តួលេខ​ក្នុង​វេបសាយ​របស់​យើង​ខ្ញុំ គឺ​សម្រាប់​បង្ហាញ​ជូន​ជា​ព័ត៌មាន​ប៉ុណ្ណោះ និង​អាច​មាន​ការ​កែ​ប្រែ ។ សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទាក់ទង​សាខា​របស់​យើង​ខ្ញុំ​ដែល​​នៅ​ជិត​លោក​អ្នក ឬ​ក៏​ទាក់ទង​មក​ការិយាល័យ​ទំនាក់ទំនង​អតិថិជន ។
✖  យល់ព្រម
English     ភាសាខ្មែរ

 »  ព័ត៌មាន  »  ព័ត៌មាន​ថ្មីៗ  »  សព្ទសាធុការពរ ក្នុង​បុណ្យ​ចូល​ឆ្នាំ​ថ្មី ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ គ.ស.២០១៧ របស់​ប្រធាន​នាយក​ប្រតិបត្តិ

សព្ទសាធុការពរ

ក្នុង​ឱកាស បុណ្យ​ចូល​ឆ្នាំ​ថ្មី ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ គ.ស.២០១៧
ប្រធាន​នាយក​ប្រតិបត្តិ ធនាគារ អេស៊ីលីដា ភីអិលស៊ី

គោរព​ជូន

ថ្នាក់​ដឹក​នាំ និង​កម្មករ​និយោជិត គ្រប់​លំដាប់ គ្រប់​តួនាទី​ទាំង​អស់

ថ្នាក់​ដឹក​នាំ និង​កម្មករ​និយោជិត គ្រប់​លំដាប់ គ្រប់​តួនាទី ជា​ទីគោរព​រាប់​អាន​ដ៏​ខ្ពង់​ខ្ពស់ និង​ជ្រាល​ជ្រៅ​បំផុត!

ក្នុងឱកាស ចូល​ឆ្នាំ​ថ្មី ប្រពៃណី​ជាតិ​ខ្មែរ ឆ្នាំ២០១៧ ខ្ញុំ​សូម​សម្ដែង​នូវ​ក្ដី​សោមនស្ស​រីករាយ និង​ថ្លែង​នូវ​អំណរគុណ​ដ៏​ស្មោះ​ស្ម័គ្រ ឧត្ដុង្គ​ឧត្ដម​បំផុត​ចំពោះ​ភាគទុនិក ក្រុម​ប្រឹក្សា​ភិបាល ថ្នាក់​គ្រប់​គ្រង និង​កម្មករ​និយោជិត​ទាំង​អស់ ដែល​បាន​ចូល​រួម​អនុវត្ដ​ការងារ​ទទួល​បាន​លទ្ធផល​ល្អ តាម​នាទី​រៀងៗ​ខ្លួន ប្រកប​ដោយ​គតិ​បណ្ឌិត ស្ថិត​ក្នុង​ក្រម​សីលធម៌ និង​វិជ្ជាជីវៈ​ច្បាស់លាស់ ដែល​ធ្វើ​ឲ្យ​ផែនការ​អាជីវកម្ម ធនាគារ អេស៊ីលីដា ភីអិលស៊ី ទាំង​មូល ទទួល​បាន​នូវ​ជោគជ័យ​ជា​កុសល និង​ជា​ពិសេស​សូម​ថ្លែង​អំណរគុណ​ចំពោះ​ការ​គាំទ្រ​របស់​រាជ​រដ្ឋាភិបាល ដែល​មាន​ធនាគារ​ជាតិ​នៃ​កម្ពុជា ជា​អាណា​ព្យាបាល និង​អតិថិជន​ជា​ទីគោរព​ទាំង​អស់ ។

ស្រប​ឱកាស​នេះ ធនាគារ អេស៊ីលីដា ភីអិលស៊ី បង្កើត​បាន​នូវ​សមិទ្ធផល​ថ្មីៗ​ទាន់​សម័យ រួម​មាន ៖ សេវា​អេស៊ីលីដា​យូនីធី​ទាន់​ចិត្ត (ACLEDA Unity ToanChet), អគារ​មជ្ឈ​មណ្ឌល​សុវត្ថិភាព​ប្រព័ន្ធ​បច្ចេក​វិជ្ជា​ព័ត៌មាន (DR-Site) និង​អគារ វិទ្យាស្ថាន ពាណិជ្ជសាស្ត្រ អេស៊ីលីដា កំពុង​ដំណើរ​ការ​សាង​សង់​យ៉ាង​សកម្ម មាន​លក្ខណៈ​ធំ​ទូលាយ និង​ប្រណីត ស្រប​តាម​តម្រូវ​ការ នឹង​គ្រោង​បញ្ចប់​ការ​សាង​សង់​ជា​ស្ថាពរ​នៅ​ក្នុង​ខែ​កក្កដា ឆ្នាំ២០១៧ និង​ខែ​កក្កដា ឆ្នាំ២០១៨ ជា​បន្ត​បន្ទាប់ ។ គ្រប់​សមិទ្ធផល​ទាំង​នេះ​ជា​បច្ចក្ខ​សក្ខីភាព ដែល​បញ្ជាក់​ពី​ដំណើរ​រីក​ចម្រើន ធំ​ធាត់​យ៉ាង​ឆាប់​រហ័ស ទាំង​ផ្នែក​ប្រតិបត្ដិការ ផ្នែក​ហេដ្ឋា​រចនា​សម្ព័ន្ធ​ធនាគារ​អេឡិច​ត្រូនិក និង​ផ្នែក​ប្រសិទ្ធភាព​អាជីវកម្ម ដែល​ធ្វើ​ឲ្យ​អតិថិជន សាធារណជន​គ្រប់​មជ្ឈដ្ឋាន ក្នុង​សហគមន៍​កាន់​តែ​មាន​ភាព​ជឿ​ជាក់ និង​មាន​ទំនុក​ចិត្ត​ខ្ពស់​លើ​ធនាគារ អេស៊ីលីដា ភីអិលស៊ី ។

ធនាគារ អេស៊ីលីដា ភីអិលស៊ី ត្រូវ​បាន​មហាជន​ទទួល​ស្គាល់​ថា​ជា "ប្រជា​ធនាគារ​ដែល​លោក​អ្នក​ជឿ​ទុក​ចិត្ត" តាម​រយៈ​គុណភាព​នៃ​ការ​បម្រើ​សេវាកម្ម​ហិរញ្ញវត្ថុ ប្រកប​ដោយ​ក្រម​សីលធម៌​ខ្ពស់ វិជ្ជាជីវៈ​ច្បាស់​លាស់ និង​តែង​តែ​ផ្តល់​ផលិតផល សេវាកម្ម​ហិរញ្ញវត្ថុ​សម្បូរ​បែប ព្រម​ទាំង​ទំនើប​ទាន់​សម័យ ដែល​ជា​អត្ថ​ប្រយោជន៍​ជូន​អតិថិជន ក្នុង​ការ​គ្រប់​គ្រង ចាត់​ចែង​ហិរញ្ញវត្ថុ ប្រកប​ដោយ​ប្រសិទ្ធភាពខ្ពស់ ។

មោទនភាព ធនាគារ អេស៊ីលីដា ភីអិលស៊ី ក្រៅ​ពី​ការ​ផ្តល់​សេវាកម្ម​ហិរញ្ញវត្ថុ​ដ៏​ល្អ​បំផុត​ជូន​អតិថិជន ធនាគារ​ក៏​បាន​រួម​ចំណែក​ក្នុង​ការ​ថែរក្សា​ទំនៀម​ទម្លាប់ ប្រពៃណី​ជាតិ​ខ្មែរ ដែល​ជា​រៀង​រាល់​ឆ្នាំ ធនាគារ​តែង​តែ​ប្រារព្ធ​ពិធី បុណ្យ​ចូល​ឆ្នាំ ដោយ​មាន​ការ​ចូលរួម​យ៉ាង​ច្រើន​កុះករ​ពី​សំណាក់​កម្មករ​និយោជិត​គ្រប់​លំដាប់ គ្រប់​នាទី និង​សាមី​ក្រុមគ្រួសារ ដើម្បី​ទទួល​នូវ​ពរជ័យ សិរី​មង្គល តាម​រយៈ​ព្រះ​សង្ឃ​សម្តែង​ព្រះ​បរិត្ត លើក​រាសី ព្រម​ទាំង​រីក​រាយ​ទាំង​អស់​គ្នា ជា​មួយ​នឹង​ល្បែង​ប្រជាប្រិយ ជា​មរតក​វប្បធម៌​ខ្មែរ​ដ៏​ល្អ​ផូរ​ផង់ និង​ទទួល​ទាន​អាហារ​មាន​ឱជារស ប្រកប​ដោយ​អនាម័យ​ល្អ​ក្នុង​ពិធី​ជប់​លៀង​រួម​គ្នា យ៉ាង​សប្បាយ​រីក​រាយ ។

សូម​វប្បធម៌​ល្អ​របស់​ធនាគារ អេស៊ីលីដា ភីអិលស៊ី គង់​វង្ស ស្ថិត​ស្ថេរ​ជា​អមតៈ ដើម្បី​ជា​ប្រយោជន៍​ក្នុង​សង្គម​តរៀង​ទៅ ។

សូម​គោរព​ថ្លែង​អំណរគុណ​ដ៏​ជ្រាល​ជ្រៅ ចំពោះ​កម្មករ​និយោជិត អតិថិជន និង​អាជ្ញាធរ​សមត្ថកិច្ច​ទាំង​អស់ ដែល​បាន​ចូល​រួម​ធ្វើ​ឲ្យ​ធនាគារ អេស៊ីលីដា ភីអិលស៊ី ទទួល​បាន​ជោគ​ជ័យ​ជា​កុសល ទាំង​ប្រាក់​ចំណេញ ទាំង​កេរ្តិ៍​ឈ្មោះ កិត្តិយស​ល្បី​ល្បាញ ក្នុង​ប្រទេស ក្រៅ​ប្រទេស ខ្ទរខ្ទារ​ជា​សកល ។

សូម​ទេវតា​ឆ្នាំ​ថ្មី ព្រះ​នាម កិមិរាទេវី ប្រទាន​នូវ​សព្ទ​សាធុការ​ពរ​ជ័យ ជូន​ភាគទុនិក ក្រុម​ប្រឹក្សា​ភិបាល ថ្នាក់​ដឹកនាំ កម្មករ​និយោជិត​គ្រប់​លំដាប់ គ្រប់​នាទី ព្រម​ទាំង​ក្រុម​គ្រួសារ អតិថិជន និង​អាជ្ញាធរ​សមត្ថកិច្ច ទទួល​បាន​នូវ​សេចក្តី​សុខកាយ សប្បាយ​ចិត្ត ចម្រើន​រុងរឿង ជោគជ័យ សិរីមង្គល ជា​រៀង​រហូត ។

សូម​សម្រេច​ផល​តាម​ផែន​ការ​យុទ្ធ​សាស្ត្រ ដែល​បាន​កំណត់​ប្រកប​ដោយ​គុណភាព និង​ប្រសិទ្ធភាព ត្រចះ​ត្រចង់ កុំ​បី​ឃ្លៀង​ឃ្លាត​ឡើយ ៕

"សូម​ឲ្យ​សម្រេច​ផល រាល់​សេចក្ដី​ប្រា​ថ្នា"

ភ្នំពេញ ថ្ងៃទី៧ ខែមេសា ឆ្នាំ២០១៧

ប្រធាន​នាយក​ប្រតិបត្តិ


បណ្ឌិត អ៊ិន ចាន់នី

ប្រសិន​បើ​លោក​អ្នក​មាន​ចម្ងល់
ឬ​សំណូម​ពរ​ផ្សេងៗ (បម្រើ​២៤​ម៉ោង)
០២៣ ៩៩៤ ៤៤៤, ០១៥ ៩៩៩ ២៣៣
inquiry@acledabank.com.kh

ព័ត៌មាន​បន្ថែម
អេស៊ីលីដា​យូនីធី​ទាន់​ចិត្ត
១.០៥៧.៦៤២ អតិថិជន​កំពុង​ប្រើ
ទាញយក​ពី App StoreGoogle Play
ផែនទីទំព័រ   ទម្រង់ប្រើជាមួយសេវា   របៀបប្រើសេវាកម្ម   កម្មវិធីគណនា   ព័ត៌មានតាមអ៊ីម៉ែល   លក្ខខណ្ឌសុវត្ថិភាព   កំណត់ចំណាំផ្នែកច្បាប់   ក្រមស្តីពីការប្រតិបត្តិសេវាធនាគារ
ចំនួនអ្នកកំពុងទស្សនា : ៨៧    ចំនួនអ្នកទស្សនាថ្ងៃនេះ : ៨.៣៥០    ចំនួនអ្នកទស្សនាពីម្សិល : ១១.៧៦៤