តួលេខ​ក្នុង​វេបសាយ​របស់​យើង​ខ្ញុំ គឺ​សម្រាប់​បង្ហាញ​ជូន​ជា​ព័ត៌មាន​ប៉ុណ្ណោះ និង​អាច​មាន​ការ​កែ​ប្រែ ។ សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទាក់ទង​សាខា​របស់​យើង​ខ្ញុំ​ដែល​​នៅ​ជិត​លោក​អ្នក ឬ​ក៏​ទាក់ទង​មក​ការិយាល័យ​ទំនាក់ទំនង​អតិថិជន ។
✖  យល់ព្រម
English     ភាសាខ្មែរ
ធនាគារ អេស៊ីលីដា ភីអិលស៊ី

 »  ព័ត៌មាន  »  ព័ត៌មាន​ថ្មីៗ  »  ធនាគារ អេស៊ីលីដា ភីអិលស៊ី ប្តូរ​ប័ណ្ណ​អេធីអឹម​ទៅ​ជា​ប័ណ្ណ​អេធីអឹម EMV Chip

ធនាគារ អេស៊ីលីដា ភីអិលស៊ី ប្តូរ​ប័ណ្ណ​អេធីអឹម​ទៅ​ជា​ប័ណ្ណ​អេធីអឹម EMV Chip

ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៧

បណ្ឌិត អ៊ិន ចាន់នី ប្រធាន​នាយក​ប្រតិបត្តិ ធនាគារ អេស៊ីលីដា ភីអិលស៊ី ប្រកាស​ដាក់​ឱ្យ​ប្រើ​ប្រាស់​ប័ណ្ណ​ថ្មី ប័ណ្ណ​អេស៊ីលីដា

រាជ​ធានី​ភ្នំពេញ, ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៧ ៖ ធនាគារ អេស៊ីលីដា ភីអិលស៊ី ប្រជា​ធនាគារ​ដែល​លោក​អ្នក​ជឿ​ទុក​ចិត្ត និង​ជា​ធនាគារ​ពាណិជ្ជ​នាំ​មុខ​គេ​ក្នុង​ព្រះ​រាជា​ណាចក្រ​កម្ពុជា បាន​ប្រកាស​នៅ​ថ្ងៃ​នេះ​ថា ធនាគារ អេស៊ីលីដា ភីអិលស៊ី បាន​ផ្លាស់​ប្តូរ​ប័ណ្ណ​អេធីអឹម​ពី Magnetic Stripe ទៅ​ជា EMV Chip ។

បណ្ឌិត អ៊ិន ចាន់នី ប្រធាន​នាយក​ប្រតិបត្តិ ធនាគារ អេស៊ីលីដា ភីអិលស៊ី បាន​មាន​ប្រសាសន៍​ថា ការ​រីក​ចម្រើន​ឥត​ឈប់​ឈរ​យ៉ាង​ឆាប់​រហ័ស​នៃ​ប្រព័ន្ធ​បច្ចេក​វិជ្ជា​ព័ត៌មាន​វិទ្យា និង​ធានា​ឱ្យ​មាន​សុវត្ថិភាព​ខ្ពស់ ធនាគារ អេស៊ីលីដា ភីអិលស៊ី បាន​ផ្លាស់​ប្តូរ​ប័ណ្ណ​អេធីអឹម Magnetic Stripe ទៅ​ជា EMV Chip ដែល​ជា​ប័ណ្ណ​អេឡិច​ត្រូនិក​មាន​ប្រព័ន្ធ​បទដ្ឋាន EMV (Europay MasterCard and VISA) ដែល​ធានា​សុវត្ថិភាព​ខ្ពស់ ការពារ​ហានិភ័យ ទប់​ស្កាត់​ការ​ក្លែង​បន្លំ និង​អាច​ប្រើ​ប្រាស់​មុខងារ​បន្ថែម​ទៀត​នា​ពេល​អនាគត និង​អាច​តភ្ជាប់​ជា​សកល ។

លោក​ប្រធាន​នាយក​ប្រតិបត្តិ បាន​បន្ថែម​ទៀត​ថា បច្ចុប្បន្ន​នេះ​ធនាគារ អេស៊ីលីដា ភីអិលស៊ី មាន​ប័ណ្ណ​អេធីអឹម​ប្រភេទ Magnetic Stripe ប្រហែល ៨០០.០០០ ប័ណ្ណ ដែល​នឹង​ត្រូវ​ជំនួស​ថ្មី ដោយ​ប័ណ្ណ​អេធីអឹម EMV Chip ។ អតិថិជន​ទាំង​អស់​អាច​ទំនាក់​ទំនង​មក​ការិយាល័យ​ធនាគារ អេស៊ីលីដា ភីអិលស៊ី ដែល​នៅ​ជិត​បំផុត ដើម្បី​ចុះ​ឈ្មោះ​ប្តូរ​ប័ណ្ណ​អេធីអឹម EMV Chip ចាប់​ពី​ថ្ងៃ​នេះ​ត​ទៅ ។ ប័ណ្ណ​អេធីអឹម EMV Chip ថ្មី​នេះ អាច​ធ្វើ​ប្រតិបត្តិការ​តាម​ម៉ាស៊ីន​អេធីអឹម​ប្រមាណ ៤០០ គ្រឿង នៅ​តាម​ការិយាល័យ​ធនាគារ អេស៊ីលីដា ភីអិលស៊ី និង​ម៉ាស៊ីន​ឆូត​កាត​ប្រហែល ៤.០០០ នៅ​តាម​ទីតាំង​ដែល​មាន​ស្លាក​សញ្ញា GOLD DOTS ដូចជា​ផ្សារ​ទំនើប សាកល​វិទ្យាល័យ សណ្ធាគារ ស្ថាប័ន​សាធារណៈ និង​ក្រុមហ៊ុន​នានា​ជា​ច្រើន​ទៀត ដើម្បី​ធ្វើ​ប្រតិបត្តិការ​ទិញ​ផលិតផល-សេវាកម្ម ដាក់​ប្រាក់ ដក​សាច់​ប្រាក់ ទូទាត់​វិក្កយបត្រ បញ្ចូល​ទឹក​ប្រាក់​ទូរស័ព្ទ​ដៃ និង​ពិនិត្យ​មើល​សមតុល្យ​គណនី ។ល។

បច្ចុប្បន្ន​ធនាគារ អេស៊ីលីដា ភីអិលស៊ី បាន​បង្កើត​ឱ្យ​មាន​អារ្យភាវូបនីយកម្ម​ទាន់​សម័យ​នូវ​សេវាកម្ម​ហិរញ្ញវត្ថុ អស់​រយៈ​ពេល​ជាង ២៤ឆ្នាំ​មក​ហើយ ដើម្បី​បម្រើ​សេវាកម្ម​ហិរញ្ញវត្ថុ ជូន​ដល់​សាធារណជន និង​អតិថិជន​ទាំង​វិស័យ​ឯកជន និង​វិស័យ​សាធារណៈ តាម​រយៈ​ហេដ្ឋា​រចនា​សម្ព័ន្ធ​អេឡិច​ត្រូនិក​ដែល​ភ្ជាប់​បណ្តាញ​ប្រតិបត្តិការ​ទូទាំង​សកល​លោក ។ នៅ​ដំណាច់​ខែមេសា ឆ្នាំ២០១៧ នេះ ធនាគារ អេស៊ីលីដា ភីអិលស៊ី មាន​បុគ្គលិក​ចំនួន ១២.៣២៩ កំពុង​បម្រើការ​នៅ​តាម​បណ្តា​សាខា​ចំនួន ២៦០ ការិយាល័យ ទូទាំង​ព្រះរាជា​ណាចក្រ​កម្ពុជា ។ ធនាគារ​មាន​ទ្រព្យ​សកម្ម​សរុប​ចំនួន​ជាង ៤.៨២០ លាន​ដុល្លារ​អាមេរិក ឥណទាន​សរុប​ចំនួន ២.៨០៤ លាន​ដុល្លារ​អាមេរិក និង​ប្រាក់​បញ្ញើ​សន្សំ​សរុប​ចំនួន ៣.២២៧ លាន​ដុល្លារ​អាមេរិក ។ ធនាគារ អេស៊ីលីដា ភីអិលស៊ី បាន​បង្កើត​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​ចំនួន​ប្រាំ គឺ ធនាគារ អេស៊ីលីដា ឡាវ, អេស៊ីលីដា ស៊ីឃ្យួរឹធី ភីអិលស៊ី, វិទ្យាស្ថាន ពាណិជ្ជសាស្ត្រ អេស៊ីលីដា, អេស៊ីលីដា ប្រូភើធី អិលធីឌី និង​អេស៊ីលីដា មីក្រូហិរញ្ញវត្ថុ មីយ៉ាន់ម៉ា ហើយ​ព្រម​ទាំង​មាន​ការិយាល័យ​តំណាង​មួយ​នៅ​ប្រទេស​មីយ៉ាន់ម៉ា​ផង​ដែរ ។

ជា​យុទ្ធសាស្ត្រ ធនាគារ អេស៊ីលីដា ភីអិលស៊ី មាន​ដៃគូ​ជា​មួយ​ធនាគារ​ជប៉ុន គឺ SUMITOMO MITSUI BANKING CORPORATION (SMBC), ក្រុមហ៊ុន​ធានា​រ៉ាប​រង​អាយុ​ជីវិត​ប្រទេស​អង់គ្លេស PRUDENTIAL (CAMBODIA) LIFE ASSURANCE PLC., ក្រុម​ហ៊ុន FORTE (FORTE INSURANCE CAMBODIA) PLC. និង​មាន​ដៃគូ​ជា​មួយ​ស្ថាប័ន​ផ្សេងៗ​ទៀត ។ ធនាគារ អេស៊ីលីដា ភីអិលស៊ី មាន​ធនាគារ​ដៃគូ​សំខាន់ៗ​ប្រហែល ៤០០ ធនាគារ ដែល​មាន​បណ្តាញ​សាខា​ប្រតិបត្តិការ​នៅ​ទូទាំង​សកលោក ។


សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទំនាក់​ទំនង​តាម​រយៈ ៖

បណ្ឌិត សូ ផនណារី
អនុប្រធាន​នាយក​ប្រតិបត្តិ និង​ជា​គណៈ​ប្រធាន​នាយិកា​ប្រតិបត្តិ​ប្រតិបត្តិការ
អ៊ីម៉ែល: phonnary@acledabank.com.kh

លោក ព្រំ វិសុទ្ធ
អនុប្រធាន​នាយក​ប្រតិបត្តិ និង​ជា​គណៈ​ប្រធាន​នាយក​ប្រតិបត្តិ​នីតិកម្ម និង​លេខា​ធិការ​ក្រុមហ៊ុន
អ៊ីម៉ែល: visoth@acledabank.com.kh

ប្រសិន​បើ​លោក​អ្នក​មាន​ចម្ងល់
ឬ​សំណូម​ពរ​ផ្សេងៗ (បម្រើ​២៤​ម៉ោង)
០២៣ ៩៩៤ ៤៤៤, ០១៥ ៩៩៩ ២៣៣
inquiry@acledabank.com.kh

ព័ត៌មាន​បន្ថែម
អេស៊ីលីដា​យូនីធី​ទាន់​ចិត្ត
អតិថិជន​កំពុង​ប្រើ ១.១៤៤.៦០០ នាក់
ទាញយក​ពី App StoreGoogle Play
ផែនទីទំព័រ   ទម្រង់ប្រើជាមួយសេវា   របៀបប្រើសេវាកម្ម   កម្មវិធីគណនា   ព័ត៌មានតាមអ៊ីម៉ែល   លក្ខខណ្ឌសុវត្ថិភាព   កំណត់ចំណាំផ្នែកច្បាប់
ចំនួនអ្នកកំពុងទស្សនា : ១៦៩    ចំនួនអ្នកទស្សនាថ្ងៃនេះ : ៨.៥១៩    ចំនួនអ្នកទស្សនាពីម្សិល : ១៩.៧០៩