តួលេខ​ក្នុង​វេបសាយ​របស់​យើង​ខ្ញុំ គឺ​សម្រាប់​បង្ហាញ​ជូន​ជា​ព័ត៌មាន​ប៉ុណ្ណោះ និង​អាច​មាន​ការ​កែ​ប្រែ ។ សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទាក់ទង​សាខា​របស់​យើង​ខ្ញុំ​ដែល​​នៅ​ជិត​លោក​អ្នក ឬ​ក៏​ទាក់ទង​មក​ការិយាល័យ​ទំនាក់ទំនង​អតិថិជន ។
✖  យល់ព្រម
English     ភាសាខ្មែរ

 »  ព័ត៌មាន  »  ព័ត៌មាន​ថ្មីៗ  »  ពិធី​ដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវ​ការ​ប័ណ្ណឥណពន្ធ អេស៊ីលីដា JCB នៅ ប្រទេស​កម្ពុជា

ពិធី​ដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវ​ការ​ប័ណ្ណឥណពន្ធ អេស៊ីលីដា JCB នៅ ប្រទេស​កម្ពុជា

ថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០១៩

ភ្នំពេញ ថ្ងៃ​ទី​០៥ ខែកុម្ភៈ ឆ្នាំ​២០១៩ ធនាគារ អេស៊ីលីដា ភីអិលស៊ី (ប្រជា​ធនាគារ​ដែល​លោក​អ្នក​ជឿ​ទុកចិត្ត) និង​ក្រុមហ៊ុន JCB International Co., Ltd. (JCBI) ជា​ក្រុមហ៊ុន​បុត្រសម្ព័ន្ធ JCB Co., Ltd. បាន​ប្រកាស​ជា​សាធារណៈ​ស្តី​អំពី​ពិធី​ដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​ប័ណ្ណឥណពន្ធ អេស៊ីលីដា JCB នៅ​ប្រទេស​កម្ពុជា ។

ពិធី​ដាក់​ឱ្យ​ដំណើរ​ការប័ណ្ណ​ឥណពន្ធ អេស៊ីលីដា JCB នេះ មាន​ការ​ចូល​រូម​ពី បណ្ឌិត អ៊ិន ចាន់នី ប្រធាន​នាយក​ប្រតិបត្តិ ធនាគារ អេស៊ីលីដា ភីអិលស៊ី និង​លោក Kimihisa Imada អគ្គនាយក និង​ជា​ប្រធាន​នាយក​ប្រតិបត្តិ​ប្រតិបត្តិការ​របស់ JCBI ។

ប័ណ្ណ​ឥណពន្ធ អេស៊ីលីដា JCB ផ្តល់​ជូន​អតិថិជន​នូវ​មុខងារ ឌីជីថល ជា​ច្រើន ដែល​អាច​ឱ្យ​អតិថិជន​មាន​ជម្រើស​ក្នុង​ការ​ទូទាត់​ប្រាក់​ដុល្លារ និង​ប្រាក់​រៀល អាស្រ័យ​លើ​ប្រភេទ​ប័ណ្ណ ។

អតិថិជន​ដែល​ជា​ម្ចាស់​ប័ណ្ណ​ឥណពន្ធ អេស៊ីលីដា JCB មិន​ត្រឹម​តែ​អាច​ប្រើប្រាស់​ប័ណ្ណ​នៅ​តាម​បណ្តាញ​ភ្នាក់ងារ​ទូទាត់​ JCB ប្រមាណ ៣០លាន​ទីតាំង​ទូទាំង​សកលលោក​នោះ​ទេ ថែម​ទាំង​អាច​ធ្វើ​ប្រតិបត្តិការ​ ដែល JCB បាន​ផ្តល់​សិទ្ធិ និង​ការ​បញ្ចុះ​តម្លៃ​នៅ​តាម​ភោជនីយដ្ឋាន និង​បណ្តា​ហាង​ទំនិញ​នានា នៅ​ក្នុង​សកលោក​ទៀត​ផង ។

បណ្ឌិត អ៊ិន ចាន់នី ប្រធាន​នាយក​ប្រតិបត្តិ ធនាគារ អេស៊ីលីដា ភីអិលស៊ី បាន​មាន​ប្រសាសន៍​ថា៖ "ធនាគារ អេស៊ីលីដា ភីអិលស៊ី មាន​សេចក្តី​សោមនស្ស​រីករាយ ដែល​ក្រុមហ៊ុន JCBI លំដាប់​ពិភពលោក​ខាង​ផ្នែក​សេវាកម្ម​ទូទាត់​មាន​គុណភាព​ខ្ពស់ លំដាប់​អន្តរជាតិ មាន​ទីតាំង​នៅ​ប្រទេស​ជប៉ុន បាន​ជ្រើសរើស​យក​ធានាគារ អេស៊ីលីដា ភីអិលស៊ី ជា​ដៃគូ​យុទ្ធសាស្ត្រ​ក្នុង​ការ​ធ្វើ​សហប្រតិបត្តិការ​បម្រើ​សេវាកម្ម​ទូទាត់ ។ តាម​រយៈកិច្ច​ព្រមព្រៀង​នេះ អតិថិជន-សមាជិក​ប័ណ្ណ និង​ភ្នាក់ងារ​ទូទាត់​របស់​ធនាគារ អេស៊ីលីដា ភីអិលស៊ី និង JCBI អាច​ពង្រីក​ប្រតិបត្តិការ​ទូទាត់ ជា​សកល​នៅ​តាម​បណ្តាញ​ធនាគារ អេស៊ីលីដា ភីអិលស៊ី និង JCBI ជាង ៣០លាន​ទីតាំង និង​ទីតាំង សម្រាប់​ការ​ធ្វើ​ប្រតិបត្តិការ​ដកប្រាក់​បុរេ​ប្រទាន​ជាង​១លាន​កន្លែង​នៅ​ក្នុង​សកល​លោក ។ ចំណុច​សំខាន់​នៃ​កិច្ច​ព្រមព្រៀង​នេះ​គឺ​សមាជិក​ប័ណ្ណអេធីអឹម​របស់​ធនាគារ អេស៊ីលីដា ភីអិលស៊ី អាច​ទទួល​បាន​ប័ណ្ណ​សហនិមិត្ត​សញ្ញា​រវាង ធនាគារ អេស៊ីលីដា ភីអិលស៊ី និង JCBI តាម​ការ​ស្នើ​សុំ (ប័ណ្ណ​សហនិមិត្ត​សញ្ញា​អាច​ធ្វើ​ប្រតិបត្តិការ​ទូទាត់​យ៉ាង​សម្បូរ​បែប) ។ ម៉្យាង​វិញ​ទៀត ប័ណ្ណ​នេះ​មិន​ត្រឹម​តែ​ជួយ​សម្រួល​ដល់​ការ​ធ្វើ​ប្រតិបត្តិការ​ទូទាត់​នៅ​ក្នុង និង​ក្រៅ​ប្រទេស​ប៉ុណ្ណោះ​ទេ ថែម​ទាំង​ជួយ​សម្រួល​ដល់​សមាជិក​ប័ណ្ណ និង​ភ្នាក់ងារ​ទូទាត់ របស់​ធនាគារ អេស៊ីលីដា ភីអិលស៊ី និង JCBI ក្នុង​ការ​ធ្វើ​ប្រតិបត្តិការ​ទូទាត់​យ៉ាង​សម្បូរ​បែប ធ្វើ​ប្រតិបត្តិការទូទាត់​នៅ​លើ​សកលលោក​នៅគ្រប់​ទីកន្លែង និង​គ្រប់​ពេល​វេលា តាម​តម្រូវការ ។"

លោក Kimihisa Imada អគ្គនាយក និង​ជា​ប្រធាន​នាយក​ប្រតិបត្តិ​ប្រតិបត្តិការ​របស់ JCBI បាន​មាន​ប្រសាសន៍​ថា ៖ "ក្រុមហ៊ុន JCB International Co., Ltd. (JCBI) មាន​សេចក្តី​សោមនស្ស​រីករាយ ដែល​ធនាគារ អេស៊ីលីដា ភីអិលស៊ី ជា​ធនាគារ​ឈាន​មុខ​ធំ​បំផុត​ក្នុង​ប្រទេស​កម្ពុជា​បាន​ក្លាយ​ជា​ដៃ​គូ​ពាណិជ្ជកម្ម​ជា​មួយ JCB ក្នុង​ការ​បម្រើ​សេវា​ប័ណ្ណ​ឥណពន្ធ​ដល់អតិថិជន​របស់​ស្ថាប័ន​ទាំង​ពីរ និង​សាធារណជន​ទូទាំង​ពិភពលោក ។ ខ្ញុំ​បាទ​ជឿជាក់​ថា​ភាព​ជា​ដៃគូ​នេះ​នឹង​ផ្តល់​ឱកាស​ជា​ច្រើន​បន្ថែម​ទៀត ដល់​ធនាគារ អេស៊ីលីដា ភីអិលស៊ី និង JCBI ក្នុង​ការ​ពង្រីក​ពាណិជ្ជកម្ម​ក្នុង​ប្រទេស​កម្ពុជា ដែល​នេះ​ជា​ការ​បង្ហាញ​ពី​សក្តានុពល​ខ្ពស់​នា​ថ្ងៃ​អនាគត ខណៈ​សេដ្ឋកិច្ច​កំពុង​បោះ​ជំហាន​លូតលាស់​យ៉ាង​រលូន ។"

អំពី​ធនាគារ អេស៊ីលីដា ភីអិលស៊ី

ធនាគារ អេស៊ីលីដា ភីអិលស៊ី មាន​ក្រុមហ៊ុន​បុត្រសម្ព័ន្ធ​ចំនួន​ប្រាំ គឺ​ធនាគារ អេស៊ីលីដា ឡាវ, អេស៊ីលីដា ស៊ីឃ្យួរឹធី ភីអិលស៊ី, អេស៊ីលីដា ប្រូភើធី អិលធីឌី, វិទ្យាស្ថាន ពាណិជ្ជសាស្ត្រ អេស៊ីលីដា និងស្ថាប័នមីក្រូហិរញ្ញវត្ថុ អេស៊ីលីដា មីយ៉ាន់ម៉ា ព្រម​ទាំង​មាន​ការិយាល័យ​តំណាង​នៅ​សាធារណរដ្ឋ សហភាពមីយ៉ាន់ម៉ា ។ ធនាគារ អេស៊ីលីដា ភីអិលស៊ី មាន​ទ្រព្យ​សកម្ម​សរុប​ចំនួន​ជាង ៥,៧ ពាន់​លាន​ដុល្លារ​អាមេរិក សមតុល្យ​ឥណទាន​សរុប​ចំនួន ៣,៦៣ ពាន់​លាន​ដុល្លារ​អាមេរិក និង​ប្រាក់​បញ្ញើ​សរុប​ចំនួន ៣,៨៤ ពាន់​លាន​ដុល្លារ​អាមេរិក និង​មាន​អតិថិជន​ប្រមាណ​ជាង ២.៥​លាននាក់ គិត​ត្រឹម​ដំណាច់​ខែ​ធ្នូ ឆ្នាំ២០១៨ នេះ ។

អំពី JCB

ក្រុមហ៊ុន JCB ជា​ក្រុមហ៊ុន​ដែល​មាន​យីហោ​សេវាកម្ម​ទូទាត់​លំដាប់​ថ្នាក់​ពីភពលោក និង​ជា​អ្នក​ចេញ និង​ទទួល​ប័ណ្ណ​ឥណទាន ឈាន​មុខ​គេ​នៅ​ប្រទេស​ជប៉ុន ។ JCB បាន​ចាប់​ផ្តើម​ប្រតិបត្តិការ​សេវាប័ណ្ណ JCB នៅ​ប្រទេស​ជប៉ុន​ចាប់​តាំង​ពី​ឆ្នាំ ១៩៦១ និង​បាន​ពង្រីក​ប្រតិបត្តិការ​នៅ​ក្រៅ​ប្រទេស​ក្នុង​ឆ្នាំ១៩៨១ ។ ជា​ផ្នែក​មួយ នៃ​យុទ្ធសាស្ត្រ​រីក​ចម្រើន​នៅ​ក្រៅ​ប្រទេស JCB បាន​ធ្វើ​កិច្ច​សហប្រតិបត្តិការ​ជា​មួយ​ធនាគារ និង​ស្ថាប័ន​ហិរញ្ញវត្ថុ​ឈាន​មុខ​គេ​រាប់​រយ​ស្ថាប័ន​នៅ​លើ​ពិភពលោក ដើម្បី​បង្កើន​មូលដ្ឋាន​សមាជិកប័ណ្ណ និង​ភ្នាក់ងារ​ទូទាត់ ។ ក្នុង​នាម​ជា​អ្នក​ផ្តល់​នូវ​ដំណោះស្រាយ​នូវ​សេវាកម្ម​ទូទាត់ JCB ប្តេជ្ញា​ចិត្ត​ក្នុង​ការ​ឆ្លើយ​តប និង​បម្រើ​ផលិតផល​សេវាកម្ម​ដ៏​មាន​គុណភាព​ខ្ពស់​ជូន​ដល់​អតិថិជន​នៅ​ទូទាំង​ពិភពលោក ។


សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទំនាក់​ទំនង ៖

លោក ផល សុខចំរើន
នាយយកប្រតិបត្តិរងទីផ្សារ
ទូរស័ព្ទ ៖ ០១៥ ៨០០ ៩០៣
អ៊ីមែល ៖ phal.sokchamreoun@acledaban.com.kh

Kumiko Kida
JCB Co., Ltd.
Assistant Vice President of Corporate Communications
Tel: +81-3-5778-8353
E-mail: jcb-pr@info.jcb.co.jp
Website: www.global.jcb/en/

ប្រសិន​បើ​លោក​អ្នក​មាន​ចម្ងល់
ឬ​សំណូម​ពរ​ផ្សេងៗ (បម្រើ​២៤​ម៉ោង)
០២៣ ៩៩៤ ៤៤៤ / ០១៥ ៩៩៩ ២៣៣
inquiry@acledabank.com.kh

MORE
ACLEDA Unity ToanChet
827,793 PEOPLE USE THIS
FREE - On the App Store and Google Play
ផែនទីទំព័រ   ទម្រង់ប្រើជាមួយសេវា   របៀបប្រើសេវាកម្ម   កម្មវិធីគណនា   ព័ត៌មានតាមអ៊ីម៉ែល   លក្ខខណ្ឌសុវត្ថិភាព   កំណត់ចំណាំផ្នែកច្បាប់   ក្រមស្តីពីការប្រតិបត្តិសេវាធនាគារ
ចំនួនអ្នកកំពុងទស្សនា : ២៣៩    ចំនួនអ្នកទស្សនាថ្ងៃនេះ : ១៤.៥៧៣    ចំនួនអ្នកទស្សនាពីម្សិល : ៥៤.២៤៦