www.acledabank.com.kh

homenavigate_nextព័ត៌មាន​អំពី​ធនាគារnavigate_nextហេតុការណ៍ និង​តួលេខnavigate_nextសេចក្តី​សង្ខេប

សេចក្តី​សង្ខេប

ធនាគារ អេស៊ីលីដា ភីអិលស៊ី ជា​ក្រុមហ៊ុន​មហាជន​ទទួល​ខុស​ត្រូវ​មាន​កម្រិត ដែល​បាន​បង្កើត​ឡើង តាម​ប្រព័ន្ធ​ច្បាប់​គ្រឹះស្ថាន​ធនាគារ និង​ហិរញ្ញវត្ថុ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ។ ធនាគារ អេស៊ីលីដា បាន​ចាប់​បដិសន្ឋិ​ឡើង​នៅ​ក្នុង​ខែ​មករា ឆ្នាំ​១៩៩៣ ក្នុង​នាម​ជា​អង្គការ​ក្រៅ​រដ្ឋាភិបាល​មួយ ដែល​មាន​ទិស​ដៅ​អភិវឌ្ឍន៍​មុខ​របរ​ខ្នាត​តូច​បំផុត និង​ខ្នាត​តូច តាម​រយៈ​ការ​ផ្តល់​ឥណទាន ។

នៅ​ថ្ងៃ​ទី​០៧ ខែ​តុលា ឆ្នាំ​២០០០ ធនាគារ អេស៊ីលីដា បាន​ទទួល​អាជ្ញាប័ណ្ណ​ជា​ធនាគារ​ឯកទេស ពី​ធនាគារ​ជាតិ​នៃ​កម្ពុជា ។ នៅ​ថ្ងៃ​ទី​០១ ខែ​ធ្នូ ឆ្នាំ​២០០៣ ធនាគារ អេស៊ីលីដា បាន​ទទួល​អាជ្ញាប័ណ្ណ​ជា​ធនាគារ​ពាណិជ្ជ ពី​ធនាគារ​ជាតិ​នៃ​កម្ពុជា ដែល​ធ្វើឱ្យ​ធនាគារ អេស៊ីលីដា មាន​លទ្ធភាព​បំពេញ​ទៅ​តាម​តម្រូវ​ការ​របស់​អតិថិជន​នូវ​សេវា​ធនាគារ​បាន​ទូទៅ និង​ទូលំ​ទូលាយ​ថែម​ទៀត ហើយ​ក៏​បាន​ប្តូរ​ឈ្មោះ​ជា​ផ្លូវ​ការ​មក​ជា "ធនាគារ អេស៊ីលីដា ភីអិលស៊ី" ។

ធនាគារ អេស៊ីលីដា ភីអិលស៊ី គឺ​ជាធនាគារ​ដំបូង​គេ​នៅ​ក្នុង​ប្រទេស​កម្ពុជា ដែល​ទទួល​បាន​ការ​ផ្តល់​ចំណាត់​ថ្នាក់​ដោយ​ស្ថាប័ន​ផ្តល់​ចំណាត់​ថ្នាក់​ធនាគារ​អន្តរជាតិ គឺ Standard & Poor's និង GIIRS ។

ធនាគារ អេស៊ីលីដា ភីអិលស៊ី ទទួល​បាន​ពាន​រង្វាន់​ជា​ស្ថាប័ន​រីកចម្រើន​លំដាប់​ថ្នាក់​ពិភពលោក របស់​វេទិកា​សេដ្ឋកិច្ច​ពិភព​លោក ឆ្នាំ២០១៤ (World Economic Forum Global Growth Companies 2014) និង​បាន​ចូល​ជា​សមាជិក​នៃ​វេទិកា​សេដ្ឋកិច្ច​ពិភព​លោក (World Economic Forum) ។

ធនាគារ អេស៊ីលីដា ភីអិលស៊ី បាន​ទិញ​សេវា​ធានា​រ៉ាប់រង​ពី​ក្រុមហ៊ុន Jardine Lloyd Thompson Asia ជា​ក្រុមហ៊ុន​ធានា​រ៉ាប់រង​ធំ​ជាង​គេ​បង្អស់​របស់​ចក្រភព​អង់គ្លេស និង​ពី​ក្រុមហ៊ុន​ធានា​រ៉ាប់រង​ហ្វតតេ ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា ។

ធនាគារ អេស៊ីលីដា ភីអិលស៊ី មាន​ការ​រួម​ចំណែក​ភាគហ៊ុន​ចំនួន ៥១,៤៩% ដោយ​ភាគហ៊ុនិក​កម្ពុជា រួម​ទាំង​បុគ្គលិក​ធនាគារ​និងភាគហ៊ុនិកសាធារណៈ​ផង​ដែរ ហើយ​ចំណែក​ដែល​នៅ​សល់ ៤៨,៥១% ទៀត​កាន់​កាប់​ដោយ ៖ Sumitomo Mitsui Banking Corporation (១៨,០៦៦៩%), COFIBRED (១២,១២៧១%), ORIX Corporation (១២,១២៧១%), និង​មូលនិធិ​វិនិយោគ​បី​គ្រប់គ្រង​ដោយ Triodos Investment Management គឺ Triodos Sustainable Finance Foundation, Triodos Fair Share Fund, និង Triodos Microfinance Fund (៦,១៨៧៣%) ។

ធនាគារ អេស៊ីលីដា ភីអិលស៊ី មាន​ក្រុមហ៊ុន​បុត្រសម្ព័ន្ធ​ចំនួន ៤ គឺ៖

ធនាគារ អេស៊ីលីដា មាន​បណ្ដាញ​ប្រតិបត្តិការ​យ៉ាង​ធំ​ទូលាយ​គ្រប​ដណ្ដប់​ទូទាំង​ព្រះរាជាណាចក្រ​កម្ពុជា (មាន ២៦២សាខា) និង​បាន​ពង្រីក​តំបន់​ប្រតិបត្តិការ​ទៅ​កាន់​ប្រទេស​ឡាវ (មាន ៣៨សាខា) និង​មីយ៉ាន់ម៉ា (មាន ១៧សាខា) ។

ធនាគារ អេស៊ីលីដា ភីអិលស៊ី បាន​ចុះ​បញ្ជី​មូលបត្រ​កម្មសិទ្ធិ​របស់​ខ្លួន​ជា​ផ្លូវការ​នៅ​ក្នុង​ក្រុមហ៊ុន​ផ្សារមូលបត្រ​កម្ពុជា នាថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២០។ វិនិយោគគិន អាច​ធ្វើការ​ដូរភាគហ៊ុន​របស់​ធនាគារ នៅ​លើ​ទីផ្សារ​មូលបត្រ​កម្ពុជា ចាប់​ពី​ថ្ងៃច័ន្ទ ដល់ថ្ងៃសុក្រ ពីម៉ោង៨ព្រឹក ដល់ម៉ោង៣រសៀល លើកលែង​តែ​ថ្ងៃឈប់​សម្រាក​ជា​សាធារណៈ។

បច្ចុប្បន្ន​ធនាគារ អេស៊ីលីដា មាន​បម្រើ​សេវា​ដូចជា ៖

តើលោកអ្នក​មាន​តម្រូវការ QR ឬ​ POS សម្រាប់​អាជីវកម្ម​របស់​លោកអ្នក​ដែរ​ឬ?

សូម​បំពេញ​ទម្រង់​​​នេះ ដើម្បី​យើង​ខ្ញុំ​អាច​រៀបចំ​តាម​តម្រូវការ​អាជីវកម្ម​របស់​លោក​អ្នក។ លោកអ្នកអាច​ស្នើ​សុំ QR ឬ​ម៉ាស៊ីន POS សម្រាប់​ទទួល​ទូទាត់​ទំនិញ-សេវាកម្មផ្សេងៗ​តាម​តម្រូវការ។

ស្នើសុំឥឡូវនេះ

ប្រសិន​បើ​លោក​អ្នក​មាន​ចម្ងល់ ឬ​សំណូម​ពរ​ផ្សេងៗ (បម្រើ​២៤​ម៉ោង)

phone០២៣ ៩៩៤ ៤៤៤, ០១៥ ៩៩៩ ២៣៣
emailinquiry@acledabank.com.kh

ផែនទីទំព័រ ទម្រង់ស្នើសុំ របៀបប្រើ លក្ខខណ្ឌ​សុវត្ថិភាព ព័ត៌មានតាមអ៊ីម៉ែល កំណត់ចំណាំផ្នែកច្បាប់ និងឯកជនភាព
អ្នកកំពុងទស្សនា : ៤៦២ ©២០២១ ធនាគារ អេស៊ីលីដា ភីអិលស៊ី
ភ្ជាប់ទំនាក់ទំនងជាមួយធនាគារ