www.acledabank.com.kh

កំណត់​ចំណាំ​ផ្នែក​ច្បាប់ និងឯកជនភាព

កំណត់​ចំណាំ​ផ្នែក​ច្បាប់

ការបដិសេធ​ភាពសុក្រឹត​របស់​អត្ថបទ

ធនាគារ​អេស៊ីលីដា ភីអិលស៊ី ឬ​ភាគី​ទី​បី​ដែល​ពាក់ព័ន្ធ​ណា​មួយ បាន​សង្កេត និង​ត្រួត​ពិនិត្យ​នូវ​រាល់​អត្ថបទ និង​ព័ត៌មាន​ទាំង​អស់​ដែល​យើង​ខ្ញុំ​បាន​ចុះ​ផ្សាយ​នៅ​ក្នុង​វេបសាយ​នេះ ។ ទោះ​ជា​យ៉ាង​នេះ​ក្តី ធនាគារ​អេស៊ីលីដា ភីអិលស៊ី និង​ភាគី​ទី​បី មិន​ធានា​បាន​នូវ​ភាព​សុក្រឹត ឥតខ្ចោះ និង​ទាន់​សម័យ​របស់​អត្ថបទ​ទាំង​អស់​នោះ​ឡើយ ហើយ​ក៏​មិន​ទទួល​ខុស​ត្រូវ​ចំពោះ​វេបសាយ​ទាំង​ឡាយ​ដែល​បាន​តភ្ជាប់ពី​ក្នុង​អត្ថបទ​ទាំង​នោះ​ដែរ ។

អនុសាសន៍

ព័ត៌មាន​ទាំង​អស់​ដែល​មាន​នៅ​ក្នុង​វេបសាយ​នេះ មិន​មែន​សម្រាប់​ប្រើជំនួស​អនុសាសន៍​ផ្ទាល់​ខ្លួន​ពី​អ្នក​ប្រឹក្សា​យោបល់​ផ្នែក​ហិរញ្ញវត្ថុ​ណា​ម្នាក់​ឡើយ ។ យើង​ខ្ញុំ​មាន​បុគ្គលិក​ប្រឹក្សា​យោបល់​ដែល​មាន​ចំណេះ​ជំនាញ​ពិត​ប្រាកដ ដើម្បី​ផ្តល់​អនុសាសន៍ ឬ​យោបល់​លើ​សេវា​ហិរញ្ញវត្ថុ​ប្រកប​ដោយ​គុណភាព​ខ្ពស់​ជូន​លោក​អ្នក​ផ្ទាល់ ។

វេបសាយ

ព័ត៌មាន​និង​ការ​រៀបចំ​នៅ​ក្នុង​វេបសាយ ត្រូវ​បាន​រក្សាសិទ្ធិ​គ្រប់​យ៉ាង ។ រាល់​ការ​ចម្លង​យក​ទៅ​ប្រើប្រាស់​ក្នុង​គោលបំណង​ផ្សេងៗ ត្រូវ​មាន​ការ​យល់​ព្រម​ជា​លាយលក្ខណ៍​អក្សរ​ពី​ធនាគារ​អេស៊ីលីដា ភីអិលស៊ី ជា​មុន​សិន ។

ការប្រើប្រាស់ និងការកំណត់ឯកជនភាពនៃព័ត៌មាន ឬ ទិន្នន័យបុគ្គល

សេចក្តីជូនដំណឹង​អំពី​សិទ្ធិ​ឯកជន ឬ​ឯកជនភាព​នេះ បង្ហាញ​ពី​មូលដ្ឋាន​ដែល​ធនាគារ អេស៊ីលីដា ភីអិលស៊ី អាច​ប្រមូល, ប្រើប្រាស់, បង្ហាញ ឬ​ដំណើរការ​ទិន្នន័យ​ផ្ទាល់​ខ្លួន​របស់​អតិថិជន ដោយ​អនុលោម​ទៅ​តាម​គោលការណ៍​ការពារ​ទិន្នន័យ​ផ្ទៃ​ក្នុង​របស់​យើង​ខ្ញុំ។ សេចក្តី​ជូនដំណឹង​នេះ​អនុវត្ត​ចំពោះ​ទិន្នន័យ​ផ្ទាល់​ខ្លួន​ដែល​យើងខ្ញុំ​ប្រមូល​ពី​អ្នក​នៅ​ពេល​អ្នក​ប្រើ​គេហទំព័រ​របស់​យើង។

និយមន័យរបស់ទិន្នន័យផ្ទាល់ខ្លួន

ទិន្នន័យ​ផ្ទាល់​ខ្លួន ឬ​ព័ត៌មាន​ផ្ទាល់​ខ្លួន ជា​ប្រភេទ​ទិន្នន័យ ទោះ​បី​ជា​ពិត​ឬ​មិន​ពិត​អំពី​អតិថិជន ឬ​បុគ្គល​ដែល​អាច​ត្រូវ​បាន​កំណត់​អត្តសញ្ញាណ៖ (ក) ពី​ទិន្នន័យ​នោះ ឬ (ខ) ពី​ទិន្នន័យ​នោះ និង​ព័ត៌មាន​ផ្សេង​ទៀត​ដែល​យើង​មាន ឬ​ទំនង​ជា​អាច​ប្រើប្រាស់​បាន។

ព័ត៌មានដែលយើងអាចប្រមូល

គោលបំណងនៃការប្រើប្រាស់ទិន្នន័យផ្ទាល់ខ្លួន

យើងអាចប្រមូល និងប្រើប្រាស់ទិន្នន័យផ្ទាល់ខ្លួនរបស់អ្នកសម្រាប់គោលបំណងណាមួយដូចខាងក្រោម៖

យើងអាចបង្ហាញទិន្នន័យផ្ទាល់ខ្លួនរបស់អ្នក៖

សិទ្ធិរបស់អ្នក

សិទ្ធិដែលអ្នកមានទាក់ទងនឹងព័ត៌មានដែលយើងបានរក្សាទុក រួមមាន៖

ការការពារ​ទិន្នន័យ​ផ្ទាល់​ខ្លួន

ដើម្បី​ការពារ និង​រក្សា​ព័ត៌មាន​ផ្ទាល់​ខ្លួន​របស់​អ្នក​ពី​ការ​ចូល, ការប្រមូល, ការប្រើប្រាស់, ការបង្ហាញ, ការថតចម្លង, ការកែប្រែ, ការដកចេញ ឬ​ក៏​ហានិភ័យ​ផ្សេងៗ ដោយ​គ្មាន​ការអនុញ្ញាត យើង​ខ្ញុំ​អនុវត្ត​នូវ​ដំណោះស្រាយ​ក្នុង​ការ​ការពារ​សុវត្ថិភាព និង​វិធានការ​ត្រួត​ពិនិត្យ​ដ៏​ប្រសើរ​បំផុត​ដោយ​រួម​បញ្ចូល​ទាំង​បច្ចេកវិទ្យា ជា​មួយ​នឹង​ហេដ្ឋារចនា​សម្ព័ន្ធ​ដែល​មាន​គុណភាព​ខ្ពស់ និង​ស្រប​ទៅ​តាម​ស្តង់ដារ​សុវត្ថិភាព​ឧស្សាហកម្ម ដើម្បី​រក្សាទុក​ព័ត៌មាន​របស់​លោកអ្នក​ជា​មួយ​នឹង​វិធីសាស្ត្រ​ប្រកប​ដោយ​សុវត្ថិភាព។ យើងខ្ញុំ​ក៏​តម្រូវ​ឱ្យ​និយោជិក​របស់​ធនាគារ អេស៊ីលីដា និង​ភាគីទីបី​ដែល​មាន​សិទ្ធិ​ទទួល​បាន​ព័ត៌មាន​របស់​លោកអ្នក ឬ​អនុវត្ត​ការងារ​ណា​មួយ​ក្នុង​នាម​យើងខ្ញុំ ដោយ​គោរព​ទៅ​តាម​ស្តង់ដារ​អនុលោម​សមស្រប​ដើម្បី​ការពារ​ព័ត៌មាន​របស់​លោក​អ្នក​ណា​មួយ ដោយ​អនុវត្ត​យន្តការ​ការពារ​សន្តិសុខ​សមស្រប​សម្រាប់​ទិន្នន័យ​ដែល​កំពុង​ដំណើរការ​បញ្ជូន និង​រក្សាទុក។

ចម្ងល់ និង​ព័ត៌មាន​បន្ថែម

ប្រសិន​បើ​លោកអ្នក​មាន​ចម្ងល់ ឬ​ត្រូវ​ការ​ព័ត៌មាន​បន្ថែម អំពី​អ្វី​ដែល​យើង​បាន​លើក​ឡើង​នៅ​ក្នុង​សេចក្តី​ជូនដំណឹង​អំពី​សិទ្ធិ​ឯកជន​នេះ ឬ​ដើម្បី​ទាក់ទង​មក​ការិយាល័យ​ទំនាក់ទំនង​អតិថិជន ឬ​មក​មន្រ្តី​ការពារ​ទិន្នន័យ​របស់​យើងខ្ញុំ សូម​ទំនាក់ទំនង​តាម​រយៈ​អ៊ីម៉ែល inquiry@acledabank.com.kh ឬ​ទូរស័ព្ទលេខ ០២៣ ៩៩៤ ៤៤៤, ០១៥ ៩៩៩ ២៣៣, ឬ​ការិយាល័យ​សាខា​របស់​ធនាគារ អេស៊ីលីដា ដែល​នៅ​ជិត​លោកអ្នក​បំផុត។

យើងខ្ញុំ​អាច​កែប្រែ​សេចក្តីជូនដំណឹង​នេះ ដោយ​គ្មាន​ការជូនដំណឹង​ទុក​ជា​មុន។

ចុះបញ្ជីក្រោមលេខ: 00003077

អាសយដ្ឋាន:អគារ​លេខ៦១ មហាវិថី​ព្រះមុនីវង្ស សង្កាត់​ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។ មើលផែនទី
ប្រអប់សំបុត្រ:១១៤៩
ទូរស័ព្ទ:០២៣ ៩៩៨ ៧៧៧, ០២៣ ៤៣០ ៩៩៩
ទូរសារ:០២៣ ៤៣០ ៥៥៥
អ៊ីម៉ែល:acledabank@acledabank.com.kh
SWIFT Code:ACLBKHPP

ប្រសិន​បើ​លោក​អ្នក​មាន​ចម្ងល់ ឬ​សំណូម​ពរ​ផ្សេងៗ (បម្រើ​២៤​ម៉ោង)

phone០២៣ ៩៩៤ ៤៤៤, ០១៥ ៩៩៩ ២៣៣
emailinquiry@acledabank.com.kh

ផែនទីទំព័រ ទម្រង់ស្នើសុំ របៀបប្រើ លក្ខខណ្ឌ​សុវត្ថិភាព ព័ត៌មានតាមអ៊ីម៉ែល កំណត់ចំណាំផ្នែកច្បាប់ និងឯកជនភាព
អ្នកកំពុងទស្សនា : ៤២៥ ©២០២១ ធនាគារ អេស៊ីលីដា ភីអិលស៊ី
ភ្ជាប់ទំនាក់ទំនងជាមួយធនាគារ