តួលេខ​ក្នុង​វេបសាយ​របស់​យើង​ខ្ញុំ គឺ​សម្រាប់​បង្ហាញ​ជូន​ជា​ព័ត៌មាន​ប៉ុណ្ណោះ និង​អាច​មាន​ការ​កែ​ប្រែ ។ សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទាក់ទង​សាខា​របស់​យើង​ខ្ញុំ​ដែល​​នៅ​ជិត​លោក​អ្នក ឬ​ក៏​ទាក់ទង​មក​ការិយាល័យ​ទំនាក់ទំនង​អតិថិជន ។
យល់ព្រម
English     ភាសាខ្មែរ
ធនាគារ អេស៊ីលីដា ភីអិលស៊ី
expand_less

homenavigate_nextព័ត៌មាន​ការ​បោះ​ផ្សាយ​មូលបត្រ​កម្មសិទ្ធិnavigate_nextសេចក្តី​ជូន​ដំណឹង​អំពី​ដំណើរការ​កំណត់​ថ្លៃ​ភាគហ៊ុន (ប៊ុកបៀលឌីង)

សេចក្តី​ជូន​ដំណឹង​អំពី​ដំណើរការ​កំណត់​ថ្លៃ​ភាគហ៊ុន (ប៊ុកបៀលឌីង)

ធនាគារ អេស៊ីលីដា ភីអិលស៊ី ("ធនាគារ") គាំទ្រ​ដោយ​ក្រុមហ៊ុន​ធានា​ទិញ​មូលបត្រ យាន់តា ស៊ីឃ្យួរឹធី (ខេមបូឌា) ភីអិលស៊ី ("ក្រុមហ៊ុន យាន់តា") មាន​កិត្តិយស​សូម​ជម្រាប​ជូន​សាធារណជន មេត្តា​ជ្រាប​ថា ធនាគារ​នឹង​បើក​ដំណើរការ​ប៊ុកបៀលឌីង ដើម្បី​កំណត់​ថ្លៃ​ភាគហ៊ុន​របស់​ធនាគារ​ដែល​គ្រោង​នឹង​ចុះ​បញ្ជី នៅ​ក្នុង​ក្រុមហ៊ុន​ផ្សារ​មូលបត្រ​កម្ពុជា។

១. ឯកសារ​ផ្តល់​ព័ត៌មាន

២. ការកំណត់​ថ្លៃ​មូលបត្រ​កម្មសិទ្ធិ

ធនាគារ អេស៊ីលីដា ភីអិលស៊ី គាំទ្រ​ដោយ​ក្រុមហ៊ុន យាន់តា នឹង​កំណត់​ថ្លៃ​មូលបត្រ​កម្មសិទ្ធិ ស្រប​ទៅ​តាម​នីតិវិធី​ស្តីពី​ការ​ធ្វើ​ប៊ុកបៀលឌីង និង​ការ​ធ្វើ​បរិវិសកម្ម ដែល​ទទួល​បាន​ការអនុញ្ញាត​ពី គណៈកម្មការ​មូលបត្រ​កម្ពុជា ("គ.ម.ក.")។ ថ្លៃ​មូលបត្រ​កម្មសិទ្ធិ​នឹង​ត្រូវ​ប្រកាស បន្ទាប់​ពី​ទទួល​បាន​ការអនុម័ត និង​ចុះ​បញ្ជី​ឯកសារ​ផ្តល់​ព័ត៌មាន​ពី គ.ម.ក.។

ចន្លោះថ្លៃប៊ុកបៀលឌីង៖ ១៥.០០០ រៀល ដល់ ១៧.៤០០ រៀល

៣. កម្មវិធី​បង្ហាញ​ព័ត៌មាន​លម្អិត (Roadshow)

ធនាគារ អេស៊ីលីដា ភីអិលស៊ី នឹង​រៀបចំ​កម្មវិធី​បង្ហាញ​ព័ត៌មាន​លម្អិត (Roadshow) ចំនួន ០២ លើក ដើម្បី​ធ្វើ​បទបង្ហាញ​ដល់​វិនិយោគិន អំពី​ទិដ្ឋភាព​ទូទៅ​នៃ​អាជីវកម្ម​ហិរញ្ញវត្ថុ​របស់​ធនាគារ ពេល​វេលា រំពឹង​ទុក​នៃ​ការ​បោះផ្សាយ​លក់​មូលបត្រ​កម្មសិទ្ធិ​ជា​សាធារណៈ និង​ការរៀបចំ​ខ្លួន​របស់​វិនិយោគិន ដើម្បី​មាន​ការ​យល់​ដឹង​ច្រើន​ជាង​មុន​អំពី​ធនាគារ មុន​នឹង​ធ្វើ​ការ​កំណត់​ថ្លៃ​មូលបត្រ​កម្មសិទ្ធិ នៅ​ក្នុង​ដំណាក់កាល​ប៊ុកបៀលឌីង។ កម្មវិធី​បង្ហាញ​ព័ត៌មាន​លម្អិត (Roadshow) ត្រូវ​បាន​កំណត់ ដូចខាងក្រោម៖

៤. កាលបរិច្ឆេទ​ប៊ុកបៀលឌីង ទីតាំង និង នីតិវិធី

  • កាលបរិច្ឆេទ ៖ ៣ មីនា ដល់ ១៤ មីនា ២០២០ (ម៉ោង៨:០០ព្រឹក ដល់ម៉ោង ៥:០០ ល្ងាច ពីថ្ងៃចន្ទ ដល់ ថ្ងៃសៅរ៍)
  • ទីតាំង ៖ ទីស្នាក់ការភ្នាក់ងារចែកចាយលក់
    • អេស៊ីលីដា ស៊ីឃ្យួរឹធី ភីអិលស៊ី (ACS) និង បញ្ជរ​នៅ​តាម​សាខា​របស់​ធនាគារ អេស៊ីលីដា ក្នុង​រាជធានី​ភ្នំពេញ សាខា​ទីរួមខេត្ត​សៀមរាប ក្រុង​ព្រះសីហនុ សាខាទីរួម​ខេត្តបាត់ដំបង សាខាទីរួម​ខេត្តកំពង់ចាម សាខា​ទីរួម​ខេត្តកំពត សាខា​ទីរួមខេត្ត​ស្វាយរៀង និង សាខា​ទីរួម​ខេត្តបន្ទាយមានជ័យ
    • យាន់តា ស៊ីឃ្យួរឹធី (ខេមបូឌា) ភីអិលស៊ី
    • អេសប៊ីអាយ រ៉ូយ៉ាល់ ស៊ីឃ្យួរឹធី (SBI)
    • អ អេច ប៊ី ឥណ្ឌូឆៃណា ស៊ីឃ្យួរឹធី ម.ក (RHBS)
    • កម្ពុ ស៊ីឃ្យួរឹធី ភីអិលស៊ី (CAMPUSEC)
    • ភ្នំពេញ ស៊ីឃ្យួរឹធី ភីអិលស៊ី (PPS)
    • កាណា ស៊ីឃ្យួរឹធី អិលធីឌី (CNS)
  • សម្រាប់​អាសយដ្ឋាន​ការិយាល័យ​ភ្នាក់ងារ​ចែកចាយ​លក់ សូម​ចុច​ទីនេះ
  • នីតិវិធី
    • វិនិយោគិន​ត្រូវ​មាន​គណនី​ជួញដូរ​នៅ​ក្រុមហ៊ុន​មូលបត្រ​ណា​មួយ​ដែល​ទទួល​បាន​អាជ្ញាបណ្ណ​ពី គ.ម.ក.។
    • វិនិយោគិន​ត្រូវ​បំពេញ​ពាក្យ​ស្នើ​សុំ​ចូលរួម​ប៊ុកបៀលឌីង​នៅ​ទីតាំង​របស់​ភ្នាក់ងារ​ចែក​ចាយ​លក់។
    • វិនិយោគិន​ត្រូវ​ដាក់​តម្កល់​ប្រាក់​ចំនួន ១០% នៃ​តម្លៃ​សរុប​នៃ​មូលបត្រ​ដែល​មាន​បំណង ធ្វើ​បរិវិសកម្ម ទៅ​ក្នុង​គណនី​ប៊ុកបៀលឌីង​របស់​ធនាគារ អេស៊ីលីដា នៅធនាគារ អេស៊ីលីដា ដូចខាង​ក្រោម៖
      • ឈ្មោះគណនី ៖ ធនាគារ អេស៊ីលីដា ភីអិលស៊ី - គណនី​ប៊ុកបៀលឌីង
      • លេខគណនី ៖ 0001-03571769-1-4 (ខ្មែររៀល)
      • Swift Code ៖ ACLBKHPP

៥. ការជូន​ដំណឹង​អំពី​លទ្ធផល​ប៊ុកបៀលឌីង

ធនាគារ អេស៊ីលីដា ភីអិលស៊ី គាំទ្រ​ដោយ​ក្រុមហ៊ុន យាន់តា នឹង​ជូន​ដំណឹង​ដល់​វិនិយោគិន ដែល​ទទួល​បាន​ជោគជ័យ* អំពី​លទ្ធផល​នៃ​ប៊ុកបៀលឌីង បន្ទាប់​ពី​ទទួល​បាន​ការអនុម័ត​ពី គ.ម.ក.។ * វិនិយោគិន​ដែល​ទទួល​បាន​ជោគជ័យ គឺ​ជា​វិនិយោគិន​ដែល​ដាក់​ថ្លៃ​ស្មើ ឬ​ខ្ពស់​ជាង​ថ្លៃ​ចុង​ក្រោយ។

សម្រាប់​ព័ត៌មាន​បន្ថែម៖

ប្រសិន​បើ​លោក​អ្នក​មាន​ចម្ងល់ ឬ​សំណូម​ពរ​ផ្សេងៗ (បម្រើ​២៤​ម៉ោង)
phone០២៣ ៩៩៤ ៤៤៤, ០១៥ ៩៩៩ ២៣៣
emailinquiry@acledabank.com.kh

ព័ត៌មាន​បន្ថែម
អេស៊ីលីដា​យូនីធី​ទាន់​ចិត្ត
អតិថិជន​កំពុង​ប្រើ ១.៥០៥.២៣២ នាក់
ទាញយក​ពី App StoreGoogle Play
ផែនទីទំព័រ   ទម្រង់ប្រើជាមួយសេវា   របៀបប្រើសេវាកម្ម   កម្មវិធីគណនា   ព័ត៌មានតាមអ៉ីម៉ែល   លក្ខខណ្ឌសុវត្ថិភាព   កំណត់ចំណាំផ្នែកច្បាប់
ចំនួនអ្នកកំពុងទស្សនា : ១៩២    ចំនួនអ្នកទស្សនាថ្ងៃនេះ : ១៣.០៤៦    ចំនួនអ្នកទស្សនាពីម្សិល : ២៤.៩៥២