តួលេខ​ក្នុង​វេបសាយ​របស់​យើង​ខ្ញុំ គឺ​សម្រាប់​បង្ហាញ​ជូន​ជា​ព័ត៌មាន​ប៉ុណ្ណោះ និង​អាច​មាន​ការ​កែ​ប្រែ ។ សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទាក់ទង​សាខា​របស់​យើង​ខ្ញុំ​ដែល​​នៅ​ជិត​លោក​អ្នក ឬ​ក៏​ទាក់ទង​មក​ការិយាល័យ​ទំនាក់ទំនង​អតិថិជន ។
✖  យល់ព្រម
English     ភាសាខ្មែរ
ធនាគារ អេស៊ីលីដា ភីអិលស៊ី

 »  ព័ត៌មាន  »  ព័ត៌មាន​ថ្មីៗ  »  ធនាគារ អេស៊ីលីដា ភីអិលស៊ី បើក​សាខា​ថ្មី​ទី២៦០ នៅ​ក្នុង​ក្រុង​បាត់ដំបង

ធនាគារ អេស៊ីលីដា ភីអិលស៊ី បើក​សាខា​ថ្មី​ទី២៦០ នៅ​ក្នុង​ក្រុង​បាត់ដំបង

ថ្ងៃ​ទី២៨ ខែមីនា ឆ្នាំ​២០១៧

ធនាគារ អេស៊ីលីដា ភីអិលស៊ី សាខា​ទី២ ក្រុង​បាត់​ដំបង

ដើម្បី​​ផ្តល់​​នូវ​​សេវាកម្ម​​ប្រកប​​ដោយ​​គុណភាព និង​ភាព​ងាយស្រួល​ឱ្យ​​កាន់​តែ​ប្រសើរ​ថែមទៀត​ជូន​ដល់​​អតិថិជន​​ទាំង​អស់ យើង​ខ្ញុំ​មាន​សេចក្តី​សោមនស្ស​រីករាយ​សូមជូន​ដំណឹង​ដល់​អតិថិជន និង​សាធារណជន​ឱ្យ​បាន​ជ្រាប​ថា ធនាគារ​អេស៊ីលីដា​បាន​បើក​សាខា​ថ្មី​ទី២៦០ គឺ សាខា​ទី២ ក្រុង​បាត់​ដំបង (ជា​សាខា​ទី៣ នៅ​ក្នុង​ក្រុង​បាត់ដំបង) មាន​ទីតាំង​នៅ​លើ​ផ្លូវ​ជាតិ​លេខ៥ ភូមិ​ព្រែក​មហាទេព សង្កាត់​ស្វាយប៉ោ ក្រុង​បាត់ដំបង ខេត្ត​បាត់ដំបង ។

ធនាគារ អេស៊ីលីដា ភីអិលស៊ី សាខា​ទី២ ក្រុង​បាត់​ដំបង នឹង​ចាប់​បើក​បម្រើ​ជូន​លោកអ្នក​នូវ​សេវាកម្ម​ធនាគារ ពី​ថ្ងៃ​ទី១ ខែមេសា ឆ្នាំ២០១៧ នេះ​តទៅ ។

ភាព​នៅ​ជិត​ដើម្បី​បម្រើ​លោក​អ្នក គឺជា​ការ​ប្តេជ្ញាចិត្ត និងការ​យក​ចិត្តទុកដាក់​បំផុត​របស់​យើងខ្ញុំ ដើម្បី​ផ្តល់​នូវ​សេវាកម្ម​ប្រកប​ដោយ​គុណភាព​ និង​ជឿជាក់​សម្រាប់​លោក​អ្នក ។ ទោះ​ជា​លោក​អ្នក​នៅ​ទីណា​ក៏ដោយ យើងខ្ញុំ​នៅ​ទីនោះ ​រង់ចាំ​ស្វាគមន៍​បម្រើ​លោក​អ្នក​ជានិច្ច ។

បច្ចុប្បន្ន​ធនាគារ អេស៊ីលីដា ភីអិលស៊ី មាន​បណ្តាញ​ប្រតិបត្តិការ​រហូត​ដល់ ២៦០ សាខា ទូទាំង​ព្រះរាជាណាចក្រ​កម្ពុជា និង​ ៤១ សាខា​នៅ​ប្រទេស​ឡាវ និង ៧ សាខា​នៅ​ប្រទេស​មីយ៉ាន់ម៉ា ដោយមាន​ទ្រព្យ​សកម្ម​សរុប ចំនួន​ជាង ៤.៧៦៩ លាន​ដុល្លារ​អាមេរិក សមតុល្យ​ឥណទាន​សរុប ចំនួន ២.៩០១ លាន​ដុល្លារ​អាមេរិក និង​ប្រាក់​បញ្ញើ​សន្សំ​សរុប ចំនួន ៣.១៩៤ លានដុល្លារ​អាមេរិក ។

សម្រាប់​តម្រូវការ​ប្រើប្រាស់​សេវា​ធនាគារ និង​​ព័ត៌មាន​ផ្សេងៗ​ទៀត សូម​ទាក់ទង​ការិយាល័យ​ទំនាក់ទំនង​អតិថិជន តាម​រយៈ​ទូរស័ព្ទ​លេខ ៖ ០២៣ ៩៩៤ ៤៤៤ ឬ ០១៥ ៩៩៩ ២៣៣ បម្រើ​២៤ម៉ោង​ក្នុង​មួយ​ថ្ងៃ និង​៧ថ្ងៃ​ក្នុង​មួយ​សប្តាហ៍ ។

ប្រសិន​បើ​លោក​អ្នក​មាន​ចម្ងល់
ឬ​សំណូម​ពរ​ផ្សេងៗ (បម្រើ​២៤​ម៉ោង)
០២៣ ៩៩៤ ៤៤៤, ០១៥ ៩៩៩ ២៣៣
inquiry@acledabank.com.kh

ព័ត៌មាន​បន្ថែម
អេស៊ីលីដា​យូនីធី​ទាន់​ចិត្ត
អតិថិជន​កំពុង​ប្រើ ១.០៩៨.៤០៩ នាក់
ទាញយក​ពី App StoreGoogle Play
ផែនទីទំព័រ   ទម្រង់ប្រើជាមួយសេវា   របៀបប្រើសេវាកម្ម   កម្មវិធីគណនា   ព័ត៌មានតាមអ៊ីម៉ែល   លក្ខខណ្ឌសុវត្ថិភាព   កំណត់ចំណាំផ្នែកច្បាប់
ចំនួនអ្នកកំពុងទស្សនា : ៤៧    ចំនួនអ្នកទស្សនាថ្ងៃនេះ : ៦៤០    ចំនួនអ្នកទស្សនាពីម្សិល : ១១.៥៥៦