តួលេខ​ក្នុង​វេបសាយ​របស់​យើង​ខ្ញុំ គឺ​សម្រាប់​បង្ហាញ​ជូន​ជា​ព័ត៌មាន​ប៉ុណ្ណោះ និង​អាច​មាន​ការ​កែ​ប្រែ ។ សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទាក់ទង​សាខា​របស់​យើង​ខ្ញុំ​ដែល​​នៅ​ជិត​លោក​អ្នក ឬ​ក៏​ទាក់ទង​មក​ការិយាល័យ​ទំនាក់ទំនង​អតិថិជន ។
✖  យល់ព្រម
English     ភាសាខ្មែរ

 »  ព័ត៌មាន  »  ព័ត៌មាន​ថ្មីៗ  »  ធនាគារ អេស៊ីលីដា បន្ថែម​ជម្រើស​ទូទាត់​ថ្មី និង​ទំនើប ក្នុង​សេវា​អេស៊ីលីដា​យូនីធី​ទាន់​ចិត្ត

ធនាគារ អេស៊ីលីដា បន្ថែម​ជម្រើស​ទូទាត់​ថ្មី និង​ទំនើប ក្នុង​សេវា​អេស៊ីលីដា​យូនីធី​ទាន់​ចិត្ត

ថ្ងៃ​ទី២០ ខែធ្នូ ឆ្នាំ២០១៨

ធនាគារ អេស៊ីលីដា បាន​ចាប់​ដៃគូ​សហការ​ជា​មួយ​វីសា (VISA) ដែល​ជា​ក្រុមហ៊ុន​បច្ចេក​វិទ្យា​ទូទាត់​សាច់​ប្រាក់​តាម​ប្រព័ន្ធ​អេឡិច​ត្រូនិក​អន្តរជាតិ​ដ៏​ធំ​មួយ​នៅ​ក្នុង​ពិភព​លោក ដើម្បី​ផ្តល់​ជម្រើស​ទូទាត់​បន្ថែម​ដល់​អតិថិជន​ដែល​បាន​និង​កំពុង​ប្រើ​ប្រាស់ សេវា​អេស៊ីលីដា​យូនីធី​ទាន់​ចិត្ត ដោយ​ការ​ស្កេន QR កូដ ដើម្បី​បង់​ប្រាក់ តាម​រយៈ​វីសា ។ មធ្យោបាយ​ទូទាត់​នេះ នាំ​មក​នូវ​វិសាលភាព​នៃ​ប្រតិបត្តិការ​កាន់​តែ​ទូលំ​ទូលាយ មាន​ភាពរហ័ស ងាយស្រួល និង​ជម្រើស​បន្ថែម​សម្រាប់​អតិថិជន​ដែល​បាន​និង​កំពុង​ប្រើ​ប្រាស់ សេវា​អេស៊ីលីដា​យូនីធី​ទាន់​ចិត្ត ។

អថិជន​អាច​ប្រើ​កម្មវិធី​អេស៊ីលីដា​យូនីធី​ទាន់​ចិត្ត នៅ​ក្នុង​ទូរស័ព្ទ​ដៃ ដើម្បី​ទូទាត់​ប្រាក់​ជា​មួយ​អាជីវករ​តាមរយៈ "ស្កេន QR កូដ ដើម្បី​បង់​ប្រាក់" របស់​វីសា ។

បច្ចេកវិជ្ជា​ថ្មី​នេះ នឹង​ផ្តល់​ផលប្រយោជន៍​យ៉ាង​ច្រើន ព្រម​ទាំង​បទពិសោធន៍​នៃ​ការ​ប្រើ​ប្រាស់​បន្ថែម​ទៀត​ដល់​អតិថិជន និង​សាធារណជន​ទូទៅ ។ ការ​បង់​លុយ​តាម​រយៈ​ការ​ស្កេន QR កូដ បាន​រួម​ចំណែក​ផ្តល់​ភាព​រីក​ចម្រើន​ដល់​អ្នក​ប្រើ​ប្រាស់ តាម​រយៈ​ការ​កាត់​បន្ថយ​ការ​ចំណាយ​ថ្លៃ​ដើម​យ៉ាង​មាន​ប្រសិទ្ធភាព និង​កាត់​បន្ថយ​ហានិភ័យ​នានា​ផង​ដែរ ។ ការ​ស្កេន QR កូដ ដើម្បី​បង់​ប្រាក់​តាម​រយៈវីសា ជា​បច្ចេកវិជ្ជា​ហិរញ្ញវត្ថុ​ថ្មី​មួយ​ទៀត ដែល​នាំ​ឲ្យ​ចរន្ត​ទូទាត់​ប្រាក់​នៅ​កម្ពុជា​វិវឌ្ឍ​ស្រប​ទៅ​តាម​យុគ​សម័យ​ឌីជីថល នៅ​លើ​សកល​លោក ។

ការ​ទូទាត់​ប្រាក់​តាម​រយៈ ស្កេន QR កូដ អនុញ្ញាត​ឲ្យ​ម្ចាស់​វីសា​កាត​ងាក​មក​ប្រើ​ប្រាស់​ទូរស័ព្ទដៃ​របស់​ពួក​គេ​ដើម្បី​ទិញ​ទំនិញ និង​ទូទាត់​វិក្កយបត្រ​ដោយ​មិន​ចាំ​បាច់​មាន​សាច់​ប្រាក់​សុទ្ធ​ក្នុង​ដៃ ។ សម្រាប់​អាជីវករ ដែល​ទទួល​យក​វិធី​ទូទាត់​ប្រាក់​តាម​រយៈ​ការ​ស្កេន QR កូដ មាន​ន័យ​ថា​ពួក​គេ​អាច​ទទួល​បាន​នូវ​ជម្រើស​សេវាកម្ម​ដែល​មាន​តម្លៃ​ទាប​ក្នុង​ការ​ទូទាត់​ប្រាក់​តាម​អេឡិច​ត្រូនិក ដោយ​ការ​ប្រើ QR កូដ ជា​មួយ​ទូរស័ព្ទ​ដៃ​របស់​ពួក​គេ ។

ដើម្បី​អាច​ប្រើ​សេវា​នេះ​បាន អតិថិជន​ត្រូវ​ទាញ​យក (Download) ឬ​ធ្វើ​បច្ចុប្បន្នកម្ម (Update) កម្មវិធី​អេស៊ីលីដា​យូនីធី​ទាន់​ចិត្ត រួច​ភ្ជាប់​ទៅ​កាន់​ប័ណ្ណ​វីសា​អេស៊ីលីដា ។ សូម​ពិនិត្យ​ពី​របៀប​ភ្ជាប់​ប័ណ្ណ​វីសា​អេស៊ីលីដា ជា​មួយ​កម្មវិធី​អេស៊ីលីដា​យូនីធី​ទាន់​ចិត្ត ដូច​ខាង​ក្រោម ៖

I. ករណី​អតិថិជន​បាន​ភ្ជាប់​គណនី​ធនាគារ​ដែល​ភ្ជាប់​ជា​មួយ​ប័ណ្ណ​វីសា រួច​រាល់


១. សូម​បើក​កម្មវិធី​អេស៊ីលីដា​ទាន់ចិត្ត បន្ទាប់​មក​ជ្រើសរើស "ចូល​ប្រើ​សេវា"

២. បញ្ចូល​លេខ​សម្ងាត់

៣. ជ្រើស​រើស​ម៉ឺនុយ "ទូទាត់​វីសា​អេស៊ីលីដា" ។

ប្រសិន​បើ​លោក​អ្នក​មិន​ឃើញ​ម៉ឺនុយ​នេះ សូម​ចូល​ទៅ​កាន់ App Store (iPhone/iOS) ឬ Play Store (Android) ដើម្បី​ធ្វើ​បច្ចុប្បន្នកម្ម​សេវា​អេស៊ីលីដា​ទាន់​ចិត្ត

៤. ជ្រើស​រើស​ប័ណ្ណ​វីសា​ដែល​លោក​អ្នក​ចង់​ភ្ជាប់ បន្ទាប់​មក​ចុច​លើប៊ូតុង ✓

៥. ប្រតិបត្តិការ​របស់​លោក​អ្នក​ទទួល​បាន​ជោគជ័យ ។ បន្ទាប់​មក​ចុច​លើប៊ូតុង "យល់​ព្រម"

II. ករណី​អតិថិជន​មិន​ទាន់​បាន​ភ្ជាប់​គណនី​ធនាគារ​ដែល​ភ្ជាប់​ជា​មួយ​ប័ណ្ណ​វីសា


១. សូម​អនុវត្ត​ចំណុច​ទី I.១ និង I.២ ខាង​លើ ។ បន្ទាប់​មក​ជ្រើស​រើស​ប៊ូតុង ☰

២. ជ្រើស​រើស​ម៉ឺនុយ "ភ្ជាប់​ឬ​លុប​គណនី​ធនាគារ"

៣. បញ្ចូល​លេខ​គណនី​ធនាគារ និង​ថ្ងៃ​ខែ​ឆ្នាំ​កំណើត

គណនី​ធនាគារ ជា​ប្រាក់​រៀល និង/ឬ​ប្រាក់​ដុល្លារ​អាមេរិក ហើយ​ជា​គណនី​ឯកត្តជន ឬ​គណនី​រួម* (គណនី​ចរន្ត គណនី​បញ្ញើ​សំចៃ គណនី​បញ្ញើ​តាម​តម្រូវការ ឬ​គណនី​សម្រាប់​ប្រាក់​បៀវត្សរ៍) ទើប​អាច​ភ្ជាប់​បាន

៤. សូម​ចុច​ប៊ូតុង ✓

៥. បញ្ចូល​លេខ​សុវត្ថិភាព​ដែល​បាន​ទទួល​តាម​រយៈ​ការ​ផ្ញើសារ

៦. សូម​ចុច​ប៊ូតុង ✓ (ចំណាំ ៖ លេខ​ទូរស័ព្ទ​ដែល​ភ្ជាប់​សេវា​អេស៊ីលីដា​យូនីធី​ទាន់​ចិត្ត និង​លេខ​ទូរស័ព្ទ​ដែល​ផ្តល់​ឱ្យ​នៅ​ពេល​បើក​គណនី​ធនាគារ ត្រូវ​តែ​ដូច​គ្នា ទើប​អាច​ភ្ជាប់​បាន)

៧. លោក​អ្នក​អាច​ភ្ជាប់​គណនី​ផ្សេង​ទៀត ដែល​មាន​លេខ​សម្គាល់​អតិថិជន (CIF) តែ​មួយ ។ បន្ទាប់​មក​សូម​ចុច​ប៊ូតុង ✓

៨. ប្រតិបត្តិការ​របស់​លោក​អ្នក​ទទួល​បាន​ជោគជ័យ ។ សូម​អនុវត្ត​ចំណុច​ទី I.៣ ដល់ I.៥ ដើម្បី​អាច​ទូទាត់​បាន

III. របៀប​ទូទាត់​សេវា​ស្កេន QR កូដ ដើម្បី​បង់​ប្រាក់ តាម​រយៈ​វីសា


១. សូម​អនុវត្ត​ចំណុច​ទី I.១ និង I.២ ខាង​លើ ។ បន្ទាប់​មក​ជ្រើស​រើស​ម៉ឺនុយ "ទូទាត់​វីសា​អេស៊ីលីដា"

២. ជ្រើស​រើស​ប៊ូតុង "ស្កេន​ទូទាត់"

៣. ស្កេន QR កូដ​របស់​វីសា ដើម្បី​ទូទាត់

៤. ជ្រើស​រើស​ប័ណ្ណ​វីសា និង​បញ្ចូល​ចំនួន​ទឹក​ប្រាក់ ដែល​ត្រូវ​ទូទាត់ ។ បន្ទាប់​មក​ជ្រើស​រើស​ប៊ូតុង "ទូទាត់"

៥. ផ្ទៀង​ផ្ទាត់​ប្រតិបត្តិការ បន្ទាប់​មក​ជ្រើស​រើស​ប៊ូតុង "ផ្ទៀង​ផ្ទាត់ និង​ទូទាត់"

៦. ប្រតិបត្តិការ​ទទួល​បាន​ជោគជ័យ

ប្រសិន​បើ​លោក​អ្នក​មាន​ចម្ងល់
ឬ​សំណូម​ពរ​ផ្សេងៗ (បម្រើ​២៤​ម៉ោង)
០២៣ ៩៩៤ ៤៤៤ / ០១៥ ៩៩៩ ២៣៣
inquiry@acledabank.com.kh

MORE
ACLEDA Unity ToanChet
856,434 PEOPLE USE THIS
FREE - On the App Store and Google Play
ផែនទីទំព័រ   ទម្រង់ប្រើជាមួយសេវា   របៀបប្រើសេវាកម្ម   កម្មវិធីគណនា   ព័ត៌មានតាមអ៊ីម៉ែល   លក្ខខណ្ឌសុវត្ថិភាព   កំណត់ចំណាំផ្នែកច្បាប់   ក្រមស្តីពីការប្រតិបត្តិសេវាធនាគារ
ចំនួនអ្នកកំពុងទស្សនា : ១០០    ចំនួនអ្នកទស្សនាថ្ងៃនេះ : ១៤.៤១២    ចំនួនអ្នកទស្សនាពីម្សិល : ១៥.៤៣១