តួលេខ​ក្នុង​វេបសាយ​របស់​យើង​ខ្ញុំ គឺ​សម្រាប់​បង្ហាញ​ជូន​ជា​ព័ត៌មាន​ប៉ុណ្ណោះ និង​អាច​មាន​ការ​កែ​ប្រែ ។ សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទាក់ទង​សាខា​របស់​យើង​ខ្ញុំ​ដែល​​នៅ​ជិត​លោក​អ្នក ឬ​ក៏​ទាក់ទង​មក​ការិយាល័យ​ទំនាក់ទំនង​អតិថិជន ។
យល់ព្រម
English     ភាសាខ្មែរ
ធនាគារ អេស៊ីលីដា ភីអិលស៊ី
expand_less

 »  ទំនាក់ទំនង  »  សំណួរ​អតិថិជន  »  សេវា​ផ្ទេរ​ប្រាក់​ក្រៅ​ប្រទេស​តាម​រយៈ វ៉េសស្ទឺន យូញៀន

សំណួរ​អតិថិជន - សេវា​ផ្ទេរ​ប្រាក់​ក្រៅ​ប្រទេស​តាម​រយៈ វ៉េសស្ទឺន យូញៀន

1. តើអ្វីទៅជាការផ្ញើ និង ទទួលប្រាក់ក្រៅប្រទេសតាមរយៈ Western Union?

ជាមធ្យោបាយក្នុងការផ្ញើ និងទទួលប្រាក់ទូទំាងពិភពលោក ដែលមានភាពងាយស្រួល និងរហ័ស។ អត្តសញ្ញាណសម្គាល់របស់វ៉េសស្ទឺន យូញៀនគឺ MTCN (Money Transfer Control Number) ឬលេខសម្ងាត់ដប់ខ្ទង់។

2. តើត្រូវមានលក្ខខណ្ឌអ្វីខ្លះ ទើបអាចទទួលប្រាក់ផ្ទេរពីក្រៅប្រទេសតាមរយៈសេវា Western Union បាន?

អ្នកទទួលប្រាក់ត្រូវមានព័ត៌មានដូចខាងក្រោម៖

  • លេខសម្ងាត់ (MCTN) ដប់ខ្ទង់ដែលទទួលបានពីអ្នកទទួលប្រាក់
  • ឯកសារសម្គាល់អត្តសញ្ញាណដែលមានរូបថត និងមានសុពលភាព
  • អាសយដ្ឋានលម្អិតរបស់អ្នកទទួលប្រាក់ និងលេខទូរស័ព្ទ
  • ឈ្មោះប្រទេសដែលផ្ញើមក
  • ចំនួនទឹកប្រាក់ផ្ញើប្រាក់មក
  • ឈ្មោះរបស់អ្នកផ្ញើ
  • សំណួរចម្លើយសាកល្បងប្រសិនបើមាន។

3. តើត្រូវមានលក្ខខណ្ឌអ្វីខ្លះ ទើបអាចផ្ទេរប្រាក់ទៅក្រៅប្រទេសតាមតាមសេវា Western Union បាន?

  • ការផ្ញើប្រាក់ពីបុគ្គល ទៅបុគ្គល
    ដើម្បីផ្ញើប្រាក់បាន អ្នកផ្ញើត្រូវមានព័ត៌មាន ដូចខាងក្រោម៖
    • ឯកសារសម្គាល់អត្តសញ្ញាណច្បាប់ដើម ឬលិខិតឆ្លងដែនដែលមានសុពលភាពយ៉ាងតិចចាប់ពី ៣ខែឡើងទៅ
    • អាសយដ្ឋានលម្អិតរបស់អ្នកផ្ទេរប្រាក់ និងលេខទូរស័ព្ទ
    • ប្រទេសដែលផ្ញើចេញ
    • ឈ្មោះរបស់អ្នកទទួលប្រាក់
    • រដ្ឋ និងទីក្រុង (សម្រាប់ការផ្ញើប្រាក់ទៅសហរដ្ឋអាមេរិក និងប្រទេសម៉ិចសិច)
    • គោលបំណងនៃការផ្ទេរប្រាក់ (Purpose of Transfer)។
  • ការផ្ញើប្រាក់ពីបុគ្គល ទៅក្រុមហ៊ុន
    ដើម្បីផ្ញើប្រាក់បាន អ្នកផ្ញើត្រូវមានព័ត៌មាន ដូចខាងក្រោម៖
    • ឯកសារសម្គាល់អត្តសញ្ញាណច្បាប់ដើម ឬលិខិតឆ្លងដែនដែលមានសុពលភាពយ៉ាងតិចចាប់ពី ៣ខែឡើងទៅ
    • អាសយដ្ឋានលម្អិតរបស់អ្នកផ្ទេរប្រាក់ និងលេខទូរស័ព្ទ
    • ឈ្មោះក្រុមហ៊ុន (Company Name)
    • លេខសម្គាល់ក្រុមហ៊ុន (Company Code)
    • ចំនួនទឹកប្រាក់ផ្ញើចេញ
    • លេខគណនីរបស់អ្នកទទួល ឬអ្នកផ្ញើ (Account Number)
    • លេខយោងរបស់អ្នកទទួល ឬអ្នកផ្ញើ (Reference Number)
    • គោលបំណងនៃការផ្ទេរប្រាក់ (Purpose of Transfer)។

4. តើការផ្ទេរប្រាក់ទៅក្រៅប្រទេសតាមរយៈសេវា Western Union ប្រើរយៈពេលប៉ុន្មាន ទើបអាចទទួលប្រាក់បាន?

តាមរយៈសេវា Western Union អតិថិជនអាចទទួលបានប្រាក់ក្រោយពីការផ្ទេរប្រាក់រយៈពេលពី ១០ ទៅ ១៥នាទីប៉ុណ្ណោះ។

5. តើគិតថ្លៃសេវាដូចម្តេចដែរ?

ការគិតថ្លៃសេវា គឺគិតពីអ្នកផ្ទេរតែម្ខាងប៉ុណ្ណោះ។

arrow_back សំណួរ​អតិថិជន
ការិយាល័យ​កណ្តាល
ចុះបញ្ជីក្រោមលេខ: 00003077
អាសយដ្ឋាន:អគារ​លេខ៦១ មហាវិថី​ព្រះមុនីវង្ស សង្កាត់​ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។ មើលផែនទី
ប្រអប់សំបុត្រ:១១៤៩
ទូរស័ព្ទ:០២៣ ៩៩៨ ៧៧៧, ០២៣ ៤៣០ ៩៩៩
ទូរសារ:០២៣ ៤៣០ ៥៥៥
អ៉ីម៉ែល:acledabank@acledabank.com.kh
SWIFT Code:ACLBKHPP

ប្រសិន​បើ​លោក​អ្នក​មាន​ចម្ងល់ ឬ​សំណូម​ពរ​ផ្សេងៗ (បម្រើ​២៤​ម៉ោង)
phone០២៣ ៩៩៤ ៤៤៤, ០១៥ ៩៩៩ ២៣៣
emailinquiry@acledabank.com.kh

សម្រាប់​បណ្តឹង​ត្អូញ​ត្អែរ (បម្រើ​ជូន​ពី​ម៉ោង ៧:៣០ ដល់​ម៉ោង ១៦:៣០ រៀង​រាល់​ថ្ងៃ​ធ្វើការ)
phone០១៥ ៨៨៨ ៦៥៤
emailcmc@acledabank.com.kh

យើង​ខ្ញុំ​សូម​ថ្លែង​អរគុណ​សម្រាប់​ការ​ចំណាយ​ពេល​ដ៏​មាន​តម្លៃ​របស់​លោក​អ្នក ដើម្បី​ផ្តល់​ចំណាត់​ថ្នាក់ និង​យោបល់ ដល់​ធនាគារ អេស៊ីលីដា ។

ព័ត៌មាន​បន្ថែម
អេស៊ីលីដា​យូនីធី​ទាន់​ចិត្ត
អតិថិជន​កំពុង​ប្រើ ១.៤៦២.៤៦៣ នាក់
ទាញយក​ពី App StoreGoogle Play
ផែនទីទំព័រ   ទម្រង់ប្រើជាមួយសេវា   របៀបប្រើសេវាកម្ម   កម្មវិធីគណនា   ព័ត៌មានតាមអ៉ីម៉ែល   លក្ខខណ្ឌសុវត្ថិភាព   កំណត់ចំណាំផ្នែកច្បាប់
ចំនួនអ្នកកំពុងទស្សនា : ១៣៣    ចំនួនអ្នកទស្សនាថ្ងៃនេះ : ៣.៤០០    ចំនួនអ្នកទស្សនាពីម្សិល : ២១.០២៣