តួលេខ​ក្នុង​វេបសាយ​របស់​យើង​ខ្ញុំ គឺ​សម្រាប់​បង្ហាញ​ជូន​ជា​ព័ត៌មាន​ប៉ុណ្ណោះ និង​អាច​មាន​ការ​កែ​ប្រែ ។ សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទាក់ទង​សាខា​របស់​យើង​ខ្ញុំ​ដែល​​នៅ​ជិត​លោក​អ្នក ឬ​ក៏​ទាក់ទង​មក​ការិយាល័យ​ទំនាក់ទំនង​អតិថិជន ។
✖  យល់ព្រម
English     ភាសាខ្មែរ
ធនាគារ អេស៊ីលីដា ភីអិលស៊ី

 »  ព័ត៌មាន  »  ព័ត៌មាន​ថ្មីៗ  »  ពិធី​ចម្រើន​មង្គល​អគារ​ការិយាល័យ​ថ្មី ធនាគារ អេស៊ីលីដា ភីអិលស៊ី សាខា​សែនសុខ (ផ្សារ​អ៊ីអន)

ពិធី​ចម្រើន​មង្គល​អគារ​ការិយាល័យ​ថ្មី ធនាគារ អេស៊ីលីដា ភីអិលស៊ី សាខា​សែនសុខ (ផ្សារ​អ៊ីអន)

ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៨

នៅ​ថ្ងៃ​ចន្ទ ១៤កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវ​នឹង​ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៨ ធនាគារ អេស៊ីលីដា ភីអិលស៊ី "ប្រជា​ធនាគារ​ដែល​លោក​អ្នក​ជឿ​ទុក​ចិត្ត" បាន​ប្រកាស​ចាប់​ផ្តើម​ពិធី​ចម្រើន​មង្គល ការិយាល័យ​ធនាគារ អេស៊ីលីដា ភីអិលស៊ី សាខា​សែនសុខ (ផ្សារ​អ៊ីអន) ថ្មី ដែល​មាន​ទីតាំង​ស្ថិត​នៅ ភូមិបាយ៉ាប សង្កាត់ ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានី​ភ្នំពេញ ព្រះរាជាណាចក្រ​កម្ពុជា ។

ការិយាល័យ​ប្រតិបត្តិការ​ថ្មី​នេះ​បាន​​បំពាក់​ដោយ​ឧបករណ៍​ប្រព័ន្ធ​ឌីជីថល​ខ្ពស់ ដើម្បី​បម្រើ​សេវា​ហិរញ្ញវត្ថុ​ជូន​អតិថិជន​ប្រកប​ដោយ​ផាសុកភាព​ក្នុង​ការ​ធ្វើ​ស្វ័យ​ប្រតិបត្តិការ​បាន​យ៉ាង​ងាយ​ស្រួល និង​មាន​សុវត្ថិភាព​ខ្ពស់​បន្ថែម​លើ​សេវា​ធនាគារ​ទូទៅ ។ អគារ​ឌីជីថល​នេះ បើក​ទទួល​ស្វាគមន៍​អតិថិជន និង​សាធារណៈជន​គ្រប់​មជ្ឈដ្ឋាន ៧ថ្ងៃ ក្នុង​១សប្តាហ៍ ចាប់​ពី​ម៉ោង ០៩:០០ព្រឹក ដល់​ម៉ោង ០៧:០០យប់ ។ សាខា​ថ្មី​នេះ​មាន​បុគ្គលិក និង​ថ្នាក់​គ្រប់គ្រង​ពោរ​ពេញ​ទៅ​ដោយ​បទពិសោធន៍​ខ្ពស់ និង​ទេព​កោសល្យ ក្នុង​ការ​ផ្តល់​ប្រឹក្សា​ជូន​អតិថិជន​ក្នុង​ការ​ធ្វើ​ប្រតិបត្តិការ​បច្ចេកវិទ្យា FinTech និង​មាន​ការ​ផ្តល់​ការ​គាំទ្រ​ពី​ការិយាល័យ​ទំនាក់​ទំនង​អតិថិជន ក្នុង​ម៉ោង​ធ្វើ​ការ​បូក​រួម​ទាំង​ថ្ងៃ​ឈប់​សម្រាក ។

សាខា​សែនសុខ (ផ្សារ​អ៊ីអន) របស់​ធនាគារ អេស៊ីលីដា ភីអិលស៊ី បាន​បង្កើត​ឡើង​ស្រប​តាម​យុទ្ធសាស្ត្រ​រយៈពេល​វែង ដោយ​បាន​ពង្រីក​បណ្តាញ​ប្រតិបត្តិការ​របស់​ខ្លួន​ឲ្យ​ទាន់​សម័យ និង​ទូលំ​ទូលាយ តាម​តម្រូវការ និង​គ្រប់​ទីកន្លែង ជូន​ដល់​សាធារណៈជន​គ្រប់​មជ្ឈដ្ឋាន​ក្នុង​សហគមន៍ ។

ធនាគារ អេស៊ីលីដា ភីអិលស៊ី បាន​បង្កើត​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​ចំនួន​ប្រាំ គឺ ធនាគារ អេស៊ីលីដា ឡាវ, អេស៊ីលីដា ស៊ីឃ្យួរឹធី ភីអិលស៊ី, វិទ្យាស្ថាន ពាណិជ្ជសាស្ត្រ អេស៊ីលីដា, ស្ថាប័ន​មីក្រូ​ហិរញ្ញវត្ថុ អេស៊ីលីដា មីយ៉ាន់ម៉ា, និង អេស៊ីលីដា ប្រូភើធី អិលធីឌី ព្រម​ទាំង​មាន​ការិយាល័យ​តំណាង​នៅ សាធារណរដ្ឋ​សហភាព​មីយ៉ាន់ម៉ា ។ ធនាគារ អេស៊ីលីដា ភីអិលស៊ី មាន​ទ្រព្យ​សកម្ម​សរុប​ចំនួន​ជាង ៥,៤៩ ប៊ីលាន​ដុល្លារ​អាមេរិក សមតុល្យ​ឥណទាន​សរុប​ចំនួន ៣,១៥ ប៊ីលាន​ដុល្លារ​អាមេរិក និង​ប្រាក់​បញ្ញើ​សន្សំ​សរុប​ចំនួន ៣,៥៧ ប៊ីលាន​ដុល្លារ​អាមេរិក គិត​ត្រឹម​ខែមេសា ឆ្នាំ២០១៨ នេះ ។

សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទាក់​ទង ៖

បណ្ឌិត សូ ផនណារី
អនុ​ប្រធាន​នាយក​ប្រតិបត្តិ និង​ជា​ប្រធាន​នាយិកា​ប្រតិបត្តិ​ប្រតិបត្តិការ
អ៊ីម៉ែល ៖ phonnary@acledabank.com.kh

លោកស្រី ប៊ុត ប៊ុនសីហា
អនុ​ប្រធាន​នាយក​ប្រតិបត្តិ និង​ជា​ប្រធាន​នាយិកា​ប្រតិបត្តិ​នីតិកម្ម
អ៊ីម៉ែល ៖ buth.bunsayha@acledabank.com.kh

ប្រសិន​បើ​លោក​អ្នក​មាន​ចម្ងល់
ឬ​សំណូម​ពរ​ផ្សេងៗ (បម្រើ​២៤​ម៉ោង)
០២៣ ៩៩៤ ៤៤៤, ០១៥ ៩៩៩ ២៣៣
inquiry@acledabank.com.kh

ព័ត៌មាន​បន្ថែម
អេស៊ីលីដា​យូនីធី​ទាន់​ចិត្ត
អតិថិជន​កំពុង​ប្រើ ១.១១៦.៤៥៨ នាក់
ទាញយក​ពី App StoreGoogle Play
ផែនទីទំព័រ   ទម្រង់ប្រើជាមួយសេវា   របៀបប្រើសេវាកម្ម   កម្មវិធីគណនា   ព័ត៌មានតាមអ៊ីម៉ែល   លក្ខខណ្ឌសុវត្ថិភាព   កំណត់ចំណាំផ្នែកច្បាប់
ចំនួនអ្នកកំពុងទស្សនា : ២១៦    ចំនួនអ្នកទស្សនាថ្ងៃនេះ : ១៣.២០៣    ចំនួនអ្នកទស្សនាពីម្សិល : ១៤.៨១៥