តួលេខ​ក្នុង​វេបសាយ​របស់​យើង​ខ្ញុំ គឺ​សម្រាប់​បង្ហាញ​ជូន​ជា​ព័ត៌មាន​ប៉ុណ្ណោះ និង​អាច​មាន​ការ​កែ​ប្រែ ។ សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទាក់ទង​សាខា​របស់​យើង​ខ្ញុំ​ដែល​​នៅ​ជិត​លោក​អ្នក ឬ​ក៏​ទាក់ទង​មក​ការិយាល័យ​ទំនាក់ទំនង​អតិថិជន ។
យល់ព្រម
English     ភាសាខ្មែរ
ធនាគារ អេស៊ីលីដា ភីអិលស៊ី
expand_less

homenavigate_nextទំនាក់ទំនងវិនិយោគិនnavigate_nextការបង្ហាញ​ព័ត៌មាន​សាជីវកម្មnavigate_nextរបាយការណ៍​​ប្រចាំ​ត្រីមាសទី២ ឆ្នំា២០២០ របស់​សម្ព័ន្ធ​ធនាគារ អេស៊ីលីដា ភីអិលស៊ី

របាយការណ៍​​ប្រចាំ​ត្រីមាសទី២ ឆ្នំា២០២០ របស់​សម្ព័ន្ធ​ធនាគារ អេស៊ីលីដា ភីអិលស៊ី

ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២០

របាយការណ៍ហិរញ្ញវត្ថុសង្ខេបចន្លោះពេល របស់សម្ព័ន្ធធនាគារ អេស៊ីលីដា ភីអិលស៊ី ត្រូវបានរៀបចំឡើងដោយអនុលោមទៅតាមស្តង់ដាររបាយការណ៍ហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា (ស.រ.ហ.អ.ក)។

សម្រាប់ត្រីមាសទី២ ឆ្នាំ២០២០ សម្ព័ន្ធធនាគារ អេស៊ីលីដា ភីអិលស៊ី ទទួលបានចំណូលសរុបចំនួន ៥៧១,២៤ ប៊ីលានរៀល ដែលកើនឡើងចំនួន ៥,៩៧ ប៊ីលានរៀល ស្មើនឹង ១,០៦% និងប្រាក់ចំណេញចំនួន ១២៣,៨១ ប៊ីលានរៀល ដែលកើនឡើងចំនួន ៣,៣១ ប៊ីលានរៀល ស្មើនឹង ២,៧៤% ធៀបនឹងត្រីមាសទី២ ឆ្នាំ២០១៩។

គិតត្រឹមដំណាច់ការិយបរិច្ឆេទ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០ ទ្រព្យសកម្មសរុបរបស់សម្ព័ន្ធធនាគារ អេស៊ីលីដា ភីអិលស៊ី មានចំនួន ២៥,២៥ ទ្រីលានរៀល ដែលកើនឡើងចំនួន ៨៥,៥៦ប៊ីលានរៀល ស្មើនឹង 0,៣៤% និងមូលធនសរុបចំនួន ៤,១៤ ទ្រីលានរៀល កើនឡើងចំនួន ២០៩,៣៦ ប៊ីលានរៀល ស្មើនឹង ៥,៣៣% ធៀបនឹងចុងការិយបរិច្ឆេទខែធ្នូ ឆ្នាំ២០១៩។

សូចនាករសំខាន់ៗនៅក្នុងត្រីមាសទី២ ឆ្នាំ២០២០ មានដូចខាងក្រោម៖

  • ចំណេញធៀបនឹងមូលធនមធ្យម (*): ៣,០៣%
  • ចំណេញធៀបនឹងទ្រព្យសកម្មមធ្យម (*): ០,៤៩%
  • ចំណូលការប្រាក់ធៀបនឹងឥណទានដុលសរុប: ៣,២០%
  • ចំណាយប្រតិបត្តិការធៀបនឹងឥណទានដុលសរុប: ១,៣៧%
  • ឥណទានដុលសរុបធៀបនឹងទ្រព្យសកម្មសរុប: ៦៣,៤៣%
  • ឥណទានដុលសរុបធៀបនឹងប្រាក់បញ្ញើសរុប: ៨៩,៤៣%
  • ឥណទានមិនដំណើរការដុលសរុបធៀបនឹងឥណទានដុលសរុប(**): ២,០០%
  • អនុបាតសាធនភាព: ២៥,៧៦%
  • អនុបាតក្របខ័ណ្ឌសន្ទនីយភាពៈ ១៧១,០៩%

(*) អនុបាតទាំងនេះមិនមែនជាអនុបាតប្រចាំឆ្នាំនោះទេ ហើយត្រូវបានគណនាដោយប្រើតួលេខលទ្ធផលលម្អិតសរុប រយៈពេល ៣ខែ ចាប់ពីថ្ងៃទី០១ ខែមេសា ដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០។

(**) ឥណទានមិនដំណើរការ = ឥណទាននៅដំណាក់កាលទី៣

ចំនួនបុគ្គលិក (ធនាគារ និងក្រុមហ៊ុនបុត្រសម្ព័ន្ធ): ១៣.៦៥០ នាក់

សូម​អាន​ព័ត៌មាន​លម្អិត ដូច​មាន​ក្នុង​ឯកសារ​យោង​ខាង​ក្រោម ៖

arrow_back ថយក្រោយ
ការិយាល័យ​កណ្តាល
ចុះបញ្ជីក្រោមលេខ: 00003077
អាសយដ្ឋាន:អគារ​លេខ៦១ មហាវិថី​ព្រះមុនីវង្ស សង្កាត់​ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។ មើលផែនទី
ប្រអប់សំបុត្រ:១១៤៩
ទូរស័ព្ទ:០២៣ ៩៩៨ ៧៧៧, ០២៣ ៤៣០ ៩៩៩
ទូរសារ:០២៣ ៤៣០ ៥៥៥
អ៉ីម៉ែល:acledabank@acledabank.com.kh
SWIFT Code:ACLBKHPP

ប្រសិន​បើ​លោក​អ្នក​មាន​ចម្ងល់ ឬ​សំណូម​ពរ​ផ្សេងៗ (បម្រើ​២៤​ម៉ោង)
phone០២៣ ៩៩៤ ៤៤៤, ០១៥ ៩៩៩ ២៣៣
emailinquiry@acledabank.com.kh

ព័ត៌មាន​បន្ថែម
អេស៊ីលីដា​យូនីធី​ទាន់​ចិត្ត
អតិថិជន​កំពុង​ប្រើ ១.៦០២.៩៦៩ នាក់
ទាញយក​ពី App StoreGoogle Play
ផែនទីទំព័រ   ទម្រង់ប្រើជាមួយសេវា   របៀបប្រើសេវាកម្ម   កម្មវិធីគណនា   ព័ត៌មានតាមអ៉ីម៉ែល   លក្ខខណ្ឌសុវត្ថិភាព   កំណត់ចំណាំផ្នែកច្បាប់
ចំនួនអ្នកកំពុងទស្សនា : ២១៨    ចំនួនអ្នកទស្សនាថ្ងៃនេះ : ១៤.៨១៥    ចំនួនអ្នកទស្សនាពីម្សិល : ១៤.៤២៤