តួលេខ​ក្នុង​វេបសាយ​របស់​យើង​ខ្ញុំ គឺ​សម្រាប់​បង្ហាញ​ជូន​ជា​ព័ត៌មាន​ប៉ុណ្ណោះ និង​អាច​មាន​ការ​កែ​ប្រែ ។ សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទាក់ទង​សាខា​របស់​យើង​ខ្ញុំ​ដែល​​នៅ​ជិត​លោក​អ្នក ឬ​ក៏​ទាក់ទង​មក​ការិយាល័យ​ទំនាក់ទំនង​អតិថិជន ។
យល់ព្រម
English     ភាសាខ្មែរ
ធនាគារ អេស៊ីលីដា ភីអិលស៊ី
expand_less

homenavigate_nextព័ត៌មាន​ការ​បោះ​ផ្សាយ​មូលបត្រ​កម្មសិទ្ធិnavigate_nextសេចក្តី​ជូនដំណឹង​ស្តីពី​លទ្ធផល​នៃ​ការ​ធ្វើ​បរិវិសកម្ម

សេចក្តី​ជូនដំណឹង​ស្តីពី​លទ្ធផល​នៃ​ការ​ធ្វើ​បរិវិសកម្ម

រាជធានីភ្នំពេញ ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២០

ធនាគារ អេស៊ីលីដា ភីអិលស៊ី ("ធនាគារ") បាន​បញ្ចប់​ដំណើរការ​បរិវិសកម្ម កាល​ពី​ថ្ងៃសុក្រ ទី២៤ ខែមេសា ឆ្នាំ២០២០ ។ ធនាគារ​បាន​ទទួល​ការអនុម័ត​ពី គណៈកម្មការ​មូលបត្រ​កម្ពុជា លើ​លទ្ធផល​នៃ​ការ​ធ្វើ​បរិវិសកម្ម នៅ​ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២០ ។ សូម​សាធារណជន​ពិនិត្យ លទ្ធផល​នៃ​ការធ្វើ​បរិវិសកម្ម តាម​រយៈ​តំណភ្ជាប់​ខាង​ក្រោម ៖

picture_as_pdf
លទ្ធផលនៃការធ្វើបរិវិសកម្ម

បណ្ឌិត អ៉ិន ចាន់នី ប្រធាន​នាយក​ប្រតិបត្តិ ធនាគារ អេស៊ីលីដា ភីអិលស៊ី មាន​ប្រសាសន៍​ថា "ទោះ​បី​ជា​មាន​ផលប៉ះពាល់​យ៉ាង​ខ្លាំង​ជា​សកល ពី​ការរីក​រាលដាល​នៃ​វីរុសកូវីដ-១៩ យ៉ាង​ណា​ក៏​ដោយ ក៏​វិនិយោគិន​ប្រមាណ ២.៤៩៧ នាក់ បាន​ចូលរួម​ក្នុង​ដំណើរការ​បរិវិសកម្ម ដោយ​ចំណាយ​ពេល​វេលា​ដ៏​មាន​តម្លៃ និង​ថវិកា ដើម្បី​វិនិយោគ​នៅ​ក្នុង ធនាគារ អេស៊ីលីដា ភីអិលស៊ី ។ ការចូលរួម​យ៉ាង​សកម្ម​នេះ ស្តែង​ចេញ​ពី​ការជឿ​ទុកចិត្ត​របស់​សាធារណជន ចំពោះ​លទ្ធផល​ប្រតិបត្តិការ និង​ស្ថានភាព​ហិរញ្ញវត្ថុ​ដ៏រឹងមាំ ក៏ដូច​ជា​ការ​ឈាន​មុខ​គេ​របស់​ធនាគារ អេស៊ីលីដា ភីអិលស៊ី នៅ​ក្នុង​វិស័យ​ធនាគារ​នៅ​កម្ពុជា ។ យើងខ្ញុំ​សូម​ថ្លែង​អំណរគុណ​យ៉ាង​ជ្រាល​ជ្រៅ​ចំពោះ​ការ​គាំទ្រ​នេះ និង​សូម​ថ្លែង​អំណរគុណ​ដល់​អតិថិជន និង​វិនិយោគិន​ទាំង​អស់ ដែល​បាន​វិនិយោគ​ក្នុង​ការ​បោះផ្សាយ​លក់​មូលបត្រ​កម្មសិទ្ធិ​របស់​ធនាគារ ។ លោក​បាន​បន្ថែម​ថា "ធនាគារ អេស៊ីលីដា ភីអិលស៊ី គ្រោង​នឹង​ចុះ​បញ្ជី​ភាគហ៊ុន​ជា​ផ្លូវការ​នៅ​ក្នុង​ក្រុមហ៊ុន​ផ្សារមូលបត្រ​កម្ពុជា នៅ​ក្នុង​ខែឧសភា ឆ្នាំ២០២០ ។ បន្ទាប់​ពី​ការ​ចុះ​បញ្ជី​នេះ​ត្រូវ​បាន​បញ្ចប់ ធនាគារ អេស៊ីលីដា ភីអិលស៊ី នឹង​ក្លាយ​ជា​ធនាគារ​ពាណិជ្ជ​ដំបូង​គេ ដែល​មាន​ការ​ជួញ​ដូរ​ភាគហ៊ុន​ជា​សាធារណៈ​នៅ​កម្ពុជា" ។

លោក Han Kyung Tae អគ្គនាយក​ក្រុមហ៊ុន យាន់តា ស៊ីឃ្យួរឹធី (ខេមបូឌា) ភីអិលស៊ី បាន​មាន​ប្រសាសន៍​ថា "ទោះ​បី​ជា​ស្ថិត​នៅ​ក្នុង​កំឡុង​ពេល​នៃ​ការរីក​រាលដាល​នៃ​វីរុស​កូវីដ-១៩ យ៉ាង​ណា​ក៏​ដោយ ក៏​ការ​ធ្វើ​បរិវិសកម្ម​មូលបត្រ​កម្មសិទ្ធិ​របស់​ធនាគារ អេស៊ីលីដា ភីអិលស៊ី ទទួល​បាន​លទ្ធផល​ល្អ ។ ធនាគារ អេស៊ីលីដា ភីអិលស៊ី និង​គណៈ​គ្រប់គ្រង​ធនាគារ បាន​បង្ហាញ​នូវ​ការប្តេជ្ញា​ចិត្ត​ខ្ពស់ ក្នុង​ការ​ជម្រុញ​ការ​ចុះ​បញ្ជី ទៅ​តាម​ផែនការ​ដែល​បាន​គ្រោង​ទុក ហើយ​ការប្តេជ្ញាចិត្ត​នេះ​ហាក់​ដូចជា​ការ​សម្រេចចិត្ត​ដ៏​ប្រយ័ត្ន​ប្រយែង​មួយ ។ ក្នុង​នាម​ជា​ក្រុមហ៊ុន​ធានា​ទិញ​មូលបត្រ​ដែល​ដឹកនាំ​គម្រោង​ដ៏​សំខាន់​នេះ ក្រុមហ៊ុន យាន់តា ស៊ីឃ្យួរឹធី (ខេមបូឌា) ភីអិលស៊ី នឹង​បន្ត​ធ្វើ​ឲ្យ​អស់​ពី​សមត្ថភាព ដើម្បី​ជួយ​ទាំង​ក្រុមហ៊ុន​បោះ​ផ្សាយ និង​ទាំង​វិនិយោគិន​យ៉ាង​ច្រើន ដែល​បាន​ចូលរួម​ក្នុង​ដំណើរការ​បោះផ្សាយ​លក់​មូលបត្រ​កម្មសិទ្ធិ​ជា​សាធារណៈ​នេះ ដោយ​ផ្តោត​លើ​ការបង្កើន​សន្ទនីយភាព​ដល់​ភាគហ៊ុន​របស់​ធនាគារ​នៅ​ក្នុង​ទីផ្សារ​បន្ទាប់ ។ យើង​ខ្ញុំ​ជឿ​ជាក់​ថា ការ​ជួយ​ក្រុមហ៊ុន​បោះផ្សាយ​ក្នុង​ការ​ធ្វើការ​បោះផ្សាយ​ភាគហ៊ុន​បន្តបន្ទាប់​មក​ទៀត និង​ការរៀបចំ​វិធីសាស្រ្ត​ជួញដូរ​តាម​ការចរចានា​ពេល​អនាគត នឹង​ជួយ​បង្កើន​សន្ទនីយភាព និង​ទាក់ទាញ​វិនិយោគិន​បរទេស​កាន់​តែ​ច្រើន មិន​ត្រឹម​តែ​សម្រាប់​ភាគហ៊ុន​របស់ ធនាគារ អេស៊ីលីដា ភីអិលស៊ី ប៉ុណ្ណោះ​ទេ ថែម​ទាំង​សម្រាប់​ទីផ្សារ​មូលធន​នៅ​កម្ពុជា​ផង​ដែរ ។

សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទំនាក់ទំនង ធនាគារ អេស៊ីលីដា ភីអិលស៊ី តាមរយៈ ៖

លោកស្រី ប៊ុត ប៊ុនសីហា
មុខងារ : អនុប្រធាន​នាយក​ប្រតិបត្ដិ និង​ជា​គណៈប្រធាន​នាយិកា​ប្រតិបត្ដិ​នីតិកម្ម និង​លេខា​ធិការក្រុមហ៊ុន (មន្រ្តី​ទទួល​បន្ទុក​ផ្តល់​ព័ត៌មាន)
ទូរសព្ទ : ០១៥ ៦០០ ៥៣២
អ៉ីម៉ែល : buth.bunsayha@acledabank.com.kh

លោកស្រី ម៉ារ អមរា
មុខងារ : អនុប្រធាន​នាយក​ប្រតិបត្ដិ និង​ជា​គណៈប្រធាន​នាយិកា​ប្រតិបត្តិ​ហិរញ្ញវត្ថុ (មន្រ្តី​ទំនាក់ទំនង​សាធារណៈ)
ទូរសព្ទ : ០១៥ ៩០០ ១២៦
អ៉ីម៉ែល : amara@acledabank.com.kh

ប្រសិន​បើ​លោក​អ្នក​មាន​ចម្ងល់ ឬ​សំណូម​ពរ​ផ្សេងៗ (បម្រើ​២៤​ម៉ោង)
phone០២៣ ៩៩៤ ៤៤៤, ០១៥ ៩៩៩ ២៣៣
emailinquiry@acledabank.com.kh

ព័ត៌មាន​បន្ថែម
អេស៊ីលីដា​យូនីធី​ទាន់​ចិត្ត
អតិថិជន​កំពុង​ប្រើ ១.៤៦២.៤៦៣ នាក់
ទាញយក​ពី App StoreGoogle Play
ផែនទីទំព័រ   ទម្រង់ប្រើជាមួយសេវា   របៀបប្រើសេវាកម្ម   កម្មវិធីគណនា   ព័ត៌មានតាមអ៉ីម៉ែល   លក្ខខណ្ឌសុវត្ថិភាព   កំណត់ចំណាំផ្នែកច្បាប់
ចំនួនអ្នកកំពុងទស្សនា : ៧៧    ចំនួនអ្នកទស្សនាថ្ងៃនេះ : ២.៦០១    ចំនួនអ្នកទស្សនាពីម្សិល : ២១.០២៣