តួលេខ​ក្នុង​វេបសាយ​របស់​យើង​ខ្ញុំ គឺ​សម្រាប់​បង្ហាញ​ជូន​ជា​ព័ត៌មាន​ប៉ុណ្ណោះ និង​អាច​មាន​ការ​កែ​ប្រែ ។ សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទាក់ទង​សាខា​របស់​យើង​ខ្ញុំ​ដែល​​នៅ​ជិត​លោក​អ្នក ឬ​ក៏​ទាក់ទង​មក​ការិយាល័យ​ទំនាក់ទំនង​អតិថិជន ។
✖  យល់ព្រម
English     ភាសាខ្មែរ
ធនាគារ អេស៊ីលីដា ភីអិលស៊ី

 »  ព័ត៌មាន  »  ព័ត៌មាន​ថ្មីៗ  »  ការ​ចូល​រួម​បរិច្ចាគ​ឈាម​របស់​កម្មករ​និយោជិត ធនាគារ អេស៊ីលីដា ភីអិលស៊ី

ការ​ចូល​រួម​បរិច្ចាគ​ឈាម​របស់​កម្មករ​និយោជិត ធនាគារ អេស៊ីលីដា ភីអិលស៊ី

ថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៩

ថ្នាក់​ដឹក​នាំ និង​កម្មករ​និយោជិត​ធនាគារ អេស៊ីលីដា ភីអិលស៊ី គ្រប់​លំដាប់​ថ្នាក់​នៅ​ការិយាល័យ​កណ្តាល និង​នៅ​សាខា​ជុំ​វិញ​រាជ​ធានី​ភ្នំពេញ បាន​ចូល​រួម​បរិច្ចាគ​ឈាម​ដោយ​ស្ម័គ្រ​ចិត្ត ដើម្បី​ជួយ​សង្គ្រោះ​ជន​រង​គ្រោះ និង​អ្នក​ជំងឺ​ដែល​ត្រូវ​ការ​ឈាម​ពី​គ្រប់​មជ្ឈដ្ឋាន ។

ថ្ងៃ​នេះ​ជា​លើក​ទី​ប្រាំ​ហើយ ដែល​ធនាគារ អេស៊ីលីដា ភីអិលស៊ី បាន​បន្ត​ចូល​រួម​ចំណែក​ក្នុង​សកម្មភាព​សង្គម និង​មនុស្ស​ធម៌ ដើម្បី​បំពេញ​តម្រូវ​ការ​កង្វះ​ឈាម​ដ៏​មាន​សារៈ​សំខាន់ មួយ​នេះ​បន្ថែម​ទៀត តាម​រយៈ​ការ​បរិច្ចាគ​ឈាម​ដោយ​ស្ម័គ្រ​ចិត្ត និង​ទឹក​ចិត្ត​មនុស្ស​ធម៌​ពី​កម្មករ​និយោជិត​ធនាគារ អេស៊ីលីដា ភីអិលស៊ី ជូន​ដល់​មជ្ឈ​មណ្ឌល​ជាតិ​ផ្តល់​ឈាម ដើម្បី​ជួយ​សង្គ្រោះ​ជន​រង​គ្រោះ និង​អ្នក​ជំងឺ​ដែល​ត្រូវ​ការ​ឈាម​ជា​ចាំ​បាច់ ជា​ពិសេស​សម្រាប់​ជួយ​ជីវិត​មនុស្ស​ដែល​ត្រូវ​ការ​សង្គ្រោះ​បន្ទាន់ ។

ធនាគារ អេស៊ីលីដា សូម​​អំពាវ​ទៅ​កាន់​ប្រជា​ពលរដ្ឋ​ខ្មែរ​ទូទាំង​ប្រទេស ជា​ពិសេស​ក្រុម​យុវជន​មេត្តា​ចូល​រួម​បរិច្ចាគ​ឈាម ដើម្បី​យក​ទៅ​ជួយ​ជន​រង​គ្រោះ​ដែល​ត្រូវ​ការ​ឈាម​ជា​ចាំ​បាច់ ហើយ​សកម្មភាព​ទាំង​នេះ​ពិត​ជា​បាន​ចូល​រួម​ចំណែក​យ៉ាង​ខ្លាំង​លើ​ការ​ជួយ​សង្រ្គោះ​ជីវិត​មនុស្ស ។

ប្រសិន​បើ​លោក​អ្នក​មាន​ចម្ងល់
ឬ​សំណូម​ពរ​ផ្សេងៗ (បម្រើ​២៤​ម៉ោង)
០២៣ ៩៩៤ ៤៤៤, ០១៥ ៩៩៩ ២៣៣
inquiry@acledabank.com.kh

ព័ត៌មាន​បន្ថែម
អេស៊ីលីដា​យូនីធី​ទាន់​ចិត្ត
អតិថិជន​កំពុង​ប្រើ ១.១៤៤.៦០០ នាក់
ទាញយក​ពី App StoreGoogle Play
ផែនទីទំព័រ   ទម្រង់ប្រើជាមួយសេវា   របៀបប្រើសេវាកម្ម   កម្មវិធីគណនា   ព័ត៌មានតាមអ៊ីម៉ែល   លក្ខខណ្ឌសុវត្ថិភាព   កំណត់ចំណាំផ្នែកច្បាប់
ចំនួនអ្នកកំពុងទស្សនា : ១៦៤    ចំនួនអ្នកទស្សនាថ្ងៃនេះ : ៧.៩៩៣    ចំនួនអ្នកទស្សនាពីម្សិល : ១៩.៧០៩