តួលេខ​ក្នុង​វេបសាយ​របស់​យើង​ខ្ញុំ គឺ​សម្រាប់​បង្ហាញ​ជូន​ជា​ព័ត៌មាន​ប៉ុណ្ណោះ និង​អាច​មាន​ការ​កែ​ប្រែ ។ សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទាក់ទង​សាខា​របស់​យើង​ខ្ញុំ​ដែល​​នៅ​ជិត​លោក​អ្នក ឬ​ក៏​ទាក់ទង​មក​ការិយាល័យ​ទំនាក់ទំនង​អតិថិជន ។
យល់ព្រម
English     ភាសាខ្មែរ
ធនាគារ អេស៊ីលីដា ភីអិលស៊ី
expand_less

បណ្ឌិត អ៉ិន ចាន់នី, អភិបាល

គណៈ​កម្មាធិការ​ក្រុមប្រឹក្សា​ភិបាល ៖ គណៈកម្មាធិការ​គ្រប់គ្រង​ទ្រព្យសកម្ម និងអកម្ម

ជន​ជាតិ​ខ្មែរ កើត​ក្នុង​ខែ​មិថុនា ឆ្នាំ១៩៦០ ។ បណ្ឌិត អ៉ិន ចាន់នី ជា​ប្រធាន​នាយក​ប្រតិបត្តិ របស់​ធនាគារ អេស៊ីលីដា ភីអិលស៊ី ចាប់​តាំង​ពីធនាគារ​បាន​បង្កើត​ឡើង​នៅ​ក្នុង​ឆ្នាំ​២០០០ ។ លោកបណិ្ឌត​បានចូលរួម​ក្នុង​ក្រុមប្រឹក្សាភិបាល​របស់​ធនាគារ អេស៊ីលីដា ភីអិលស៊ី ​នៅ​ខែកញ្ញា ឆ្នាំ​២០១៤ ។ បណ្ឌិត អ៉ិន ចាន់នី ជា​សហស្ថាបនិក​របស់​សមាគម​ទីភ្នាក់ងារ​អភិវឌ្ឍ​ន៍​សេដ្ឋកិច្ច​កម្ពុជា (​អេស៊ីលីដា) តាំង​ពីខែ​មករា ឆ្នាំ១៩៩៣ ។ ក្នុង​តួនាទីជាប្រធាន​នាយក​ប្រតិបត្តិ លោក​បណ្ឌិត​ជា​អ្នកដឹក​នាំគណៈកម្មាធិការ​ប្រតិបត្តិ ទទួល​ខុស​ត្រូវ​រៀបចំ​ផែនការ​យុទ្ធសាស្ត្រ​រួម និង​ដំណើរ​ការងារ​អាជីវកម្មប្រចាំថ្ងៃ​របស់​ធនាគារ អេស៊ីលីដា ភីអិលស៊ី ព្រម​ទាំង​ប្រតិបត្តិផែនការ​អាជីវកម្ម ។ លោកបណ្ឌិត​ទទួល​ខុស​ត្រូវ​ផ្ទាល់​ចំពោះ​ក្រុម​ប្រឹក្សា​ភិបាល ។

ទំនួល​ខុស​ត្រូវ​ផ្សេងទៀត​របស់​លោក​បណ្ឌិត រួម​មាន ជាប្រធាន​ក្រុមប្រឹក្សាភិបាល​ធនាគារ អេស៊ីលីដា ឡាវ និង​ស្ថាប័ន​មីក្រូ​ហិរញ្ញវត្ថុ អេស៊ីលីដា មីយ៉ាន់ម៉ា ព្រមទាំង​ជា​តំណាង​ភាគទុនិក​របស់​ធនាគារ អេស៊ីលីដា ឡាវ, អេស៊ីលីដា ស៊ីឃ្យួរឹធី ភីអិលស៊ី, វិទ្យាស្ថាន ពាណិជ្ជសាស្ត្រ អេស៊ី​លីដា, និង​ស្ថាប័ន​មីក្រូហិរញ្ញវត្ថុ អេស៊ីលីដា មីយ៉ាន់ម៉ា ។ លោក​បណ្ឌិត​ក៏​ជា​ប្រធាន​ក្រុម​ប្រឹក្សាភិបាល​របស់​អេស៊ីលីដា ហ្វាយណាន់ហ្សល់ ត្រាស់ ។

បណ្ឌិត អ៉ិន ចាន់នី ជា​សមាជិក​ក្រុមប្រឹក្សាភិបាល​របស់ Entrepreneurship Development Fund (EDF) ជា​បរធន​បាល​កិច្ច​បង្កើត​ដោយ​រាជរដ្ឋាភិបាល​កម្ពុជា ។ លោក​បណ្ឌិត​ក៏​ជា​ប្រធាន​សមាគម​ធនាគារ​នៅ​កម្ពុជា ។ លោក​បណ្ឌិត​ជា​អ្នក​តំណាង​របស់​ធនាគារ អេស៊ីលីដា ភីអិលស៊ី ដែល​ជា​សមាជិក​របស់​វេទិកា​សេដ្ឋកិច្ច​ពិភព​លោក ។

នៅ​ក្នុង​ឆ្នាំ១៩៩៨ លោក​បាន​បញ្ចប់​វគ្គ​គ្រប់​គ្រង​ស្តីពី​ស្ថាប័ន​ហិរញ្ញវត្ថុ​សម្រាប់​អភិវឌ្ឍន៍​សហគ្រាស​ឯកជន (FIPED) ពី​សាកល​វិទ្យាល័យ Harvard សហរដ្ឋ​អាមេរិក ។ លោក​បាន​បញ្ចប់ការសិក្សា​ថ្នាក់បណ្ឌិត ផ្នែក​គ្រប់គ្រង​អាជីវកម្ម និង​បាន​បញ្ចប់​ការសិក្សា​​ពី​វិទ្យាស្ថាន​អូស្ត្រាលី​​សម្រាប់​អភិបាល​ក្រុមហ៊ុន (GAICD) ។

arrow_back ថយក្រោយ

ប្រសិន​បើ​លោក​អ្នក​មាន​ចម្ងល់ ឬ​សំណូម​ពរ​ផ្សេងៗ (បម្រើ​២៤​ម៉ោង)
phone០២៣ ៩៩៤ ៤៤៤, ០១៥ ៩៩៩ ២៣៣
emailinquiry@acledabank.com.kh

ព័ត៌មាន​បន្ថែម
អេស៊ីលីដា​យូនីធី​ទាន់​ចិត្ត
អតិថិជន​កំពុង​ប្រើ ១.៦១០.៥៩៤ នាក់
ទាញយក​ពី App StoreGoogle Play
ផែនទីទំព័រ   ទម្រង់ប្រើជាមួយសេវា   របៀបប្រើសេវាកម្ម   កម្មវិធីគណនា   ព័ត៌មានតាមអ៉ីម៉ែល   លក្ខខណ្ឌសុវត្ថិភាព   កំណត់ចំណាំផ្នែកច្បាប់
ចំនួនអ្នកកំពុងទស្សនា : ៣៣៦    ចំនួនអ្នកទស្សនាថ្ងៃនេះ : ២២.៨៩៥    ចំនួនអ្នកទស្សនាពីម្សិល : ១១៩.៦១០