homenavigate_nextព័ត៌មានអំពីធនាគារnavigate_nextហេតុការណ៍ និងតួលេខnavigate_nextភាគទុនិក
ភាគទុនិក
យោងតាមអាជ្ញាប័ណ្ណលេខ ០១/BIS ដែលចេញផ្សាយដោយធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០០៣ និងយោងតាមការអនុម័តលេខ០៥២ ដែលចេញផ្សាយនៅថ្ងៃទី១២ ខែមករា ឆ្នាំ២០០៤ ដោយក្រសួងពាណិជ្ជកម្ម ធនាគារបានបង្កើនដើមទុនជាហ៊ុនចុះបញ្ជីសរុបរបស់ខ្លួនពី ៤លានដុល្លារអាមេរិក ទៅ ១៣លានដុល្លារអាមេរិក ដែលតំណាងឱ្យ ១៣លានហ៊ុនធម្មតា ដែលហ៊ុននីមួយៗមានតម្លៃ ១ដុល្លារអាមេរិក (២០០២ ៖ ១០ដុល្លារអាមេរិក) ។
ល.រ | កាលបរិច្ឆេទ | ដើមទុន |
---|---|---|
១ | ខែតុលា ឆ្នាំ២០០០ | ៤.០០០.០០០ ដុល្លារអាមេរិក |
២ | ខែធ្នូ ឆ្នាំ២០០៣ | ១៣.០០០.០០០ ដុល្លារអាមេរិក |
៣ | ខែតុលា ឆ្នាំ២០០៦ | ៣០.០០០.០០០ ដុល្លារអាមេរិក |
៤ | ខែធ្នូ ឆ្នាំ២០០៧ | ៥០.០០០.០០០ ដុល្លារអាមេរិក |
៥ | ខែវិច្ឆិកា ឆ្នាំ២០០៨ | ៦០.០០០.០០០ ដុល្លារអាមេរិក |
៦ | ខែមិថុនា ឆ្នាំ២០០៩ | ៦៨.១៥០.០០០ ដុល្លារអាមេរិក |
៧ | ខែមិថុនា ឆ្នាំ២០១១ | ៧៨.៣៧២.៥០០ ដុល្លារអាមេរិក |
៩ | ខែធ្នូ ឆ្នាំ២០១១ | ៨៨.៣៧២.៥០០ ដុល្លារអាមេរិក |
១០ | ខែឧសភា ឆ្នាំ២០១២ | ១១៣.១៦៩.៥៦០ ដុល្លារអាមេរិក |
១០ | ខែឧសភា ឆ្នាំ២០១៣ | ១៨៥.៦៧១.៨៥៧ ដុល្លារអាមេរិក |
១១ | ខែមិថុនា ឆ្នាំ២០១៤ | ២២៥.៥៣៥.៦០៥ ដុល្លារអាមេរិក |
១២ | ខែមិថុនា ឆ្នាំ២០១៥ | ២៦៥.៧២៦.០៥០ ដុល្លារអាមេរិក |
១៣ | ខែមិថុនា ឆ្នាំ២០១៦ | ៣០៧.៧៦៣.៩១១ ដុល្លារអាមេរិក |
១៤ | ខែសីហា ឆ្នាំ២០១៧ | ៣៥៨.៥៤៤.៩៥៦ ដុល្លារអាមេរិក |
១៥ | ខែកញ្ញា ឆ្នាំ២០១៨ | ៣៩៥.២២៤.១០៥ ដុល្លារអាមេរិក |
១៦ | ខែមិថុនា ឆ្នាំ២០១៩ | ៤២៨.៨១៨.១៥៤ ដុល្លារអាមេរិក |
ភាគទុនិក | ភាគរយនៃកម្មសិទ្ធិ | មូលធនភាគហ៊ុន (ដុល្លារអាមេរិក) | ចំនួនភាគហ៊ុន |
---|---|---|---|
អេស៊ីលីដា ហ្វាយណាន់ហ្សល់ ត្រាស់ | ២៦,០០០០% | ១១១.៤៩២.៧១៩$ | ១១១.៤៩២.៧១៩ |
ក្រុមហ៊ុន អេ អេស អេ ភីអិលស៊ី | ២៥,០០០០% | ១០៧.២០៤.៥៤៧$ | ១០៧.២០៤.៥៤៧ |
Sumitomo Mitsui Banking Corporation | ១៨,២៥០០% | ៧៨.២៥៩.៣១០$ | ៧៨.២៥៩.៣១០ |
COFIBRED | ១២,២៥០០% | ៥២.៥៣០.២២៣$ | ៥២.៥៣០.២២៣ |
ORIX Corporation | ១២,២៥០០% | ៥២.៥៣០.២២៣$ | ៥២.៥៣០.២២៣ |
Triodos Microfinance Fund | ២,៥៥០៨% | ១០.៩៣៨.៣៣៩$ | ១០.៩៣៨.៣៣៩ |
Triodos Fair Share Fund (គ្រប់គ្រងដោយ Legal Owner Triodos Funds B.V.) | ២,១៨១៤% | ៩.៣៥៤.១៥៧$ | ៩.៣៥៤.១៥៧ |
Triodos Sustainable Finance Foundation | ១,៥១៧៨% | ៦.៥០៨.៦៣៦$ | ៦.៥០៨.៦៣៦ |
សរុប | ១០០% | ៤២៨.៨១៨.១៥៤$ | ៤២៨.៨១៨.១៥៤ |
ប្រវត្តិខ្លីៗអំពីភាគទុនិក
អេស៊ីលីដា ហ្វាយណាន់ហ្សល់ ត្រាស់
អេស៊ីលីដា ហ្វាយណាន់ហ្សល់ ត្រាស់ ជាអ្នកបន្តវេនពី អង្គការ អេស៊ីលីដា ដោយអនុលោមតាមអនុក្រឹត្យលេខ: ៤៧៦ អនក្រ-បក ចុះថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៣ របស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ស្តីពីបរធនបាលកិច្ចហិរញ្ញវត្ថុ និងប្រកាសលេខ: ១០៤១ សហវ-ប្រក ចុះថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៤ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ស្តីពីការគ្រប់គ្រង និងការត្រួតពិនិត្យបរធនបាលកិច្ចហិរញ្ញវត្ថុ ។ អេស៊ីលីដា ហ្វាយណាន់ហ្សល់ ត្រាស់ បានទទួលវិញ្ញាបនបត្រចុះបញ្ជីបរធនបាលកិច្ចហិរញ្ញវត្ថុ លេខៈ ២៦៩ សហវ.អឧហ ចុះថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៥ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលមានការិយាល័យចុះបញ្ជីនៅអគារលេខ៦១ មហាវិថីព្រះមុនីវង្ស សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។ អេស៊ីលីដា ហ្វាយណាន់ហ្សល់ ត្រាស់ មានគោលបំណង និងតួនាទី ដូចខាងក្រោម ៖
- បង្កើតនូវកាលានុវត្តភាពការងារ និងផ្តល់ប្រភពចំណូល ដើម្បីចូលរួមអភិវឌ្ឍន៍សេដ្ឋកិច្ច នៃព្រះរាជាណាចក្រកម្ពុជា ។
- ជួយលើកស្ទួយ និងជួយគ្រាំទ្រដល់ការរីកចម្រើន នៃវិទ្យាសាស្ត្រពាក់ព័ន្ធនឹងការអភិវឌ្ឍវិស័យសេដ្ឋកិច្ច រួមមាន វិស័យធនាគារ និងហិរញ្ញវត្ថុ និងផ្តោតសំខាន់ទៅលើចំណេះដឹងផ្នែកហិរញ្ញវត្ថុ ។
- លើកស្ទួយកាលានុវត្តភាពសេដ្ឋកិច្ច និងអប់រំដល់យុវជន និងប្រជាពលរដ្ឋដែលមានចំណូលទាប ។
- ចូលរួមចំណែកការធ្វើឱ្យប្រសើរឡើងនូវសេវាកម្មហិរញ្ញវត្ថុ តាមរយៈធនាគារ អេស៊ីលីដា ភីអិលស៊ី និងក្រុមហ៊ុនបុត្រសម្ព័ន្ធ ដើម្បីជំរុញការអភិវឌ្ឍសេដ្ឋកិច្ចក្នុងស្រុក ។
អេស៊ីលីដា ហ្វាយណាន់ហ្សល់ ត្រាស់ ជាភាគទុនិកមួយរបស់ធនាគារ អេស៊ីលីដា ភីអិលស៊ី ដែលបានបង្កើតឡើង អនុលោមតាមច្បាប់នៃរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា មានគោលដៅលើកទឹកចិត្តដល់ធនាគារ អេស៊ីលីដា ភីអិលស៊ី ឱ្យប្រកាន់ខ្ជាប់នូវគោលបំណង ដើម្បីគាំទ្រដល់សហគ្រាសខ្នាតតូចបំផុត ខ្នាតតូច និងមធ្យម និងរក្សានូវសញ្ជាតិជាក្រុមហ៊ុនខ្មែរ របស់ធនាគារ អេស៊ីលីដា ភីអិលស៊ី ។ អេស៊ីលីដា ហ្វាយណាន់ហ្សល់ ត្រាស់ ត្រូវបន្តអនុវត្តដោយផ្ទាល់ និងដាច់ដោយឡែកនូវគោលបំណងមិនរកប្រាក់ចំណេញ ដូចបានរៀបរាប់ខាងលើ ។ អេស៊ីលីដា ហ្វាយណាន់ហ្សល់ ត្រាស់ ធ្វើសកម្មភាពជាប្រយោជន៍ដល់ជនទូទៅ និងមិនអនុវត្តគោលបំណងចម្បង ដើម្បីផលប្រយោជន៍ពាណិជ្ជកម្មឯកជនផ្ទាល់ខ្លួនឡើយ ។ អេស៊ីលីដា ហ្វាយណាន់ហ្សល់ ត្រាស់ មិនមែនជាស្ថាប័ននយោបាយ និងមិនចំណុះឱ្យគណៈបក្សនយោបាយណាមួយឡើយ ។ អេស៊ីលីដា ហ្វាយណាន់ហ្សល់ ត្រាស់ អាចប្រើប្រាស់មធ្យោបាយហិរញ្ញវត្ថុ ដូចបានកំណត់ក្នុងអនុស្សរណៈ និងលក្ខន្តិកៈ នេះតែប៉ុណ្ណោះ ។ គ្មានបុគ្គលណាមួយទទួលបានអត្ថប្រយោជន៍ពីការផ្តល់តម្លៃការខ្ពស់ដោយវិសមាមាត្រ ឬទទួលបានពីការចំណាយ ដែលផ្ទុយទៅនឹងគោលបំណងនៃ អេស៊ីលីដា ហ្វាយណាន់ហ្សល់ ត្រាស់ ឡើយ ។
ក្រុមហ៊ុន អេ អេស អេ ភីអិលស៊ី (ASA, Plc.)
សមាគមបុគ្គលិកអេស៊ីលីដា (ASA, Plc.) បានបង្កើតឡើងក្នុងលក្ខណៈជាក្រុមហ៊ុនកាន់កាប់ភាគហ៊ុនមួយ និងជាយន្តការមួយដែលបុគ្គលិកអាចចូលរួមនៅក្នុងការរីកចម្រើនរយៈពេលវែង និងការបង្កើនតម្លៃភាគហ៊ុននៅក្នុងធនាគារអេស៊ីលីដា តាមរយៈការធ្វើជាម្ចាស់ផលប្រយោជន៍នៅក្នុងភាគហ៊ុនរបស់ធនាគារ និងដើម្បីចូលរួមក្នុងសកម្មភាពផ្សេងទៀតដែលមានសារៈសំខាន់ និងមានហេតុផលសមរម្យ, ការវិនិច្ឆ័យនៃក្រុមប្រឹក្សាភិបាល និងគណៈគ្រប់គ្រងប្រតិបត្តិ, និងការសម្រេចគោលបំណងខាងមុខនេះ ។
Sumitomo Mitsui Banking Corporation (SMBC)
SMBC គឺជាធនាគារជប៉ុនធំមួយដែលប្រតិបត្តិការទូទាំងពិភពលោក ។ តាមរយៈសាខាក្នុងស្រុក (មិនរាប់បញ្ជូលអនុសាខា និងភ្នាក់ងារ) ក្នុងប្រទេសជប៉ុន និងមានសាខាក្រៅប្រទេស (រាប់បញ្ចូលទាំងបុត្រសម្ព័ន្ធ អនុសាខា និងការិយាល័យតំណាង) នៅទូទាំងពិភពលោក ។ SMBC ផ្តល់សេវាកម្មយ៉ាងសម្បូរបែបមានដូចជាប្រាក់បញ្ញើ, សាជីវកម្មហិរញ្ញវត្ថុ, ការវិនិយោគមូលបត្រ, ផ្ទេរប្រាក់, ប្តូរប្រាក់, សេវាអាជ្ញាប័ណ្ណបំណុលសាជីវកម្ម និងសេវាកម្មប្រអប់បញ្ញើសុវត្ថិភាព, ធានាទិញមូលបត្រហិរញ្ញវត្ថុនាពេលអនាគត និងសេវា Investment Trust Sales ។
SMBC ប្តេជ្ញាធ្វើការឆ្ពោះទៅគោលដៅរបស់ខ្លួន គឺ "ពន្លឿនយុទ្ធសាស្ត្រផ្តោតលើអាស៊ី" ។ SMBC បានវិនិយោគធនធានរបស់ខ្លួនយ៉ាងសកម្មក្នុងប្រទេសជាច្រើននៅតំបន់អាស៊ី ដែលមានសក្តានុពលរីកចម្រើនខ្លាំង ។ ដើម្បីផ្តល់ជូនអតិថិជនរបស់ធនាគារ អេស៊ីលីដា ទទួលបាននូវសេវាកម្មហិរញ្ញវត្ថុសមាហ័រណកម្មបានល្អប្រសើរ SMBC បានផ្តល់អ្នកជំនាញជាន់ខ្ពស់មកបម្រើការជាទីប្រឹក្សានៅក្នុងផ្នែកសាជីវកម្មអន្តរជាតិរបស់ធនាគារ អេស៊ីលីដា ចាប់តាំងពីឆ្នាំ២០១៣ មក ។
ក្រុមហ៊ុនមេរបស់ SMBC គឺ Sumitomo Mitsui Financial Group, Inc. (SMFG) បានចុះបញ្ជីនៅផ្សារភាគហ៊ុនតូក្យូ, Nagoya និង New York ។ សម្រាប់ព័ត៌មានបន្ថែម អំពី SMBC សូមទស្សនាវេបសាយរបស់ SMBC ៖ www.smfg.co.jp/english ។
COFIBRED — Compagnie Financière de la BRED (BRED's financial company)
COFIBRED គឺជាបុត្រសម្ព័ន្ធពេញលេញរបស់ BRED BanquePopulaire ។ ដោយសារសកម្មភាព BRED អភិវឌ្ឍន៍ខ្លាំងលើឆាកអន្តរជាតិ នៅឆ្នាំ២០០៨ ក៏សម្រេចឱ្យមានការរៀបចំបុត្រសម្ព័ន្ធ និងផ្នែកដែលពាក់ព័ន្ធទាំងអស់សិ្ថតនៅក្នុងស្ថាប័នតែមួយ ដោយមានឈ្មោះថា Cofibred ។ ភាគហ៊ុនរបស់ Cofibred បានមកពីបុត្រសម្ព័ន្ធ និងស្ថាប័នដែលពាក់ព័ន្ធចំនួនជាង ៤៥ ក្នុងវិស័យធនាគារ ធានារ៉ាប់រង អ៊ីខុមមើស និង/ឬក្រុមហ៊ុនហិរញ្ញវត្ថុ ។ បុត្រសម្ព័ន្ធ និងស្ថាប័នដែលពាក់ព័ន្ធទាំងនេះស្ថិតនៅក្នុងទ្វីបចំនួន៥ ទូទាំងពិភពលោក ។
ORIX Corporation
ក្រុមហ៊ុន ORIX (TSE: 8591; NYSE: IX) ជាក្រុមហ៊ុនផ្តល់សេវាហិរញ្ញវត្ថុ និងវិនិយោគ និងធ្វើប្រតិបត្តិការអាជីវកម្មលើ៦វិស័យ រួមមាន៖ សេវាកម្មហិរញ្ញវត្ថុ សាជីវកម្ម ភតិសន្យាហិរញ្ញវត្ថុ អចលនទ្រព្យ វិនិយោគ និងប្រតិបត្តិការសេវាលក់រាយ និងអាជីវកម្មក្រៅប្រទេស ។ ក្រុមហ៊ុន Orix បានបង្កើតឡើងនៅឆ្នាំ១៩៦៤ ជាក្រុមហ៊ុនភតិសន្យាហិរញ្ញវត្ថុ និងបានរីកចម្រើនដោយឈានជើងទៅរកវិស័យពាក់ព័ន្ធ និងក្នុងតំបន់ ដើម្បីវិវឌ្ឍអាជីវកម្មរបស់ខ្លួន និងពង្រីកអាជីវកម្មរបស់ខ្លួននៅទូទាំងពិភពលោក ។ តាមរយៈសកម្មភាពអាជីវកម្មទាំងនេះ ធើ្វឱ្យក្រុមហ៊ុន Orix បានគិតគូរឥតឈប់ឈរពីតម្រូវការទីផ្សារ និងការងារ ដើម្បីរួមចំណែកដល់សង្គម តាមរយៈការអភិវឌ្ឍសេវាកម្មហិរញ្ញវត្ថុឈានមុខគេទូទាំងពិភពលោក និងខិតខំផ្តល់ជូននូវសេវាកម្មប្រកបដោយភាពច្នៃប្រឌិតដែលបង្កើតតម្លៃថ្មីសម្រាប់ប្រជាជន ។ សម្រាប់ព័ត៌មានបន្ថែម សូមទស្សនាវេបសាយរបស់ ORIX: www.orix.co.jp/grp/en/ ។
Triodos Sustainable Finance Foundation, Triodos Fair Share Fund និង Triodos Microfinance Fund
Triodos Sustainable Finance Foundation (បង្កើតឡើងពី Triodos-Doen Foundation), Triodos Fair Share Fund និង Triodos Microfinance Fund គឺជាមូលនិធិវិនិយោគបី គ្រប់គ្រងដោយ Triodos Investment Management ។ Triodos Investment Management គឺជាបុត្រសម្ព័ន្ធពេញលេញ និងកាន់កាប់ភាគហ៊ុនចំនួន ១០០% ដោយធនាគារ Triodos ដែលជាធនាគារមួយមាននិរន្តរភាពឈានមុខគេនៅលើពិភពលោក ។ មូលនិធិនេះផ្តោតការយកចិត្តទុកដាក់ទៅលើការផ្តល់សេវាហិរញ្ញវត្ថុជូនប្រជាជន និងសហគ្រាសខ្នាតតូច និងមធ្យមដែលមានចំណូលទាបនៅក្នុងប្រទេសកំពុងអភិវឌ្ឍ ដើម្បីរួមចំណែកក្នុងវិស័យហិរញ្ញវត្ថុរួមមួយប្រកបដោយនិរន្តរភាព ។
Triodos Microfinance Fund
Triodos Microfinance Fund បានបង្កើតឡើងនៅក្នុងឆ្នាំ២០០៩ និងជាមូលនិធិបើកដោយមានភាគហ៊ុន របស់អ្នកវិនិយោគ អ្នកមានទ្រព្យសម្បត្តិច្រើន និងអតិថិជនធនាគារឯកជននៅពាសពេញទ្វីបអឺរ៉ុប ។ សកម្មភាពចម្បងរបស់មូលនិធិនេះ ផ្តោតលើការបង្កើតស្ថាប័នមីក្រូហិរញ្ញវត្ថុ និងធនាគារធុនតូច និងមធ្យម ដែលមានឯកសារបញ្ជាក់ត្រឹមត្រូវ ។
Triodos Fair Share Fund
Triodos Fair Share Fund (គ្រប់គ្រងដោយ Legal Owner Triodos Funds B.V.) បានបង្កើតឡើងនាឆ្នាំ២០០២ ក្នុងប្រទេសហុល្លង់ដ៍ គឺជាមូលនិធិដំបូងគេបង្អស់ និងដ៏កម្រនៅក្នុងពិភពលោក ដែលផ្តល់ឱកាសដល់សាធារណជនទូទៅក្នុងការវិនិយោគក្នុងស្ថាប័នមីក្រូហិរញ្ញវត្ថុ និងធនាគារធុនតូច និងមធ្យម ។
Triodos Sustainable Finance Foundation
Triodos Sustainable Finance Foundation មានគំនិតផ្តួចផ្តើមផ្តល់ហិរញ្ញវត្ថុដែលជួយពន្លឿនស្ថិរភាពនៃការអភិវឌ្ឍទូទាំងពិភពលោក ដោយផ្តោតលើសេវាហិរញ្ញវត្ថុគ្រប់ប្រភេទ ។