តួលេខ​ក្នុង​វេបសាយ​របស់​យើង​ខ្ញុំ គឺ​សម្រាប់​បង្ហាញ​ជូន​ជា​ព័ត៌មាន​ប៉ុណ្ណោះ និង​អាច​មាន​ការ​កែ​ប្រែ ។ សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទាក់ទង​សាខា​របស់​យើង​ខ្ញុំ​ដែល​​នៅ​ជិត​លោក​អ្នក ឬ​ក៏​ទាក់ទង​មក​ការិយាល័យ​ទំនាក់ទំនង​អតិថិជន ។
យល់ព្រម
English     ភាសាខ្មែរ
ធនាគារ អេស៊ីលីដា ភីអិលស៊ី
expand_less

 »  ទំនាក់ទំនង  »  សំណួរ​អតិថិជន  »  សេវា​ផ្ទេរប្រាក់​ក្នុង​ស្រុក

សំណួរ​អតិថិជន - សេវា​ផ្ទេរប្រាក់​ក្នុង​ស្រុក

1. ដូចម្តេចដែលហៅថា សេវាផ្ទេរប្រាក់ក្នុងស្រុក?

សេវាផ្ទេរប្រាក់ក្នុងស្រុក គឺជាសេវាផ្ទេរប្រាក់មួយប្រភេទ ដែលអនុញ្ញាតឲ្យអតិថិជនអាចធ្វើការផ្ទេរប្រាក់ពីតំបន់មួយ ទៅតំបន់មួយទៀត នៅទូទំាងប្រទេសកម្ពុជា។

2. តើសេវាផ្ទេរប្រាក់ក្នុងស្រុក មានប៉ុន្មានប្រភេទ?

សេវាផ្ទេរប្រាក់ក្នុងស្រុកមាន ពីរប្រភេទ៖ ១. ផ្ទេរប្រាក់រវាងធនាគារ អេស៊ីលីដា ២.ផ្ទេរប្រាក់រវាងធនាគារ អេស៊ីលីដា និងធនាគារផ្សេង។

3. តើលក្ខខណ្ឌនៃការផ្ទេរប្រាក់យ៉ាងដូចម្តេចដែរ?

  • ផ្ទេរជាសាច់ប្រាក់សុទ្ធ ឬកាត់ចេញពីគណនី
  • អតិថិជនត្រូវបំពេញព័ត៌មានលើពាក្យសុំផ្ទេរប្រាក់ និងត្រូវបំពេញព័ត៌មានលើប័ណ្ណទទួលប្រាក់នៅពេលដែលអតិថិ-ជនទទួលប្រាក់ ឬពេលបើកប្រាក់។

4. តើអតិថិជនអាចផ្ទេរប្រាក់បានយ៉ាងដូចម្តេចខ្លះ?

  • អាចផ្ទេរពីអ្នកគ្មានគណនី ទៅអ្នកគ្មានគណនីដូចគ្នា
  • អាចផ្ទេរពីអ្នកគ្មានគណនី ទៅអ្នកមានគណនី
  • អាចផ្ទេរពីអ្នកមានគណនី ទៅអ្នកមានគណនីដូចគ្នា
  • អាចផ្ទេរពីធនាគារអេស៊ីលីដា ទៅធនាគារផ្សេង ឬផ្ទុយមកវិញ។

5. តើសេវាផ្ទេរប្រាក់ផ្តល់ផលប្រយោជន៍អ្វីខ្លះ ដល់អតិថិជន?

  • មានសុវត្ថិភាពខ្ពស់
  • ចំណេញពេលវេលា និងមានភាពងាយស្រួល
  • កម្រៃសេវាផ្ទេរប្រាក់សមរម្យ
  • កាត់បន្ថយហានិភ័យ ក្នុងការដឹកជញ្ជូនសាច់ប្រាក់សុទ្ធ។

6. តើអ្វីទៅជាសេវាផ្ទេរប្រាក់តាមរយៈ Fast Payment System?

ប្រព័ន្ធផាត់ទាត់រាយភ្លាមៗ (Fast Payment System) គឺជាប្រព័ន្ធទូទាត់ទំនើបថ្មីមួយ ទូទាត់លឿនសម្រាប់ប្រតិបត្តិការផ្ទេរមូលនិធិអន្តរគ្រឹះស្ថានធនាគារ និងគ្រឹះស្ថានមីក្រូហរិញ្ញវត្ថុ ទទួលប្រាក់បញ្ញើដែលនឹងអាចឲ្យអតិថិជនទទួលបានមូលនិធិភ្លាមៗ (Real Time)។

7. តើសេវា Fast Payment System ប្រើប្រាស់បានជាមួយរូបិយប័ណ្ណណាខ្លះ?

  • អាចផ្ទេរប្រាក់បានតែរូបិយវត្ថុរៀលប៉ុណ្ណោះ ប៉ុន្តែអតិថិជនអាចទូទាត់ប្រាក់ក្រៅពីរូបិយវត្ថុរៀលបាន ដោយធនាគារត្រូវធ្វើការប្តូរប្រាក់តាមអត្រាដែលការិយាល័យរតនពាណិជ្ជកម្ម។
  • គណនីអ្នកទទួលផលអាចទទួលបានទៅតាមប្រភេទ Currency របស់គាត់ ប៉ុន្តែត្រូវគិតតាមអត្រាប្តូរប្រាក់ជាក់ស្តែងរបស់ធនាគារអ្នកទទួលផល។

8. តើត្រូវធ្វើដូចម្តេច ទើបអាចប្រើសេវា Fast Payment System?

ត្រូវអញ្ញើញមកបញ្ជរធនាគារ អេស៊ីលីដា រៀងរាល់ម៉ោងធ្វើការ។

9. តើត្រូវចំណាយរយៈពេលប៉ុន្មាន ទើបប្រាក់ចូលទៅក្នុងគណនីអ្នកទទួល?

រយៈពេលផ្ទេរប្រាក់ចូលគណនីអតិថិជនទទួលផលត្រឹមតែពីរ ទៅបីនាទីប៉ុណ្ណោះ បន្ទាប់ពីអនុម័តក្នុងប្រព័ន្ធរួច។

arrow_back សំណួរ​អតិថិជន
ការិយាល័យ​កណ្តាល
ចុះបញ្ជីក្រោមលេខ: 00003077
អាសយដ្ឋាន:អគារ​លេខ៦១ មហាវិថី​ព្រះមុនីវង្ស សង្កាត់​ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។ មើលផែនទី
ប្រអប់សំបុត្រ:១១៤៩
ទូរស័ព្ទ:០២៣ ៩៩៨ ៧៧៧, ០២៣ ៤៣០ ៩៩៩
ទូរសារ:០២៣ ៤៣០ ៥៥៥
អ៉ីម៉ែល:acledabank@acledabank.com.kh
SWIFT Code:ACLBKHPP

ប្រសិន​បើ​លោក​អ្នក​មាន​ចម្ងល់ ឬ​សំណូម​ពរ​ផ្សេងៗ (បម្រើ​២៤​ម៉ោង)
phone០២៣ ៩៩៤ ៤៤៤, ០១៥ ៩៩៩ ២៣៣
emailinquiry@acledabank.com.kh

សម្រាប់​បណ្តឹង​ត្អូញ​ត្អែរ (បម្រើ​ជូន​ពី​ម៉ោង ៧:៣០ ដល់​ម៉ោង ១៦:៣០ រៀង​រាល់​ថ្ងៃ​ធ្វើការ)
phone០១៥ ៨៨៨ ៦៥៤
emailcmc@acledabank.com.kh

យើង​ខ្ញុំ​សូម​ថ្លែង​អរគុណ​សម្រាប់​ការ​ចំណាយ​ពេល​ដ៏​មាន​តម្លៃ​របស់​លោក​អ្នក ដើម្បី​ផ្តល់​ចំណាត់​ថ្នាក់ និង​យោបល់ ដល់​ធនាគារ អេស៊ីលីដា ។

ព័ត៌មាន​បន្ថែម
អេស៊ីលីដា​យូនីធី​ទាន់​ចិត្ត
អតិថិជន​កំពុង​ប្រើ ១.៤៦២.៤៦៣ នាក់
ទាញយក​ពី App StoreGoogle Play
ផែនទីទំព័រ   ទម្រង់ប្រើជាមួយសេវា   របៀបប្រើសេវាកម្ម   កម្មវិធីគណនា   ព័ត៌មានតាមអ៉ីម៉ែល   លក្ខខណ្ឌសុវត្ថិភាព   កំណត់ចំណាំផ្នែកច្បាប់
ចំនួនអ្នកកំពុងទស្សនា : ៩៨    ចំនួនអ្នកទស្សនាថ្ងៃនេះ : ៣.០៤៩    ចំនួនអ្នកទស្សនាពីម្សិល : ១៩.៨៥២