តួលេខ​ក្នុង​វេបសាយ​របស់​យើង​ខ្ញុំ គឺ​សម្រាប់​បង្ហាញ​ជូន​ជា​ព័ត៌មាន​ប៉ុណ្ណោះ និង​អាច​មាន​ការ​កែ​ប្រែ ។ សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទាក់ទង​សាខា​របស់​យើង​ខ្ញុំ​ដែល​​នៅ​ជិត​លោក​អ្នក ឬ​ក៏​ទាក់ទង​មក​ការិយាល័យ​ទំនាក់ទំនង​អតិថិជន ។
យល់ព្រម
English     ភាសាខ្មែរ
ធនាគារ អេស៊ីលីដា ភីអិលស៊ី
expand_less

 »  ទំនាក់ទំនង  »  សំណួរ​អតិថិជន  »  សេវា​ភតិសន្យា​ហិរញ្ញវត្ថុ

សំណួរ​អតិថិជន - សេវា​ភតិសន្យា​ហិរញ្ញវត្ថុ

1. ដូចម្តេចដែលហៅថាសេវាភតិសន្យាហិរញ្ញវត្ថុ?

សេវាភតិសន្យាហិរញ្ញវត្ថុ គឺជាការជួលចលនវត្ថុដូចជា យានយន្ត គ្រឿងចក្រ និងឧបករណ៍ សម្ភារបរិក្ខារទាំងឡាយ (លើកលែងដី/អគារ) ក្នុងរយៈពេលវែង សម្រាប់គោលបំណងយកទៅប្រើប្រាស់ក្នុងអាជីវកម្ម ដោយធនាគារ អេស៊ីលីដា ភីអិលស៊ី ផ្តល់សិទ្ធិកាន់កាប់ និងសិទ្ធិប្រើប្រាស់ពេញលេញជូនអតិថិជនពេញមួយរយៈពេលនៃកិច្ចព្រមព្រៀងភតិសន្យាហិរញ្ញវត្ថុ និងត្រូវបង់ត្រឡប់មកវិញនូវថ្លៃឈ្នួលប្រចាំខែ ឬថ្លៃឈ្នួលដែលបានព្រមព្រៀងគ្នាក្នុងរយៈពេលចរចាណាមួយ រួមទាំងកម្រៃសេវាផ្សេងៗ។

2. តើសេវាភតិសន្យាហិរញ្ញវត្ថុមានប្រភេទរូបិយប័ណ្ណអ្វីខ្លះ?

សេវាភតិសន្យាហិរញ្ញវត្ថុត្រូវបានផ្តល់ជូនអតិថិជនជារូបិយប័ណ្ណ ប្រាក់រៀល និងប្រាក់ដុល្លារអាមេរិក។

3. តើទំហំទឹកប្រាក់ភតិសន្យាហិរញ្ញវត្ថុ និងរយៈពេលជួលអាចបានប៉ុន្មានដែរ?

 • ទំហឥណទាន
  • ថ្លៃដើមចលនវត្ថុសម្រាប់ជួល ផ្អែកទៅតាមតម្រូវការជាក់ស្តែងរបស់អតិថិជន ទំហំអតិបរមារហូតដល់ ២៥០,០០០ ដុល្លារអាមេរិក ក្នុងមួយឯកតាចលនវត្ថុ និង
  • ទំហំទឹកប្រាក់ភតិសន្យាហិរញ្ញវត្ថុអតិបរមាសម្រាប់អតិថិជន-ក្រុមហ៊ុននីមួយៗ (One Exposure Per Customer) ៥០០,០០០ ដុល្លារអាមេរិក។
 • រយៈពេលជួល
  • រយៈពេលជួលអប្បបរមា ១២ខែ និងអតិបរមាមិនលើសពីអាយុកាលនៃចលនវត្ថុដែលត្រូវជួល។
  • ការកំណត់អាយុកាលនៃចលនវត្ថុ (Useful Life)៖
   • រយៈពេលអតិបរមា ៧២ខែ (ចិតសិបពីរខែ) ចំពោះចលនវត្ថុថ្មី (Brand-New)។
   • រយៈពេលអតិបរមា ៦០ខែ (ហុកសិបខែ) ចំពោះចលនវត្ថុប្រើប្រាស់រួច (Second-Hand Brand)។

4. តើរបៀបបង់ថ្លៃឈ្នួលត្រឡប់របស់សេវាសេវាភតិសន្យាហិរញ្ញវត្ថុយ៉ាងដូចម្តេចដែរ?

អតិថិជនអាចធ្វើការជ្រើសរើសរបៀបបង់ថ្លៃឈ្នួលមួយក្នុងចំណោមរបៀបបង់ខាងក្រោមនេះ ទៅតាមស្ថានភាពនៃប្រភព ចំណូលរបស់ខ្លួន៖

 • បង់ការប្រាក់ និងបង់ប្រាក់ដើមរំលស់ (Linear) ជារៀងរាល់ខែ។
 • បង់រំលស់ប្រាក់ដើមបូកការប្រាក់ថេរ (Annuity) ជារៀងរាល់ខែ។
 • បង់ការប្រាក់ និងបង់ប្រាក់ដើមមួយចំនួនតាមការព្រមព្រៀងរៀងរាល់ខែ ហើយប្រាក់ដើមនៅសល់បង់ចុងវដ្ត។

សម្គាល់៖ ការបង់ប្រាក់ដូចចំណុចទីបីខាងលើ ប្រាក់ដើមដែលនៅសល់បង់ចុងវដ្ត ត្រូវតិចជាង ៣០% (សាមសិបភាគរយ) នៃទំហំភតិសន្យាហិរញ្ញវត្ថុ។

5. តើប្រភេទចលនវត្ថុបែបណា ដែលអាចជួលបាន?

 • ចលនវត្ថុជួល (Leased Asset)
  ចលនវត្ថុដែលទិញសម្រាប់ជួលជាចលនវត្ថុថ្មី (Brand New) មានលក្ខខណ្ឌធានា (Warranty) និងជួសជុល (Maintenance Service) ច្បាស់លាស់ ឬអាចជាចលនវត្ថុប្រើប្រាស់រួច (Second-hand) ដែលបានបង់ពន្ធគយនាំចូល និងមានបទដ្ឋានគុណភាពអាចទទួលយកបាន។ ចលនវត្ថុដែលទិញសម្រាប់ជួលនោះ ជាចលនវត្ថុដែលបានបង់ពន្ធ ត្រឹមត្រូវស្របតាមផ្លូវច្បាប់ និងត្រូវបានកំណត់ថ្លៃដើម និងថ្លៃទីផ្សារ ដូចខាងក្រោម៖
  • ថ្លៃដើមចលនវត្ថុ (Cost): រួមមាន ថ្លៃក្នុងវិក្កយបត្រ បូកចំណាយបង់ពន្ធ (VAT)។
  • ថ្លៃទីផ្សារ (Fair Value): ក្នុងករណីអតិថិជនខកខានបង់ថ្លៃឈ្នួល ហើយចលនវត្ថុជួលត្រូវបានទាមទារយកមកវិញ មុនកាលាវសាននៃភតិសន្យាហិរញ្ញវត្ថុ ឬចលនវត្ថុលក់ហើយជួលវិញ (Leaseback Asset) ចលនវត្ថុនោះ នឹងត្រូវធ្វើការវាយតម្លៃឡើងវិញ ដើម្បីកំណត់តម្លៃទីផ្សារដោយគណៈកម្មាធិការលទ្ធកម្មការពិគ្រោះថ្លៃ (ចំពោះ ចលនវត្ថុដែលមានតម្លៃនៅសល់ប៉ាន់ស្មានច្រើនជាង ១០០,០០០ ដុល្លារអាមេរិក ឬសមមូល រហូតដល់ ៣០០,០០០ ដុល្លារអាមេរិក ឬសមមូល) ឬគណៈកម្មាធិការលទ្ធកម្មការស្ទង់តម្លៃ (ចំពោះចលនវត្ថុដែលមានតម្លៃនៅសល់ ប៉ាន់ស្មានរហូតដល់ ១០០,០០០ ដុល្លារអាមេរិក ឬសមមូល) មុនពេលធនាគារសម្រេចចិត្តលក់ឡាយឡុង ឬដាក់ជួលទៅឲ្យអ្នកផ្សេង ឬដាក់ជួល (Leaseback)។
  • សម្គាល់៖ ចលនវត្ថុជារថយន្ដប្រើប្រាស់រួច (Used /Second-Hand Car) ដែលមានស្លាកលេខក្នុងស្រុក (Number Plate) ស្របច្បាប់ និងផលិតក្នុងអំឡុង ១០ឆ្នាំមុននៃឆ្នាំបច្ចុប្បន្ន អាចពិចារណាទទួលទិញសម្រាប់ជួល ក្នុងករណី អតិថិជនមានប្រាក់ប្រាតិភោគ (Security or Margin Deposit) ជាសាច់ប្រាក់អប្បបរមា ៥០% (ហាសិបភាគរយ) នៃថ្លៃដើមចលនវត្ថុសរុបឬត្រូវបានកាត់បន្ថយស្របទៅតាមសមាមាត្រនៃចំនួនទឹកប្រាក់ដែលអតិថិជនបានបង់ថ្លៃឈ្នួលជាមុន (Advance lease payments)។
 • ចលនវត្ថុលក់ហើយជួលវិញ (Leaseback Asset)
  • ចលនវត្ថុលក់ហើយជួលវិញ គឺជាការធ្វើប្រតិបត្តិការលក់ និងផ្ទេរកម្មសិទ្ធិមកឲ្យធនាគារ អេស៊ីលីដា ភីអិលស៊ី នូវចលនវត្ថុដែលកំពុងដំណើរការក្នុងចង្វាក់ផលិតកម្មរបស់អតិថិជនក្នុងនាមជាអ្នកផ្គត់ផ្គង់ ជូនមកធនាគារតាមរយៈ កិច្ចព្រមព្រៀងផ្គត់ផ្គង់ និងទទួលជួលវិញក្នុងនាមជាអតិថិជនដែលមានរយៈពេលជួលដោយផ្អែកតាមកិច្ចព្រមព្រៀង ភតិសន្យាហិរញ្ញវត្ថុ។ ក្នុងប្រតិបត្តិការលក់ហើយជួលវិញ (Leaseback Arrangement) អតិថិជនដែលជា អ្នកផ្គត់ផ្គង់ ជានីតិបុគ្គលតែមួយដែលបានបំពេញនូវលក្ខខណ្ឌច្បាប់, មានរបាយការណ៍ហិរញ្ញវត្ថុត្រឹមត្រូវ និង មានប្រព័ន្ធបញ្ជិកាគណនេយ្យអាចផ្ទៀងផ្ទាត់បាន ហើយការកំណត់ថ្លៃចលនវត្ថុត្រូវអនុវត្តតាមថ្លៃទីផ្សារ (Fair Value) ដូចខាងលើ។
  • ចលនវត្ថុដែលនឹងត្រូវធ្វើប្រតិបត្តិការលក់ត្រូវតែជាកម្មសិទ្ធិស្របច្បាប់របស់អ្នកផ្គត់ផ្គង់ និងមានឯកសារគាំទ្រត្រឹមត្រូវ ច្បាស់លាស់, មិនមានជាប់កាតព្វកិច្ចផ្លូវច្បាប់ និងមិនមានជាប់បន្ទុកផ្សេងៗ ទៀតជាមួយនឹងតតិយជន។
  • ធនាគារ និងអ្នកផ្គត់ផ្គង់អាចធ្វើប្រតិបត្តិការលក់ហើយជួលវិញ (Leaseback Arrangement) ចំពោះចលនវត្ថុ ដែលជាទ្រព្យសកម្មរបស់ក្រុមហ៊ុនដូចជា យានយន្ដគ្រប់ប្រភេទ និងគ្រឿងចក្រធុនធ្ងន់ដែលមានឯកសារអត្តសញ្ញាណ និងចុះបញ្ជិកាគណនេយ្យត្រឹមត្រូវ និងច្បាស់លាស់ក្នុងលក្ខខណ្ឌអ្នកផ្គត់ផ្គង់មានតម្រូវការសាច់ប្រាក់ ដើម្បីពង្រីក ប្រតិបត្តិការវិនិយោគបន្ថែម ឬបង្កើនដើមទុនក្នុងអាជីវកម្មតែប៉ុណ្ណោះ ខណៈដែលចលនវត្ថុដែលត្រូវលក់ហើយ ជួលវិញនោះនៅមានតម្រូវការប្រើប្រាស់ចាំបាច់នៅក្នុងក្រុមហ៊ុននៅឡើយ ដោយផ្អែកតាមតម្រូវការផែនការ អាជីវកម្មរបស់ក្រុមហ៊ុន។

6. តើលក្ខណសម្បត្តិអតិថិជនបែបណា ដើម្បីទទួលបានសេវាភតិសន្យាហរិញ្ញវត្ថុ?

អតិថិជនត្រូវមានលក្ខណសម្បត្តិដូចខាងក្រោម៖

 • ជាពលរដ្ឋសកម្ម ឬជានីតិជន។
 • មានមុខរបរ និងប្រភពចំណូលដែលមាននិរន្តរភាព មានលទ្ធភាពបង់ថ្លៃឈ្នួលទាន់ពេលវេលា និងយល់ព្រមបង់ថ្លៃឈ្នួលដល់ការិយាល័យធនាគារ អេស៊ីលីដា ភីអិលស៊ី។
 • មានប្រវត្តិ កេរ្តិ៍ឈ្មោះ អត្តចរិតល្អ និងមានចេតនាបង់ថ្លៃឈ្នួលរហូតដល់ចប់កិច្ចព្រមព្រៀង។
 • មានទីលំនៅអចិន្រ្តៃយ៏ដែលបញ្ជាក់ពីអាជ្ញាធរក្នុងតំបន់ ដូចជាមានសៀវភៅគ្រួសារ សៀវភៅស្នាក់នៅ អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬលិខិតផ្សេងទៀតដែលអាចប្រើជំនួសបាន។
 • ធានាផ្តល់ព័ត៍មានត្រឹមត្រូវ ច្បាស់លាស់ គ្រប់គ្រាន់ និងទាន់ពេលវេលាជូនធនាគារ។
 • មិនជាប់ពិរុទ្ធដែលពាក់ព័ន្ធនឹងបទល្មើសផ្សេងៗ។
 • យល់ច្បាស់រាល់ប្រការ លក្ខខណ្ឌនៃគោលការណ៍ និងនីតិវិធីភតិសន្យាហរិញ្ញវត្ថុរបស់ធនាគារ អេស៊ីលីដា ភីអិលស៊ី។
 • មានអាជីវកម្មស្របច្បាប់ មិនស្ថិតក្នុងបញ្ជីដែលត្រូវហាមឃាត់ (Exclusion List) របស់ធនាគារ អេស៊ីលីដា ភីអិលស៊ី។

7. តើឯកសារតម្រូវសម្រាប់សេវាភតិសន្យាហរិញ្ញវត្ថុត្រូវមានអ្វីខ្លះ?

ឯកសារតម្រូវសម្រាប់សេវាភតិសន្យាហិរញ្ញវត្ថុរួមមាន៖

 • អតិថិជនដែលមានប្រភពចំណូលក្រៅពីប្រាក់បៀវត្សរ៍៖
  • ផ្តល់របាយការណ៍ហិរញ្ញវត្ថុមួយឆ្នាំចុងក្រោយ (ប្រសិនបើមាន)។
  • ផ្តល់រូបថតទីតាំងអាជីវកម្មដែលកំពុងធ្វើប្រតិបត្តិការ។
  • មានសៀវភៅគ្រួសារ សៀវភៅស្នាក់នៅ អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬលិខិតផ្សេងទៀតដែលអាចប្រើជំនួសបាន។
  • ផ្តល់ឯកសារផ្លូវច្បាប់ថតចម្លងទាក់ទងនឹងក្រុមហ៊ុនដូចជា ប័ណ្ណប៉ាតង់ វិញ្ញាបនបត្រចុះបញ្ជីពាណិជ្ជកម្ម លក្ខន្តិកៈក្រុមហ៊ុន ស្លាកសញ្ញា វិញ្ញាបនបត្រចុះបញ្ជីផលិតផល។ល។
 • អតិថិជនដែលមានប្រភពចំណូលជាប្រាក់បៀវត្សរ៍៖
  • ការងារមាននិរន្តរភាព ប្រាក់បៀវត្សរ៍អាចសងប្រាក់កម្ចីបានយ៉ាងទៀងទាត់ បន្ទាប់ពីបានកាត់កងចំណាយប្រចាំគ្រួសារ និងប្រាក់បម្រុងគ្រាអាសន្នរួចហើយ។
  • ច្បាប់ថតចម្លងសក្ខីប័ត្របៀវត្សរ៍រយៈពេល ០៣ខែចុងក្រោយ ឬលិខិតបញ្ជាក់ពីនិយោជកអំពីឋានៈតួនាទី រយៈពេលកំពុងបម្រើការងារ ដោយមានការបញ្ជាក់ពីអ្នកគ្រប់គ្រងផ្ទាល់។
  • ច្បាប់ថតចម្លងកិច្ចសន្យាការងារ។
  • ច្បាប់ថតចម្លងសៀវភៅគ្រួសារ អត្តសញ្ញាណប័ណ្ណ ឬលិខិតផ្សេងទៀតដែលអាចជំនួសបាន។
  • សៀវភៅគណនី ឬថតចម្លងរបាយការណ៍ធនាគាររយៈពេល ០៣ខែចុងក្រោយ "បើមាន"។
  • ច្បាបថតម្លងវិក្កយបត្រទឹក ភ្លើង និងឯកសារចាយវាយក្នុងគ្រួសាររយៈពេល ០៣ខែចុងក្រោយ។
  • ករណីមានជួលទ្រព្យសម្បត្តិអ្នកដទៃ ត្រូវថតចម្លងកិច្ចសន្យាជួលបច្ចុប្បន្ន និងកិច្ចសន្យាជួលផ្សេងៗក្នុងរយៈពេលយ៉ាងហោចណាស់ ០១ឆ្នាំមុន "បើមាន"។
arrow_back សំណួរ​អតិថិជន
ការិយាល័យ​កណ្តាល
ចុះបញ្ជីក្រោមលេខ: 00003077
អាសយដ្ឋាន:អគារ​លេខ៦១ មហាវិថី​ព្រះមុនីវង្ស សង្កាត់​ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។ មើលផែនទី
ប្រអប់សំបុត្រ:១១៤៩
ទូរស័ព្ទ:០២៣ ៩៩៨ ៧៧៧, ០២៣ ៤៣០ ៩៩៩
ទូរសារ:០២៣ ៤៣០ ៥៥៥
អ៉ីម៉ែល:acledabank@acledabank.com.kh
SWIFT Code:ACLBKHPP

ប្រសិន​បើ​លោក​អ្នក​មាន​ចម្ងល់ ឬ​សំណូម​ពរ​ផ្សេងៗ (បម្រើ​២៤​ម៉ោង)
phone០២៣ ៩៩៤ ៤៤៤, ០១៥ ៩៩៩ ២៣៣
emailinquiry@acledabank.com.kh

សម្រាប់​បណ្តឹង​ត្អូញ​ត្អែរ (បម្រើ​ជូន​ពី​ម៉ោង ៧:៣០ ដល់​ម៉ោង ១៦:៣០ រៀង​រាល់​ថ្ងៃ​ធ្វើការ)
phone០១៥ ៨៨៨ ៦៥៤
emailcmc@acledabank.com.kh

យើង​ខ្ញុំ​សូម​ថ្លែង​អរគុណ​សម្រាប់​ការ​ចំណាយ​ពេល​ដ៏​មាន​តម្លៃ​របស់​លោក​អ្នក ដើម្បី​ផ្តល់​ចំណាត់​ថ្នាក់ និង​យោបល់ ដល់​ធនាគារ អេស៊ីលីដា ។

ព័ត៌មាន​បន្ថែម
អេស៊ីលីដា​យូនីធី​ទាន់​ចិត្ត
អតិថិជន​កំពុង​ប្រើ ១.៤៦២.៤៦៣ នាក់
ទាញយក​ពី App StoreGoogle Play
ផែនទីទំព័រ   ទម្រង់ប្រើជាមួយសេវា   របៀបប្រើសេវាកម្ម   កម្មវិធីគណនា   ព័ត៌មានតាមអ៉ីម៉ែល   លក្ខខណ្ឌសុវត្ថិភាព   កំណត់ចំណាំផ្នែកច្បាប់
ចំនួនអ្នកកំពុងទស្សនា : ៨០    ចំនួនអ្នកទស្សនាថ្ងៃនេះ : ២.៧៨៩    ចំនួនអ្នកទស្សនាពីម្សិល : ១៩.៨៥២