តួលេខ​ក្នុង​វេបសាយ​របស់​យើង​ខ្ញុំ គឺ​សម្រាប់​បង្ហាញ​ជូន​ជា​ព័ត៌មាន​ប៉ុណ្ណោះ និង​អាច​មាន​ការ​កែ​ប្រែ ។ សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទាក់ទង​សាខា​របស់​យើង​ខ្ញុំ​ដែល​​នៅ​ជិត​លោក​អ្នក ឬ​ក៏​ទាក់ទង​មក​ការិយាល័យ​ទំនាក់ទំនង​អតិថិជន ។
✖  យល់ព្រម
English     ភាសាខ្មែរ
ធនាគារ អេស៊ីលីដា ភីអិលស៊ី

 »  ព័ត៌មាន  »  ព័ត៌មាន​ថ្មីៗ  »  ពិធី​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រម​ព្រៀង​រវាង​ធនាគារ អេស៊ីលីដា ភីអិលស៊ី និង​សមាគម​រោងចក្រ​កាត់​ដេរ​នៅ​កម្ពុជា ស្តី​ពី​ការ​ប្រើ​ប្រាស់​សេវា​បើក​ប្រាក់​បៀវត្ស

ពិធី​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រម​ព្រៀង​រវាង​ធនាគារ អេស៊ីលីដា ភីអិលស៊ី និង​សមាគម​រោងចក្រ​កាត់​ដេរ​នៅ​កម្ពុជា ស្តី​ពី​ការ​ប្រើ​ប្រាស់​សេវា​បើក​ប្រាក់​បៀវត្ស

ថ្ងៃ​ទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៨

រាជធានី​ភ្នំពេញ, ថ្ងៃចន្ទ ១២ កើត ខែ​កត្តិក ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវ​នឹង​ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៨ ៖ ធនាគារ អេស៊ីលីដា ភីអិលស៊ី ប្រជា​ធនាគារ​ដែល​លោក​អ្នក​ជឿ​ទុក​ចិត្ត ប្រកាស​ព័ត៌មាន​នៅ​ថ្ងៃ​នេះ​ថា ធនាគារ អេស៊ីលីដា ភីអិលស៊ី ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រម​ព្រៀង​ជា​មួយ​សមាគម​រោងចក្រ​កាត់​ដេរ​នៅ​កម្ពុជា (GMAC) ស្តី​ពី​ការ​ប្រើ​ប្រាស់​សេវា​បើក​ប្រាក់​បៀវត្ស ។

ការ​ចុះ​ហត្ថលេខា​នេះ ត្រូវ​បាន​ធ្វើ​ឡើង​ដោយ បណ្ឌិត អ៊ិន ចាន់នី ប្រធាន​នាយក​ប្រតិបត្តិ ធនាគារ អេស៊ីលីដា ភីអិលស៊ី និង លោក​ឧកញ៉ា វ៉ាន់ ស៊ូអៀង ប្រធាន​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា GMAC និង​មាន​ការ​ចូល​រួម​ពី​ភ្ញៀវ​កិត្តិយស​ជា​ច្រើន​នាក់​ទៀត​ផង​ដែរ ។

បណ្ឌិត អ៊ិន ចាន់នី ប្រធាន​នាយក​ប្រតិបត្តិ ធនាគារ អេស៊ីលីដា ភីអិលស៊ី

បណ្ឌិត អ៊ិន ចាន់នី ប្រធាន​នាយក​ប្រតិបត្តិ ធនាគារ អេស៊ីលីដា ភីអិលស៊ី មាន​ប្រសាសន៍​ថា ធនាគារ អេស៊ីលីដា ភីអិលស៊ី មាន​ក្តី​សោមនស្ស​រីករាយ ដោយ​បាន​ចាប់​ដៃគូ​សហប្រតិបត្ដិការ​ជា​មួយ​សមាគម​រោងចក្រ​កាត់​ដេរ​នៅ​កម្ពុជា (GMAC) ក្នុង​ការ​បម្រើ​សេវា​បើក​ប្រាក់​បៀវត្ស​ជូន​ដល់​កម្មករ-កម្មការិនី​រោង​ចក្រ​កាត់​ដេរ តាម​រយៈ​សេវា​ធនាគារ អេស៊ីលីដា ភីអិលស៊ី ដោយ​បញ្ចូល​ទឹក​ប្រាក់​ក្នុង​គណនី​ប្រាក់​បៀវត្ស​របស់​កម្មករ-កម្មការិនី ដោយ​ប្រព័ន្ឋ​អេឡិចត្រូនិក និង​ផ្តល់​ភាព​ងាយ​ស្រួល ឆាប់​រហ័ស មាន​សុវត្ថិភាព​ខ្ពស់ ចៀស​វាង​នូវ​ហានិភ័យ​ផ្សេងៗ និង​ចំណេញ​ពេល​វេលា​ក្នុង​ការ​បើក​ប្រាក់​បៀវត្ស​ដល់​បង​ប្អូន​កម្មករ-កម្មការនី ។

លោក​បណ្ឌិត​បាន​បន្ត​ទៀត​ថា តាម​រយៈ​កិច្ច​ព្រម​ព្រៀង​នេះ ធនាគារ អេស៊ីលីដា ភីអិលស៊ី ផ្តល់​មធ្យោបាយ​បើក​ប្រាក់​បៀវត្ស​ងាយ​ស្រួល​ប្រកប​ដោយ​ប្រសិទ្ធភាព​ខ្ពស់​ដល់​កម្មករ-កម្មការិនី នៃ​រោចក្រ​កាត់​ដេរ​ដែល​ជា​សមាជិក​សមាគម​រោង​ចក្រ​កាត់​ដេរ​នៅ​កម្ពុជា (GMAC) ។ កម្មករ-កម្មការិនី អាច​បើក​ប្រាក់​បៀវត្ស​តាម​រយៈ​អេស៊ីលីដា​យូនីធី​ទាន់​ចិត្ត (ACLEDA Unity ToanChet) និង​អេធីអឹម (ATM) គ្រប់​ពេល​វេលា ២៤ម៉ោង​ក្នុង១ថ្ងៃ និង​៧ថ្ងៃ​ក្នុង​១​សប្តាហ៍ ឬ​បញ្ជរ​បេឡា​នៅ​តាម​ការិយាល័យ​សាខា​ធនាគារ អេស៊ីលីដា ភីអិលស៊ី គ្រប់​ខេត្ត-ក្រុង​ទូទាំង​ព្រះរាជា​ណាចក្រ​កម្ពុជា រៀង​រាល់​ម៉ោង​ធ្វើ​ការ​ដោយ​មិន​គិត​ថ្លៃ​សេវា ។ ពិសេស​ជាង​នេះ​ទៅ​ទៀត តាម​រយៈ​សេវា​អេស៊ីលីដា​យូនីធី​ទាន់​ចិត្ត កម្មករ-កម្មការិនី​អាច​ផ្ទេរ​ប្រាក់​ទៅ​កាន់​សាច់​ញាតិ-បង​ប្អូន, បង់​ថ្លៃ​ប្រើ​ប្រាស់​ទឹក-ភ្លើង, ទិញ​កាត​ទូរស័ព្ទ, ពិនិត្យ​មើល​ទឹក​ប្រាក់​ក្នុង​គណនី និង​ប្រតិបត្តិការ​ផ្សេងៗ​ជា​ច្រើន​ទៀត រួម​ទាំង​ការ​ទូទាត់​ថ្លៃ​ទិញ​ទំនិញ និង​សេវាកម្ម​នានា​តាម​រយៈ​ឃ្យូអរកូដ (QR Code) ដែល​មាន​នៅ​តាម​ទីតាំង​ដៃ​គូ​ទាន់​ចិត្ត របស់​ធនាគារ អេស៊ីលីដា ប្រមាណ​ជាង ១៦.០០០​ដៃគូ នៅ​ទូទាំង​ប្រទេស ដោយ​មិន​គិត​ថ្លៃ​សេវា ។

លោក​ឧកញ៉ា វ៉ាន់ ស៊ូអៀង ប្រធាន​សមាគម​រោងចក្រ​កាត់​ដេរ​នៅ​កម្ពុជា (GMAC)

លោក​ឧកញ៉ា វ៉ាន់ ស៊ូអៀង ប្រធាន​សមាគម​រោងចក្រ​កាត់​ដេរ​នៅ​កម្ពុជា (GMAC) បាន​មាន​ប្រសាសន៍​ថា ធនាគារ អេស៊ីលីដា ភីអិលស៊ី បាន​ជួយ​ដល់​កម្មករ-កម្មារិនី​យ៉ាង​ច្រើន ហើយ​ផ្ដល់​នូវ​សុវត្ថិភាព​ខ្ពស់ និង​ឆាប់​រហ័ស ជាក់​ស្ដែង​លោក​ក៏​បាន​ប្រើប្រាស់​នូវ​សេវា​ធនាគារ​អេឡិច​ត្រូនិក​របស់​ធនាគារ អេស៊ីលីដា ភីអិលស៊ី ជា​ពិសេស សេវា​អេស៊ីលីដា​យូនីធី​ទាន់​ចិត្ត ផង​ដែរ ។

លោក​ប្រធាន​សមាគម បាន​បញ្ជាក់​ទៀត​ថា សមាគម​រោង​ចក្រ​កាត់​ដេរ​នៅ​កម្ពុជា (GMAC) មាន​សមាជិក​ប្រមាណ ៥៦៦ រោងចក្រ​កាត់ដេរ និង​មាន​កម្មករ-កម្មការិនី​ចំនួន ៦០៨.៤៧៩​នាក់ ។ នៅ​ពេល​ដែល​កម្មករ-កម្មការិនី​ប្រើ​ប្រាស់​សេវា​របស់​ធនាគារ អេស៊ីលីដា ភីអិលស៊ី បង​ប្អូន​កម្មករ-កម្មការិនី​អាច​ចំណេញ​បាន​ច្រើន ដោយ​អាច​ចាត់​ចែង​សាច់​ប្រាក់ និង​ធ្វើ​ប្រតិបត្តិការ​សេវា​ធនាគារ​តាម​រយៈ​ទូរស័ព្ទ​ចល័ត​បាន​គ្រប់​ពេល​វេលា គ្រប់​ទី​កន្លែង ។ ហើយ​លោក​ប្រធាន​សមាគម​ក៏​បាន​លើក​ទឹក​ចិត្ត​ដល់​សមាជិក GMAC ទាំង​អស់​ឲ្យ​ប្រើ​ប្រាស់​សេវាកម្ម​របស់​ធនាគារ អេស៊ីលីដា ភីអិលស៊ី ដើម្បី​ទទួល​បាន​នូវ​អត្ថប្រយោជន៍​ដ៏​វិសេស​វិសាល​ទាំង​នេះ ។

បច្ចុប្បន្ន ធនាគារ អេស៊ីលីដា ភីអិលស៊ី មាន​ក្រុមហ៊ុន​បុត្រសម្ព័ន្ធ​ចំនួន​ប្រាំ គឺ ធនាគារ អេស៊ីលីដា ឡាវ, អេស៊ីលីដា ស៊ីឃ្យួរឹធី ភីអិលស៊ី, អេស៊ីលីដា ប្រូភើធី អិលធីឌី, វិទ្យាស្ថាន ពាណិជ្ជសាស្ត្រ អេស៊ីលីដា និងស្ថាប័នមីក្រូហិរញ្ញវត្ថុ អេស៊ីលីដា មីយ៉ាន់ម៉ា ព្រម​ទាំង​មាន​ការិយាល័យ​តំណាង​នៅ​សាធារណរដ្ឋ សហភាពមីយ៉ាន់ម៉ា ។ធនាគារ អេស៊ីលីដា ភីអិលស៊ី មាន​ទ្រព្យ​សកម្ម​សរុប​ចំនួន​ជាង ៥,៦៩ ពាន់​លាន​ដុល្លារ​អាមេរិក, សមតុល្យ​ឥណទាន​សរុប​ចំនួន ៣,៤៧ ពាន់​លាន​ដុល្លារ​អាមេរិក និង​ប្រាក់​បញ្ញើ​សន្សំ​សរុប​ចំនួន ៣,៧៩ ពាន់​លាន​ដុល្លារ​អាមេរិក និង​មាន​អតិថិជន​ប្រមាណ​ជាង ២,៥ លាន​នាក់ គិត​ត្រឹម​ដំណាច់​ខែតុលា ឆ្នាំ២០១៨ នេះ ។


សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទំនាក់​ទំនង​តាម​រយៈ ៖

លោក ផល សុខចំរើន
នាយក​ប្រតិបត្តិរង​ទីផ្សារ ធនាគារ អេស៊ីលីដា ភីអិលស៊ី
ទូរស័ព្ទ: ០១៥ ៨០០ ៩០៣
អ៊ីម៉ែលៈ phal.sokchamreoun@acledabank.com.kh

លោក កាំង ម៉ូនីកា
អគ្គ​លេខាធិការ​រង សមាគម​រោងចក្រ​កាត់​ដេរ​នៅ​កម្ពុជា (GMAC)
ទូរស័ព្ទ: ០១២ ៦០២ ២២២
អ៊ីម៉ែលៈ kaing@gmac-cambodia.org

ប្រសិន​បើ​លោក​អ្នក​មាន​ចម្ងល់
ឬ​សំណូម​ពរ​ផ្សេងៗ (បម្រើ​២៤​ម៉ោង)
០២៣ ៩៩៤ ៤៤៤, ០១៥ ៩៩៩ ២៣៣
inquiry@acledabank.com.kh

ព័ត៌មាន​បន្ថែម
អេស៊ីលីដា​យូនីធី​ទាន់​ចិត្ត
អតិថិជន​កំពុង​ប្រើ ១.០៩១.៥៥៩ នាក់
ទាញយក​ពី App StoreGoogle Play
ផែនទីទំព័រ   ទម្រង់ប្រើជាមួយសេវា   របៀបប្រើសេវាកម្ម   កម្មវិធីគណនា   ព័ត៌មានតាមអ៊ីម៉ែល   លក្ខខណ្ឌសុវត្ថិភាព   កំណត់ចំណាំផ្នែកច្បាប់
ចំនួនអ្នកកំពុងទស្សនា : ១០៩    ចំនួនអ្នកទស្សនាថ្ងៃនេះ : ១.៧៥៩    ចំនួនអ្នកទស្សនាពីម្សិល : ២០.៩៥៩