homenavigate_nextព័ត៌មានអំពីធនាគារnavigate_nextហេតុការណ៍ និងតួលេខnavigate_nextអភិបាលកិច្ចសាជីវកម្ម
អភិបាលកិច្ចសាជីវកម្ម
ធនាគារ អេស៊ីលីដា ភីអិលស៊ី ទទួលស្គាល់នូវលក្ខណៈដ៏សំខាន់នៃអភិបាលកិច្ចសាជីវកម្ម ដើម្បីគាំទ្រពីស្ថិរភាពនៃការរីកចម្រើនរបស់ធនាគារបង្កើនប្រសិទ្ធភាពការងារ និងប្រាក់ចំណេញ បង្កើន តម្លៃរបស់ភាគទុនិក និងជំនឿទុកចិត្តដល់ភាគទុនិក អតិថិជន បុគ្គលិក ព្រមទាំងសាធារណជនទូទៅ ។ ក្រុមប្រឹក្សាភិបាលគាំទ្រ និងលើកទឹកចិត្តឱ្យអនុវត្តគោលនយោបាយអភិបាលកិច្ចសាជីវកម្ម រួមទាំងក្រមសីលធម៌ ។
កិច្ចប្រជុំភាគទុនិក
ធនាគារ អេស៊ីលីដា ភីអិលស៊ី បើកកិច្ចប្រជុំប្រចាំឆ្នាំរបស់ភាគទុនិក ដោយអនុលោមទៅតាមច្បាប់ លក្ខន្តិកៈ និងបទប្បញ្ញត្តិផ្សេងៗដែលទាក់ទង ។ ក្នុងឆ្នាំ២០១៩ កិច្ចប្រជុំប្រចាំឆ្នាំរបស់ភាគទុនិកបានប្រព្រឹត្តិទៅនៅការិយាល័យកណ្តាលរបស់ធនាគារ អេស៊ីលីដា ភីអិលស៊ី នាថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៩ និងកិច្ចប្រជុំវិសាមញ្ញរបស់ភាគទុនិកមួយទៀតនៅថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៩ នៅការិយាល័យកណ្តាលរបស់ធនាគារ អេស៊ីលីដា ភីអិលស៊ី និងបានប្រជុំសម្រេចតាមអ៊ីម៉ែល ចំនួន៤ដងបន្ថែមទៀតនៅក្នុងឆ្នាំនោះ ។ ធនាគារបានប្រតិបត្តិដូចខាងក្រោម ៖
មុនបើកកិច្ចប្រជុំ
ធនាគារបានរៀបចំឯកសារមួយចំនួន ជាភាសាអង់គ្លេស និងបានផ្ញើជូនភាគទុនិកទាំងអស់ មុនពេលបើកកិច្ចប្រជុំ ។ ឯកសារទាំងនោះមានដូចជា ៖ កំណត់សម្គាល់ក្នុងកិច្ចប្រជុំ របៀបវារៈលម្អិត តួរលេខសំខាន់ៗ សេចក្តីសម្រេច និងអនុសាសន៍របស់ក្រុមប្រឹក្សាភិបាល ឯកសារគាំទ្រ របាយការណ៍ប្រចាំឆ្នាំ២០១៨ និងរបាយការណ៍ហិរញ្ញវត្ថុរបស់សវនករខាងក្រៅ ។
អំឡុងពេលប្រជុំ
កិច្ចប្រជុំភាគទុនិកប្រចាំឆ្នាំ២០១៩ បានដឹកនាំដោយប្រធានក្រុមប្រឹក្សាភិបាល ។ ភាគទុនិកទាំងអស់មានឱកាសគ្រប់គ្រាន់ដើម្បីសាកសួរ និងផ្តល់អនុសាសន៍ព្រមទាំងអាចស្នើសុំពន្យល់ ឬបញ្ជាក់ផ្សេងៗពីប្រធានក្រុមប្រឹក្សាភិបាល និងថ្នាក់គ្រប់គ្រង ។ កំណត់ហេតុប្រជុំ និងមតិអនុម័ត ត្រូវបានកត់ត្រាដោយលេខាធិការរបស់ធនាគារ ។
ចំណុចចម្បងៗដែលបានអនុម័ត ក្នុងឆ្នាំ២០១៩ មាន ៖
- អនុម័តក្នុងការចុះបញ្ចីលក់មូលបត្រកម្មសិទ្ធិលើកដំបូងជាសាធារណៈ និងមូលបត្រកម្មសិទិ្ធដែលមានស្រាប់ រហូតដល់ ២០% នៃភាគហ៊ុនសរុបរបស់ធនាគារ នៅលើផ្សារមូលបត្រកម្ពុជា។ នៅជំហ៊ានដំបូងមានចំនួន ២% នៃភាគហ៊ុនសរុបរបស់ធនាគារ និងជំហ៊ានទី២ អាស្រ័យលើការសម្រេចិត្តរបស់ភាគហ៊ុនិក។
- អនុម័តការតម្លៃទាបបំផុត និងខ្ពស់បំផុតនៃមូលបត្រកម្មសិទ្ធិជាសាធារណៈ។
- អនុម័តរបាយការណ៍ហិរញ្ញវត្ថុរួម និងដាច់ដោយឡែក ព្រមទាំងលិខិតថ្នាក់គ្រប់គ្រង សម្រាប់ដំណាច់ឆ្នាំ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨ ដែលបានធ្វើសវនកម្មដោយក្រុមហ៊ុន PwC។
- អនុម័តការបែងចែកភាគលាភសម្រាប់ឆ្នាំ២០១៨ នៃប្រាក់ចំណេញក្រោយដកពន្ធ និងផ្ទេរប្រាក់ចំណេញក្រោយដកពន្ធដែលនៅសល់ទៅជាទុនបម្រុងរបស់ធនាគារ។
- អនុម័តរបាយការណ៍ហិរញ្ញវត្ថុរួម និងដាច់ដោយឡែក ព្រមទាំងលិខិតថ្នាក់គ្រប់គ្រង សម្រាប់ត្រីមាសទី១ ទី២ និងទី៣ ឆ្នាំ២០១៩។
- អនុម័តបង្កើនដើមទុន របស់ធនាគារ អេស៊ីលីដា ភីអិលស៊ី និងក្រុមហ៊ុនបុត្រសម្ព័ន្ធ។
- អនុម័តលើការទទួលស្គាល់អ្នកតំណាងក្រុមប្រឹក្សាភិបាល និងភាគហ៊ុនិក។
- អនុម័តលើវិសោធនកម្មរបស់អនុស្សរណៈ និងលក្ខន្តិកៈ និងកិច្ចព្រមព្រៀងភាគទុនិក។
- អនុម័តលើរបាយការណ៍ប្រចាំឆ្នាំ២០១៨ របស់ធនាគារ និងក្រុមហ៊ុនបុត្រសម្ព័ន្ធ។
- អនុម័តលើគោលនយោបាយភាគលាភដែលបានកែសម្រួលថ្មី។
- អនុម័តលើការរំលាយ អេស៊ីលីដា ប្រូភើធី អិលធីឌី។
បន្ទាប់ពីប្រជុំ
កំណត់ហេតុកិច្ចប្រជុំភាគទុនិកប្រចាំឆ្នាំ២០១៩ ត្រូវបានផ្ញើជូនគ្រប់ភាគទុនិកទាំងអស់ ដើម្បីជ្រាបជាព័ត៌មាន និងសម្រាប់កិច្ចប្រជុំបន្ទាប់ ។
ភាគទុនិក
ភាគទុនិក គឺជាម្ចាស់របស់ធនាគារ ។ ភាគទុនិកមានសិទ្ធិអនុម័តលើយុទ្ធសាស្ត្រនានា ប៉ុន្តែភាគទុនិកពុំមានសិទ្ធិអំណាចគ្រប់គ្រងផ្ទាល់លើការងារទាំងអស់នេះទេ ទោះបីយ៉ាងណាក៏ដោយ ភាគទុនិកអាចផ្ទេរការទទួលបន្ទុកទាំងនេះទៅឱ្យក្រុមប្រឹក្សាភិបាល តាមរយៈអនុស្សរណៈ និងលក្ខន្តិកៈរបស់ធនាគារ ។
សូមចុចទីនេះ សម្រាប់ព័ត៍មានបន្ថែមរបស់ភាគទុនិក ធនាគារ អេស៊ីលីដា ភីអិលស៊ី