homenavigate_nextព័ត៌មានអំពីធនាគារnavigate_nextហេតុការណ៍ និងតួលេខnavigate_nextសវនករផ្ទៃក្នុង
សវនករផ្ទៃក្នុង

លោកស្រី គឹម សុធាវី គណៈប្រធាននាយិកាប្រតិបត្តិសវនកម្មផ្ទៃក្នុង
ជនជាតិខ្មែរ កើតក្នុងខែតុលា ឆ្នាំ១៩៦៥ ។ លោកស្រីបានចូលបម្រើការជាមួយអេស៊ីលីដា ចាប់តាំងពីខែកញ្ញា ឆ្នាំ១៩៩៤ ។ ក្នុងមុខតំណែងជាគណៈប្រធាននាយិកាប្រតិបត្តិសវនកម្មផ្ទៃក្នុង លោកស្រីទទួលបន្ទុកគ្រប់គ្រងផែនការយុទ្ធសាស្ត្រ និងសវនកម្មផ្ទៃក្នុងប្រចាំថ្ងៃរបស់ធនាគារ ព្រមទាំងប្រតិបត្តិផែនការសវនកម្មផ្ទៃក្នុង ។ ដើម្បីធានាឱ្យបានឯករាជ្យភាពនៃមុខងារជាសវនកម្មផ្ទៃក្នុង លោកស្រីជាអ្នករាយការណ៍ផ្ទាល់ទៅគណៈកម្មាធិការសវនកម្ម និងសម្របសម្រួលកិច្ចការច្បាប់នៃក្រុមប្រឹក្សាភិបាល ។ លោកស្រីត្រូវបានអញ្ជើញឱ្យចូលរួមនៅក្នុងកិច្ចប្រជុំរបស់គណៈកម្មាធិការសវនកម្ម និងសម្របសម្រួលកិច្ចការច្បាប់ជាញឹកញាប់ ដើម្បីផ្តល់ព័ត៌មាននិងពន្យល់ពីបញ្ហានានាទាក់ទងនឹងវិសាលភាព និងគោលបំណងរបស់គណៈកម្មាធិការ ។
លោកស្រីគ្រប់គ្រង និងដឹកនាំក្រុមសវនកម្មផ្ទៃក្នុង ដែលមាន ២នាយកដ្ឋាន និង ៤ការិយាល័យ ដូចជា ៖
- នាយកដ្ឋានអភិវឌ្ឍន៍សវនកម្មផ្ទៃក្នុង
- នាយកដ្ឋានសវនកម្មសន្តិសុខពត៌មានវិទ្យា
- ការិយាល័យរបាយការណ៍សវនកម្ម
- ការិយាល័យសវនកម្មឥណទាន
- ការិយាល័យសវនកម្មហិរញ្ញវត្ថុ
- ការិយាល័យសវនកម្មប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម
លោកស្រីទទួលបានអនុបណ្ឌិតផ្នែកធនាគារ និងហិរញ្ញវត្ថុ ព្រមទាំងបានបញ្ចប់ការសិក្សាពីវិទ្យាស្ថានអូស្ត្រាលីសម្រាប់អភិបាលក្រុមហ៊ុន (GAICD) ។