកើតឡើងលើគណនីអតិថិជន ដូចជា ប្រតិបត្តិការដាក់-ដកប្រាក់, ផ្ទេរប្រាក់ ឬទូទាត់ផ្សេងៗទាំងនៅតាមបញ្ជរ និងតាមរយៈសេវាធនាគារអេឡិចត្រូនិច ដូចជា៖ ATM, POS, Unity, IB និងe-Commerce។

2. តើអតិថិជនទទួលបានអត្ថប្រយោជន៍អ្វីខ្លះ ក្នុងការភ្ជាប់សេវាផ្ញើសារជូនដំណឹងព័ត៌មានគណនី?

អតិថិជនទទួលបានអត្ថប្រយោជន៍ដូចជា៖

  • ទទួលសារជូនដំណឹងអំពីព័ត៌មានគណនីបានទាន់ពេលវេលានៅពេលមានប្រតិបត្តិការកើតឡើង
  • មានទំនុកចិត្ត និងសុវត្ថិភាពខ្ពស់ក្នុងការគ្រប់គ្រងសាច់ប្រាក់ជាមួយធនាគារ អេស៊ីលីដា
  • ងាយស្រួលក្នុងការត្រួតពិនិត្យប្រតិបត្តិការគណនីបានគ្រប់ទីកន្លែង និងគ្រប់ពេលវេលា
  • អាចដាក់បណ្តឹងតវ៉ាទាន់ពេលវេលានៅពេលមានប្រតិបត្តិការសាច់ប្រាក់មិនប្រក្រតី
  • កាត់បន្ថយហានិភ័យដែលអាចកើតឡើងទាក់ទងនឹងការលួចបន្លំធ្វើប្រតិបត្តិការសាច់ប្រាក់។

3. តើធ្វើដូចម្តេចទើបអតិថិជនអាចចុះឈ្មោះប្រើប្រាស់សេវាផ្ញើសារជូនដំណឹងព័ត៌មានគណនីនេះបាន?

អតិថិជនអាចអញ្ជើញទៅតាមការិយាល័យ ធនាគារ អេស៊ីលីដា ដែលស្ថិតនៅជិតបំផុត ឬសាខា សាមីដែលគណនីស្ថិតនៅ ឬអាចស្នើសុំតាមរយៈE-mail / Fax។

4. តើអតិថិជនប្រភេទណាខ្លះ ទើបអាចភ្ជាប់សេវាផ្ញើសារជូនដំណឹងព័ត៌មានគណនីនេះបាន?

គ្រប់អតិថិជនទាំងអស់ដែលមានគណនីជាមួយធនាគារ អេស៊ីលីដា ភីអិលស៊ី នៅក្នុងប្រព័ន្ធT24 (ទាំងឯកត្តជន និងក្រុមហ៊ុន ឬអង្គភាពនានា រួមទាំងសហគ្រាស ឬស្ថាប័ន ទាំងរដ្ឋ និងឯកជន, ទាំងអង្គការជាតិ និងអន្តរជាតិ)។

5. តើសេវាផ្ញើសារជូនដំណឹងព័ត៌មានគណនី ផ្ញើទៅអតិថិជនជាភាសាអ្វី?

សេវាផ្ញើសារជូនដំណឹងព័ត៌មានគណនី ផ្ញើទៅអតិថិជនជាភាសាអង់គ្លេស។

6. តើអតិថិជនអាចប្រើសេវាផ្ញើសារជូនដំណឹងព័ត៌មានគណនីនៅក្រៅប្រទេសបានដែរ ឬទេ?

អតិថិជនអាចប្រើសេវាផ្ញើសារជូនដំណឹងព័ត៌មានគណនីនៅក្រៅប្រទេសបាន ឲ្យតែទូរស័ព្ទរបស់គាត់មានភ្ជាប់ប្រព័ន្ធ Roaming។

arrow_back សំណួរ​អតិថិជន
ការិយាល័យ​កណ្តាល
ចុះបញ្ជីក្រោមលេខ: 00003077
អាសយដ្ឋាន:អគារ​លេខ៦១ មហាវិថី​ព្រះមុនីវង្ស សង្កាត់​ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។ មើលផែនទី
ប្រអប់សំបុត្រ:១១៤៩
ទូរស័ព្ទ:០២៣ ៩៩៨ ៧៧៧, ០២៣ ៤៣០ ៩៩៩
ទូរសារ:០២៣ ៤៣០ ៥៥៥
អ៉ីម៉ែល:acledabank@acledabank.com.kh
SWIFT Code:ACLBKHPP

ប្រសិន​បើ​លោក​អ្នក​មាន​ចម្ងល់ ឬ​សំណូម​ពរ​ផ្សេងៗ (បម្រើ​២៤​ម៉ោង)
phone០២៣ ៩៩៤ ៤៤៤, ០១៥ ៩៩៩ ២៣៣
emailinquiry@acledabank.com.kh

សម្រាប់​បណ្តឹង​ត្អូញ​ត្អែរ (បម្រើ​ជូន​ពី​ម៉ោង ៧:៣០ ដល់​ម៉ោង ១៦:៣០ រៀង​រាល់​ថ្ងៃ​ធ្វើការ)
phone០១៥ ៨៨៨ ៦៥៤
emailcmc@acledabank.com.kh

យើង​ខ្ញុំ​សូម​ថ្លែង​អរគុណ​សម្រាប់​ការ​ចំណាយ​ពេល​ដ៏​មាន​តម្លៃ​របស់​លោក​អ្នក ដើម្បី​ផ្តល់​ចំណាត់​ថ្នាក់ និង​យោបល់ ដល់​ធនាគារ អេស៊ីលីដា ។

ព័ត៌មាន​បន្ថែម
អេស៊ីលីដា​យូនីធី​ទាន់​ចិត្ត
អតិថិជន​កំពុង​ប្រើ ១.៤៦២.៤៦៣ នាក់
ទាញយក​ពី App StoreGoogle Play
ផែនទីទំព័រ   ទម្រង់ប្រើជាមួយសេវា   របៀបប្រើសេវាកម្ម   កម្មវិធីគណនា   ព័ត៌មានតាមអ៉ីម៉ែល   លក្ខខណ្ឌសុវត្ថិភាព   កំណត់ចំណាំផ្នែកច្បាប់
ចំនួនអ្នកកំពុងទស្សនា : ៦២    ចំនួនអ្នកទស្សនាថ្ងៃនេះ : ២.៥៧២    ចំនួនអ្នកទស្សនាពីម្សិល : ១៩.៨៥២