តួលេខ​ក្នុង​វេបសាយ​របស់​យើង​ខ្ញុំ គឺ​សម្រាប់​បង្ហាញ​ជូន​ជា​ព័ត៌មាន​ប៉ុណ្ណោះ និង​អាច​មាន​ការ​កែ​ប្រែ ។ សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទាក់ទង​សាខា​របស់​យើង​ខ្ញុំ​ដែល​​នៅ​ជិត​លោក​អ្នក ឬ​ក៏​ទាក់ទង​មក​ការិយាល័យ​ទំនាក់ទំនង​អតិថិជន ។
យល់ព្រម
English     ភាសាខ្មែរ
ធនាគារ អេស៊ីលីដា ភីអិលស៊ី
expand_less

បណ្ឌិត សូ ផនណារី
អនុប្រធាន​នាយក​ប្រតិបត្តិ និង​ជា​គណៈប្រធាន​នាយិកា​ប្រតិបត្តិ​ប្រតិបត្តិការ

ជន​ជាតិខ្មែរ កើត​ក្នុង​ខែ​វិច្ឆិកា ឆ្នាំ១៩៦៣ ។ លោក​ស្រី​បណ្ឌិត​បាន​ចូល​បម្រើការ​នៅ​អេស៊ីលីដា ចាប់តាំងពីថ្ងៃ​ទី១៨ ខែ​សីហា ឆ្នាំ១៩៩៣ ។

ក្នុង​មុខ​តំណែង​ជា​ អនុប្រ​ធាន​នា​យក​ប្រតិបត្តិ និង​ជា​គណៈ​ប្រធាន​នាយិកា​ប្រតិបត្តិ​ប្រតិបត្តិការ លោក​ស្រី​បណ្ឌិត​ក៏​ជា​សមាជិកា​គណៈកម្មាធិការ​ប្រតិបត្តិ ទទួល​បន្ទុក​ដឹកនាំ​លើ​ប្រតិបត្តិការ​របស់​ធនាគារ និង​គ្រប់គ្រង​នាយកដ្ឋាន​ប្រតិបត្តិការ, នាយកដ្ឋាន​ទីផ្សារ, នាយក​ដ្ឋាន​អភិវឌ្ឍន៍​ផលិតផល, នាយក​ដ្ឋាន​សេវា​ឥណទាន, នាយកដ្ឋាន​សេវា​ហិរញ្ញវត្ថុ, និង​ការិយាល័យ​ហិរញ្ញប្បទាន​ពាណិជ្ជកម្ម ។ លោក​ស្រីបណ្ឌិត​ទទួល​បន្ទុក​គ្រប់គ្រង​ផែនការ​យុទ្ធសាស្ត្រ និង​ប្រតិបត្តិការ​អាជីវកម្មប្រចាំថ្ងៃ​របស់ធនាគារ ដោយ​អភិវឌ្ឍន៍ និង​ស្រាវ​ជ្រាវ​សេវា​ថ្មីៗ​របស់​ធនាគារ ព្រម​ទាំង​ធ្វើ​ផែនការ​និង​​អនុវត្ត​កំណើន​នៃ​ការ​លក់ ។ លោក​​ស្រី​បណ្ឌិត​ទទួល​ខុស​ត្រូវ​ទៅ​លើ​ការ​ដឹក​នាំ ត្រួត​ពិនិត្យ និង​វាយ​​តម្លៃ​លើ​ប្រតិបត្តិការ​អាជីវកម្ម​ប្រចាំ​ថ្ងៃ​របស់​ធនាគារ ។

លោក​ស្រី​បណ្ឌិត​ជា​ប្រធាន​គណៈកម្មាធិការ​គ្រប់​គ្រង​ផលប័ត្រ សមាជិកា​គណៈកម្មាធិការ​គ្រប់​គ្រង​ទ្រព្យសកម្ម និងអកម្ម គណៈ​កម្មាធិការ​កំណត់​ថ្លៃ​​ផលិត​ផល និង​សេវា​កម្ម និង​គណៈ​កម្មាធិការ​ឥណទាន​នៃ​ថ្នាក់​គ្រប់​គ្រង ។

លោក​ស្រីបណ្ឌិតទទួល​ខុស​ត្រូវ​ចំពោះ​ប្រធាន​នាយក​ប្រតិបត្តិ ។

លោកស្រីបាន​បញ្ចប់ថ្នាក់​បណ្ឌិត ផ្នែក​គ្រប់គ្រង​ធុរកិច្ច និង​បាន​បញ្ចប់​ការសិក្សា​​ពី​វិទ្យាស្ថាន​អូស្ត្រាលី​​សម្រាប់​អភិបាល​ក្រុមហ៊ុន (GAICD) ។

arrow_back ថយក្រោយ

ប្រសិន​បើ​លោក​អ្នក​មាន​ចម្ងល់ ឬ​សំណូម​ពរ​ផ្សេងៗ (បម្រើ​២៤​ម៉ោង)
phone០២៣ ៩៩៤ ៤៤៤, ០១៥ ៩៩៩ ២៣៣
emailinquiry@acledabank.com.kh

ព័ត៌មាន​បន្ថែម
អេស៊ីលីដា​យូនីធី​ទាន់​ចិត្ត
អតិថិជន​កំពុង​ប្រើ ១.៦០៥.៦៧៤ នាក់
ទាញយក​ពី App StoreGoogle Play
ផែនទីទំព័រ   ទម្រង់ប្រើជាមួយសេវា   របៀបប្រើសេវាកម្ម   កម្មវិធីគណនា   ព័ត៌មានតាមអ៉ីម៉ែល   លក្ខខណ្ឌសុវត្ថិភាព   កំណត់ចំណាំផ្នែកច្បាប់
ចំនួនអ្នកកំពុងទស្សនា : ១៦១    ចំនួនអ្នកទស្សនាថ្ងៃនេះ : ១៤.៤២៨    ចំនួនអ្នកទស្សនាពីម្សិល : ១៩.៤០៣