តួលេខ​ក្នុង​វេបសាយ​របស់​យើង​ខ្ញុំ គឺ​សម្រាប់​បង្ហាញ​ជូន​ជា​ព័ត៌មាន​ប៉ុណ្ណោះ និង​អាច​មាន​ការ​កែ​ប្រែ ។ សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទាក់ទង​សាខា​របស់​យើង​ខ្ញុំ​ដែល​​នៅ​ជិត​លោក​អ្នក ឬ​ក៏​ទាក់ទង​មក​ការិយាល័យ​ទំនាក់ទំនង​អតិថិជន ។
✖  យល់ព្រម
English     ភាសាខ្មែរ
ធនាគារ អេស៊ីលីដា ភីអិលស៊ី

 »  ព័ត៌មាន  »  ព័ត៌មាន​ថ្មីៗ  »  ធនាគារ អេស៊ីលីដា ភីអិលស៊ី ដាក់​ឲ្យ​ប្រើ​ប្រាស់​ជា​ផ្លូវការ​នូវ​សេវា​អេស៊ីលីដា​យូនីធី​ទាន់​ចិត្ត

ធនាគារ អេស៊ីលីដា ភីអិលស៊ី ដាក់​ឲ្យ​ប្រើ​ប្រាស់​ជា​ផ្លូវការ​នូវ​សេវា​អេស៊ីលីដា​យូនីធី​ទាន់​ចិត្ត

ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៧

យោង​អាជ្ញា​ប័ណ្ណ​អចិន្ត្រៃយ៍​របស់​ធនាគារ អេស៊ីលីដា ភីអិលស៊ី លេខ: ០៦ ចុះ​ថ្ងៃ​ទី២៨ ខែវិច្ឆិកា ឆ្នាំ២០០៦ និង​ចំណុច​ទី៣ នៃ​មាត្រា​ទី២ នៃ​ច្បាប់​ស្តី​ពី​គ្រឹះស្ថាន​ធនាគារ និង​ហិរញ្ញវត្ថុ ធនាគារ អេស៊ីលីដា ភីអិលស៊ី បាន​ដាក់​ឲ្យ​ប្រើ​ប្រាស់​ជា​ផ្លូវ​ការ​នូវ​សេវា​អេស៊ីលីដា​យូនីធី កាល​ពី​ថ្ងៃ​ទី១៦ ខែកក្កដា ឆ្នាំ២០១០ ។ ចាប់​ពី​ពេល​នោះ​មក សេវា​អេស៊ីលីដា​យូនីធី ត្រូវ​បាន​អភិវឌ្ឍ និង​កែ​លម្អ​ឲ្យ​កាន់​តែ​មាន​លក្ខណៈ​ងាយ​ស្រួល សុវត្ថិភាព​ខ្ពស់ ទំនើប ទាន់​សម័យ ដើម្បី​បំពេញ​តាម​សេចក្តី​ត្រូវ​ការ​របស់​អតិថិជន ។

អតិថិជន​និង​សាធារណជន​ទូទៅ​អាច​ទាញ​យក​កម្មវិធី អេស៊ីលីដា​យូនីធី​ទាន់​ចិត្ត ពី App Store សម្រាប់​ទូរស័ព្ទ iPhone និង Play Store សម្រាប់​ទូរស័ព្ទ​ផ្សេងៗ​ក្រៅ​ពី iPhone និង​ចុះ​ឈ្មោះ​ប្រើ​ប្រាស់​ដោយ​ខ្លួន​ឯង​តាម​រយៈ​ទូរស័ព្ទ​ផ្ទាល់​ខ្លួន ចាប់​ពី​ថ្ងៃ​ទី២៥ ខែមេសា ឆ្នាំ២០១៧ នេះ​តទៅ ។

សម្រាប់​តម្រូវ​ការ​ប្រើ​ប្រាស់​សេវា​ធនាគារ និង​ព័ត៌មាន​ផ្សេងៗ​ទៀត សូម​ទាក់ទង​ការិយាល័យ​ទំនាក់​ទំនង​អតិថិជន (បម្រើ​២៤ម៉ោង) ៖ ០២៣ ៩៩៤ ៤៤៤ ឬ ០១៥ ៩៩៩ ២៣៣ ។

ប្រសិន​បើ​លោក​អ្នក​មាន​ចម្ងល់
ឬ​សំណូម​ពរ​ផ្សេងៗ (បម្រើ​២៤​ម៉ោង)
០២៣ ៩៩៤ ៤៤៤, ០១៥ ៩៩៩ ២៣៣
inquiry@acledabank.com.kh

ព័ត៌មាន​បន្ថែម
អេស៊ីលីដា​យូនីធី​ទាន់​ចិត្ត
អតិថិជន​កំពុង​ប្រើ ១.១៤៤.៦០០ នាក់
ទាញយក​ពី App StoreGoogle Play
ផែនទីទំព័រ   ទម្រង់ប្រើជាមួយសេវា   របៀបប្រើសេវាកម្ម   កម្មវិធីគណនា   ព័ត៌មានតាមអ៊ីម៉ែល   លក្ខខណ្ឌសុវត្ថិភាព   កំណត់ចំណាំផ្នែកច្បាប់
ចំនួនអ្នកកំពុងទស្សនា : ៩២    ចំនួនអ្នកទស្សនាថ្ងៃនេះ : ១៥.៦០៩    ចំនួនអ្នកទស្សនាពីម្សិល : ១២.៦៤៨