តួលេខ​ក្នុង​វេបសាយ​របស់​យើង​ខ្ញុំ គឺ​សម្រាប់​បង្ហាញ​ជូន​ជា​ព័ត៌មាន​ប៉ុណ្ណោះ និង​អាច​មាន​ការ​កែ​ប្រែ ។ សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទាក់ទង​សាខា​របស់​យើង​ខ្ញុំ​ដែល​​នៅ​ជិត​លោក​អ្នក ឬ​ក៏​ទាក់ទង​មក​ការិយាល័យ​ទំនាក់ទំនង​អតិថិជន ។
យល់ព្រម
English     ភាសាខ្មែរ
ធនាគារ អេស៊ីលីដា ភីអិលស៊ី
expand_less

លោកស្រី ម៉ារ អមរា
អនុប្រធាន​នាយក​ប្រតិបត្តិ និង​ជា​គណៈប្រធាន​នាយិកា​ប្រតិបត្តិ​ហិរញ្ញវត្ថុ

ជនជាតិ​ខ្មែរ កើត​ក្នុង​ខែ​កញ្ញា ឆ្នាំ១៩៦៧ និង​បាន​បម្រើការ​នៅ​អេស៊ីលីដា ចាប់​តាំង​ពី​ខែមិថុនា ឆ្នាំ១៩៩៣ ។ ក្នុង​មុខ​តំណែង​ជា​អនុប្រធាន​នាយក​ប្រតិបត្តិ និង​ជា​គណៈ​ប្រធាន​នាយិកា​ប្រតិបត្តិ​ហិរញ្ញវត្ថុ លោក​ស្រី​ក៏​ជា​សមាជិកា​គណៈកម្មាធិការ​ប្រតិបត្តិ ទទួល​បន្ទុក​គ្រប់គ្រង​ផែនការ​យុទ្ធសាស្ត្រ និង​ប្រតិបត្តិការ​អាជីវកម្ម​ប្រចាំ​ថ្ងៃ​របស់​ធនាគារ ព្រមទាំង​ប្រតិបត្តិ​ផែនការ​អាជីវកម្ម ។ លោកស្រី​ជា​ប្រធាន​គណៈកម្មាធិការ Implementation & Conversion of IFRS (International Financial Reporting Standards), ជាប្រធាន​គណៈកម្មាធិការ​ស្វ័យប្រវត្តិកម្ម និង​ការធ្វើទំនើបកម្ម, ជាសមាជិកា​គណៈកម្មាធិការ​កំណត់ថៃ្ល​លើ​ផលិតផល និង​សេវាកម្ម, និង​គណៈកម្មាធិការ​ឥណទាន​នៃ​ថ្នាក់គ្រប់គ្រង ។ លោកស្រី​ក៏ជា​អ្នកដឹកនាំ​ការងារ Basel Team ផងដែរ ។ លោកស្រី​គ្រប់គ្រងលើ​នាយកដ្ឋាន​ហិរញ្ញវត្ថុ, នាយកដ្ឋាន​រៀបចំ និង​ត្រួត​ពិនិត្យ​ផែនការ​ថវិកា, នាយកដ្ឋាន​វិនិយោគ​សាធារណៈ, និង ការិយាល័យ​គណនេយ្យ​គ្រប់គ្រង ។ លោកស្រី​ទទួលខុសត្រូវ​ផ្ទាល់ចំពោះ​ប្រធាននាយកប្រតិបត្តិ ។

ទំនួលខុសត្រូវ​ផ្សេងទៀត​របស់​លោកស្រី​រួមមាន ៖ ជាប្រធាន​ក្រុមប្រឹក្សាភិបាល អេស៊ីលីដា ស៊ីឃ្យួរឹធី ភីអិលស៊ី និង​ជា​អនុ​ប្រធាន​នៃ​អេស៊ីលីដា ហ្វាយណាន់ហ្សល ត្រាស់ ។

លោកស្រី​បាន​បញ្ចប់​វគ្គសិក្សា​ស្តីពី​អភិបាល​ក្រុម​ហ៊ុន ពីវិទ្យាស្ថាន​អូស្ត្រាលី​សម្រាប់អភិបាល​ក្រុម​ហ៊ុន (GAICD) ក្នុង​ឆ្នាំ​២០១៨ និង​បានទទួលបរិញ្ញាបត្រ​ជាន់ខ្ពស់ ផ្នែក​គ្រប់គ្រង​អាជីវកម្ម ជំនាញហិរញ្ញវត្ថុ​នៅ​សាកលវិទ្យាល័យ​ជាតិគ្រប់គ្រង​ក្នុង​រាជធានីភ្នំពេញ ក្នុង​ឆ្នាំ​២០០៦ និង​បានបញ្ចប់បរិញ្ញាបត្រ​​ពាណិជ្ជសាស្ត្រ ជំនាញ​គ្រប់គ្រង ក្នុង​ឆ្នាំ​២០០៣ ។ ក្រៅ​ពីនោះ​នៅមាន​វគ្គសិក្សា​ជាច្រើន ដូចជា គណនេយ្យ​គ្រប់​គ្រង គណនេយ្យ​ហិរញ្ញវត្ថុ និង​សវនកម្ម ជាដើម នៅ​សាកលវិទ្យាល័យ Regent ពីឆ្នាំ​១៩៩៦ ដល់ឆ្នាំ​១៩៩៨ នៅក្នុង​រាជធានី​ភ្នំពេញ ។

arrow_back ថយក្រោយ

ប្រសិន​បើ​លោក​អ្នក​មាន​ចម្ងល់ ឬ​សំណូម​ពរ​ផ្សេងៗ (បម្រើ​២៤​ម៉ោង)
phone០២៣ ៩៩៤ ៤៤៤, ០១៥ ៩៩៩ ២៣៣
emailinquiry@acledabank.com.kh

ព័ត៌មាន​បន្ថែម
អេស៊ីលីដា​យូនីធី​ទាន់​ចិត្ត
អតិថិជន​កំពុង​ប្រើ ១.៦០៨.៧៥៣ នាក់
ទាញយក​ពី App StoreGoogle Play
ផែនទីទំព័រ   ទម្រង់ប្រើជាមួយសេវា   របៀបប្រើសេវាកម្ម   កម្មវិធីគណនា   ព័ត៌មានតាមអ៉ីម៉ែល   លក្ខខណ្ឌសុវត្ថិភាព   កំណត់ចំណាំផ្នែកច្បាប់
ចំនួនអ្នកកំពុងទស្សនា : ៨៤៦    ចំនួនអ្នកទស្សនាថ្ងៃនេះ : ១៦.០២៩    ចំនួនអ្នកទស្សនាពីម្សិល : ៣៥.២៦៥