តួលេខ​ក្នុង​វេបសាយ​របស់​យើង​ខ្ញុំ គឺ​សម្រាប់​បង្ហាញ​ជូន​ជា​ព័ត៌មាន​ប៉ុណ្ណោះ និង​អាច​មាន​ការ​កែ​ប្រែ ។ សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទាក់ទង​សាខា​របស់​យើង​ខ្ញុំ​ដែល​​នៅ​ជិត​លោក​អ្នក ឬ​ក៏​ទាក់ទង​មក​ការិយាល័យ​ទំនាក់ទំនង​អតិថិជន ។
✖  យល់ព្រម
English     ភាសាខ្មែរ

 »  ព័ត៌មាន  »  ព័ត៌មាន​ថ្មីៗ  »  ក្រុមហ៊ុន ព្រូដិនសល​កម្ពុជា និង​ធនាគារ អេស៊ីលីដា ភីអិលស៊ី សម្រួល​ដល់​ការ​បង់​បុព្វលាភ​របស់​អតិថិជន តាម​រយៈ​អេស៊ីលីដា​យូនីធី​ទាន់ចិត្ត

ក្រុមហ៊ុន ព្រូដិនសល​កម្ពុជា និង​ធនាគារ អេស៊ីលីដា ភីអិលស៊ី សម្រួល​ដល់​ការ​បង់​បុព្វលាភ​របស់​អតិថិជន តាម​រយៈ​អេស៊ីលីដា​យូនីធី​ទាន់ចិត្ត

ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៩

រាជធានី​ភ្នំពេញ, ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៩ ធនាគារ អេស៊ីលីដា ភីអិលស៊ី (ប្រជា​ធនាគារ​ដែល​លោក​អ្នក​ជឿ​ទុក​ចិត្ត) និង ក្រុមហ៊ុន ព្រូដិនសល​កម្ពុជា ដែល​ជា​ក្រុមហ៊ុន​ធានា​រ៉ាប់រង​អាយុ​ជីវិត​ឈាន​មុខ​គេ​ក្នុង​ប្រទេស​កម្ពុជា "ក្រោម​ភាព​ជា​ដៃគូ​យុទ្ធសាស្រ្ដ" បាន​ប្រកាស​ជា​សាធារណៈ ស្តី​អំពី អតិថិជន​អាច​បង់​បុព្វលាភ​ធានា​រ៉ាប់រង​អាយុ​ជីវិត​បាន តាម​រយៈ អេស៊ីលីដា​យូនីធី​ទាន់ចិត្ត ។

តាម​រយៈ អេស៊ីលីដា​យូនីធី​ទាន់ចិត្ត នេះ អតិថិជន​របស់​ក្រុមហ៊ុន ព្រូដិនសល​កម្ពុជា ដែល​មាន​គណនី​នៅ​ធនាគារ អេស៊ីលីដា ភីអិលស៊ី អាច​បង់​បុព្វលាភ​ធានា​រ៉ាប់រង​របស់​ពួក​គាត់​បាន​យ៉ាង​រលូន និង​ឆាប់​រហ័ស តាម​រយៈ​ទូរស័ព្ទ​ចល័ត​ដែល​ដំណើរការ​ដោយ Android និង iOS ដែល​កម្មវិធី​នេះ អាច​សន្សំ​សំចៃ​ពេល​វេលា និង​មិន​ចាំ​បាច់​ពិបាក​ធ្វើ​ដំណើរ​ទៅ​កាន់​ធនាគារ​នោះ​ឡើយ ហើយ​ព្រម​ទាំង​អាច​ទូទាត់​ប្រាក់​បុព្វលាភ​បាន​ភ្លាមៗ និង​ងាយ​ស្រួល​ទៀត​ផង ។

នាយក​ប្រតិបត្តិ ក្រុមហ៊ុន ព្រូដិនសល​កម្ពុជា លោក David Nutman មាន​ប្រសាសន៍​ថា ៖ "ការ​ដាក់​ឱ្យ​ដំណើរការ​នូវ​មធ្យោបាយ​បង់​បុព្វលាភ តាម​រយៈ​អេស៊ីលីដា​យូនីធី​ទាន់ចិត្ត ក្នុង​ទូរស័ព្ទ​ចល័ត​នេះ គឺ​សបញ្ជាក់​ឱ្យ​ឃើញ​ថា ក្រុមហ៊ុន ព្រូដិនសល​កម្ពុជា ផ្តល់​នូវ​ជម្រើស​សម្រាប់​ប្រតិបត្តិការ​ទូទាត់​ស្រប​តាម​យុគសម័យ​ឌីជីថល ស្រប​តាម​បច្ចេកវិទ្យា​ទាន់​សម័យ ជា​មធ្យោបាយ​បង់​ប្រាក់​ដ៏​ងាយ​ស្រួល ដែល​គួរ​ឱ្យ​ទុក​ចិត្ត និង​មាន​សុវត្ថិភាព​សម្រាប់​អតិថិជន​របស់​ខ្លួន​ក្នុង​ប្រទេស​កម្ពុជា ។"

លោក​បាន​មាន​ប្រសាសន៍​ជា​បន្ត​ទៀត​ថា ៖ "ស្រប​តាម​យុទ្ធនាការ​ផ្សព្វ​ផ្សាយ​ថ្មី 'We Do Innovation' របស់​ក្រុមហ៊ុន ព្រូដិនសល​កម្ពុជា យើង​បាន​ប្តេជ្ញា​ពង្រឹង​សមត្ថភាព​នាយុគ​សម័យ​ទំនើប​របស់​យើង ដើម្បី​បំពេញ​ឱ្យ​គ្រប់​តាម​សេចក្ដី​ត្រូវ​ការ​ដែល​វិវត្តន៍​ទៅ​មុខ​ឥត​ឈប់​ឈរ​របស់​អតិថិជន​យើង ។ ភាព​ជា​ដៃគូ​ដ៏​អស្ចារ្យ​ជា​មួយ​នឹង ធនាគារ អេស៊ីលីដា ភីអិលស៊ី បាន​ជួយ​ឱ្យ​យើង​អាច​បន្ថែម​កម្មវិធី​បង់​បុព្វលាភ​ធានា​រ៉ាប់រង​អាយុ​ជីវិត តាម​រយៈ​សេវា​អេស៊ីលីដា​យូនីធី​ទាន់​ចិត្ត ទៅ​ក្នុង​មធ្យោបាយ​បង់​បុព្វលាភ​ជា​ច្រើន​យ៉ាង ដែល​យើង​កំពុង​មាន​សព្វ​ថ្ងៃ ហើយ​ក៏​ជួយ​ឱ្យ​យើង​អាច​អភិវឌ្ឍន៍​ឈាន​ឡើង​បាន​យ៉ាង​ងាយ​ស្រួល លើ​ការងារ​ផ្ដល់​ជូន​អតិថិជន​របស់​យើង​នូវ​បទពិសោធន៍​សម័យ​ទំនើប​ដ៏​រលូន​ផង​ដែរ ។ អស់​រយៈ​ពេល​ជាង ៥ឆ្នាំ កន្លង​មក​ហើយ​ដែល​ក្រុមហ៊ុន ព្រូដិនសល​កម្ពុជា និង ធនាគារ អេស៊ីលីដា ភីអិលស៊ី បាន​ធ្វើ​ការ​រួម​គ្នា​ដើម្បី​ផ្តល់​សុវត្ថិភាព​ហិរញ្ញវត្ថុ ក៏​ដូចជា​ការ​ការពារ​ផ្នែក​សុខភាព និង​ផ្នែក​ហិរញ្ញវត្ថុ​ពេញ​លេញ ជូន​ដល់​អតិថិជន​របស់​យើង ដែល​មាន​ចំនួន​កើន​ឡើង​ជា​បន្ត​បន្ទាប់​បែប​នេះ ។"

ចាប់​តាំង​ពី​ដំណើរការ​ក្នុង​ប្រទេស​កម្ពុជា​នៅ​ឆ្នាំ២០១៣ ក្រុមហ៊ុន ព្រូដិនសល​កម្ពុជា បាន​ចេញ​បណ្ណ​សន្យា​រ៉ាប់រង​ចំនួន​ជាង ១៥ម៉ឺន​បណ្ណ ដែល​នេះ​សបញ្ជាក់​ឱ្យ​ឃើញ​អំពី​ការ​ប្ដេជ្ញា​ចិត្ត​របស់​ក្រុមហ៊ុន លើ​ការ​បំពេញ​តាម​សេចក្ដី​ត្រូវ​ការ​ផ្នែក​ការពារ​របស់​ប្រជាពលរដ្ឋ​ខ្មែរ ព្រម​ទាំង​ការ​រក្សា​ការពារ​អនាគត​រយៈពេល​វែង​របស់​ពួក​គាត់​ផង​ដែរ ។

ធនាគារ អេស៊ីលីដា ភីអិលស៊ី បាន​ដាក់​ឱ្យ​ដំណើរការ​ប្រតិបត្តិការ​ធនាគារ តាម​រយៈ អេស៊ីលីដា​យូនីធី​ទាន់ចិត្ត ក្នុង​ឆ្នាំ២០១៧ ដែល​ជា​ផ្នែក​មួយ​នៃ​ការ​ប្ដេជ្ញា​ចិត្ត​ក្នុង​ការ​ធ្វើ​ឱ្យ​ការ​ប្រើ​ប្រាស់​សេវា​ធនាគារ​ពាណិជ្ជ​កាន់​តែ​មាន​ភាព​ងាយ​ស្រួល ទូលំ​ទូលាយ និង​សុវត្ថិភាព​ខ្ពស់ ក្នុង​ប្រទេស​កម្ពុជា ។ ធនាគារ អេស៊ីលីដា ភីអិលស៊ី ជា​ធនាគារ​ពាណិជ្ជ​ឈាន​មុខ​ក្នុង​ប្រទេស​កម្ពុជា មាន​អតិថិជន​ជាង ២លាន​៥សែន​នាក់ និង​ទ្រព្យ​សម្បត្តិ​សរុប​ចំនួន ៥ពាន់​៧រយ​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក បើ​គិត​ត្រឹម​ខែធ្នូ ឆ្នាំ២០១៨ ។

បណ្ឌិត អ៊ិន ចាន់នី ប្រធាន​នាយក​ប្រតិបត្តិ ធនាគារ អេស៊ីលីដា ភីអិលស៊ី បាន​មាន​ប្រសាសន៍​ថា អេស៊ីលីដា​យូនីធី​ទាន់ចិត្ត ជា​ជម្រើស​ដ៏​ល្អ​ក្នុង​ការ​បម្រើ​ដៃគូ​យុទ្ធសាស្ត្រ ក្រុមហ៊ុន ព្រូដិនសល​កម្ពុជា ក្នុង​គោលដៅ​បម្រើ​អតិថិជន​គោល​ប្រកប​ដោយ​ភាព​ងាយ​ស្រួល សុវត្ថិភាព និង​មាន​ឧត្តមភាព​ខ្ពស់​ក្នុង​ការ​ប្រកួត​ប្រជែង ។

ក្រុមហ៊ុន ព្រូដិនសល​កម្ពុជា មាន​ទំនុក​ចិត្ត​ថា ការ​ងាក​មក​ប្រើ​មធ្យោបាយ​ទូទាត់​ទំនើប​បែប​ថ្មី ដោយ​មិន​ចាំ​បាច់​ប្រើ​ក្រដាស​នេះ នឹង​ក្លាយ​ជា​ស្តង់ដារ​រួម​នៅ​ក្នុង​ប្រទេស​កម្ពុជា ហើយ​វា​ក៏​នឹង​ផ្ដល់​អំណោយផល​ដ៏​ល្អ​ផង​ដែរ​សម្រាប់​ការ​ខិតខំ​របស់​ក្រុមហ៊ុន លើ​ការងារ​លើក​កម្ពស់​សមូហភាព​ហិរញ្ញវត្ថុ​នៅ​ក្នុង​ប្រទេស ។

ក្រុមហ៊ុន ព្រូដិនសល​កម្ពុជា បាន​ចាំ​ផ្តើម​ធ្វើ​យុទ្ធនាការ​ផ្សព្វ​ផ្សាយ​ថ្មី​របស់​ខ្លួន គឺ "We Do" ដោយ​ភ្ជាប់​ជា​មួយ​នឹង​ការ​ប្ដេជ្ញា​ចិត្ត​របស់​ក្រុមហ៊ុន​ចំពោះ​អតិថិជន​របស់​ខ្លួន​ក្រោម​ពាក្យ​ថា ៖ Listening. Understanding. Delivering. ។ យុទ្ធនាការ​នេះ​បាន​នាំ​យក​មូលបទ​ជាក់​លាក់​ចំនួន ៣ គឺ ១) ការ​ច្នៃ​ប្រឌិត, ២) ការរៀបចំ​ផែនការ​ហិរញ្ញវត្ថុ និង ៣) ការ​ថែទាំ​សុខភាព​រាង​កាយ ដែល​គូស​បញ្ជាក់​សារ​ជា​ថ្មី​នូវ​ការ​យក​ចិត្ត​ទុក​ដាក់​ជា​យុទ្ធសាស្រ្ត​របស់​ក្រុមហ៊ុន លើ​ការ​ជួយ​ការពារ​សុខភាព និង​សុវត្ថិភាព​ហិរញ្ញវត្ថុ​របស់​អតិថិជន​នៅ​ទូទាំង​ប្រទេស ។

អំពី​ក្រុមហ៊ុន ព្រូដិនសល​កម្ពុជា

ក្រុមហ៊ុន ព្រូដិនសល (ខេមបូឌា) ឡាយហ្វ៍ អឹសួរ៉ិនស៍ ម.ក (ហៅ​កាត់​ថា ព្រូដិនសល​កម្ពុជា) បាន​ចាប់​ផ្តើម​ប្រតិបត្តិការ​របស់​ខ្លួន​នៅ​ខែមករា ឆ្នាំ២០១៣ ។ តាម​រយៈ​ការ​ផ្តល់​ជូន​នូវ​ដំណោះ​ស្រាយ នៃ​សេវា​ធានា​រ៉ាប់រង​អាយុ​ជីវិត​ដែល​ស្រប​តាម​តម្រូវការ​អតិថិជន ក៏​ដូចជា​ការ​ធ្វើ​សិក្ខា​សាលា​នានា ស្តីពីសេវា​ធានា​រ៉ាប់រង​អាយុ​ជីវិត​ជូន​ដល់​សាធារណៈជន ព្រូដិនសល​កម្ពុជា បាន​និង​កំពុង​ជួយ​ប្រជាពលរដ្ឋ​ខ្មែរ ក្នុង​ការ​ការពារ និង​គ្រប់​គ្រង​ហិរញ្ញវត្ថុ​សម្រាប់​ថ្ងៃ​អនាគត​របស់​ពួក​គាត់ ។

ក្រុមហ៊ុន ព្រូដិនសល​កម្ពុជា ជា​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​ទាំង​ស្រុង​នៃ​ក្រុមហ៊ុន ព្រូដិនសល ភីអិលស៊ី ដែល​មាន​មូលដ្ឋាន​នៅ​ចក្រភព​អង់គ្លេស ។ ក្រុមហ៊ុន ព្រូដិនសល មាន​យន្ត​ការ​ចែក​ចាយ​ដ៏​ជោគជ័យ និង​ច្រើន​រូបភាព ក្នុង​ការ​ផ្តល់​ជូន​នូវ​ឱកាស​ក្នុង​ការ​ការពារ និង​សន្សំ​ជូន​អតិថិជន​របស់​ខ្លួន ។

អំពី​ធនាគារ អេស៊ីលីដា ភីអិលស៊ី

ធនាគារ អេស៊ីលីដា ភីអិលស៊ី មាន​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​ចំនួន​ប្រាំ គឺ​ ៖ អេស៊ីលីដា ស៊ីឃ្យួរឹធី ភីអិលស៊ី, វិទ្យាស្ថាន ពាណិជ្ជសាស្ត្រ អេស៊ីលីដា, អេស៊ីលីដា ប្រូភើធី អិលធីឌី, ធនាគារ អេស៊ីលីដា ឡាវ, និង​ស្ថាប័ន​មីក្រូ​ហិរញ្ញវត្ថុ អេស៊ីលីដា មីយ៉ាន់ម៉ា និង​ព្រម​ទាំង​មាន​ការិយាល័យ​តំណាង​នៅ​សាធារណរដ្ឋ​សហភាព​មីយ៉ាន់ម៉ា ។ ធនាគារ អេស៊ីលីដា ភីអិលស៊ី មាន​ទ្រព្យ​សកម្ម​សរុប​ចំនួន​ជាង ៥,៩ ពាន់​លាន​ដុល្លារ​អាមេរិក, សមតុល្យ​ឥណទាន​សរុប​ចំនួន ៣,៦៧ ពាន់​លាន​ដុល្លារ​អាមេរិក, និង​ប្រាក់​បញ្ញើ​សន្សំ​សរុប​ចំនួន ៣,៩២ ពាន់​លាន​ដុល្លារ​អាមេរិក និង​មាន​អតិថិជន​ប្រមាណ​ជាង ២,៥ លាន​នាក់ គិត​ត្រឹម​ដំណាច់​ខែកុម្ភៈ ឆ្នាំ២០១៩ នេះ ។

ប្រសិន​បើ​លោក​អ្នក​មាន​ចម្ងល់
ឬ​សំណូម​ពរ​ផ្សេងៗ (បម្រើ​២៤​ម៉ោង)
០២៣ ៩៩៤ ៤៤៤ / ០១៥ ៩៩៩ ២៣៣
inquiry@acledabank.com.kh

More
ACLEDA Unity ToanChet
902,589 PEOPLE USE THIS
FREE - On the App Store and Google Play
ផែនទីទំព័រ   ទម្រង់ប្រើជាមួយសេវា   របៀបប្រើសេវាកម្ម   កម្មវិធីគណនា   ព័ត៌មានតាមអ៊ីម៉ែល   លក្ខខណ្ឌសុវត្ថិភាព   កំណត់ចំណាំផ្នែកច្បាប់   ក្រមស្តីពីការប្រតិបត្តិសេវាធនាគារ