តួលេខ​ក្នុង​វេបសាយ​របស់​យើង​ខ្ញុំ គឺ​សម្រាប់​បង្ហាញ​ជូន​ជា​ព័ត៌មាន​ប៉ុណ្ណោះ និង​អាច​មាន​ការ​កែ​ប្រែ ។ សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទាក់ទង​សាខា​របស់​យើង​ខ្ញុំ​ដែល​​នៅ​ជិត​លោក​អ្នក ឬ​ក៏​ទាក់ទង​មក​ការិយាល័យ​ទំនាក់ទំនង​អតិថិជន ។
✖  យល់ព្រម
English     ភាសាខ្មែរ

 »  ព័ត៌មាន  »  ព័ត៌មាន​ថ្មីៗ  »  ធនាគារ អេស៊ីលីដា ភីអិលស៊ី បន្ថែម​ដើម​ទុន​ចំនួន ៣៦.៦៧៩.១៤៩​ដុល្លារ​អាមេរិក

ធនាគារ អេស៊ីលីដា ភីអិលស៊ី បន្ថែម​ដើម​ទុន​ចំនួន ៣៦.៦៧៩.១៤៩​ដុល្លារ​អាមេរិក

ថ្ងៃ​ទី៣ ខែកញ្ញា ឆ្នាំ២០១៨

រាជធានីភ្នំពេញ ថ្ងៃចន្ទ ៨រោច ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវ​នឹង​ថ្ងៃទី​៣ ខែកញ្ញា ឆ្នាំ២០១៨ ធនាគារ អេស៊ីលីដា ភីអិលស៊ី ប្រជា​ធនាគារ​ដែល​លោក​អ្នក​ជឿ​ទុកចិត្ត និង​ជា​ធនាគារ​ពាណិជ្ជ​ឈាន​មុខ​គេ​ក្នុង​ព្រះរាជាណាចក្រកម្ពុជា បន្ថែម​ដើមទុន​របស់​ខ្លួន​ចំនួន ៣៦.៦៧៩.១៤៩ ដុល្លារអាមេរិក លើ​ដើមទុន​ដែល​មាន​បច្ចុប្បន្នចំនួន ៣៥៨.៥៤៤.៩៥៦ ដុល្លារអាមេរិក ។ ដូច្នេះ ដើមទុន​សរុប​របស់​ធនាគារ​កើន​ដល់​ចំនួន ៣៩៥.២២៤.១០៥ ដុល្លារអាមេរិក ។

ធនាគារ អេស៊ីលីដា ភីអិលស៊ី មាន​ដើមទុន ៥១% កាន់កាប់​ដោយ​ភាគទុនិក​កម្ពុជា ក្នុង​នោះ​រួមមាន ៖ អេស៊ីលីដា ហ្វាយណាន់ហ្សល់ ត្រាស់ និងក្រុមហ៊ុន អេ អេស អេ ភីអិលស៊ី ។ ចំណែក​ភាគហ៊ុន​ចំនួន ៤៩% ទៀត​ដែលនៅសល់​កាន់កាប់​ដោយ​ស្ថាប័នហិរញ្ញវត្ថុ​អន្តរជាតិ រួមមាន ៖ Sumitomo Mitsui Banking Corporation (SMBC), ORIX Corporation, COFIBRED S.A, Triodos Sustainable Finance Foundation (TSFF), Triodos SICAV II-Triodos Microfinance Fund (TMF), និង Triodos Fair Share Fund (TFSF) ។ ការ​បន្ថែម​ដើមទុន​ដែល​មាន​ចំនួន​សរុប ៣៦.៦៧៩.១៤៩ ដុល្លារអាមេរិក​នេះ ត្រូវ​បាន​ធ្វើ​ឡើងតាមរយៈ​ការ​បែង​ចែក​ភាគលាភ​ប្រចាំឆ្នាំ​២០១៧ ។ នេះ​ជា​លើកទី១៥ ហើយ​ដែល​ធនាគារ អេស៊ីលីដា ភីអិលស៊ី បាន​បន្ថែម​ដើមទុន ចាប់​តាំង​ពី​បាន​ចុះបញ្ជី​ជា​ធនាគារ ។

លោក ឆាយ សឿន ប្រធាន​ក្រុមប្រឹក្សាភិបាល របស់​ធនាគារ អេស៊ីលីដា ភីអិលស៊ី បញ្ជាក់​អំពី​មូលហេតុ ៣ សំខាន់ៗ ដែល​ធ្វើ​ឱ្យ​ធនាគារ​តែង​តែ​បង្កើន​នូវ​ដើមទុន​របស់​ខ្លួន រួមមាន ៖ មូលហេតុទី១ គឺ​ដោយសារ​អាជីវកម្ម​របស់​ធនាគារ​រីកលូតលាស់​ជា​បន្ត​បន្ទាប់​រៀងរាល់ឆ្នាំ ទាំង​នៅ​ក្នុង​ប្រទេស និង​ក្រៅ​ប្រទេស តាមរយៈ​ការ​ផ្តល់​ឥណទាន និង​សេវាហិរញ្ញវត្ថុ​ដទៃ​ទៀត ។ ទ្រព្យសកម្ម​សរុប​របស់ធនាគារ​កើន​ឡើង​ប្រមាណ​ជាង ២២% ក្នុង​រយៈពេល​៥ឆ្នាំ​ចុង​ក្រោយ ។ មូលហេតុទី២ គឺ​ដើម្បី​រក្សា​មូលដ្ឋាន ដើមទុន​នៅ​ក្នុង​កម្រិត​មួយ​ខ្ពស់​ជាង​បញ្ញត្តិ​អនុបាត​ប្រុងប្រយ័ត្ន​សំខាន់ៗ ។ ប៉ុន្តែ​មូលហេតុ​ចម្បងដែល​សំខាន់​ជាង​គេ​បំផុត​នោះ គឺ​ការ​កសាង​នូវ​ទំនុកចិត្ត​ពី​អតិថិជន និង​សាធារណជន ដោយ​យើង​ខ្ញុំ​មាន​ភាគទុនិក​ដ៏រឹងមាំ​គាំទ្រ​ដល់​ធនាគារ កត្តា​នេះ​បាន​ជួយ​បង្កើន​នូវ​ជំនឿ​ទុកចិត្ត និង​បង្កើន​នូវសមត្ថភាព​គាំពារ​ប្រាក់បញ្ញើ-សន្សំ របស់​អតិថិជន​យើង ។

បណ្ឌិត អ៊ិន ចាន់នី ប្រធាន​នាយកប្រតិបត្តិ ធនាគារ អេស៊ីលីដា ភីអិលស៊ី មាន​ប្រសាសន៍​ថា ការ​បន្ថែម​ដើមទុន​ជា​បន្ត​បន្ទាប់​នេះ គឺ​ដើម្បី​ឱ្យ​ដើមទុន​របស់​ធនាគារ​កាន់​តែ​រឹងមាំ គាំទ្រ​ដល់​ការ​រីកលូតលាស់​របស់​ធនាគារ​ទាំង​ក្នុង​ប្រទេស និង​ក្រៅ​ប្រទេស និង​បន្ត​គាំទ្រ​ការ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ ធនាគារ​អេឡិចត្រូនិក និង​ឌីជីថល ឱ្យ​កាន់​តែ​មាន​ភាព​ជឿនលឿន និង​ទាន់សម័យ ដើម្បី​សម្រេច​បាន​នូវ​គោលដៅ​យុទ្ធសាស្ត្រ​របស់​ធនាគារ ។ បន្ថែម​ពី​លើ​ការ​បន្ថែម​ដើមទុន​ជា​ភាគហ៊ុន​របស់​ភាគទុនិក ធនាគារ​បាន​បង្កើន​ទុនបម្រុង​របស់​ខ្លួន ដោយ​រក្សាទុក​ចន្លោះ​ពី ៥០% ទៅ ៦០% នៃប្រាក់​ចំណេញ​ក្រោយ​បង់ពន្ធ​រួច ដែល​ធ្វើ​ឱ្យ​មូលនិធិ​ផ្ទាល់សុទ្ធ​បច្ចុប្បន្ន បាន​កើន​រហូត​ដល់ ៧៣៤.៥៧២.៦៩៨ ដុល្លារអាមេរិក នៅ​ក្នុង​ដំណាច់​ខែកក្កដា ឆ្នាំ២០១៨ ។ ក្នុង​នាម​ជា​ធនាគារ​ពាណិជ្ជ​ឈាន​មុខ​គេ ធនាគារ​តែង​តែ​យកចិត្ត​ទុកដាក់ និង​បំពេញ​តាម​តម្រូវការ​របស់​អតិថិជន​គ្រប់មជ្ឈដ្ឋាន អស់​រយៈពេល​ជាង​២៥ឆ្នាំ ។

បច្ចុប្បន្ន ធនាគារ អេស៊ីលីដា ភីអិលស៊ី មាន​ក្រុមហ៊ុន​បុត្រសម្ព័ន្ធ​ចំនួន​ប្រាំ គឺ ធនាគារ អេស៊ីលីដា ឡាវ, អេស៊ីលីដា ស៊ីឃ្យួរឹធី ភីអិលស៊ី, អេស៊ីលីដា ប្រូភើធី អិលធីឌី, វិទ្យាស្ថាន ពាណិជ្ជសាស្ត្រ អេស៊ីលីដា និងស្ថាប័នមីក្រូហិរញ្ញវត្ថុ អេស៊ីលីដា មីយ៉ាន់ម៉ា ព្រម​ទាំង​មាន​ការិយាល័យ​តំណាង​នៅ​សាធារណរដ្ឋ សហភាពមីយ៉ាន់ម៉ា ។ ធនាគារ អេស៊ីលីដា ភីអិលស៊ី មាន​ការិយាល័យសាខា​សរុប​ចំនួន​២៦២ ទូទាំងប្រទេសកម្ពុជា, ៤១ ការិយាល័យ នៅប្រទេសឡាវ និង ៩ ការិយាល័យ នៅ​ប្រទេសមីយ៉ាន់ម៉ា និង​មាន​ទ្រព្យសកម្ម​សរុប​ចំនួន​ជាង ៥,៤៣ ពាន់លាន​ដុល្លារអាមេរិក និង​មាន​គណនីប្រាក់បញ្ញើ​ប្រមាណ ២ លានគណនី គិត​ត្រឹម​ដំណាច់​ខែកក្កដា ឆ្នាំ២០១៨ ។ ធនាគារ​ពិត​ជា​មាន​មោទនភាព​ចំពោះ​បច្ចេកវិជ្ជាព័ត៌មាន​ចុងក្រោយ ផលិតផល​បច្ចេកវិជ្ជាហិរញ្ញវត្ថុ អេស៊ីលីដា​យូនីធី​ទាន់ចិត្ត ដែល​ធ្វើឱ្យធនាគារ អេស៊ីលីដា ភីអិលស៊ី អាច​បម្រើ​អតិថជន​គ្រប់​មជ្ឈដ្ឋាន​កាន់​តែ​ច្រើន​ឡើងៗ ។


សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទំនាក់​ទំនង​តាម​រយៈ ៖

បណ្ឌិត សូ ផនណារី
អនុប្រធាននាយកប្រតិបត្តិ និងជា​គណៈប្រធាននាយិកាប្រតិបត្តិប្រតិបត្តិការ
អ៊ីម៉ែល ៖ phonnary@acledabank.com.kh

លោកស្រី ប៊ុត ប៊ុនសីហា
អនុប្រធាននាយកប្រតិបត្តិ និង​ជា​គណៈ​ប្រធាន​នាយិកា​ប្រតិបត្តិ​នីតិកម្ម និង​លេខា​ធិការ​ក្រុមហ៊ុន
អ៊ីម៉ែល ៖ buth.bunsayha@acledabank.com.kh

ប្រសិន​បើ​លោក​អ្នក​មាន​ចម្ងល់
ឬ​សំណូម​ពរ​ផ្សេងៗ (បម្រើ​២៤​ម៉ោង)
០២៣ ៩៩៤ ៤៤៤ / ០១៥ ៩៩៩ ២៣៣
inquiry@acledabank.com.kh

ព័ត៌មាន​បន្ថែម
អេស៊ីលីដា​យូនីធី​ទាន់​ចិត្ត
១.០១៧.២៧១ អតិថិជន​កំពុង​ប្រើ
ទាញយក​ពី App StoreGoogle Play
ផែនទីទំព័រ   ទម្រង់ប្រើជាមួយសេវា   របៀបប្រើសេវាកម្ម   កម្មវិធីគណនា   ព័ត៌មានតាមអ៊ីម៉ែល   លក្ខខណ្ឌសុវត្ថិភាព   កំណត់ចំណាំផ្នែកច្បាប់   ក្រមស្តីពីការប្រតិបត្តិសេវាធនាគារ
ចំនួនអ្នកកំពុងទស្សនា : ៧៤    ចំនួនអ្នកទស្សនាថ្ងៃនេះ : ៥.៥៥៥    ចំនួនអ្នកទស្សនាពីម្សិល : ១១.៤៦៣