តួលេខ​ក្នុង​វេបសាយ​របស់​យើង​ខ្ញុំ គឺ​សម្រាប់​បង្ហាញ​ជូន​ជា​ព័ត៌មាន​ប៉ុណ្ណោះ និង​អាច​មាន​ការ​កែ​ប្រែ ។ សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទាក់ទង​សាខា​របស់​យើង​ខ្ញុំ​ដែល​​នៅ​ជិត​លោក​អ្នក ឬ​ក៏​ទាក់ទង​មក​ការិយាល័យ​ទំនាក់ទំនង​អតិថិជន ។
យល់ព្រម
English     ភាសាខ្មែរ
ធនាគារ អេស៊ីលីដា ភីអិលស៊ី
expand_less

 »  ទំនាក់ទំនង  »  សំណួរ​អតិថិជន  »  សេវា​ហិរញ្ញប្បទាន​ពាណិជ្ជកម្ម

សំណួរ​អតិថិជន - សេវា​ហិរញ្ញប្បទាន​ពាណិជ្ជកម្ម

1. ដូចម្តេច​ដែល​ហៅ​ថា​សេវា​ហិរញ្ញប្បទាន​ពាណិជ្ជកម្ម ?

សេវា​ហិរញ្ញប្បទាន​ពាណិជ្ជកម្ម គឺ​ជា​សេវា​មួយ​ប្រភេទ​ដែល​បាន​បង្កើត​ឡើង​ដើម្បី​ឆ្លើយតប និង​គាំទ្រ​លើ​មធ្យោបាយ​ផ្នែក​ហិរញ្ញវត្ថុ ដល់​សកម្មភាព​រីក​លូតលាស់​នៃ​ការ​ធ្វើ​ពាណិជ្ជកម្ម​ទាំង​ក្នុង​ស្រុក និង​ពាណិជ្ជកម្ម​ឆ្លង​ដែន ជា​ពិសេស​គឺ​គាំទ្រ​ដល់​ភាគី​ពាណិជ្ជកម្ម​ដែល​ជា​អ្នក​នាំចេញ​និង​នាំចូល ឱ្យ​ពួកគាត់​បាន​ទទួល​នូវ​ហិរញ្ញប្បទាន​ឬ​ឥណទាន​សមស្រប និង​ការ​ធានា​លើ​ការ​ទូទាត់​ប្រកប​ដោយ​សុវត្ថិភាព និង​ប្រសិទ្ធភាព​ខ្ពស់ ។

វាជាដំណោះស្រាយដ៏ទូលំទូលាយមួយដែលអាចរកបាន សម្រាប់ក្រុមហ៊ុនសាជីវកម្ម ដែលធ្វើពាណិជ្ជកម្មជាមួយគ្នានៅជុំវិញពិភពលោក។ ដំណោះស្រាយទាំងនេះ សំដៅដល់តម្រូវការនៃការកាត់បន្ថយហានិភ័យពាណិជ្ជកម្ម ការទូទាត់ ព័ត៌មាន និងប្រភពហិរញ្ញវត្ថុ។

2. តើ​សេវា​ហិរញ្ញប្បទាន​ពាណិជ្ជកម្ម​របស់​ធនាគារ​អេស៊ីលីដា​មាន​អ្វីខ្លះ ?

សេវា​ហិរញ្ញប្បទាន​ពាណិជ្ជកម្ម​របស់​ធនាគារ​អេស៊ីលីដា​មាន ៖

 • លិខិតធានា (ចេញ/ទទួល)
  • លិខិតធានាលើការដេញថ្លៃ
  • លិខិតធានា លើការអនុវត្តកិច្ចសន្យា
  • លិខិតធានាបុរេប្រទាន
  • លិខិតធានាលើការទូទាត់
  • លិខិតធានាលើការឃាត់ទុកសាច់បា្រក់
  • លិខិតធានាជំនួយ
  • លិខិតធានាហិរញ្ញប្បទាន
  • លិខិតធានាដកទំនិញ
  • ឥណទានសម្រាប់ទូទាត់លិខិតធានា
 • លិខិតឥណទានអចិន្ត្រៃយ៍ (ចេញ/ទទួល)
  • លិខិតឥណទានលើការដេញថ្លៃ
  • លិខិតឥណទានលើការអនុវត្តកិច្ចសន្យា
  • លិខិតឥណទានពាណិជ្ជកម្ម
  • លិខិតឥណទានបុរេប្រទាន
  • លិខិតឥណទានជំនួយ
  • លិខិតឥណទានហិរញ្ញប្បទាន
  • លិខិតឥណទានទូទាត់ដោយផ្ទាល់
 • សេវាប្រមូលទូទាត់លើឯកសារ (នាំចេញ-នាំចូល)
  • ស្នើសុំឲ្យធ្វើការទូទាត់ និង/ឬ ធ្វើស្វីការលើរូបិយាណត្តិ
  • ប្រគល់ឯកសារទំនិញដោយការប្រមូលទូទាត់ និង/ឬ ធ្វើស្វីការលើរូបិយាណត្តិ
  • ប្រគល់ឯកសារទំនិញទៅតាមលក្ខខណ្ឌផ្សេងៗ
  • ឥណទានលើឯកសារនាំចេញ
  • ឥណទាននាំចូល
 • លិខិតឥណទាន (នាំចេញ-នាំចូល)
  • ចេញលិខិតឥណទាន
  • ជូនដំណឹងលិខិតឥណទាន
  • ធានាទូទាត់បន្ថែមលើលិខិតឥណទាន
  • ផ្ទេរលិខិតឥណទាន
  • លិខិតឥណទានធានាបន្ត
  • លិខិតឥណទានបង្វិល
  • លិខិតឥណទានបុរេប្រទាន
  • លិខិតឥណទានក្រោមកញ្ចប់ថវិការបស់ស្ថាប័នថ្នាក់ពិភពលោក
  • អនុប្បទានសិទ្ធិលើផលនៃការទូទាត់ក្រោមលិខិតឥណទាន
  • ឥណទានសម្រាប់ទូទាត់លិខិតឥណទាន
  • ឥណទានមុនដឹកទំនិញ
  • ឥណទានលើឯកសារនាំចេញ

3. តើវិធីសាស្ត្រទូទាត់ប្រភេទណាខ្លះ ដែលនិយមប្រើនៅក្នុងពាណិជ្ជកម្មអន្តរជាតិ?

មានលក្ខខណ្ឌពាណិជ្ជកម្មជាច្រើន ដែលនឹងទទួលបាននូវកម្រិតហានិភ័យលើប្រតិបត្តិការពាណិជ្ជកម្ម ទាំងអ្នកនាំចូល និងអ្នកនាំចេញ។ នៅពេលដែលគេអាចកំណត់នូវកម្រិតហានិភ័យ ដែលពួកគេអាចទទួលយកបាននៅក្នុងកម្រិតណាហើយពួកគេនឹងអាចជ្រើសរើសនូវមធ្យោបាយទូទាត់មួយដ៏ត្រឹមត្រូវ។

ការទូទាត់ភាគច្រើនបានធ្វើប្រតិបត្តិការតាមរយៈធនាគារ ដោយការផ្ទេរប្រាក់ដោយផ្ទាល់ ឬការផ្ទេរប្រាក់ដើម្បីទូទាត់លិខិតឥណទាន (Letter of Credit) ឬ ទូទាត់លើឯកសារ (Documentary Collection)។ ខាងក្រោមគឺជាវិធិសាស្ត្រនៃការទូទាត់ ដែលអ្នកនាំចេញនិងអ្នកនាំចូល និយមប្រើប្រាស់នៅក្នុងពាណិជ្ជកម្មអន្តរជាតិ៖

 • បុរេប្រទាន
 • ទូទាត់ក្រោយពេលទទួលបានទំនិញ
 • ប្រមូលទូទាត់លើឯកសារ
 • លិខិតឥណទាន

4. តើ​អ្វី​ទៅ​ជា​សេវាលិខិត​ឥណទាន?

លិខិតឥណទាន គឺជាកាទទួលខុសត្រូវជាលាយលក្ខណ៍អក្សររបស់ធនាគារមួយ ជំនួសមុខឲ្យអ្នកនាំចូល (អ្នកទិញ) ធានាទូទាត់នូវចំនួនទឹកប្រាក់ជាក់លាក់មួយ ទៅអ្នកនាំចេញ(អ្នកលក់) នៅក្នុងកំឡុងពេលជាក់លាក់មួយ ប្រសិនបើអ្នកនាំចេញបានបង្ហាញឯកសារដែលតម្រូវក្នុងលិខិតឥណទាន និងអនុលោមទៅនឹងលក្ខខណ្ឌនៃលិខិតឥណទាន។

លិខិតឥណទានគឺជាឧបករណ៍មួយប្រភេទ ដែលអាចប្រើប្រាស់បានជាច្រើនរូបភាព និងមានសុវត្ថិភាពខ្ពស់បំផុត សម្រាប់អ្នកវិនិយោគិនអន្តជាតិ។ វាមានអត្ថប្រយោជន៍ជាខ្លាំងនៅពេលដែល ព័ត៌មានឥណទានដែលអាចទុកចិត្តបានរបស់អ្នក នាំចូលពិបាកនឹងទទួលយក ឬលទ្ធភាពរបស់អ្នកនាំចូលមិនអាចទទួលយកបាន តែអ្នកនាំចេញបានផ្តោតសំខាន់ ទៅលើលទ្ធភាពសងរបស់ធនាគារអ្នកនាំចូលជំនួសវិញ (ធនាគារចេញលិខិតឥណទាន)។

ក្រោមប្រតិបត្តិការនៃលិខិតឥណទាន អ្នកនាំចូលក៏អាចការពារខ្លួនគាត់ផ្ទាល់ ដោយកំណត់ឯកសារដែលតម្រូវឲ្យបានច្បាស់លាស់ ដូចជា៖ អញ្ញត្តបត្រ (Bill of Lading) បណ្ណធានារ៉ាប់រង (Insurance Certificate) វិញ្ញាបនបត្រត្រួតពិនិត្យទំនិញ (Inspection Certificate) វិញ្ញាបនបត្រសុខាភិបាល (Health Certificate) ជាដើម។ល។

5. តើមានតម្រូវការអ្វីខ្លះពីអតិថិជន ដើម្បីចេញលិខិតឥណទាន?

 • មានគណនីជាមួយធនាគារ អេស៊ីលីដា ភីអិលស៊ី
 • ជាក្រុមហ៊ុនស្របច្បាប់
 • កិច្ចសន្យាទិញលក់ ឬពង្រាងវិក្កយបត្រ (ប្រសិនបើមាន)
 • ទ្រព្យតម្កល់ធានាសម្រាប់សុវត្ថិភាពចេញលិខិតឥណទាន

6. តើសេវាហិរញ្ញប្បទានពាណិជ្ជកម្មផ្តល់អត្ថប្រយោជន៍អ្វីខ្លះដល់​អតិថិជន និង​សង្គម ?

 • សម្រាប់​អតិថិជន
  • ធានា​បាន​នូវ​ការ​ជឿ​ទុក​ចិត្ត និង​បង្កើត​ទំនាក់​ទំនង​ល្អ​រវាង​ដៃគូ​ពាណិជ្ជកម្ម
  • មាន​សុវត្ថិភាព​ខ្ពស់​លើ​មុខ​ជំនួញ
  • បង្ក​លក្ខណៈ​ងាយស្រួល​ដល់​ការ​អនុវត្ត​កិច្ចសន្យា ប្រកប​ដោយ​ភាព​រលូន
  • មាន​លទ្ធភាព​ពង្រីក​ទីផ្សារ​ទាំង​ក្នុង​និង​ក្រៅ​ប្រទេស
  • កាត់​បន្ថយ​ហានីភ័យ​ពាណិជ្ជកម្ម
  • បង្កើន​ទិន្នផល​ផលិតកម្មឱ្យ​ពេញ​សមត្ថភាព និង​មាន​ការ​ប្រកួត​ប្រជែង
  • បង្កើន​ចំណូល​សម្រាប់​ក្រុម​គ្រួសារ ឬ​ក្រុមហ៊ុន
  • បង្កើន​ទ្រព្យ​របស់​ភាគទុនិក ឬ​អ្នក​ចូល​ហ៊ុន
  • បង្កើន​កេរ្តិ៍​ឈ្មោះ​ល្បីល្បាញ​ដល់​ក្រុម​គ្រួសារ ឬ​ក្រុមហ៊ុន
  • រួម​ចំណែក​អភិវឌ្ឍន៍​សេដ្ឋកិច្ច​របស់​ប្រទេស​ជាតិ
 • សម្រាប់​សង្គម
  • កាត់​បន្ថយ​ជំលោះ​ឬ​បណ្តឹង​ដែល​អាច​កើត​មាន​ជា​យថាហេតុ ក្នុង​ការ​ធ្វើ​ពាណិជ្ជកម្ម
  • បង្កើន​ការ​យល់​ដឹង​អំពី​ការ​ប្រើប្រាស់​សេវាកម្ម​ធនាគារ ដល់​អតិថិជន​និង​សាធារណជន​ទូទៅ
  • ជំរុញឱ្យ​មាន​ការ​វិនិយោគ​ប្រកប​ដោយ​ចីរភាព
  • បង្កើនឱ្យ​មាន​ការងារ​ជូន​ដល់​ប្រជាពលរដ្ឋ
  • បង្កើន​ចំណូល​ជាតិ ដែល​បាន​មក​ពី​គ្រប់​វិស័យ​ដែល​ពាក់ព័ន្ធ
  • បង្ហាញ​ទៅ​កាន់​សហគមន៍​អន្តរជាតិឱ្យ​បាន​ដឹង​ថា ប្រព័ន្ធ​គ្រប់គ្រង​វិស័យ​ហិរញ្ញវត្ថុ​និង​ធនាគារ​ក្នុង​ស្រុក ពិត​ជា​បាន និង​កំពុង​មាន​ភាព​រឹងមាំ
  • បង្ហាញ​ទៅ​កាន់​សហគមន៍​អន្តរជាតិឱ្យ​បាន​ដឹង​ថា ប្រទេស​កម្ពុជា​ជា​ប្រទេស​ដែល​មាន​សុវត្ថិភាព និង​ស្ថិរភាព​រឹងមាំ​ផ្នែក​សេដ្ឋកិច្ច
  • ជំរុញឱ្យ​មាន​កំណើន​កាន់តែ​ខ្លាំង​ឡើង​លើ​វិស័យ​ទំនាក់​ទំនង​ពាណិជ្ជកម្ម​អន្តរជាតិ
  • ជួយ​ជំរុញ​ល្បឿន​នៃ​ការ​លូតលាស់​ខាង​ផ្នែក​សេដ្ឋកិច្ច ។

7. តើវិធីសាស្ត្រទូទាត់នៅក្នុងលិខិតឥណទានមានប៉ុន្មានប្រភេទ?

 • ការទូទាត់ប្រភេទ Sight Payment
 • ការទូទាត់ប្រភេទ Differed Payment
 • ការទូទាត់ប្រភេទ Acceptance
 • ការទូទាត់ប្រភេទ Negotiation

8. អ្វីទៅជាសេវាលិខិតធានា?

សេវាលិខិតធានា ជាប្រភេទផលិតផលរបស់ធនាគារ អេស៊ីលីដា ភីអិលស៊ី ដែលត្រូវបានរៀបចំឡើងដើម្បីបង្កើនតម្លាភាព ក្នុងការបំពេញតាមកាតព្វកិច្ចនៃកិច្ចសន្យារវាងដៃគូពាណិជ្ជកម្ម ដោយអនុលោមតាមច្បាប់អន្តរជាតិ ដែលដាក់ឲ្យអនុវត្តលើសេវាលិខិតធានា និងច្បាប់ជាតិស្តីពីប្រតិបត្តិការដែលមានកិច្ចធានា។

លិខិតធានា គឺជាកាតព្វកិច្ចគាំទ្រធានាសងជួស ឬធានាសងជំនួស ដែលត្រូវបានធ្វើឡើងជាលាយលក្ខណ៍អក្សរដោយធនាគារ អេស៊ីលីដា ភីអិលស៊ី ថានឹងទូទាត់ជាសំណងជួស ក្នុងចំនួនទឹកប្រាក់ជាក់លាក់មួយ ដែលបានអះអាងក្នុងលិខិតធានាទៅឲ្យអ្នកទទួលផល នៅពេលដែលអ្នកទទួលផលបានបង្ហាញឯកសារទាមទារសំណងបានត្រឹមត្រូវ។

9. តើអ្វីទៅជាទ្រព្យតម្កល់ធានាសុវត្ថិភាពចេញលិខិតឥណទាន?

 • មានទឹកប្រាក់គ្រប់គ្រាន់នៅក្នុងគណនី
 • បញ្ញើសន្សំមានកាលកំណត់
 • ដី អគារ ធានារ៉ាប់រងឥណទាន លិខិតធានា ជាដើម...។ល។
arrow_back សំណួរ​អតិថិជន
ការិយាល័យ​កណ្តាល
ចុះបញ្ជីក្រោមលេខ: 00003077
អាសយដ្ឋាន:អគារ​លេខ៦១ មហាវិថី​ព្រះមុនីវង្ស សង្កាត់​ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។ មើលផែនទី
ប្រអប់សំបុត្រ:១១៤៩
ទូរស័ព្ទ:០២៣ ៩៩៨ ៧៧៧, ០២៣ ៤៣០ ៩៩៩
ទូរសារ:០២៣ ៤៣០ ៥៥៥
អ៉ីម៉ែល:acledabank@acledabank.com.kh
SWIFT Code:ACLBKHPP

ប្រសិន​បើ​លោក​អ្នក​មាន​ចម្ងល់ ឬ​សំណូម​ពរ​ផ្សេងៗ (បម្រើ​២៤​ម៉ោង)
phone០២៣ ៩៩៤ ៤៤៤, ០១៥ ៩៩៩ ២៣៣
emailinquiry@acledabank.com.kh

សម្រាប់​បណ្តឹង​ត្អូញ​ត្អែរ (បម្រើ​ជូន​ពី​ម៉ោង ៧:៣០ ដល់​ម៉ោង ១៦:៣០ រៀង​រាល់​ថ្ងៃ​ធ្វើការ)
phone០១៥ ៨៨៨ ៦៥៤
emailcmc@acledabank.com.kh

យើង​ខ្ញុំ​សូម​ថ្លែង​អរគុណ​សម្រាប់​ការ​ចំណាយ​ពេល​ដ៏​មាន​តម្លៃ​របស់​លោក​អ្នក ដើម្បី​ផ្តល់​ចំណាត់​ថ្នាក់ និង​យោបល់ ដល់​ធនាគារ អេស៊ីលីដា ។

ព័ត៌មាន​បន្ថែម
អេស៊ីលីដា​យូនីធី​ទាន់​ចិត្ត
អតិថិជន​កំពុង​ប្រើ ១.៤៦២.៤៦៣ នាក់
ទាញយក​ពី App StoreGoogle Play
ផែនទីទំព័រ   ទម្រង់ប្រើជាមួយសេវា   របៀបប្រើសេវាកម្ម   កម្មវិធីគណនា   ព័ត៌មានតាមអ៉ីម៉ែល   លក្ខខណ្ឌសុវត្ថិភាព   កំណត់ចំណាំផ្នែកច្បាប់
ចំនួនអ្នកកំពុងទស្សនា : ៨៩    ចំនួនអ្នកទស្សនាថ្ងៃនេះ : ៣.១០២    ចំនួនអ្នកទស្សនាពីម្សិល : ១៩.៨៥២