តួលេខ​ក្នុង​វេបសាយ​របស់​យើង​ខ្ញុំ គឺ​សម្រាប់​បង្ហាញ​ជូន​ជា​ព័ត៌មាន​ប៉ុណ្ណោះ និង​អាច​មាន​ការ​កែ​ប្រែ ។ សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទាក់ទង​សាខា​របស់​យើង​ខ្ញុំ​ដែល​​នៅ​ជិត​លោក​អ្នក ឬ​ក៏​ទាក់ទង​មក​ការិយាល័យ​ទំនាក់ទំនង​អតិថិជន ។
✖  យល់ព្រម
English     ភាសាខ្មែរ

 »  ព័ត៌មាន  »  ព័ត៌មាន​ថ្មីៗ  »  សារ​ប្រសិទ្ធពរ ឆ្នាំថ្មី-ឆ្នាំ​សកល ២០១៩ របស់​ប្រធាន​នាយក​ប្រតិបត្តិ

សារ​ប្រសិទ្ធពរ

ឆ្នាំថ្មី-ឆ្នាំ​សកល
ប្រធាន​នាយក​ប្រតិបត្តិ ធនាគារ អេស៊ីលីដា ភីអិលស៊ី

ជូន​ចំពោះ
ថ្នាក់​ដឹកនាំ និង​កម្មករ​និយោជិត គ្រប់​លំដាប់ គ្រប់​នាទី​ទាំង​អស់

កម្មករ​និយោជិត ធនាគារ អេស៊ីលីដា ភីអិលស៊ី ទាំង​អស់ ជាទី​គោរព​រាប់​អាន​ដ៏​ខ្ពង់​ខ្ពស់ និង​ជ្រាល​ជ្រៅ​បំផុត!

បណ្ឌិត អ៊ិន ចាន់នី ប្រធាន​នាយក​ប្រតិបត្តិ ធនាគារ អេស៊ីលីដា ភីអិលស៊ី

ក្នុង​ឱកាស ឆ្នាំ​ថ្មី-ឆ្នាំ​សកល ២០១៩ ខ្ញុំ​សូម​សម្ដែង​នូវ​ក្ដី​សោមនស្ស​រីករាយ និង​ថ្លែង​នូវ​អំណរ​គុណ​ដ៏​ជ្រាល​ជ្រៅ និង​ស្មោះ​ស្ម័គ្រ ឧត្ដុង្គ​ឧត្ដម​បំផុត ចំពោះ​ភាគទុនិក ក្រុម​ប្រឹក្សា​ភិបាល ថ្នាក់​គ្រប់​គ្រង និង​កម្មករ​និយោជិត​គ្រប់​លំដាប់ គ្រប់​នាទី ដែល​បាន​ចូល​រួម​បំពេញ​ការងារ​ទទួល​បាន​លទ្ធផល​ល្អ តាម​នាទី និង​ចំណេះ​ដឹង ជំនាញ​រៀងៗ​ខ្លួន ស្រប​តាម​ទស្សនៈ បេសកកម្ម និង​គតិពេចន៍ របស់​ធនាគារ អេស៊ីលីដា ភីអិលស៊ី ជា​ពិសេស​សូម​គោរព​ថ្លែង​អំណរ​គុណ​ចំពោះ​ការ​គាំទ្រ​របស់ អតិថិជន​ភក្តីភាព ជា​ទីគោរព​ទាំង​អស់ និង​រាជ​រដ្ឋា​ភិបាល​ដែល​មាន ធនាគារ​ជាតិ នៃ កម្ពុជា ជា​អាណា​ព្យាបាល ។

រហូត​មក​ដល់​ពេល​បច្ចុប្បន្ន​នេះ ធនាគារ អេស៊ីលីដា ភីអិលស៊ី ដែល​ជា​ធនាគារ​ខ្មែរ បាន​ចូល​រួម​ផ្តល់​សេវា​កម្ម​ហិរញ្ញវត្ថុ​រយៈ​ពេល​ជិត ២៦ឆ្នាំ និង​បាន​ដាក់​ឱ្យ​ប្រើ​ប្រាស់​នូវ​ហេដ្ឋា​រចនា​សម្ព័ន្ធ​ធនាគារ​អេឡិច​ត្រូ​និក​រយៈ​ពេល​ជិត ១៣ឆ្នាំ ជា​មួយ​នឹង​វិវឌ្ឍនាការ​ធនាគារ​ឌីជីថល និងការ​បន្ត​អភិវឌ្ឍន៍​បច្ចេក​វិទ្យា​ហិរញ្ញវត្ថុ (FinTech) ឱ្យ​កាន់​តែ​ទំនើប​ទាន់​សម័យ និង​ងាយ​ស្រួល​ប្រើ​ប្រាស់​ជូន​ដល់​សាធារណជន និង​អតិថិជន ព្រម​ទាំង​រក្សា​បាន​នូវ​គុណភាព​បម្រើ​សេវា​កម្ម​ដ៏​ល្អ​បំផុត​ក្នុង​វិស័យ​ហិរញ្ញវត្ថុ តាម​រយៈ​យុទ្ធសាស្ត្រ​សម្បូរ​បែប ។

ធនាគារ អេស៊ីលីដា ភីអិលស៊ី ត្រូវ​បាន​មហាជន​ទទួល​ស្គាល់​ថា​ជា "ប្រជា​ធនាគារ​ដែល​លោក​អ្នក​ជឿ​ទុក​ចិត្ត" តាម​រយៈ​គុណភាព​នៃ​ការ​បម្រើ​ប្រកប​ដោយ​វិជ្ជាជីវៈ និង​ក្រម​សីលធម៌​ខ្ពស់ ព្រម​ជា​មួយ​ការ​ផ្តល់​នូវ​ផលិតផល និង​សេវាកម្ម​ហិរញ្ញវត្ថុ​សម្បូរ​បែប​គ្រប់​ប្រភេទ និង​ទំនើប​ទាន់​សម័យ ដែល​ជា​អត្ថប្រយោជន៍​ក្នុង​ការ​គ្រប់​គ្រង ចាត់​ចែង​ហិរញ្ញវត្ថុ ប្រកប​ដោយ​ប្រសិទ្ធភាព​ខ្ពស់ ជូន​គ្រប់​មជ្ឈដ្ឋាន​ក្នុង​សហគមន៍​ទាំង​វិស័យ​សាធារណៈ និង​ឯកជន ។ ដើម្បី​តប​ស្នង​នូវ​ជំនឿ​ទុក​ចិត្ត​ខាង​លើ យើង​ទាំង​អស់​គ្នា​បន្ត​ខិតខំ និង​ចូល​រួម​អនុវត្ត​យ៉ាង​សកម្ម​នូវ​ផែនការ​យុទ្ធសាស្ត្រ​ដែល​មាន​ស្រាប់ និង​យុទ្ធសាស្ត្រ​ថ្មី ដូច​ខាង​ក្រោម ៖

  1. បន្ត​អភិវឌ្ឍ​នូវ​សេវា​ធនាគារ​អេឡិច​ត្រូនិក​បច្ចេក​វិទ្យា​ហិរញ្ញវត្ថុ (FinTech) សេវា​ឌីជីថល​ប៊ែងឃីង (Digital Banking-Mobile App) ដើម្បី​គ្រប់​គ្រង​បណ្តាញ​ប្រតិបត្តិការ​ហិរញ្ញវត្ថុ​ជា​សកល និង​ស្វ័យ​ប្រតិបត្តិការ ។
  2. អភិវឌ្ឍ​ហេដ្ឋា​រចនា​សម្ព័ន្ធ​សេវាកម្ម​ធនាគារ​ស្វ័យ​ប្រវត្តិ (Banking Self Service Areas) សម្រាប់​បម្រើ​ជូន​សាធារណជន និង​អតិថិជន ២៤ម៉ោង ក្នុង​១ថ្ងៃ និង​៧ថ្ងៃ ក្នុង​១សប្តាហ៍ ។
  3. បន្ត​អភិវឌ្ឍ​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​ទាំង​ក្នុង និង​ក្រៅ​ប្រទេស ឲ្យ​ក្លាយ​ទៅ​ជា​ស្ថាប័ន​ដែល​មាន​ជំនាញ​វិជ្ជាជីវៈ និង​ក្រម​សីល​ធម៌​ឈាន​មុខ ដើម្បី​រក្សា​បាន​នូវ​ឧត្តមភាព​នៃ​ការ​ប្រកួត​ប្រជែង ។
  4. បន្ត​​ការ​យក​ចិត្ត​ទុក​ដាក់​ខ្ពស់​លើ​សុខុមាលភាព​កម្មករ​និយោជិត​គ្រប់​លំដាប់ គ្រប់​នាទី ឲ្យ​ស្រប​តាម​វិវឌ្ឍនាការ​ទាន់​សម័យ​របស់​ធនាគារ និង​សង្គម​ជាតិ ។

ក្នុង​ឱកាស ឆ្នាំថ្មី-ឆ្នាំ​សកល ២០១៩ នេះ និង​ត​ទៅ​មុខ សូម​ភាគទុនិក ក្រុម​ប្រឹក្សា​​ភិបាល ថ្នាក់​គ្រប់​គ្រង សហការី និង​ក្រុម​គ្រួសារ​ទាំង​អស់ ទទួល​បាន​នូវ​សេចក្តី​សុខកាយ សប្បាយ​ចិត្ត ចម្រើន​រុង​រឿង ជោគ​ជ័យ សិរី​មង្គល​ត​រៀង​ទៅ ព្រម​ទាំង​សម្រេច​ផល​តាម​ផែនការ​យុទ្ធសាស្ត្រ​ដែល​បាន​កំណត់ ប្រកប​ដោយ​គុណភាព និង​ប្រសិទ្ធភាព​ដ៏​ឧត្តុង្គ​ឧត្តម កុំ​បី​ឃ្លៀង​ឃ្លាត​ឡើយ ៕

ថ្ងៃ​ចន្ទ ៩រោច ខែមិគសិរ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២
រាជ​ធានី​ភ្នំពេញ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨
ប្រធាន​នាយក​ប្រតិបត្តិ


បណ្ឌិត អ៊ិន ចាន់នី

ប្រសិន​បើ​លោក​អ្នក​មាន​ចម្ងល់
ឬ​សំណូម​ពរ​ផ្សេងៗ (បម្រើ​២៤​ម៉ោង)
០២៣ ៩៩៤ ៤៤៤ / ០១៥ ៩៩៩ ២៣៣
inquiry@acledabank.com.kh

MORE
ACLEDA Unity ToanChet
856,434 PEOPLE USE THIS
FREE - On the App Store and Google Play
ផែនទីទំព័រ   ទម្រង់ប្រើជាមួយសេវា   របៀបប្រើសេវាកម្ម   កម្មវិធីគណនា   ព័ត៌មានតាមអ៊ីម៉ែល   លក្ខខណ្ឌសុវត្ថិភាព   កំណត់ចំណាំផ្នែកច្បាប់   ក្រមស្តីពីការប្រតិបត្តិសេវាធនាគារ
ចំនួនអ្នកកំពុងទស្សនា : ១០៤    ចំនួនអ្នកទស្សនាថ្ងៃនេះ : ១៤.៣៨៣    ចំនួនអ្នកទស្សនាពីម្សិល : ១៥.៤៣១