តួលេខ​ក្នុង​វេបសាយ​របស់​យើង​ខ្ញុំ គឺ​សម្រាប់​បង្ហាញ​ជូន​ជា​ព័ត៌មាន​ប៉ុណ្ណោះ និង​អាច​មាន​ការ​កែ​ប្រែ ។ សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទាក់ទង​សាខា​របស់​យើង​ខ្ញុំ​ដែល​​នៅ​ជិត​លោក​អ្នក ឬ​ក៏​ទាក់ទង​មក​ការិយាល័យ​ទំនាក់ទំនង​អតិថិជន ។
✖  យល់ព្រម
English     ភាសាខ្មែរ

 »  ព័ត៌មាន  »  ព័ត៌មាន​ថ្មីៗ  »  គន្លឹះ​សុវត្ថិភាព​នៅ​ពេល​ធ្វើ​ប្រតិបត្តិការ​សេវា​ធនាគារ​នៅ​លើ​អ៊ីនធើណែត

គន្លឹះ​សុវត្ថិភាព​នៅ​ពេល​ធ្វើ​ប្រតិបត្តិការ​សេវា​ធនាគារ​នៅ​លើ​អ៊ីនធើណែត

ថ្ងៃទី១ ខែសីហា ឆ្នាំ២០១៨

បច្ចុប្បន្ន​បច្ចេកវិជ្ជា​កាន់​តែ​រីកចម្រើន ចំណែក​ឯ​ការ​ធ្វើ​ប្រតិបត្តិការ​សេវា​ធនាគារ​លើ​ប្រព័ន្ធ​អ៊ីនធើណែត ដូចជា​សេវា​អ៊ីខុមមើស (ទូទាត់​ទំនិញ-សេវាកម្ម​​តាម​អនឡាញ) សេវា​ធនាគារ​តាម​អ៊ីនធើណែត (Internet Banking) ឬ​សេវា​ធនាគារ​តាម​រយៈ​ទូរស័ព្ទ (Mobile Banking) ក៏​កំពុង​តែ​មាន​ការ​ពេញ​និយម​ខ្លាំង​ដែរ ។

ជា​មួយ​គ្នា​នេះ​ដែរ យើង​ក៏​ត្រូវ​ចេះ​ការពារ​ខ្លួន​ពី​ជន​ឱកាស​និយម​មួយ​ចំនួន ដែល​តែងតែ​រក​មធ្យោបាយ​ផ្សេងៗ ដូចជា​បង្កើត​វេបសាយ ឬ​ក៏​ផ្ញើ​អ៊ីម៉ែល​បោកបញ្ឆោត​ឱ្យ​អ្នក​ប្រើ​យល់​ច្រលំ ផ្តល់​ព័ត៌មាន​សំខាន់ៗ ដូច​ជា​លេខសម្ងាត់​សម្រាប់​ចូល​ប្រើ​សេវា ឬ​ព័ត៌មាន​របស់​ប័ណ្ណ​ជា​ដើម ដោយ​មិន​ដឹង​ខ្លួន ។

ដើម្បី​ចៀស​វាង​បញ្ហា​ទាំង​នេះ យើង​ខ្ញុំ​សូម​ផ្តល់​នូវ​គន្លឹះ​សំខាន់ៗ​មួយ​ចំនួន​ដល់​លោក​អ្នក ដើម្បី​ស្វែង​យល់​ដូច​ខាង​ក្រោម ៖

  1. សូម​កុំ​បញ្ចូល​ព័ត៌មាន (ឈ្មោះ​អ្នក​ប្រើ ឬ​លេខ​សម្ងាត់) ឬ​ធ្វើ​ប្រតិបត្តិការ នៅ​លើ​វេបសាយ​ដែល​មាន​ប្រភព​មិន​ច្បាស់ ។
  2. សូម​ពិនិត្យ​មើល​វេបសាយ​ដែល​លោក​អ្នក​ចង់​ទិញ​ទំនិញ-សេវាកម្ម​តាម​រយៈ​វេបសាយ​នោះ ថា​តើ​វេបសាយ​នោះ​មាន SSL (Secure Sockets Layer) ដែរ​ឬ​ទេ ? មាន​ន័យ​ថា​ប្រសិន​បើ​វេបសាយ​នោះ​មាន SSL (https) ដូចនេះ​ប្រព័ន្ធ​នឹង​ជួយ​លាក់​រាល់​ព័ត៌មាន​ផ្ទាល់​ខ្លួន​ដែល​លោក​អ្នក​បាន​បញ្ចូល​នៅ​លើ​វេបសាយ​នោះ ។
  3. មុន​នឹង​បំពេញ​ព័ត៌មាន​ផ្ទាល់​ខ្លួន (ឈ្មោះ​អ្នក​ប្រើ និង​លេខ​សម្ងាត់) ឬ​ព័ត៌មាន​ប័ណ្ណ សូម​ពិនិត្យ​មើល URL របស់​វេបសាយ​នោះ​ឱ្យ​បាន​ច្បាស់ ថា​តើ​ត្រឹម​ត្រូវ​ឬ​ទេ ?
  4. សូម​កុំ​បើក​កម្មវិធី, Web Link, ឬ​អ៊ីម៉ែល​ទាំង​ឡាយ​ណា​ដែល​មិន​ធ្លាប់​ស្គាល់ និង​មាន​ប្រភព​មិន​ច្បាស់​លាស់ ។
  5. សូម​កុំ​ឆ្លើយ​តប​ទៅ​កាន់​អ៊ីម៉ែល ឬ​សារអេឡិចត្រូនិក​ផ្សេងៗ​ដែល​សួរ​​ចង់​ដឹង​ពី​លេខ​គណនី ឬ​លេខ​សម្ងាត់​របស់​លោក​អ្នក ។
  6. សូម​ចង​ចាំ​ថា​ធនាគារ​នឹង​មិន​ទាក់​ទង​ទៅ​លោក​អ្នក​ផ្ទាល់​ដើម្បី​សួរ​ពី​លេខ​សម្ងាត់ ឬ​ព័ត៌​មាន​ផ្ទាល់​ខ្លួន​របស់​លោក​អ្នក​ឡើយ ។
  7. សម្រាប់​គន្លឹះ​សុវត្ថិភាព​ផ្សេងៗ​ទៀត សូម​ចុច​ទីនេះ ។

ប្រសិន​បើ​លោក​អ្នក​មាន​ចម្ងល់
ឬ​សំណូម​ពរ​ផ្សេងៗ (បម្រើ​២៤​ម៉ោង)
០២៣ ៩៩៤ ៤៤៤ / ០១៥ ៩៩៩ ២៣៣
inquiry@acledabank.com.kh

ព័ត៌មាន​បន្ថែម
អេស៊ីលីដា​យូនីធី​ទាន់​ចិត្ត
១.០១៧.២៧១ អតិថិជន​កំពុង​ប្រើ
ទាញយក​ពី App StoreGoogle Play
ផែនទីទំព័រ   ទម្រង់ប្រើជាមួយសេវា   របៀបប្រើសេវាកម្ម   កម្មវិធីគណនា   ព័ត៌មានតាមអ៊ីម៉ែល   លក្ខខណ្ឌសុវត្ថិភាព   កំណត់ចំណាំផ្នែកច្បាប់   ក្រមស្តីពីការប្រតិបត្តិសេវាធនាគារ
ចំនួនអ្នកកំពុងទស្សនា : ១០៥    ចំនួនអ្នកទស្សនាថ្ងៃនេះ : ៥.៤៩០    ចំនួនអ្នកទស្សនាពីម្សិល : ១១.៤៦៣