តួលេខ​ក្នុង​វេបសាយ​របស់​យើង​ខ្ញុំ គឺ​សម្រាប់​បង្ហាញ​ជូន​ជា​ព័ត៌មាន​ប៉ុណ្ណោះ និង​អាច​មាន​ការ​កែ​ប្រែ ។ សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទាក់ទង​សាខា​របស់​យើង​ខ្ញុំ​ដែល​​នៅ​ជិត​លោក​អ្នក ឬ​ក៏​ទាក់ទង​មក​ការិយាល័យ​ទំនាក់ទំនង​អតិថិជន ។
✖  យល់ព្រម
English     ភាសាខ្មែរ

 »  ព័ត៌មាន  »  ព័ត៌មាន​ថ្មីៗ  »  រដ្ឋាករ​ស្វយ័ត​ដឹក​ជញ្ជូន​សាធារណៈ​រថយន្ត​ក្រុង រាជធានី​ភ្នំពេញ ជ្រើស​រើស​សេវា​អេស៊ីលីដា​យូនីធី​ទាន់​ចិត្ត សម្រាប់​ប្រតិបត្ដិការ​បង់​កម្រៃ​សេវា​ដឹក​ជញ្ជូន​សាធារណៈ​រថយន្ត​ក្រុង និង​កាណូត

រដ្ឋាករ​ស្វយ័ត​ដឹក​ជញ្ជូន​សាធារណៈ​រថយន្ត​ក្រុង រាជធានី​ភ្នំពេញ ជ្រើស​រើស​សេវា​អេស៊ីលីដា​យូនីធី​ទាន់​ចិត្ត សម្រាប់​ប្រតិបត្ដិការ​បង់​កម្រៃ​សេវា​ដឹក​ជញ្ជូន​សាធារណៈ​រថយន្ត​ក្រុង និង​កាណូត

ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៨

រាជធានី​ភ្នំពេញ, ថ្ងៃព្រហស្បតិ៍ ១២កើត ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវ​នឹង​ថ្ងៃ​ទី២៣ ខែសីហា ឆ្នាំ២០១៨ ៖ ធនាគារ អេស៊ីលីដា ភីអិលស៊ី ប្រជា​ធនាគារ​ដែល​លោក​អ្នក​ជឿ​ទុក​ចិត្ត និង​ជា​ធនាគារ​ពាណិជ្ជ​ឈាន​មុខ​គេ​ក្នុង​ព្រះរាជា​ណាចក្រ​កម្ពុជា ប្រកាស​ព័ត៌មាន​នៅ​ថ្ងៃ​នេះ​ថា ធនាគារ អេស៊ីលីដា ភីអិលស៊ី ចុះ​អនុស្សរណៈ​នៃ​ការ​យោគ​យល់​គ្នា រវាង រដ្ឋាករ​ស្វយ័ត​ដឹក​ជញ្ជូន​សាធារណៈ​រថយន្ត​ក្រុង រាជធានី​ភ្នំពេញ ស្តីពី​ការ​ប្រើ​ប្រាស់ សេវា​អេស៊ីលីដា​យូនីធី​ទាន់​ចិត្ត របស់​ធនាគារ អេស៊ីលីដា ភីអិលស៊ី សម្រាប់​ប្រតិបត្ដិការ​បង់​កម្រៃ​សេវា​ដឹក​ជញ្ជូន សាធារណៈ​រថយន្ត​ក្រុង និង​កាណូត ក្រោម​អធិបតីភាព ឯកឧត្តម ឃួង ស្រេង អភិបាល នៃ គណៈ​អភិបាល​រាជធានី​ភ្នំពេញ ។

បណ្ឌិត អ៊ិន ចាន់នី ប្រធាន​នាយក​ប្រតិបត្តិ ធនាគារ អេស៊ីលីដា ភីអិលស៊ី មាន​ប្រសាសន៍​ថា ធនាគារ អេស៊ីលីដា ភីអិលស៊ី មាន​ក្តី​សោមនស្ស​រីករាយ​ដោយ​រដ្ឋាករ​ស្វយ័ត​ដឹក​ជញ្ជូន​សាធារណៈ​រថយន្ត​ក្រុង រាជធានី​ភ្នំពេញ បាន​ជ្រើស​រើស​ធនាគារ អេស៊ីលីដា ភីអិលស៊ី ជា​ដៃគូ​សហ​ប្រតិបត្ដិការ​ក្នុង​ការ​បង់​កម្រៃ​សេវា​ដឹក​ជញ្ជូន​សាធារណៈ​រថយន្ត​ក្រុង និង​កាណូត តាម​រយៈ​សេវា​អេស៊ីលីដា​យូនីធី​ទាន់​ចិត្ត ។ អ្នក​ដំណើរ​អាច​ទូទាត់​កម្រៃ​ដឹក​ជញ្ជូន​រថយន្ត​ក្រុង និង​កាណូត បាន​ភ្លាមៗ​ដោយ​ស្វ័យ​ប្រវត្តិ តាម​រយៈ​ស្លាក​សញ្ញា អេស៊ីលីដា ឃ្យូអរកូដ ដែល​មាន​បិទ​នៅ​លើ​រថយន្ត​ក្រុង និង​កាណូត ។

អេស៊ីលីដា​យូនីធី​ទាន់​ចិត្ត ជា​សេវា​ធនាគារ​តាម​រយៈ​ទូរស័ព្ទ​ចល័ត ដែល​ដំណើរការ​ដោយ​ប្រព័ន្ធ Android និង iOS ដើម្បី​ទូទាត់ និង​ទិញ​ទំនិញ គ្រប់​ទីកន្លែង​តាម​រយៈ​ស្លាក​សញ្ញា អេស៊ីលីដា ឃ្យូអរកូដ ប្រកប​ដោយ​ភាព​ងាយ​ស្រួល រហ័ស​ទាន់​ចិត្ត និង​មាន​សុវត្ថិភាព​ខ្ពស់ ។ គិត​មក​ត្រឹម​ថ្ងៃ​នេះ មាន​អ្នក​ចុះ​ឈ្មោះ​ប្រើ​ប្រាស់​សេវា​អេស៊ីលីដា​យូនីធី​ទាន់​ចិត្ត ជា​លក្ខណៈ​បុគ្គល មាន​ចំនួន ៦២៤.៦៨៤ និង​ជា​ដៃគូ​មាន​ចំនួន ៧.០២៤ ។

លោក អ៊ាន សុឃីម អភិបាល​រដ្ឋាករ​ស្វយ័ត​ដឹក​ជញ្ជូន​សាធារណៈ​រថយន្ត​ក្រុង រាជធានី​ភ្នំពេញ បាន​ថ្លែង​ថា ការ​ប្រើ​ប្រាស់​សេវា​អេស៊ីលីដា ឃ្យូអរកូដ នេះ គឺ​មាន​ភាព​ងាយ​ស្រួល សម្រាប់​ការ​គ្រប់​គ្រង​ចំណូល និង​ទិន្នន័យ​អ្នក​ដំណើរ​តាម​រថយន្ត​ក្រុង និង​កាណូត និង​ផ្តល់​ភាព​ងាយ​ស្រួល​ដល់​អ្នក​ដំណើរ​ក្នុង​ការ​បង់​កម្រៃ​សេវា​ដឹក​ជញ្ជូន​សាធារណៈ​រថយន្ត​ក្រុង និង​កាណូត បាន​យ៉ាង​ឆាប់​រហ័ស និង​មាន​សុវត្ថិភាព​ខ្ពស់ ដែល​បាន​ជួយ​សម្រួល​ដល់​ការ​ធ្វើ​ដំណើរ​របស់​បង​ប្អូន​ប្រជាពលរដ្ឋ កាត់​បន្ថយ​ការ​ចំណាយ ចំណេញ​ពេល​វេលា មាន​សុវត្ថិភាព និង​មាន​ផាសុកភាព ចូល​រួម​កាត់​បន្ថយ​ការ​កក​ស្ទះ​ចរាចរណ៍ គ្រោះ​ថ្នាក់​ចរាចណ៍ ស្រប​តាម​គោល​នយោបាយ និង​អនុសាសន៍​ដ៏​ខ្ពង់​ខ្ពស់​របស់​រាជ​រដ្ឋាភិបាល​នៃ ព្រះ​រាជាណាចក្រ​កម្ពុជា ដែល​មាន សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ជា​ប្រមុខ​ដឹក​នាំ ។

អំពី​រដ្ឋាករ​ស្វយ័ត​ដឹក​ជញ្ជូន​សាធារណៈ​រថយន្ត​ក្រុង រាជធានី​ភ្នំពេញ

រដ្ឋាករ​ស្វយ័ត​ដឹក​ជញ្ជូន​សាធារណៈ​រថយន្ត​ក្រុង រាជធានី​ភ្នំពេញ មាន​សេវា​ដឹក​ជញ្ជូន​រថយន្ត​ក្រុង​សាធារណៈ​ចំនួន​៨ខ្សែ ដែល​មាន​រថយន្ត ១៥៥គ្រឿង កំពុង​ទទួល​បាន​ការ​ពេញ​និយម​ពី​សំណាក់​ប្រជាពលរដ្ឋ ក្នុង​ការ​ប្រើ​ប្រាស់​រថយន្ត​ក្រុង​កាន់​តែ​ច្រើន​ដែល​មាន​ចំនួន​អ្នក​ធ្វើ​ដំណើរ​ពី ២ម៉ឺន ទៅ ២ម៉ឺន​១ពាន់​នាក់ ក្នុង​មួយ​ថ្ងៃ ។ រដ្ឋាករ​ស្វយ័ត​ដឹក​ជញ្ជូន​សាធារណៈ​រថយន្ត​ក្រុង រាជធានី​ភ្នំពេញ ក៏​មាន​សេវា​ដឹក​ជញ្ជូន​ផ្លូវ​ទឹក​ចំនួន១​ខ្សែ ពី​ស្ថានីយ៍​ឫស្សីកែវ ទៅ​ស្ថានីយ៍​តាខ្មៅ ។

អំពី​ធនាគារ អេស៊ីលីដា ភីអិលស៊ី

ធនាគារ អេស៊ីលីដា ភីអិលស៊ី មាន​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​ចំនួន​ប្រាំ គឺ ធនាគារ អេស៊ីលីដា ឡាវ, អេស៊ីលីដា ស៊ីឃ្យួរឹធី ភីអិលស៊ី, វិទ្យាស្ថាន ពាណិជ្ជសាស្ត្រ អេស៊ីលីដា, ស្ថាប័ន​មីក្រូ​ហិរញ្ញវត្ថុ អេស៊ីលីដា មីយ៉ាន់ម៉ា និង អេស៊ីលីដា ប្រូភើធី អិលធីឌី ព្រម​ទាំង​មាន​ការិយាល័យ​តំណាង​នៅ​សាធារណរដ្ឋ​សហភាព​មីយ៉ាន់ម៉ា ។ ធនាគារ អេស៊ីលីដា ភីអិលស៊ី មាន​ទ្រព្យ​សកម្ម​សរុប​ចំនួន​ជាង ៥,៤៣ ពាន់​លាន​ដុល្លារ​អាមេរិក, សមតុល្យ​ឥណទាន​សរុប​ចំនួន ៣,២៥ ពាន់​លាន​ដុល្លារ​អាមេរិក និង​ប្រាក់​បញ្ញើ​សន្សំ​សរុប​ចំនួន ៣,៤៨ ពាន់​លាន​ដុល្លារ​អាមេរិក និង​មាន​អតិថិជន​ប្រមាណ​ជាង ២,៥ លាន​នាក់ គិត​ត្រឹម​ដំណាច់​ខែកក្កដា ឆ្នាំ២០១៨ នេះ ។

សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទាក់​ទង ៖

បណ្ឌិត សូ ផនណារី
អនុ​ប្រធាន​នាយក​ប្រតិបត្តិ និង​ជា​ប្រធាន​នាយិកា​ប្រតិបត្តិ​ប្រតិបត្តិការ
ធនាគារ អេស៊ីលីដា ភីអិលស៊ី
អ៊ីម៉ែល ៖ phonnary@acledabank.com.kh

លោកស្រី ប៊ុត ប៊ុនសីហា
អនុ​ប្រធាន​នាយក​ប្រតិបត្តិ និង​ជា​ប្រធាន​នាយិកា​ប្រតិបត្តិ​នីតិកម្ម និង​លេខាធិការ​ក្រុមហ៊ុន
ធនាគារ អេស៊ីលីដា ភីអិលស៊ី
អ៊ីម៉ែល ៖ buth.bunsayha@acledabank.com.kh

លោក អ៊ាន សុឃីម
អភិបាល
រដ្ឋាករ​ស្វយ័ត​ដឹក​ជញ្ជូន​សាធារណៈ​រថយន្ត​ក្រុង
អ៊ីម៉ែល ៖ ean_sokhim@yahoo.com

លោក ឃ្លី នរៈ
ប្រធានការិយាល័យរដ្ឋបាល
រដ្ឋាករ​ស្វយ័ត​ដឹក​ជញ្ជូន​សាធារណៈ​រថយន្ត​ក្រុង
អ៊ីម៉ែល ៖ norackkhly11@gmail.com

ប្រសិន​បើ​លោក​អ្នក​មាន​ចម្ងល់
ឬ​សំណូម​ពរ​ផ្សេងៗ (បម្រើ​២៤​ម៉ោង)
០២៣ ៩៩៤ ៤៤៤ / ០១៥ ៩៩៩ ២៣៣
inquiry@acledabank.com.kh

ព័ត៌មាន​បន្ថែម
អេស៊ីលីដា​យូនីធី​ទាន់​ចិត្ត
១.០១៧.២៧១ អតិថិជន​កំពុង​ប្រើ
ទាញយក​ពី App StoreGoogle Play
ផែនទីទំព័រ   ទម្រង់ប្រើជាមួយសេវា   របៀបប្រើសេវាកម្ម   កម្មវិធីគណនា   ព័ត៌មានតាមអ៊ីម៉ែល   លក្ខខណ្ឌសុវត្ថិភាព   កំណត់ចំណាំផ្នែកច្បាប់   ក្រមស្តីពីការប្រតិបត្តិសេវាធនាគារ
ចំនួនអ្នកកំពុងទស្សនា : ៨៦    ចំនួនអ្នកទស្សនាថ្ងៃនេះ : ៥.៤៦៤    ចំនួនអ្នកទស្សនាពីម្សិល : ១១.៤៦៣